ការផលិត
សម្លៀកបំពាក់និងវាយនភណ្ឌ
នាយករដ្ឋមន្ត្រីជំរុញឱ្យចិននាំចេញវត្ថុធាតុដើមជាបន្ទាន់
កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យឯកអគ្គរដ្ឋទូតចិនពិនិត្យមើលលទ្ធភាពនៃការនាំចេញវត្ថុធាតុដើមតាមផ្លូវអាកាស និងសមុទ្រមកកម្ពុជា ដើម្បីការពារការបាត់បង់ការងារដែលបណ្តាលមកពីការផ្អាកដំណើរការប្រតិបត្តិការរោងចក្រកាត់ដេរ។ ...
តាំង វីដា
https://www.khmertimeskh.com/50695610/pm-urges-china-to-export-urgent-raw-materials
ក្រសួងសេដ្ឋកិច្ចឲ្យពន្ធដារ និងគយត្រូវចាត់វិធានការ ដើម្បីទប់ស្កាត់ហានិភ័យ
១ ថ្ងៃ បន្ទាប់ពីគោលនយោបាយគាំទ្រត្រូវបានដាក់ចេញដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ ដើម្បីគាំទ្រឧស្សាហកម្មកាត់ដេរ និងទេសចរណ៍ជុំវិញការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធទៅទីផ្សារសហភាពអឺរ៉ុប និងរីករាលដាលវីរុស Covid-19 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃអង្គារបានចេញលិខិតដាច់ដោយឡែក ២ ទៅអគ្គនាយកដ្ឋាន ...
ម៉ៃ គុណមករា
http://bit.ly/3a6DEVU
ប្រទេសកម្ពុជាប្រឈមនឹងកង្វះខ្សែចង្វាក់ផ្គត់ផ្គង់ ដោយសារតែវីរុស COVID-19
ក្រុមហ៊ុនផ្គត់ផ្គង់នៅក្នងតំបន់អាស៊ីអាគ្នេយ៍រួមមានប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងវៀតណាមកាន់តែមានសារសំខាន់ខ្លាំងឡើងសំរាប់ម៉ូតសំលៀកបំពាក់ម៉ាកសកលល្បីៗ។ ជិត ២០% នៃរោងចក្រកាត់ដេរសំខាន់ៗរបស់ក្រុមហ៊ុនយូនីក្លូស្ថិតនៅ ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50694492/cambodia-faces-supply-chain-crunch-no-thanks-to-covid-19
ក្រុមហ៊ុន H&M កំពុងវាយតម្លៃពីផលប៉ះពាល់ ខណៈ CAMFEBA សម្តែងការខកចិត្តចំពោះការព្យួរផ្នែកខ្លះនៃ EBA
ក្រុមហ៊ុនសម្លៀកបំពាក់ H&M បានថ្លែងថា ពួកគេកំពុងវាយតម្លៃលើយុទ្ធសាស្ត្រ និងផលប៉ះពាល់ដល់ក្រុមហ៊ុនរបស់ពួកគេស្របពេលដែលសម្ព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFE-BA) បានចេញសេចក្ដីថ្លែងការណ៍មួយបង្ហាញពីការខកចិត្តដែលសហភាពអឺរ៉ុបបានដកផ្នែកខ្លះនៃ EBA ពីកម្ពុជា។ ...
នៀម ឆេង
https://bit.ly/37DxvPu
CDC បានអនុម័តលើគម្រោងរោងចក្រចំនួន ១០ បន្ថែមទៀត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តការចុះបញ្ជីជាផ្លូវការនូវរោងចក្រ ១០ បន្ថែមទៀតគិតត្រឹមសប្តាហ៍ទី ៣ នៃខែកុម្ភៈនេះ។ រោងចក្រទាំងនេះរួមមានផលិតសម្ភារផ្ទះបាយ រោងចក្រផលិតអំពូលភ្លើងលម្អ និងខ្សែកាបរោងចក្រផលិតគ្រឿងសង្ហារិមរោងចក្រផលិតអាគុយស្ងួត និងគ្រឿងផ្គុំ និងរោងចក្រសម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ។ នេះ ...
ធូ វិរៈ
https://bit.ly/2HHdIUF
GMAC ជំរុញឲ្យអឺរ៉ុបពិចារណាផ្ដល់ EBA វិញ ដើម្បីជួយកម្មករ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបង្ហាញការសោកស្ដាយ និងជំរុញឲ្យសហភាពអឺរ៉ុបផ្ដល់អត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពន្ធ EBA ដូចដើមវិញ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់កម្មកររាប់ម៉ឺននាក់ បន្ទាប់ពីសហភាពអឺរ៉ុបសម្រេចព្យួរផ្នែកខ្លះប្រមាណ ១ ភាគ ៥ នៃទំនិញនាំចូលពីកម្ពុជាទៅទីផ្សារអឺរ៉ុប។ ...
នៀម ឆេង
https://bit.ly/2u8Hyyr
ការនាំចេញសម្លៀកបំពាក់ស្បែកជើង និងសម្ភារៈសម្រាប់ធ្វើដំណើររបស់កម្ពុជាមានតម្លៃ ៩,៣ ពាន់លានដុល្លារ
ក្នុងឆ្នាំ ២០១៩ ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ស្បែកជើង និងសម្ភារៈសម្រាប់ធ្វើដំណើរ ដែលមានតម្លៃ ៩,៣៥ ពាន់លានដុល្លារ ពោលគឺកើនឡើង ១១ ភាគរយបើធៀបនឹងឆ្នាំចាស់។ នេះបើយោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ...
កម្ពុជាសង្ឃឹមថាខ្លួននឹងជំរុញការនាំចេញវាយនភណ្ឌទៅកាន់ប្រទេសជប៉ុនជាមួយនឹងតម្លៃបន្ថែម
ប្រទេសកម្ពុជាក៏ដូចជាប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម ត្រូវបានលើកទឹកចិត្តឱ្យកែលម្អខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ដើម្បីផ្តល់នូវគុណតម្លៃបន្ថែមដល់ផលិតផលវាយនភណ្ឌរបស់ពួកគេដែលនាំចេញទៅកាន់ប្រទេស ...
ជា វណ្ណៈ
https://www.khmertimeskh.com/50691648/hopes-to-boost-textile-exports-to-japan-with-added-value
មន្ត្រីថា រោងចក្រមួយចំនួនអាចនឹងព្យួរការងារកម្មករនៅពេលខាងមុខគឺ ដោយសារវីរុសកូរ៉ូណា មិនមែនមកពី EBA ទេ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា នៅក្នុងខែមីនាខាងមុខអាចនឹងមានរោងចក្រកាត់ដេរមួយចំនួននៅកម្ពុជា ព្យួរការងារកម្មករ ដោយសារខ្វះក្រណាត់ដេរ ពីព្រោះលែងមានការបញ្ជូនក្រណាត់ដែលជាវត្ថុធាតុដើមចេញពីប្រទេសចិនចាប់តាំងពីប្រទេសនេះបានផ្ទុះនូវវីរុសកូរ៉ូណាមកគឺវាមិនមែន ...
ខន សាវិ
https://bit.ly/38gEgbg
CDC បានអនុម័តគម្រោងវិនិយោគ $៣០ លាន នៅក្នុងខែមករា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តយ៉ាងហោចណាស់គម្រោងវិនិយោគរោងចក្រកាត់ដេរ និងផលិតផលធ្វើដំណើរចំនួន ៧ គម្រោងដែលមានតម្លៃជាង ៣០ លានដុល្លារ ក្នុងខែមករា ឆ្នាំ ២០២០ ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការបាត់បង់សិទ្ធិទទួលបានការរួចពន្ធនាំចេញទៅទីផ្សារអឺរ៉ុប។ តួលេខចេញផ្សាយដោយ CDC ក្នុងអំឡុងខែមករា និង ...
ធូ វិរៈ
https://bit.ly/3bkDjRd
ការប្រើបច្ចេកវិទ្យាក្នុងវិស័យកាត់ដេរ ជំរុញផលិតភាព
ខណៈពិភពលោកបានឈានដល់បដិវត្តន៍ឧស្សាហកម្ម ៤.០ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនៅក្នុងវិស័យវាយនភណ្ឌ គឺពិតជាមានភាពចាំបាច់ណាស់ដោយវាមិនត្រឹមតែជួយកាត់បន្ថយពេលវេលា និងថវិកាប៉ុណ្ណោះទេ តែវាថែមជួយធ្វើឲ្យផលិតផលមានគុណភាពល្អថែមទៀត។ ...
ហ៊ឹន ពិសី
https://bit.ly/3addamw
CDC អនុម័តគម្រោងចំនួន ៤ តម្លៃជាង $១៧ លាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃចន្ទសម្រេចអនុម័តគម្រោងវិនិយោគចំនួន ៤ ដែលមានតម្លៃសរុប ១៧,២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ៤៩០ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា CDC បានអនុម័តឲ្យក្រុមហ៊ុនចំនួន ៤ រួមមាន ក្រុមហ៊ុន Sun Awesome Garment Co., Ltd. លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ស្ថិត ...
ហ៊ឹន ពិសី
https://bit.ly/2T8d6ym
អាជ្ញាធរខេត្តកំពង់ស្ពឺផ្អាកសំណង់អគាររោងចក្ររបស់ចិនដោយសារសង់មិនស្របតាមបច្ចេកទេស
អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវសំណង់អគាររោងចក្រផលិតបាតស្បែកជើងមួយកន្លែង ដែលស្ថិតនៅភូមិត្រាវ ឃុំវាល ស្រុកគងពិសី ក្រោយពីបានរកឃើញថា សំណង់នេះបានសាងសង់មិនស្របតាមបទដ្ឋានបច្ចេកទេស។ អភិបាលខេត្តកំពង់ស្ពឺ ...
ប៉ិច សុធារី
https://bit.ly/2QyY03u
មន្ត្រី៖ កម្មករដួលសន្លប់នៅរោងចក្រស្បែកជើងនៅខេត្តស្វាយរៀង
មន្ត្រីរដ្ឋាភិបាល និងសហជីពបាននិយាយថា កម្មកររាប់សិបនាក់នៅរោងចក្រ Kingmaker Footwear ក្នុងខេត្តស្វាយរៀងបានដួលសន្លប់កាលពីល្ងាចម្សិលមិញ ហើយអាជ្ញាធរបានកំពុងស្វែងរកមូលហេតុដែលបណ្តាលឱ្យមានការដួលសន្លប់កើតឡើង។ ...
មុំ គន្ធា
https://www.khmertimeskh.com/50673467/workers-faint-in-svay-rieng-shoe-factory-officials
រដ្ឋមន្ត្រីក្រសួងការងារពិចារណាអំពីការពន្យារពេលនៃគម្រោងសោធន
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារកាលពីម្សិលមិញ បាននិយាយថាលោកនឹងពិនិត្យមើលសំណើរបស់និយោជិក ឱ្យពន្យារពេលអនុវត្តគម្រោងប្រាក់សោធននិវត្តន៍សម្រាប់កម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយ។ ...
មុំ គន្ធា
https://www.khmertimeskh.com/50672920/ith-samheng-mulls-pension-scheme-delay
ក្រសួងការងារ បានត្រៀមមន្ត្រីតាមដានការបើកប្រាក់អតីតភាពការងារចុងខែធ្នូ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា ក្រសួងនឹងត្រៀមមន្ត្រីសម្រាប់ចុះធ្វើការតាមដានការបើកប្រាក់អតីតភាពការងាររបស់កម្មកររោងចក្រវាយនភណ្ឌ កាត់ដេរក្នុងដំណាក់កាលទី ២ នៅចុងឆ្នាំនេះបន្ទាប់ពីទទួលបានជោគជ័យនូវដំណើរការបើកផ្តល់ជូនកម្មករទូទាំងប្រទេសកាលពីខែមិថុនា។ កាលពីឆ្នាំ ២០១៨ ក្រសួងការងារបានប្រកាសពី ...
ឡុង គីមម៉ារីតា
https://bit.ly/343ksoM
របាយការណ៍៖ រោងចក្រកាត់ដេរនៅតែបន្តបើកទោះបីជាមានសក្តានុពលនៃការបាត់បង់កិច្ចព្រមព្រៀង EBAក៏ដោយ
រោងចក្រកាត់ដេរនៅតែបន្តបើកដំណើរការនៅក្នុងប្រទេសកម្ពុជា បើទោះបីជាប្រទេសនេះកំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងៗ ពីការបាត់បង់ឋានៈរបស់ខ្លួនពី EBA ជាមួយសហភាពអឺរ៉ុបក៏ដោយ នេះបើយោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីពេលថ្មីៗ។ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50666883/garment-factories-opening-despite-potential-loss-of-eba-deal-report/
កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ដែលជំរុញដោយកំណើនការនាំចេញ
កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ដែលជំរុញដោយសារកំណើនការនាំចេញ និងតម្រូវការខ្លាំងក្នុងស្រុក។ បើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកចេញផ្សាយកាលពីថ្ងៃម្សិលមិញ។ ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងថមថយបន្តិចពី ៧,៥ ភាគរយ កាលពីឆ្នាំ ២០១៨ មកនៅ ៧ ភាគរយ ...
ធូ វិរៈ
https://bit.ly/33p4pB9
ការនាំចេញសម្លៀកបំពាក់កម្ពុជា នឹងនៅតែខ្លាំង
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍ មានសុទិដ្ឋិនិយមថា ការនាំចេញសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរនៅតែទទួលបានកំណើនដ៏រឹងមាំក្នុងរយៈពេល ២-៣ ឆ្នាំបន្ទាប់ដែលបានលើកឡើងលក្ខខណ្ឌការងារកាន់តែប្រសើរ និងការគោរពតាមច្បាប់ការងារគឺជាគន្លឹះដ៏សំខាន់នៃភាពជោគជ័យនៃឧស្សាហកម្មរបស់ប្រទេសនេះ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើ ...
ម៉ៃ គុណមករា
https://bit.ly/3377iXq
ការនាំចេញវាយនភណ្ឌ សម្លៀកបំពាក់កើនដល់ជិត $៨ ពាន់លាន
ការនាំចេញសម្លៀកបំពាក់វាយនភណ្ឌ និងស្បែកជើង (GTF) របស់កម្ពុជាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ កើនឡើង ១៣ ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ...
ធូ វិរៈ
https://bit.ly/2QvMOF7
ការនាំចេញស្បែកជើង និងទំនិញ ធ្វើដំណើរកើនដល់ជាង $៤ ពាន់លាន
ការនាំចេញស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ដែលជំរុញដោយប្រព័ន្ធអនុគ្រោះពន្ធលើទំនិញធ្វើដំណើររបស់អាមេរិក។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/exports-footwear-and-travel-goods-buoyed-tariff-privileges
កម្ពុជាគួរតែចាប់យកស្វ័យប្រវត្តិកម្ម ដើម្បីលើកកម្ពស់ផលិតភាព
មន្ដ្រីជាន់ខ្ពស់មកពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យដឹងថា កម្ពុជាគួរតែចាប់ផ្ដើមចាប់យកឌីជីថលនីយកម្ម និងស្វ័យប្រវត្តិកម្មក្នុងឧស្សាហកម្មកាត់ដេរ ដើម្បីធ្វើឲ្យផលិតភាពប្រសើរឡើង និងបង្កើនផលិតកម្ម ប៉ុន្តែការបណ្ដុះបណ្ដាលជំនាញកម្លាំងពលកម្មគឺជាកត្តាចាំបាច់។ ...
ម៉ៃ គុណមករា
https://bit.ly/2pSXyT0
ការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការធ្វើឱ្យឧស្សាហកម្មកាត់ដេរខាតបង់ប្រាក់ចំនួន ៨៩ លានដុល្លារក្នុងមួយឆ្នាំ
លោក Jan Noorlander នាយកស្តីទីនៃអង្គការ Care ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការអាចមានការចំណាយដោយប្រយោលដល់ឧស្សាហកម្មកាត់ដេររហូតដល់ ៨៩ លានដុល្លារក្នុងមួយឆ្នាំ។ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី ការងារ ...
រដ្ឋាភិបាលផ្តល់ប្រាក់លើកទឹកចិត្តដល់ការសម្រាលបុត្រចំនួន ៥ លានដុល្លារ
រដ្ឋាភិបាលបានចំណាយថវិកាជាង ៥ លានដុល្លារ ដើម្បីជួយដល់កម្មករកម្មការិនីកាត់ដេរដែលបានសម្រាលបុត្រក្នុងកំឡុងពេល ៩ ខែដំបូងនៃឆ្នាំនេះ។ បេឡាជាតិរបបសន្តិសុខសង្គមកាលពីម្សិលមិញបាននិយាយថា ចាប់ពីខែមករាដល់ខែកញ្ញា កម្មករចំនួន ...
មុំ គន្ធា
https://www.khmertimeskh.com/50647861/government-delivers-5-million-in-childbirth-bonuses/