បរិស្ថាន និងធនធានធម្មជាតិ
ព្រៃឈើ និងរុក្ខាប្រមាញ់
ដើមឈើធំៗក្នុងតំបន់អារ៉ែងរងការកាប់បំផ្លាញយ៉ាងគំហុក ខណៈពលរដ្ឋថាអាជ្ញាធរមិនអើពើ
តំបន់អេកូទេសចរណ៍មួយកន្លែង ដែលគេស្គាល់ថាជាតំបន់អារ៉ែង ស្ថិតក្នុង ស្រុកថ្មបាំង ខេត្តកោះកុង កំពុងរងការកាប់បំផ្លាញដើមឈើគគីធំៗយ៉ាងសកម្ម ទោះបីមានទីស្នាក់ការមន្ត្រីបរិស្ថាន និងស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅទីនោះក៏ដោយ។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/big-trees-cut-down-at-areng-while-villagers-accuse-authorities-for-not-taking-action/
សហគមន៍ឱរ៉ាល់នឹងធ្វើរបងបិទផ្លូវចូលដីព្រៃដើម្បីការពារពីការទន្ទ្រានរបស់យោធា
អ្នកភូមិនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងបង្កើនការការពារនូវអ្វីដែលពួកគេទាមទារថាជាដីព្រៃសហគមន៍របស់ពួកគេ បើទោះបីជារងការគំរាមកំហែងពីយោធាក៏ដោយ។ ...
ទេសចរណ៍ធម្មជាតិកម្ពុជាដោះស្រាយបញ្ហាសំរាម
ការគ្រប់គ្រងកាកសំណល់ជាផ្នែកមួយដ៏សំខាន់នៃវិស័យទេសចរណ៍ធម្មជាតិក្នុងប្រទេសកម្ពុជា ជាពិសេសព្រៃឈើ។ ការរក្សាបាននូវបរិស្ថានស្អាតនៅក្នុងព្រៃក៏បង្កើតការងារផងដែរ ដោយផ្តល់ឱ្យអ្នកស្រុកនូវមធ្យោបាយផ្លាស់ប្តូរពីការបរបាញ់ និងការកាប់ឈើខុសច្បាប់ទៅជាការងារស្របច្បាប់នៅក្នុងសហគមន៍ព្រៃឈើ។ ...
សុ៊ន មិនា
https://www.khmertimeskh.com/501060877/cambodias-eco-tourism-tackles-trash-challenge/
ធនធានសត្វព្រៃ និងរុក្ខជាតិត្រូវបានរកឃើញនៅខេត្តមណ្ឌលគិរី
ក្រុមអ្នកស្រាវជ្រាវកំពុងប្រារព្ធការរកឃើញសត្វព្រៃ និងប្រភេទរុក្ខជាតិកម្រមួយចំនួនធំ ក៏ដូចជាទឹកធ្លាក់ក្នុងដែនជម្រកសត្វព្រៃភ្នំណាំលៀ ក្នុងខេត្តមណ្ឌលគិរី។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501059227/wealth-of-wildlife-and-plants-discovered-in-mondulkiri-says-moe/
ក្រសួងបរិស្ថានទទួលញត្តិពីអង្គការ-សហគមន៍ ស្នើសុំឱ្យបើកលម្ហក្នុងការចុះល្បាតព្រៃ
ក្រសួងបរិស្ថានបានទទួលញត្តិរបស់អង្គការសង្គម-ស៊ីវិល និងសហគមន៍ ជាង ២០ ស្ថាប័ន ដែលស្នើសុំឱ្យបើកលម្ហសិទ្ធិសេរីភាពក្នុងការចុះល្បាតព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ និងតំបន់ផ្សេងៗឡើងវិញ និងសូមឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងរឹតបន្ដឹងការអនុវត្តច្បាប់។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-31-1513-234197.html
កូនឈើជាង ១ម៉ឺនដើម ត្រូវបានដាំក្នុងបរិវេណប្រាសាទបន្ទាយប្រី
នៅថ្ងៃសៅរ៍កន្លងទៅ កូនឈើជាង១ម៉ឺនដើម ត្រូវបានអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុន Total Energies ដាំនៅបរិវេណប្រាសាទបន្ទាយប្រី នៃរមណីយដ្ឋានអង្គរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3LjEX6A
បទល្មើសព្រៃឈើ ការទន្ទ្រានយកដី និងការបរបាញ់សត្វព្រៃខុសច្បាប់ចំនួន ៨០០ ករណីត្រូវបានរាយការណ៍កាលពីឆ្នាំមុន
បទល្មើសព្រៃឈើ ការទន្ទ្រានយកដី និងការបរបាញ់សត្វព្រៃខុសច្បាប់មានចំនួន ៨១១ ករណីដែលត្រូវបានរាយការណ៍កាលពីឆ្នាំមុន ហើយក្នុងចំណោម ៣២០ ករណីដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើត្រូវបានពិន័យ ខណៈដែល ៤៩១ ករណីផ្សេងទៀតត្រូវបានបញ្ជូនទៅតុលាការ។ ...
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យដាំដើមឈើឡើងវិញ នៅលើដីព្រៃលិចទឹកដែលរឹបអូសបានមកវិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឲ្យអាជ្ញាធរដាំដើមឈើឡើងវិញនៅលើដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3L9YYMV
គណៈកម្មាធិការថា វិធានការប្រឆាំងការកាប់ឈើខុសច្បាប់ទទួលបានជោគជ័យ
គណៈកម្មាធិការជាតិទប់ស្កាត់បទល្មើសព្រៃឈើ បានបង្ហាញនូវវិធានការដ៏តឹងរ៉ឹងរបស់ខ្លួន ដើម្បីទប់ស្កាត់ការកាប់ឈើខុសច្បាប់នៅទូទាំងប្រទេសជាជោគជ័យ បើទោះជាបទល្មើសតូចតាចនៅតែកើតឡើងក៏ដោយ។ ...
សុន មិនា
https://www.khmertimeskh.com/501045458/measures-against-illegal-logging-a-success-says-committee/
កម្ពុជាប្រារព្ធទិវាព្រៃឈើជាមួយនឹងការដាំដើមឈើ
កាលពីម្សិលមិញ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាអន្តរជាតិនៃព្រៃឈើជាមួយនឹងការដាំដើមឈើដោយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ តំណាងអាជ្ញាធរមូលដ្ឋាន មន្ត្រីរដ្ឋាភិបាល និងអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501045909/cambodia-marks-forest-day-with-tree-planting/
ឃុំខ្លួនមនុស្ស ៦ នាក់ និង ៦ នាក់ទៀតដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការ ពាក់ព័ន្ធការទន្ទ្រានដីរដ្ឋ
សាលាដំបូងខេត្ដព្រះសីហនុ នៅថ្ងៃទី ១៩ មីនា បានចេញដីកាឃុំខ្លួនមេខ្យល់ចំនួន ៦ នាក់ និង ៦ នាក់ទៀតដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្រោយពីពួកគេដឹកនាំពលរដ្ឋជិត ៣០០ នាក់ ទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្ថិតនៅចំណុចគីឡូ ១៥ ភូមិចាំ ឃុំកំពង់សីលា ស្រុកកំពង់សីលា កាលពី ថ្ងៃទី ១៣ ខែមីនា។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-22-1001-233639.html
លោក ទៀ បាញ់ ជំរុញឱ្យរដ្ឋបាលខេត្តកោះកុងពន្លឿនការដោះស្រាយវិវាទដីធ្លី
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ជំរុញឱ្យរដ្ឋបាលខេត្តកោះកុង ពន្លឿនការដោះស្រាយវិវាទដីធ្លី ដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់ និងទាន់ពេលវេលា ដើម្បីកុំឱ្យបញ្ហានេះកាន់តែស្មុគស្មាញ និងរីករាលដាលកាន់ធំទៅៗ ហើយអាជ្ញាធរមូលដ្ឋានមិនត្រូវចុះហត្ថលេខាលើឯកសារ ទិញលក់ផ្ទេរកម្មសិទ្ធិ និងឯកសារកាន់កាប់ដីធ្លី ដោយខុសច្បាប់ ក្នុង ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-21-0919-233581.html
ជនជាតិដើម ៥០ នាក់ ឃាត់គ្រឿងចក្រក្រុមហ៊ុនមួយមិនឱ្យឈូសឆាយដីព្រៃ
ពលរដ្ឋជាជនជាតិដើមក្នុងសហគមន៍សុខដុមចំនួន ៥០ នាក់បានឃាត់មិនឱ្យមានការឈូសឆាយដីព្រៃស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ កាលពីថ្ងៃទី ១៥ ខែមីនា ដោយសំអាងថា ទីតាំងនោះពួកគាត់រក្សាទុក ដើម្បីចុះបញ្ជីជាដីសមូហភាពជនជាតិដើមភាគតិចព្នងហើយការឈូសឆាយនោះនឹងបណ្តាលឱ្យ ...
អោម ប៊ុនធឿ
https://www.postkhmer.com/national/2022-03-18-1420-233504.html
ហ្វូងដំរី៨ក្បាលត្រូវបានគេប្រទះឃើញក្នុងដែនជម្រកស្រែពក
ដំរីមួយហ្វូងចំនួនប្រាំបីត្រូវបានប្រទះឃើញដោយអ្នកអភិរក្សមកពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអ្នកស្រាវជ្រាវរបស់អង្គការ WWF កាលពីម្សិលមិញនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។ ...
សុន មិនា
https://bit.ly/3qCK6Pt
លោក សុខ ទូច៖ យើងត្រូវរួមគ្នាអភិរក្ស និងអភិវឌ្ឍដើម្បីការពារធនធានត្រីបឹងទន្លេសាប
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាកាលពីឆ្នាំ ២០២១ បានចុះទៅសិក្សាស្រាវជ្រាវពីបញ្ហាប្រឈម និងផលប៉ះពាល់នៅបឹងទន្លេសាបដែលមានផ្ទៃដីរបស់រដ្ឋប្រមាណ ៦៤ ម៉ឺនហិកតា។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-18-0920-233470.html
មន្ត្រីស្នើឱ្យអាជ្ញាធរឈប់ចុះហត្ថលេខាលើឯកសារដីក្នុងតំបន់ការពារធម្មជាតិ
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថានស្នើដល់រដ្ឋបាលឃុំ-សង្កាត់ រដ្ឋបាលស្រុកឱ្យបញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីលិខិតទិញលក់ដីរដ្ឋជាដើមនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន ខណៈក្រសួងកំពុងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-17-1414-233429.html
សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ១០ នាក់ទៅតុលាការ រឿងដឹកនាំទន្ទ្រានយកដីឧទ្យាន
សមត្ថកិច្ចខេត្ដព្រះសីហនុកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាមេខ្យល់ចំនួន ១០ នាក់ទៅតុលាការ បន្ទាប់ពីឃាត់ខ្លួនករណីដឹកនាំក្រុមអនាធិបតេយ្យជិត ៣០០ នាក់ ធ្វើសកម្មភាពទន្ទ្រានដីរដ្ឋក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-15-1521-233344.html
ពលរដ្ឋ និងព្រះសង្ឃរៀបចំបំបួសដើមឈើ ដើម្បីឱ្យមានការយល់ដឹងពីតម្លៃដើមឈើ
យ៉ាងហោចណាស់មនុស្សជាង ២ ០០០ នាក់ រួមមាន ព្រះសង្ឃ ពុទ្ធបរិស័ទ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងមន្ត្រីរដ្ឋបាលព្រៃឈើបានចូលរួមពិធីបំបួសដើមឈើ និងបុណ្យផ្កាប្រាក់សាមគ្គីនៅព្រៃសហគមន៍អូរទឹកចេញស្ថិតនៅព្រំប្រទល់ភូមិពង្រ និងភូមិបេង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីថ្ងៃទី ៨ ខែមីនា។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-10-1032-233090.html
អាជ្ញាធរជាតិអប្សរាកាត់ដក និងក្រីមែកឈើជាង ១០០ ដើម នៅតាមបរិវេណប្រាសាទ ដើម្បីបញ្ចៀសពីហានិភ័យ
ដើមឈើជាង ១០០ ដើមនៅក្នុងទីតាំងប្រាសាទសំខាន់ៗចំនួន ៣ និងក្នុងទីតាំងផ្សេងទៀតក្នុងស្រុកប្រាសាទបាងគង និងក្រុងសៀមរាបត្រូវបានអាជ្ញាធរជាតិអប្សរាកាត់ដកហូតដើម និងកាត់ក្រីមែកឈើទាំងនោះ ដោយសារវាមានហានិភ័យខ្ពស់នៅតាមបរិវេណប្រាសាទ និងទីតាំងសំខាន់ៗក្នុងរមណីយដ្ឋានអង្គរ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-09-1028-233007.html
រដ្ឋបាលព្រៃឈើចុះ MoU ជាមួយ AFoCO ដើម្បីអនុវត្តគម្រោងដាំស្តារប្រភេទឈើប្រើប្រាស់ច្រើនយ៉ាង
រដ្ឋបាលព្រៃឈើចុះអនុស្សរណៈ (MoU) នៃការយោគយល់គ្នាជាមួយនឹងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO) នៅថ្ងៃទី ៧ ខែមីនា ដើម្បីចាប់ផ្តើមអនុវត្តគម្រោងស្តីពីការដាំស្តារប្រភេទឈើប្រើប្រាស់ច្រើនយ៉ាង តាមប្រព័ន្ធកសិរុក្ខកម្ម និងគ្រប់គ្រងព្រៃសហគមន៍ដោយនិរន្តរភាព។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-09-1029-233008.html
កម្ពុជា និងអង្គការយូណេស្កូជំរុញការអភិរក្សបេតិកភណ្ឌវប្បធម៌
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បានផលិតវីដេអូខ្លីមួយ ដើម្បីបង្ហាញពីភាពសម្បូរបែបនៃរមណីយដ្ឋានកោះកេរ្តិ៍ ក្នុងខេត្តព្រះវិហារ ភាគខាងជើង ក្នុងឱកាសនៃទិវាវប្បធម៌ជាតិនៅកម្ពុជា នៅថ្ងៃទី៣ ខែមីនា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3HE6BJh
ក្រុមសិទ្ធិមនុស្សនិយាយថាទាហានវាយអ្នកភូមិក្នុងព្រៃមានជម្លោះក្នុងខេត្តកំពង់ស្ពឺ
កាលពីថ្ងៃអង្គារ សមាជិកនៃអង្គភាពយោធាវរជនកងពលតូចលេខ៧០ បានបាញ់ព្រមាន និងវាយដំលើរាងកាយអ្នកភូមិ ខណៈដែលទាហានព្យាយាមឈូសឆាយផ្នែកមួយនៃព្រៃមានជម្លោះនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នេះបើយោងតាមសាក្សី ...
ម៉ិច ដារ៉ា
https://vodenglish.news/soldiers-assault-villagers-in-disputed-kampong-speu-forest-says-rights-group/
សកម្មជនព្រៃឈើឱរ៉ាល់តវ៉ារឿងផ្លូវច្បាប់ប្រឆាំងពួកគេជុំវិញជម្លោះដីធ្លី
តំណាងសហគមន៍ព្រៃឈើចំនួន ៦នាក់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានសាលាដំបូងខេត្តសួរនាំនៅថ្ងៃពុធ ពីបទបង្កឲ្យខូចខាត គំរាមកំហែង ប្រមាថជាសាធារណៈ និងញុះញង់។ ...
សំ សារ៉ាត់
https://cambojanews.com/oral-forest-activists-protest-legal-case-against-them-over-land-dispute/
កូរ៉េខាងត្បូង បង្កើតឧទ្យានធម្មជាតិក្បែរប្រាសាទអង្គរវត្តរបស់កម្ពុជា
ឧទ្យានព្រៃឈើបែបកូរ៉េនឹងត្រូវបានបង្កើតឡើងនៅជិតបរិវេនប្រាសាទអង្គរវត្ត ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងព្រៃឈើរបស់ប្រទេសកូរ៉េខាងត្បូង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3BJGorw