ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ប្រជាកសិករដាំពោតនាំគ្នាបិទផ្លូវដោយសារតម្លៃចុះថោក
ប្រជាកសិករដាំពោត បាននាំគ្នាបិទផ្លូវត្រង់ចំណុចផ្លូវបំបែកស្រុកកំរៀង និងស្រុកភ្នំព្រឹក ក្នុងឃុំតាក្រី ខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍ ដោយសង្ឃឹមថា ការបិទផ្លូវនេះនឹងបញ្ចុះបញ្ចូល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដាក់សម្ពាធលើពាណិជ្ជករឲ្យបង្កើនតម្លៃដំណាំដែលកំពុងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។ ...
ឡេង ឡែន
https://www.cambodiadaily.com/news/corn-farmers-block-road-over-low-prices-132502/
ការនាំចេញអង្ករបន្តកើន តែក្នុងអត្រាទាប
ការនាំចេញអង្កររបស់កម្ពុជានៅតែកើនឡើងក្នុងកម្រិតទាបនៅក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះជាមួយកំណើនជាង៧ភាគរយធៀបនឹងរយៈពេលដូចជាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2ubxjH5
មន្ត្រីកសិកម្មខេត្តព្រះវិហារ ចុះអន្ដរាគមន៍ករណីខ្យងបំផ្លាញសន្ទូង
មន្ត្រីកសិកម្មបានថ្លែងកាលពីម្សិលមិញថាបន្ទាប់ពីផ្ទុះករណីខ្យងមាសបំផ្លាញសន្ទូងកសិករនៅស្រុកឆែបក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារលោក ពឹង ទ្រីដា បានចាត់ឲ្យមន្ត្រីការិយាល័យកសិកម្មស្រុកឆែបចុះអន្តរាគមន៍ជួយដល់ប្រជាកសិករដើម្បីរក ...
ឃុត សុភចរិយា
http://bit.ly/2uMuw48
ក្រសួងនិងភាគីពាក់ព័ន្ធពិភាក្សាបញ្ហាប្រឈម នៃវិស័យកសិកម្ម
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) កាលពីម្សិលមិញ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្តីពី «គន្លងថ្មីនៃកំណើនវិស័យកសិកម្មកម្ពុជា» ដែលប្រមូលផ្តុំដោយភាគីពាក់ព័ន្ធជាច្រើនក្នុងវិស័យកសិកម្មដើម្បីឲ្យពួកគេលើកឡើងពីបញ្ហាប្រឈមកំពុងជួបប្រទះក្នុងវិស័យកសិកម្ម ដើម្បីក្រសួងត្រៀម ...
ហ៊ គីមសាយ
http://bit.ly/2sKvfSe
ក្រុមការងារពិនិត្យការនាំចូលជ្រូក ត្រូវរំលាយចោល
ក្រុមការងារវិស័យឯកជន ដែលត្រូវបានបង្កើតឡើងដោយអ្នកពាក់ព័ន្ធនឹងផលិតកម្មជ្រូក ក្នុងគោលបំណងទប់ស្កាត់ការនាំចូលជ្រូកដោយខុសច្បាប់មកទីផ្សារកម្ពុជា ត្រូវបានរំលាយចោលវិញហើយ ដោយសារក្រសួងកសិកម្មអះអាងថា ក្រុមការងារនេះគ្មានភារកិច្ចត្រួតពិនិត្យលើការងារនេះ ...
ចេង សុខហ័ង
http://bit.ly/2tOSb7z
ក្រុមហ៊ុនចិនពីរ សហការគ្នាលើការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចពិសេស
ក្រុមហ៊ុនចិនដែលនៅពីក្រោយគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កសិឧស្សាហកម្មតម្លៃ ២ ពាន់លានដុល្លារបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនមកពីប្រទេសចិនផ្សេងទៀតកាលពីថ្ងៃអាទិត្យ ដើម្បីវិនិយោគលើរោងចក្រកែច្នៃម្រេច និងម្ទេសក្នុងតំបន់សេដ្ឋកិច្ចពិសេស ...
ចេង សុខហ័ង
http://bit.ly/2sGNfgj
បុរស ៣ នាក់ត្រូវបានបញ្ជូនទៅតុលាការរឿងដឹកឈើខុសច្បាប់
សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តកំពង់ធំកាលពីម្សិលមិញបានបញ្ជូនខ្លួនបុរស ៣ នាក់ដែលជាប់ជនសង្ស័យក្នុងករណីដឹកជញ្ជូនឈើប្រណីតខុសច្បាប់ជាង ១៦ តោនទៅកាន់តុលាការខេត្តបន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃសៅរ៍។ ...
ឃុត សុភចរិយា
http://bit.ly/2tGFoUO
តម្លៃដំឡូងមី បានធ្លាក់ចុះអាក្រក់បំផុត មិនធ្លាប់មាន
តម្លៃដំឡូងនៅពេលនេះបានធ្លាក់ចុះមកនៅត្រឹម ១០០ រៀលក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងមីស្រស់ ដែលជាតម្លៃអាក្រក់បំផុត និងមិនធ្លាប់មាននៅក្នុងឧស្សាហកម្មនេះ ដែលជំរុញឲ្យកសិករបានកាត់បន្ថយការដាំដំណាំនេះជាបណ្តើរៗ។ នេះបើ ...
Cheng Sokhorng
http://www.phnompenhpost.com/business/cassava-prices-hit-new-low
ក្រសួងបដិសេធការទាមទារប្រាក់ សំរាប់ការឡើងតំណែង
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបដិសេធពាក្យចរចាមអារ៉ាម ក្នុងការចំណាយប្រាក់រាប់ពាន់ដុល្លារ ដើម្បីផ្លាស់ប្តូរមុខតំណែងរបស់មន្រ្តី។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/38752/ministry-rejects-cash-for-promotions-claim/
ក្រសួងធ្វើអន្ដរាគមន៍ការធ្លាក់ចុះនៃតម្លៃជ្រូកក្នុងស្រុក
ក្រសួងកសិកម្មបានបញ្ជាក់ពីជំហរក្នុងការទប់ស្កាត់ កុំអោយមានការធ្លាក់ចុះនៃតម្លៃសាច់ជ្រូកដូចឆ្នាំមុន ដោយសារការនាំចូលជ្រូកខុសច្បាប់ពីប្រទេសជិតខាង។ ...
សុខ ចាន់
http://www.khmertimeskh.com/news/37888/ministry-intervenes-to-halt-pork-price-crash/
ក្រសួងបន្តស្នើចិន ឲ្យបង្កើនការនាំអង្ករពីកម្ពុជា
បន្ទាប់ពីកម្ពុជានាំចេញអង្ករទៅចិនចាប់ផ្ដើមធ្លាក់ចុះចាប់តាំងពីខែ មីនា ខណៈម្ចាស់រោងម៉ាស៊ីនកិនស្រូវសន្មត ថា ដោយសារការរឹតបន្តឹងកាន់តែខ្លាំងលើអនាម័យ និងភូតគាមអនាម័យ (SPS) នឹងមានរោងម៉ាស៊ីនកិនស្រូវតែ ២៦ ប៉ុណ្ណោះមានសិទ្ធិនាំចេញ ក្រសួងកសិកម្មបានប្រកាសនៅ ...
ហ៊ គឹមសាយ
http://bit.ly/2oaejXQ
ការនាំចេញដំឡូងមីកើនឡើង តែតម្លៃនៅទាបនៅឡើយ
បើទោះបីជាការនាំចេញដំឡូងមីពីប្រទេសកម្ពុជាទៅកាន់ទីផ្សារបរទេសបានកើនឡើងលើសពី ៥០ ភាគរយនៅក្នុងឆ្នាំ ២០១៦ ក៏ដោយ បើធៀបជាមួយនឹងឆ្នាំកន្លងទៅ ចំណូលដែលបានពីការនាំចេញគឺនៅទាបនៅឡើយ ដោយ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/37174/cassava-exports-up--prices-low/
រដ្ឋាភិបាលជំរុញក្នុងការកាត់បន្ថយ ការពឹងលើគីមី
ក្រសួងកសិកម្មកម្ពុជាបានខិតកាន់តែជិតក្នុងការធ្វើបទប្បញ្ញតិ្តលើការប្រើប្រាស់សារធាតុគ្រប់គ្រងជីវសាស្ដ្រ (BCA) សម្រាប់វិស័យកសិកម្មកម្ពុជា ជាវិធានការមួយដែលនឹងអនុញ្ញាតឲ្យមានការនាំចូលថ្នាំសម្លាប់សត្វល្អិតចង្រៃ និងជីគ្មានសារធាតុគីមីជាផ្លូវការ ហើយវាក៏ជាការបង្កើតទីផ្សារពិសេស ...
Kali Kotoski
http://bit.ly/2nfPwfv
រដ្ឋមន្រ្តី មិនអនុញ្ញាតឲ្យពលរដ្ឋរស់លើផ្ទៃបឹងទន្លេសាប
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅលើផ្ទៃបឹងទន្លេសាប បន្តដូចសព្វថ្ងៃនេះទៀតទេដោយលោកបានស្នើឲ្យបណ្តាខេត្តដែលនៅជុំវិញបឹងទន្លេសាបសិក្សារកទីតាំងសមរម្យណាមួយដើម្បីធ្វើជាលំនៅឋានដល់ពួកគាត់ ប៉ុន្តែលោក ...
មុំ គន្ធា
http://bit.ly/2lJctfb
រដ្ឋាភិបាលបង្កើតគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ នេះ បានសម្រេចបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាន លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន អគ្គស្នងការរងនគរបាលជាតិ លោក ហ៊ូ សាគុណ ជាអនុប្រធាន រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន និង ...
ប៉ិច សុធារី
http://bit.ly/2hCC42R
តម្លៃកៅស៊ូលើទីផ្សារអន្តរជាតិនឹងហក់ឡើងទៅដល់ ២.៥០០ដុល្លារក្នុង១តោន
តម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិនឹងហក់ឡើងរហូតដល់២.៥០០ដុល្លារអាមេរិកក្នុងមួយតោននាប៉ុន្មានខែបន្តបន្ទាប់នេះដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោកមានលំនឹងល្អ ស្របពេលដែលប្រទេសចំនួនបួន រួមមានវៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ីដែលជាសមាជិកនៃសមាគមប្រទេសផលិតកៅស៊ូរបស់ពិភពលោក ...
សុខ ចាន់
http://bit.ly/2fNnZ1n
ក្រសួងកសិកម្ម គ្រោងបង្កើតប្រព័ន្ធ E-Certification ស្ដីពីភូតគាមអនាម័យ
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគ្រោងនឹងបង្កើតប្រព័ន្ធអេឡិចត្រូនិកE-Governmentដែលនឹងជួយសម្រួលដល់ដំណើរការស្នើសុំលិខិតបញ្ជាក់ភូតគាមអនាម័យលើផលិតផលនាំចេញ និងនាំចូល។ ...
ជា វណ្ណៈ
http://bit.ly/2gXjtT6
បរិមាណត្រីប្រហុកឆ្នាំនេះ រំពឹងថានឹងកើនឡើង
រដ្ឋបាលជលផលបានឲ្យដឹងថា ឡូត៍នេសាទសរុបជាង៩០កន្លែងទូទាំងប្រទេសនឹងត្រូវបើកឲ្យធ្វើការនេសាទសម្រាប់រដូវត្រីប្រហុកដែលនឹងចូលមកដល់នៅខែក្រោយ។ នេះបើតាមលោក អ៊ួច វុត្ថា ប្រធាននាយកដ្ឋានកិច្ចការជលផល នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ចេង សុខហ័ង
http://bit.ly/2fx8he0
រកឃើញទីតាំងឡរមៀត ដែលផលិតសារធាតុគ្រឿងញៀន
បណ្ដាញនិស្សិតឃ្លាំមើលធនធានធម្មជាតិ និងបរិស្ថាន ដែលមកពីមហាវិទ្យាល័យផ្សេងៗគ្នាចំនួន៦ បានរកឃើញទីតាំងរោងចក្រផលិតម្សៅរមៀត ដែលសង្ស័យជាសារធាតុសម្រាប់ផលិតគ្រឿងញៀន មួយទំហំប្រមាណ ១០០ហិកតារ ដែលមានឡរំលាយវល្លិរមៀតចំនួន៣៧ នៅក្នុងចំណុចចំណោតផ្តាច់ជីវិត ស្ថិតនៅក្នុង ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2gewGCe
ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ គ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងចំនួន៣ ទៅបំភ្លឺនៅរដ្ឋសភា
គណៈកម្មការមួយចំនួននៃរដ្ឋសភាដែលដឹកនាំដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងចំនួន៣ទៅឆ្លើយបំភ្លឺនៅរដ្ឋសភាជុំវិញករណីឃាតកម្មលើលោកបណ្ឌិតកែមឡីបញ្ហាការធ្លាក់ថ្លៃនៃកសិផលនិងករណីនាំរ៉ែខ្សាច់ទៅកាន់ប្រទេសសិង្ហបុរី ស្របពេលដែលសង្គមស៊ីវិលចំនួន ៤៧ ...
ប៉ិច សុធារី
http://bit.ly/2fexRmg
ទីផ្សារសន្លឹកថ្នាំជក់កម្ពុជា បង្ហាញសញ្ញាវិជ្ជមាន
ទាំងមន្ត្រីកសិកម្ម និងកសិករថ្នាំជក់បានបង្ហាញសុទិដ្ឋិនិយមលើដំណាំថ្នាំជក់ ខណៈប្រទេសវៀតណាមបានបន្តផ្តល់កូតានាំចូលសន្លឹកថ្នាំជក់ពីកម្ពុជា ៣ ពាន់តោនខណៈការផលិតរបស់កម្ពុជាមានធ្លាក់ចុះប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមលោក ខាន់ សំបាន ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម ...
ចេង សុខហ័ង
http://bit.ly/2ecTy3U
Moo Moo នឹងនាំចូលគោប្រាមាន់ ៣០០ក្បាលបន្ថែម ដើម្បីផលិតទឹកដោះគោស្រស់
កសិដ្ឋានទឹកដោះគោដែលគ្រប់គ្រងដោយក្រុមហ៊ុនបរទេសដែលមានឈ្មោះថា Moo Moo គ្រោងនឹងនាំចូលសត្វគោBrahmanប្រមាណ៣០០ក្បាលក្នុងគោលបំណងដើម្បីផលិតទឹកដោះគោស្រស់ដើម្បីផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា ក្នុងបំណងដើម្បីកាត់បន្ថយការនាំចូល។ លោក Williams Matthews ជាប្រធានកសិដ្ឋាន Moo Moo ដែលបច្ចុប្បន្ន ...
ម៉ៃ គុណមករា
http://bit.ly/2ey2HVC
ដំណាំស្រូវត្រូវបានរងការខូតខាតដោយសារគ្រោះទឹកជំនន់
វាលស្រែយ៉ាងហោចណាស់ ១៧,៥៧១ ហិកតា ត្រូវបានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នាពេលថ្មីៗកន្លងទៅនេះ ដែលវាលស្រែប្រមាណ ៣,១៨៦ ហិកតា ត្រូវបានរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃម្សិលមិញ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/31368/rice-crop-damaged-by-floods/
ចំណូលពីជលផលបានធ្លាក់ចុះជាង ៤០ ភាគរយ
ចំណូលជាតិបានពីវិស័យជលផលរបស់កម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេល ៩ ខែដំបូងឆ្នាំ ២០១៦ ខណៈមិនបានផ្ដល់ព័ត៌មានពេញលេញពីប្រាក់ចំណូលបានពីផលិតផលកសិកម្មផ្សេងទៀត។ នេះបើតាមរបាយការណ៍ចេញដោយក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2ePoJmu