រដ្ឋាភិបាល

ការបោះឆ្នោត

​សមាជិក​៣​រូប​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពាក្យ​លាលែង​ពី​ គ​.​ជ​.​ប​

​សមាជិក​ចំនួន​ ៣​ រូប​ក្នុង​ចំណោម​ ៤​ រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង​ នៅ​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ក្រោយ​ពី​មានការ​រំលាយ​គណបក្សប្រឆាំង​ ដោយ​យក​អាសនៈ ...

សុទ្ធ គឹមសឿន
http://bit.ly/2hNHL3O

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ កំពុង​តតាំង​ជាមួយ​អា​មេ​រិ​ក​ដើម្បី​កាត់​បន្ថយ​ជំនួយ​ទាំងអស់​មក​កាន់​កម្ពុជា​

​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា​ វា​គឺជា​ពេលវេលា​ត្រូវ​បញ្ចប់​ការ​ផ្តល់​ជំនួយ​មូលនិធិ​សម្រាប់​ការ​បោះ​ឆ្នោត​ និង​បាន​សន្យា​ថា​ នឹង​មាន​ចំណាត់ការ​ម៉ឺងម៉ាត់​បន្ថែម​ទៀត​ បន្ទាប់​ពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP)​ តាម​សំណើ​របស់​រដ្ឋាភិបាល ...

ABC News staff
http://www.abc.net.au/news/2017-11-19/cambodia-tells-us-to-cut-all-aid/9166672

លោក​ហ៊ុន​សែន​មិន​ខ្វល់​ការ​កាត់​ជំនួយ​របស់​សហរដ្ឋអាមេរិក​នា​ពេល​ខាង​មុខ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ច្រានចោល​ក្តី​ព្រួយបារម្ភ​ដែល​អាច​កើត​​មានស្តី​ពី​​ការ​កាត់​ជំនួយ​មូលនិធិ​របស់​សហរដ្ឋអាមេរិក​មក​កាន់​​ប្រទេស​កម្ពុជា​ ​ទាក់ទង​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​ថ្មីៗ​កន្លង​ទៅ​​នេះ​ មុន ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5091088/hun-sen-brushes-aside-looming-us-cuts-aid/

​តុលាការ​សម្រេច​រំលាយ​ CNRP​ និង​ហាម​មនុស្ស​១១៨​រូប​មិន​ឱ្យធ្វើ​នយោបាយ​

​បន្ទាប់​ពី​សវនាការ​បាន​អូស​បន្លាយ​ពេលវេលា​ពេញ​មួយ​ថ្ងៃ​កាលពី​ម្សិលមិញ​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ហាម​ធ្វើ​សកម្មភាព​៥​ឆ្នាំ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ចំនួន​១១៨​នាក់​ ខណៈ​ដែល​កងកម្លាំងប្រដាប់អាវុធ​រាយ​រនាំង​ដែក​បិទ​ជិតឈឹង​ជុំវិញ​បរិវេណ​តុលាការ ...

បែន សុខហ៊ាន ម៉ិច ដារ៉ា និង ផាក់ ស៊ាងលី
http://bit.ly/2AVobqX

តុលាការ​កំពូល សម្រេច​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និងហាមសមាជិក ១១៨នាក់ ធ្វើ​នយោបាយ

បន្ទាប់​ពី​សវ​នាការ​អូស​បន្លាយ​ពេល​វេលា​ពេញ​មួយ​ថ្ងៃ​ នៅថ្ងៃ​​ព្រហស្បតិ៍​នេះ​ តុលាការ​កំ​ពូល​​បាន​សម្រេច​រំ​លាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង ​ហាម​សកម្មភាព​នយោបាយ​ ៥ ឆ្នាំ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​ចំនួន​ ១១៨ នាក់។ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2iZmJM1

មន្ត្រី CNRP ត្រូវ​ហាម​មិន​ឲ្យ​មក​ភ្នំពេញ

មន្ត្រី​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា​គណបក្ស​កាន់​អំណាច​បាន​បន្ត​បង្ខិតបង្ខំ និង​បញ្ចុះបញ្ចូល​មន្ត្រី​របស់​ខ្លួន​ឲ្យ​ចុះ​ចូល​នៅ​ថ្ងៃ​ឱសានវាទ​ចុង​ក្រោយ​គឺ​ឲ្យ​បាន​នៅ​មុន​ថ្ងៃ​ទី​ ១៦ ខែ​វិច្ឆិកា​ទៅ​តាម​ការ​កំណត់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​សន្តិសុខ​ត្រូវ​បាន​រឹតបន្តឹង ...

នៀម ឆេង
http://bit.ly/2ilKrCJ

ការ​កកើត​ និង​ដំណើរការ​បាត់បង់​បក្ស​ប្រឆាំង

រយៈពេល​ជាង​មួយ​ខែ​បន្ទាប់ពី​គណបក្ស​សិទ្ធិ​មនុស្ស​ និង​គណបក្ស​សមរង្ស៊ី​បាន​ឈ្នះ​តំណែង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​ ៤០ ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ឆ្នាំ​ ២០១២ គណបក្ស​ទាំង​ពីរ​នេះ​ក៏​បាន​ទៅ​ជួប​គ្នា​នៅ​ទីក្រុង​ម៉ានីល ហើយ​ចុងក្រោយ​បាន​ធ្វើឲ្យ​កើត​ជា​រូបរាង​ឡើង ...

Ananth Baliga និង ម៉ិច ដារ៉ា
http://bit.ly/2yLDwsX

​រុ​ស្ស៊ី​នឹង​ផ្តល់​ជំនួយ​ដល់​គ​.​ជ​.​ប​ និង​ជួសជុល​មន្ទីរពេទ្យ​

​ខណៈ​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ហាក់​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ស៊ីចង្វាក់​គ្នា​ពី​រឿង​នយោបាយ​នៅ​កម្ពុជា​នោះ​ ប្រទេស​រុ​ស្ស៊ី​បែរជា​សន្យា​ថា​ នឹង​ផ្តល់​ជំនួយ​ដល់​គជ​ប​ និង​ត្រៀម​បញ្ជូន​អ្នក​អង្កេត​ការ​មក​ពិនិត្យ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ ...

សុទ្ធ គឹមសឿន
http://bit.ly/2hxncIW

អ្នក​សង្កេតការណ៍​ថា បើ​ការ​បោះឆ្នោត​មិន​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ ​កម្ពុជា​នឹង​ឯកោ

​អ្នក​វិភាគ​នយោបាយ និង​អ្នក​សង្កេតការណ៍​អះអាង​ថា ប្រសិន​បើ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឆ្នាំ​ក្រោយ​មិន​មាន​ភាព​យុត្តិធម៌​ត្រឹមត្រូវ ហើយ​​បើ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ទេ​នោះ កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ឯកោ​បាក់​មុខ​បាក់​មាត់​នៅ​លើ​ឆាក​អន្តរជាតិ និង ...

ម៉ិច ដារ៉ា
http://bit.ly/2huomop

ប្រជាជន​កន្លះ​លាន​អ្នក​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

​កាលពី​ម្សិលមិញ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​បិទ​បញ្ជី​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ម៉ោង​ ០៥:៣០​ ល្ងាច​ដោយ​ក្នុង​នោះ​​​ចំនួន​អ្នក​ចុះ​ឈ្មោះ​ថ្មីច្រើន​ជាង​ ៣២​ ភាគរយ​នៃ​ចំនួន​អ្នក​គ្រប់​អាយុ​បោះ​ឆ្នោត​​​ប្រមាណ​ ១.៦ ...

មុំ សុភ័ណ
http://www.khmertimeskh.com/5089916/half-million-voters-register/

អ្នកគ្រប់អាយុ៦៦%មិនបានចុះឈ្មោះបោះឆ្នោត

បើទោះបីជាមានការស្ទុះស្ទាទៅចុះឈ្មោះ៣ថ្ងៃចុងក្រោយច្រើនក្តី ក៏មានអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតប្រមាណ៦៦ភាគរយនៅតែមិនបានចុះឈ្មោះ ខណៈគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបិទបញ្ជីកាលពីម្សិលមិញ ជាហេតុធ្វើឱ្យមានមន្ទិលសង្ស័យពីភាពស្របច្បាប់នៃការប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនាពេលខាងមុខ។ ...

គង់ មេត្តា និង Daphne Chen
http://bit.ly/2jmjQsG

ការបោះឆ្នោតពន្យារពេលការធ្វើជំរឿនឆ្នាំ ២០១៨

រដ្ឋមន្រ្តីក្រសួងផែនការកាលពីម្សិលមិញបានប្រកាសថា ជំរឿនថ្នាក់ជាតិលើកទីបីសម្រាប់ឆ្នាំក្រោយនឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០១៩ ពីព្រោះរដ្ឋាភិបាលត្រូវផ្តោតលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅខែកក្កដា។ ...

សែន ដេវិដ
http://www.khmertimeskh.com/5089529/election-delays-2018-census/

ប្រតិភូ​សភា​អឺរ៉ុប​បង្ហាញ​កង្វល់​រឿង​រំលាយ​បក្ស​ប្រឆាំង​ និង​អំពាវនាវ​ឲ្យ​ដោះលែង​លោក កឹម សុខា

ប្រតិភូ​សភា​អឺរ៉ុប​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ម្សិលមិញ​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​ ២ ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​បង្ហាញ​ពី​កង្វល់​យ៉ាង​ខ្លាំង​អំពី​បច្ចុប្បន្នភាព​នយោបាយ និង សិទ្ធិ​​មនុស្ស​ដែល​ទាក់ទង​ផ្លូវ​ច្បាប់​ឆ្ពោះ​ទៅ​រក​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​អំពាវនាវ​ឲ្យ​មាន ...

ម៉ិច ដារ៉ា
http://bit.ly/2h0VBQ8

សហភាពអឺរ៉ុបយល់ព្រម​ធ្វើការ​អង្កេត​ការ​បោះ​ឆ្នោត​

កម្ពុជា​បាន​ស្នើសុំ សហភាពអឺរ៉ុបឱ្យ​​បញ្ជូន​អ្នក​ស៊ើបអង្កេត​ ដើម្បី​ឃ្លាំ​​មើល​ការ​បោះ​ឆ្នោតថ្នាក់​ជាតិ​​នៅ​ឆ្នាំ​ក្រោយ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ​ជុំ​ សុន្ទរីបាន​ប្រកាសនៅ​តាម​​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ម្សិល​មិញ បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង លោក​ប្រាក់ ​សុខុន ទេសរដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក​ វឿន័រ ឡេងជេន ប្រធាន ...

រស់ ច័ន្ទ​វាសនា​
http://www.khmertimeskh.com/5088386/eu-agrees-observe-election/

ប្រទេសជប៉ុនសន្យាថានឹងគាំទ្រការបោះឆ្នោតឆ្នាំ ២០១៨

ប្រទេសជប៉ុនបានសន្យាបន្តផ្តល់ជំនួយដល់កម្ពុជា រួមទាំងការគាំទ្រដើម្បីរៀបចំការបោះឆ្នោតទូទៅនៅឆ្នាំក្រោយ។ រដ្ឋមន្ត្រីការបរទេស លោក ប្រាក់សុខុន កាលពីថ្ងៃម្សិលមិញបានជួបជាមួយលោក Iwao Horii អនុរដ្ឋមន្រ្តីការបរទេសជប៉ុន។ ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5088011/japan-promises-support-2018-polls/

ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា​លើ​ច្បាប់​ ៤ ​ទើប​កែប្រែ​ថ្មី

ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពី​ម្សិលមិញ​បាន​ឡាយ​ព្រះហស្ត​លេខា​លើ​វិសោធនកម្ម​ច្បាប់​ចំនួន​ ៤ ដែល​មាន​លក្ខណៈ​ចម្រូង​ចម្រាស ហើយ​ច្បាប់​ទាំង​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ភ្លាមៗ បន្ទាប់ពី​ព្រះអង្គ​បាន​ឡាយ​ព្រះហស្ថលេខា​ដែល​ច្បាប់​ទាំង​នេះ​អនុញ្ញាត​ឲ្យ​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រជាពលរដ្ឋ​ស្ទើរ​ពាក់​កណ្តាល ...

ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2y4HFMi

ក្រុមប្រឹក្សាធម្មនុញ្ញគាំទ្រទាំងស្រុងនូវការកែច្បាប់ចំនួន ៤

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​ជាតិ​កំពូល​រប​ស់​ប្រទេស​កាល​ពី​ម្សិល​មិញ បាន​ប្រកាស​គាំទ្រ​ទាំង​ស្រុង ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន ៤ ដែល​ច្បាប់​ទាំង​នេះ បើក​ផ្លូវ​ឲ្យ​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​បែង​ចែក​ឲ្យ​គណបក្ស​ផ្សេង ដែល​​ទើប​តែ​ត្រូវ​បាន​អនុម័ត ...

ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2yOtjyF

នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​សមាជិក​បក្ស​ប្រឆាំង​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សន្យា​ចំពោះ​ មន្ត្រីឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ពួក​គេ​អាច​រក្សា​តំណែង​របស់​ខ្លួន​ ​លុះ​ត្រា​ណា​ដែល​ពួក​គេ​លាលែង​ពី​គណបក្ស​មុន​របស់​ពួក​គេ​ ហើយ​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ ​នៅ​ពេល ...

ឃួន ណារិម
http://www.khmertimeskh.com/5087199/pm-invites-opposition-members-join-cpp/

ថ្ងៃនេះ សមាជិក​ព្រឹទ្ធ​សភា​នឹង​អនុម័ត​ច្បាប់​ចំនួន​ ៤ បើក​ផ្លូវ​ឲ្យ​ចែក​អាសនៈ​ ពេល​រំលាយ​បក្ស​សង្គ្រោះ​ជាតិ

សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​នេះ នឹង​ចាប់​ផ្ដើម​ពិភាក្សា​និង​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់ ទាក់​ទង​នឹង​ការ​បែង​ចែក​អាស​នៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រដ្ឋសភា​បាន​អនុម័ត​ កាល​ពី​ដើម​សប្ដាហ៍ បើ​ទោះ​បី​សហគមន៍​អន្តរជាតិ​បាន​បង្ហាញ​ការ ...

ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2xTo69x

ព្រឹទ្ធសភា​បាន​អនុម័តលើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត

ព្រឹទ្ធសភា​ ​បាន​អនុម័ត​ច្បាប់​ចំនួន​បួន​ ​លើ​ច្បាប់បោះឆ្នោត​ដែល​ទាក់ទង​នឹង​ការ​បែងចែក​គ្នា​នូវ​កៅអី​សភា​និង​ក្រុមប្រឹក្សា​គ្រប់​ថ្នាក់​ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5087154/senate-approves-amendments-election-laws/

សមាជិករដ្ឋសភា៦៧រូបមកពីCPPអនុម័តច្បាប់ជាឯកច្ឆន្ទបើកផ្លូវឱ្យចែកអាសនៈពេលរំលាយបក្សប្រឆាំង

សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាចំនួន៦៧រូបបានលើកដៃអនុម័តជាឯកច្ឆន្ទកាលពីម្សិលមិញលើសេចក្តីព្រាងច្បាប់ចំនួន៤ដែលពាក់ព័ន្ធគ្នាដើម្បីត្រួសត្រាយផ្លូវសម្រាប់បែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិទៅឱ្យគណបក្សនយោបាយដទៃនៅពេលណាមួយដែលបក្សប្រឆាំងមួយនេះត្រូវបានរំលាយ។ ...

ម៉ិច ដារ៉ា និង បែន សុខហ៊ាន
http://www.phnompenhpost.com/national/cpp-plans-reallocate-legislative-local-council-seats-get-assembly-nod

គណបក្ស២បដិសេធទទួលយកអាសនៈសភារបស់សង្គ្រោះជាតិប្រសិនបើត្រូវបានគេបែងចែកឱ្យ

​ខណៈ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ កំពុងធ្វើការ​ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ ដែល​ស្នើ​ឡើង​ដោយ​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​ ដើម្បី​យក​អាសនៈ​ចំនួន​៥៥​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​បែងចែក​ឱ្យ​គណបក្ស​ផ្សេង​ដែល​ពុំ​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ តែ​មាន​គណបក្ស​ចំនួន​២ ...

បែន សុខហ៊ាន និង Erin Handley
http://www.phnompenhpost.com/national/cnrps-dissolution-looms-small-parties-look-set-enter-big-stage

លោក ហ៊ុន សែន ប្រកាស​ថា ​នៅពេល​ដ៏ឆាប់​ខាង​មុខ​ នឹង​មាន​គណបក្ស​ ៦ ​នៅ​ក្នុង​រដ្ឋសភា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ប្រកាស​ជា​សាធារណៈ​ថា​ក្នុង​ពេល​ដ៏ឆាប់​ខាង​មុខ​នេះ​នឹង​មាន​គណបក្ស​នយោបាយ​ចំនួន​ ៦ ​នៅ​ក្នុង​រដ្ឋសភា ទន្ទឹម​គ្នា​នឹង​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​ពហិការ​ចូលរួម​ប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃ​នេះ​រួម​ទាំង​មិន​អើពើ​ដល់ ...

បែន សុខហ៊ាន និង ម៉ិច ដារ៉ា
http://bit.ly/2g4tYBy

​តំណាងរាស្ត្រ​ CPP​ ៤៩​ រូប​ស្នើ​កែ​ច្បាប់បោះឆ្នោត​ដើម្បី​ចែក​កៅអី​នៅ​ក្នុង​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​បក្ស​ផ្សេង​

សមាជិក​រដ្ឋសភា​ ៤៩​ រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចុះហត្ថលេខា​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដើម្បី​អនុម័ត​រូបមន្ត​បែងចែក​កៅអី​ឱ្យអំណាច​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ចែក​កៅអី ...

នៀម ឆេង និង ម៉ិច ដារ៉ា
http://bit.ly/2wMdxR1

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

bzyaP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!