បរិស្ថាន និងធនធានធម្មជាតិ
ព្រៃឈើ និងរុក្ខាប្រមាញ់
កម្ពុជាបានរកឃើញតំបន់ការពារធម្មជាតិចំនួនជិត៣០កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌
ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញតំបន់ការពារធម្មជាតិចំនួន២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ នៃតំបន់ការពារធម្មជាតិទាំង៧៣កន្លែង នៅក្នុងប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/4xbfexj7
អាជ្ញាធរជាតិអប្សរាដាំឈើចម្រុះជាងពីរលានដើមដោយប្រើពេល ១៩ឆ្នាំ ដើម្បីលើកសោភ័ណភាពប្រាសាទ
អាជ្ញាធរជាតិអប្សរាបានអះអាងថា ពួកគេបានដាំកូនឈើចម្រុះគ្នាប្រមាណពីរលានដើមនៅតំបន់រមណីយដ្ឋានអង្គរដោយប្រើពេល១៩ឆ្នាំ គឺចាប់តាំងពីឆ្នាំ២០០៤ មកទល់នឹងឆ្នាំ២០២៣នេះ ដើម្បីលើកសោភ័ណភាពរបស់ប្រាសាទ។ ...
តន វិបុល
http://rb.gy/s3flg
រាជរដ្ឋាភិបាលបានសម្រេចបង្កើតតំបន់ការពារទេសភាពចំនួន ៤ ក្នុងខេត្តមួយចំនួន
រាជរដ្ឋាភិបាលបានសម្រេចបង្កើតតំបន់ការពារទេសភាពចំនួន ៤ គឺតំបន់ការពារទេសភាពប្រាសាទបាកាន នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ តំបន់ការពារទេសភាព បឹងលំកុតនៅស្រុកលំផាត់ ខេត្តរតនគិរី តំបន់ការពារទេសភាព រនាមដូនសំនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងតំបន់ការពារទេសភាព សំបូរព្រៃគុក នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-08-13-1742-253508.html
រដ្ឋាភិបាលពង្រីកផ្ទៃដីតំបន់ការពារដោយបញ្ចូលរបៀងអភិរក្សជីវៈចម្រុះ
យ៉ាងហោចណាស់តំបន់ការពារចំនួន២០ ត្រូវបានពង្រីកដោយបញ្ចូលរបៀងអភិរក្សជីវៈចម្រុះ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដើម្បីប្រែក្លាយជាតំបន់ការពារ នេះបើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញកាលពីខែកក្កដា ឆ្នាំ២០២៣ និងបានចេញផ្សាយជាបន្តបន្ទាប់នៅក្នុងសប្តាហ៍នេះ។ ...
ឃួន ណារីម ផុន សុទ្ធីរ័ត្ន និង Jack Brook
https://khmer.cambojanews.com/government-reclassifying-biodiversity-corridors-into-protected-areas/
រាជរដ្ឋាភិបាលបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីអភិរក្សជីវចម្រុះ និងបរិស្ថាន
រាជរដ្ឋាភិបាលសម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ មានផ្ទៃដីទំហំសរុប ៩២៦ ១២៣ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ដើម្បីថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-08-10-1100-253394.html
រាជរដ្ឋាភិបាលចេញអនុក្រឹត្យកែប្រែឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»
ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការកែសម្រួលឧទ្យានជាតិព្រះមុនីវង្សបូកគោ ដោយពង្រីកផ្ទៃដីជាង ១៥៦.០០០ ហិកតា ដែលមានទីតាំងនៅក្នុងខេត្តកំពត កំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501338978/royal-government-issues-sub-decree-to-amend-preah-monivong-bokor-national-park/
សមាគមកាយឫទ្ធិនារីខេត្ដបាត់ដំបង ដាំកូនឈើប្រណីតជាង ២០០ ដើម ដើម្បីលើកកម្ពស់បរិស្ថាន និងទេសចរណ៍
សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបងបាននាំយកកូនឈើប្រណីត និងឈើលម្អជាង ២០០ ដើម ដាក់ដាំនៅតំបន់អាងតាគមដើម្បីលើកកម្ពស់វិស័យបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនារមណីយដ្ឋានប្រាសាទឯកភ្នំ។ ...
ជា សុខនី
https://www.postkhmer.com/national/2023-08-09-0840-253358.html
រាជរដ្ឋាភិបាលចេញអនុក្រឹត្យកែប្រែ និងពង្រីកផ្ទៃដីឧទ្យានជាតិ
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការកែប្រែដោយបានបង្កើនទំហំផ្ទៃដីនៅក្នុងឧទ្យានជាតិធំៗចំនួន ៣ រួមមានឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម និងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ក្នុងគោលបំណងធានាការថែរក្សា ការពារសោភណភាពធម្មជាតិ ទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈ ដើម្បីឆ្លើយតបទៅនឹង ...
បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-08-09-1110-253363.html
ក្រសួងបរិស្ថាន និងអង្គការដៃគូ ផ្សព្វផ្សាយពីតំបន់ការពារទេសភាពបាកាន ដើម្បីបង្កើនការយល់ដឹងដល់ពលរដ្ឋ
ក្រសួងបរិស្ថាន សហការជាមួយ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា (WCS) រដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងដៃគូពាក់ព័ន្ធ ប្រារព្ធពិធីសិក្ខាសាលា ផ្សព្វផ្សាយស្ដីពី៖ «អនុក្រឹត្យលេខ ១៤៤ ស្ដីពីការបង្កើតតំបន់ការពារទេសភាពបាកាន» ដើម្បីបង្កើនការយល់ដឹងដល់ពលរដ្ឋចូលកិច្ចការអភិរក្សចម្រុះដ៏សម្បូរបែប។ ...
សុខ រក្សា
https://www.postkhmer.com/national/2023-08-05-1055-253245.html
មន្ត្រីក្រសួងកំពុងស៊ើបអង្កេតករណីអ្នកភូមិលើកគ្នាមកដុតកម្ទេចទីស្នាក់ការបរិសា្ថននៅក្រចេះ
អ្នកនាំពាក្យក្រសួងបរិស្ថានបានអះអាងថា មន្ត្រីក្រសួងកំពុងចុះស៊ើបអង្កេតករណីពលរដ្ឋ៣ភូមិដែលមានប្រមាណជាង ៣៥០ នាក់ បានសម្រុកទៅដុតទីស្នាក់ការបរិស្ថាន ១ កន្លែង នៅចំណុចសសរស្តម្ភ ក្នុងភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-08-07-0935-253282.html
ការស៊ើបអង្កេតលើក្រុមហ៊ុនរកមិនឃើញភស្តុតាងនៃការកាប់ឈើខុសច្បាប់
គណៈកម្មាធិការជាតិទប់ស្កាត់បទល្មើសព្រៃឈើ (NCFCP) បានបញ្ជាឱ្យមន្ត្រីខេត្តកាលពីម្សិលមិញពិនិត្យក្រុមហ៊ុនឯកជនមួយដែលត្រូវបានចោទប្រកាន់ពីបទកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងខេត្តរតនគិរី។ ...
ស៊ុន មិនា
https://www.khmertimeskh.com/501327133/probe-on-firm-finds-no-proof-of-illegal-logging/
អាជ្ញាធរខេត្តកំពង់ធំ និងប្រជាសហគមន៍ដាំកូនឈើ ៥ ៤០០ ដើម នៅតំបន់ព្រៃលិចទឹកក្នុងឃុំពាមបាង
កូនឈើជាច្រើនប្រភេទ មានរាំង ផ្ទោល ច្រកែង ភ្នំភ្នែង និងកូនឈើប្រស់ដែលជាប្រភេទឈើព្រៃលិចទឹកចំនួន ៥ ៤០០ ដើម ត្រូវបានសង្កាត់រដ្ឋបាលជលផលខេត្ត និងមន្ត្រីបរិស្ថានខេត្តកំពង់ធំ សហការជាមួយសហគមន៍នេសាទពៅវើយសែនជ័យ យកទៅដាំនៅចំណុច ព្រែកខ្វែងទោង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ...
គឹម សារុំ
https://www.postkhmer.com/national/2023-07-17-0952-252404.html
ក្រសួងបរិស្ថានកំពុងរៀបចំបង្កើតការកែច្នៃឫស្សីនៅសហគមន៍តំបន់ការពារធម្មជាតិ ២ បន្ថែមទៀត
ក្រសួងបរិស្ថានកំពុងរៀបចំបង្កើតទីតាំងកែច្នៃឫស្សីនៅសហគមន៍តំបន់ការពារធម្មជាតិ ២ បន្ថែមទៀត គឺនៅសហគមន៍តំបន់ការពារធម្មជាតិអន្លង់ស្វាយ និងសហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលៀង នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ដើម្បីបង្កើនជីវភាពរស់នៅរបស់សហគមន៍។ ...
រី សុចាន់
https://www.postkhmer.com/national/2023-07-15-0922-252374.html
ដីព្រៃលិចទឹកជាង ៥០ហិកតា នៅតំបន់ចំនួន ៣ ក្នុងខេត្តកំពង់ឆ្នាំង ត្រូវក្រុមឧក្រិដ្ឋជនកាប់រាន
ជនឆ្លៀតឱកាសក្នុងខេត្តកំពង់ឆ្នាំង នៅតែបន្តទន្ទ្រានយកដីព្រៃលិចទឹកក្នុងស្រុកកំពង់លែង បើទោះបីជាសមត្ថកិច្ចខិតខំទប់ស្កាត់សកម្មភាពឧក្រិដ្ឋ ជាពិសេសបទល្មើសលួចគ្រឿងចក្រឈូសឆាយដីរដ្ឋលិចទឹកក៏ដោយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501322401/more-than-50-hectares-of-flooded-forest-land-in-3-areas-in-kampong-chhnang-were-cleared-by-criminals/
ព្រះមហាក្សត្រអំពាវនាវដល់ជនរួមជាតិចូលរួមការពារព្រៃឈើ និងសត្វព្រៃសម្រាប់ជំនាន់ក្រោយ
ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវដល់ជនរួមជាតិចូលរួមការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ដើម្បីធានានូវធនធានព្រៃឈើសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗដោយព្រះអង្គមានព្រះបន្ទូលថា ព្រៃឈើជាសម្បត្តិធម្មជាតិដែលមានតម្លៃ និងជួយទប់ស្កាត់គ្រោះធម្មជាតិនានា។ ...
សុខ រក្សា
https://www.postkhmer.com/national/2023-07-10-0817-252181.html
សហគមន៍ព្រៃសង្ឃរុក្ខវ័ន៖ មានការលួចបំពុលចាប់ត្រីក្នុងតំបន់អន្លង់អភិរក្សត្រីមេពូជ
ព្រះសង្ឃ និងប្រជាសហគមន៍ព្រៃសង្ឃរុក្ខវ័នបានសម្ដែងក្ដីព្រួយកង្វល់ជាខ្លាំង បន្ទាប់ពីប្រទះឃើញមានការលួចឆ្មក់ចូលនេសាទត្រីខុសច្បាប់នៅក្នុងតំបន់អន្លង់អភិរក្សត្រីមេពូជ នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2023-06-28-1751-251798.html
ក្រសួងស្វែងរកប្រាក់ចំណូលបន្ថែមតាមរយៈឥណទានកាបូន
ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមក្នុងការការពារព្រៃឈើធម្មជាតិក៏ដោយ ក៏ក្រសួងបរិស្ថានមានទំនុកចិត្តលើភាពជោគជ័យក្នុងការលក់ឥណទានកាបូនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/501315353/ministry-seeks-more-revenue-through-carbon-credits/
សត្វទន្សោងនៅក្នុងប្រទេសកម្ពុជា មានប្រមាណ ១,៥០០ ក្បាល
សត្វទន្សោង (Bos Javanicus) ប្រហែល ១,៥០០ក្បាល ត្រូវបានចុះបញ្ជីក្នុងបញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែងរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ត្រូវបានកត់ត្រានៅក្នុងព្រៃរបស់កម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.at/biyQZ
ក្រសួងប្តេជ្ញាទប់ស្កាត់ការបរបាញ់សត្វនៅតំបន់ការពារ
ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីការពារសត្វព្រៃ និងរក្សាតុល្យភាពអេកូឡូស៊ី ក្រសួងបរិស្ថាន រួមជាមួយនឹងដៃគូសំខាន់ៗបានសន្យាថានឹងដោះស្រាយបញ្ហាដែលកំពុងកើនឡើងនៃការបរបាញ់ និងការជួញដូរសាច់ព្រៃនៅក្នុង និងជុំវិញតំបន់ការពារ។ ទន្ទឹមនឹងនេះ ក្រុមសង្គមស៊ីវិលបានអំពាវនាវឲ្យមានដំណើរការផ្លូវច្បាប់លឿនជាងមុនពាក់ព័ន្ធនឹងបទល្មើសសត្វព្រៃ និងព្រៃឈើ។ ...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/ministry-vows-curb-poaching-protected-zones
ភាពសម្បូរបែបនៃព្រៃឈើនៅស្រុកសំឡូត បានជួយដល់សហគមន៍មូលដ្ឋាន
សហគមន៍មូលដ្ឋាននៅស្រុកសំឡូត ខេត្តបាត់ដំបង ទទួលបានអត្ថប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងដៃគូក្នុងការស្តារ និងពង្រីកព្រៃសហគមន៍។ ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.at/benFU
សំបុកសត្វត្រដក់តូចចំនួន១៧ ត្រូវបានកត់ត្រានៅក្នុងរដូវបង្កាត់ពូជ២០២២
យោងតាមការចេញផ្សាយពីគេហទំព័រ NatureLife Cambodia បានឲ្យដឹងថា សំបុកសត្វត្រដក់តូច (Lesser adjutant-Leptoptilos javanicus) សរុបចំនួន១៧ សំបុក ត្រូវបានកត់ត្រានៅក្នុងដែនជម្រកសត្វព្រៃលំផាត់ នៅចុងរដូវបង្កាត់ពូជឆ្នាំ២០២២។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/46tw71E
ដាំដើមឈើចំនួន៣.០០០ដើមនៅខេត្តមណ្ឌលគិរី ក្នុងកិច្ចប្រឹងប្រែងលុបបំបាត់ការកាប់បំផ្លាញព្រៃឈើ
ក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីដើម្បីធ្វើឱ្យមានជីវិតរស់រវើកឡើងវិញនូវទេសភាពដែលបំផ្លិចបំផ្លាញដោយឧក្រិដ្ឋកម្ម អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា រួមជាមួយទីភ្នាក់ងារ USAID Morodok Baitang មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអាជ្ញាធរស្រុកកែវសីមា បានចាប់ផ្ដើមបេសកកម្មដ៏ ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/3000-saplings-planted-mondulkiri-effort-undo-deforestation
នគរបាលខេត្តព្រះវិហារ បង្ក្រាបអ្នកជួញដូរឈើ
មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ និងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្ក្រាបរថយន្តមួយគ្រឿង ដែលដឹកជញ្ជូនឈើខុសច្បាប់ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501311434/police-in-preah-vihear-crack-down-on-timber-traffickers/
មន្ត្រីជាន់ខ្ពស់ជំរុញមន្ត្រីឧទ្យានុរក្ស អប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីច្បាប់ និងផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើ និងសត្វព្រៃ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានជំរុញមន្ត្រីឧទ្យានុរក្សធ្វើការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ការពារ ឱ្យយល់ដឹងអំពីច្បាប់ និងផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើ និងការអភិរក្សសត្វព្រៃ ដើម្បីផលប្រយោជន៍យូរអង្វែងទៅថ្ងៃអនាគត។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501312001/senior-officials-urge-park-rangers-to-educate-and-advertise-people-about-the-law-and-the-impact-of-deforestation-and-wildlife/