ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងមហាផ្ទៃ
មន្ត្រីរដ្ឋាភិបាល៖ ស្ត្រីខ្មែរច្រើនទៀតត្រូវបានជួញដូរនៅ អារ៉ាប៊ី សាអូឌីត
ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា ចំនួនស្ត្រីខ្មែរដែលឥឡូវត្រូវបានគេគិតថា កំពុងជាប់ផុងនៅក្នុងឧស្សាហកម្មផ្លូវភេទនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត បន្ទាប់ពីត្រូវបានជួញដូរក្នុងឆ្នាំកន្លងមកនេះ បានកើនឡើងដល់ជាង២០នាក់។ ទោះជាយ៉ាងណា រដ្ឋាភិបាលនៅតែមិន និយាយអំពីការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសង្គ្រោះស្ត្រីទាំងនេះឡើយកាលពីម្សិលមិញ ខណៈបុរសជនជាតិប៉ាគីស្ថានពីរនាក់ និងស្ត្រីខ្មែរម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទប៉ុនប៉ងជួញដូរស្ត្រីចំនួន៣នាក់ទៅកាន់ប្រទេសតំបន់មជ្ឈិមបូពា៌មួយនេះ។ ...
ជនជាតិវៀតណាមចំនួន៣២នាក់ត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការចុះបង្ក្រាបជនអន្តោប្រវេសន៍
កាលពីព្រឹកម្សិលមិញ ជនជាតិវៀតណាមចំនួន៣២នាក់ត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការចុះបង្ក្រាបជនអន្តោប្រវេសន៍មួយដោយនគរបាលក្នុងខណ្ឌទួលគោកនៃរាជធានីភ្នំពេញ បើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក កែវ វ៉ាន់ថន។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/32-vietnamese-arrested-phnom-penh-immigration-raids
ក្រសួងមហាផ្ទៃនឹងដាក់ចេញប្រភេទទិដ្ឋាការចូលនិវត្តន៍ថ្មីឆាប់ៗនេះ
មន្ត្រីអន្តោប្រវេសន៍បានលើកឡើងថា ពួកគេនឹងដាក់ចេញប្រភេទទិដ្ឋាការថ្មី សម្រាប់ ជនបរទេសចូលនិវត្តន៍យ៉ាងយូរត្រឹមថ្ងៃច័ន្ទជាការជំរុញថ្មីបំផុតនៅក្នុងយុទ្ធនាការដើម្បីលើកទឹកចិត្តឲ្យជនបរទេសមករស់នៅប្រទេសកម្ពុជាកាន់តែច្រើន។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/33283
ដោយអស់សង្ឃឹម ជនជាតិភាគតិចម៉ុងតាញ៉ា១៦នាក់ត្រឡប់ទៅវៀតណាមវិញ
មន្ត្រីក្រសួងមហាផ្ទៃម្នាក់បាននិយាយកាលពីម្សិលមិញថា អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាមួយក្រុមមានគ្នា១៦នាក់ ដែលបានភៀសខ្លួនពីប្រទេសវៀតណាមមកប្រទេសកម្ពុជាកាលពីពីរឆ្នាំកន្លងមក បានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញហើយកាលពីថ្ងៃអង្គារ បន្ទាប់ពីមិនទទួលបានឋានៈជាជនភៀសខ្លួននៅក្នុងរាជធានីភ្នំពេញ។ ...
ឃី សុវុឌ្ឍី និង Taylor O'connell
http://www.cambodiadailykhmer.com/32962
សេចក្តីប្រកាសរួមរវាងរដ្ឋាភិបាលនិងគណៈកម្មាការមូលបត្រកម្ពុជាក្រោយករណីប្រព្រឹត្តអំពើពុករលួយ
ក្រសួងមហាផ្ទៃនិងគណៈកម្មាការមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសរួមមួយកាលពីម្សិលមិញក្នុងការស៊ើបអង្កេតទៅលើក្រុមហ៊ុន Empire Big Capital Ltd (EBC) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ AIF និង ICAដែលបង្ហាញថាក្រុមហ៊ុនទាំងនេះមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពប្រព្រឹត្តអំពើពុករលួយតាមបែបផែនវិនិយោគទុន។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/warning-issued-after-ponzi-scheme-busted
ខ្មែរក្រោម ស្នើក្រសួងមហាផ្ទៃ ផ្តល់អត្តសញ្ញាណប័ណ្ណដល់ពួកខ្លួនរស់នៅកម្ពុជា
អង្គការការពារសិទ្ធិជនជាតិភាគតិចនិងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍បានដាក់លិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសុំចេញសេចក្តីណែនាំដល់មន្ត្រីអាជ្ញាធរមូលដ្ឋានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មករស់នៅក្នុងប្រទេសកម្ពុជា ដោយសារអាជ្ញាធរមូលដ្ឋានពុំហ៊ានសម្រេចចិត្តក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/29AvEPs
គ្រោះថ្នាក់ចរាចរណ៍ថយចុះនៅក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ
ក្នុងរយៈពេល ៦ខែដំបូងឆ្នាំ ២០១៦នេះ មនុស្សប្រមាណ ១,០០០ នាក់ត្រូវបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចេញផ្សាយកាលពីម្សិលមិញ។ ...
ឆាង សុខា
http://www.khmertimeskh.com/news/27027/traffic-accidents-down-in-first-half-of-year/
ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ត្រូវបានកំទេចចោល
ផលិតផលអាហារដែលហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ២០ តោនត្រូវបានរឹបអូសដោយមន្ត្រីប៉ូលីសនៅក្នុងខែមីនា ត្រូវបានដុតកំទេចចោលកាលពីម្សិលមិញ នេះបើឱ្យដឹងពីក្រសួងមហាផ្ទៃ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27012/time---s-up-for-expired-products/
ករណីគ្រឿងញៀនធំជាងគេក្នុងប្រវត្តិសាស្ត្រចូលដល់សាវនការ
ស្ត្រីវ័យក្មេងមួយរូបដែលត្រូវបានចោទប្រកាន់ពីបទពាក់ពន្ធ័ក្នុងការរត់ពន្ធគ្រឿងញៀនខ្លាតធំបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា បានចូលខ្លួនទៅក្នុងសាវនការនៃតុលាការរាជធានីភ្នំពេញកាលពីថ្ងៃពុធ កែតម្រូវការសារភាពរបស់ខ្លួនដែលបានទទួលពីមុន និងបានបន្ទោសទៅកាន់អតីតគូរស្នេហ៍របស់ខ្លួន។ ...
ឃី សុវឌ្ឍី
https://www.cambodiadaily.com/news/largest-ever-meth-case-goes-to-trial-suspects-claim-innocence-115114/
មន្ត្រីកំពុងរៀបចំប្រព័ន្ធបង់ប្រាក់ពិន័យចរាចរណ៍តាមធនាគារ
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបាននិងកំពុងសិក្សាលើប្រព័ន្ធអេឡិចត្រូនិកបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍តាមធនាគារដែលប្រព័ន្ធនេះគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០១៦ ខាងមុខនេះដើម្បីតម្លាភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។ ...
ប៉ិច សុធារី
http://bit.ly/28XZEVn
មន្ត្រីម្នាក់និយាយថា ត្រូវការថវិកាបន្ថែមទៀតដើម្បីស៊ើបអង្កេតស្នាមមេដៃ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ដែលមានភារកិច្ចស៊ើបអង្កេតស្នាមមេដៃចំនួន១៧០.០០០គាំទ្រញត្តិរបស់គណបក្សសង្គ្រោះជាតិដែលបានដាក់ថ្វាយព្រះមហាក្សត្រ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកទទួលបានគំរូស្នាមមេដៃទាំងនោះហើយ ប៉ុន្តែមិនអាចបន្តការងាររបស់លោកបានទេ បើគ្មានថវិកាបន្ថែម។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/32078
ស្តង់ដារសុវត្ថិភាពសម្រាប់អាគារខ្ពស់ៗនៅតែបន្តជាបញ្ហា
ខណៈពេលដែលអាគារខ្ពស់ៗកំពុងបន្តសាងសង់នៅរាជធានីភ្នំពេញ អ្នកជំនាញអចលនទ្រព្យនិងសំណង់ជាច្រើនរូប ក៏ដូចជាប្រជាពលរដ្ឋបានធ្វើការចោទសួរអំពីវិធានការរបស់រដ្ឋាភិបាលក្នុងការធានាសុវត្ថិភាពរបស់អាគារខ្ពស់ៗនៅក្នុងរាជធានី។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/amid-turmoil-eu-calls-for-review-of-aid-to-cambodia-113900/
កម្មវិធីរបស់UNICEFគ្រោងនឹងពង្រឹងការចុះបញ្ជីសំបុត្រកំណើត
នៅប្រទេសកម្ពុជា មានកុមារ៤រូបក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំនៅមិនទាន់បានចុះបញ្ជីសំបុត្រកំណើត។ យ៉ាងណាមិញ អង្គការUNICEFបានឱ្យដឹងថា កម្មវិធីថ្មីមួយគ្រោងនឹងដោះស្រាយបញ្ហានេះនៅថ្នាក់ឃុំដោយប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទ័។ ...
Yesenia Amaro
http://www.phnompenhpost.com/national/unicef-program-aims-improve-birth-registration
រដ្ឋមន្ត្រីការពារខ្លួនក្នុងសាវនការឃាតកម្ម
មន្ត្រីក្រសួងមហាផ្ទៃដែលបានបាញ់សម្លាប់មេភូមិមួយរូប កូនប្រុសនិងចៅប្រុសឱ្យស្លាប់ក្នុងថ្លុកឈាមដោយមូលហេតុជម្លោះរឿងលុយក្នុងរាជធានីភ្នំពេញ បានធ្វើកិច្ចការពារខ្លួនក្នុងសាវនការកាត់ក្តីរបស់ខ្លួនកាលពីថ្ងៃពុធ។ ...
អ៊ូច សូនី
https://www.cambodiadaily.com/news/official-pleads-self-defense-in-murder-trial-113116/
លោក សរខេងកោតសរសើរជោគជ័យក្នុងបញ្ហាចរាចរ
ច្បាប់ចរាចរថ្មីរបស់កម្ពុជាទទួលបានជោគជ័យសម្រាប់សុវត្ថិភាពតាមដងផ្លូវ នេះបើយោងតាមពាក្យសម្តីរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក សរខេងកាលពីម្សិលមិញ ដែលជាការលើកឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងរថយន្តដឹកកម្មការនីរោងចក្រដែលបណ្តាលឱ្យមានមនុស្សស្លាប់២នាក់និងអ្នករងរបួសជិត៦០នាក់។ ...
Mech Dara and Jack Davies
http://www.phnompenhpost.com/national/sar-kheng-hails-road-white-days
នគរបាលស្វែងរកជំនួយក្នុងការចាប់ខ្លួនភារវករតាមបណ្តាញសង្គមហេ្វសបុក
នគរបាលខេត្តបាត់ដំបងបានសុំជំនួយពីនាយកដ្ឋានប្រឆាំងភារវកម្មនៃក្រសួងមហាផ្ទៃក្នុងការចាប់ខ្លួនអ្នកបង្កើតវីដេអូមួួយដែលអះអាងថាមន្ត្រីរាជការពុករលួយមួយចំនួនបានលក់អាងស្តុកទឹកដ៏សំខាន់បំផុតប្រចាំខេត្តនេះ។ ...
សេក ឧត្តម
https://www.cambodiadaily.com/second2/police-seek-anti-terrorism-help-with-facebook-113049/
រដ្ឋាភិបាលត្រៀមខ្លួនទៅជួបជនភៀសខ្លួននៅកោះណូរុ
ក្រសួងមហាផ្ទៃបានរៀបចំគម្រោងបណ្តោះអាសន្នមួយដើម្បីបញ្ជូនគណៈប្រតិភូខ្មែរចំនួនបីរូបទៅកាន់កោះណូរុដែឡស្ថិតនៅភាគខាងត្បូងនៃសមុទ្រប៉ាស៊ីហ្វិចនៅខែក្រោយក្នុងជំនួបជាមួយជនភៀសខ្លួនចំនួនពីររូបទៀតដែលបានស្មគ្រ័ចិត្តធ្វើការផ្លាស់ទីមកកាន់ប្រទេសកម្ពុជា។ ...
Zsombor Peter និងអូនភាព
https://www.cambodiadaily.com/news/government-readies-new-nauru-visit-to-meet-refugees-112947/
ការិយាល័យInterpolត្រូវបានបង្កើតតាមព្រំដែន
នាយកប្រតិបត្តិស្តីទីរបស់ការិយាល័យInterpol របស់ក្រសួងមហាផ្ទៃបានឱ្យដឹងកាលពីម្សិលមិញថា ក្រសួងមហាផ្ទៃបានបង្កើតការរិយាល័យInterpolនៅប៉ុស្តិ៍នគរបាលទាំង៨ដែលស្ថិតនៅតាមព្រំដែនកម្ពុជា ។ ...
Ros Chanveasna
http://www.khmertimeskh.com/news/25128/interpol-offices-coming-to-border/
ជំរឿនសម្រាប់ជនបរទេសនៅមិនទាន់បញ្ចប់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក សរ ខេងបានអំពាវនាវដល់មន្ត្រីអន្តោប្រវេសន៍ឱ្យបញ្ចប់ការរាប់ចំនួននិងការប្រមូលព័ត៌មានអំពីតួរលេខជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាត្រឹមខែកក្កដាជាកំហិត។ ...
Ven Rathavong
http://www.khmertimeskh.com/news/25072/census-of-foreigners-not-finished/
មន្ត្រីត្រូវបានបញ្ជាឱ្យធ្វើការស៊ើបអង្កេតពីបញ្ហាផ្តល់ប្រាក់រង្វាន់ដល់នគរបាលចរាចរ
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេងបានធ្វើលើកឡើងថា មន្ត្រីចរាចរនៅមិនទាន់ទទួលបានប្រាក់រង្វាន់ដែលពួកគេគួរទទួលបានពីការផាកពិន័យនោះទេ លោកក៏បានព្រមានមន្ត្រីថ្នាក់ជាន់ខ្ពស់ជាច្រើនរូបអំពីការទម្លាក់តំណែងប្រសិនបើពួកគេមិនដោះស្រាយបញ្ហាទាំងនេះឱ្យទាន់ពេលវេលា។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/officials-told-to-pay-traffic-police-their-share-112668/
កប៉ាល់ដឹករថយន្តពន្លត់អគ្គីភ័យចំនួន១០០គ្រឿងពីប្រទេសចិនបានមកដល់កំពង់ផែក្រុងព្រះសីហនុហើយ
ប្រធាននាយកដ្ឋានអគ្គីសនីនៃនគរបាលជាតិបានឱ្យដឹងថា កប៉ាល់ដឹករថយន្តពន្លត់អគ្គីភ័យជើងទីមួួយមកកាន់ ប្រទេសកម្ពុជាក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលខ្មែរនិងចិន កាលពីឆ្នាំមុនក្នុងជំនួួយឧបត្ថម្ភលើសម្ភារៈពន្លត់អគ្គីភ័យ ទៅតាមខេត្តបានមកដល់កាលពីថ្ងៃពុធ។ ...
Phan Soumy
https://www.cambodiadaily.com/news/112499-112499/
ប៉ូលីសស៊ើបអង្កេតពីការស្លាប់របស់មន្ត្រីព្រំដែននៅខេត្តកោះកុង
ក្រុមមន្ត្រីនៃក្រសួងមហាផ្ទៃបានធ្វើដំណើរទៅកាន់ខេត្តកោះកុងនៅថ្ងៃព្រហស្បតិ៏ដើម្បីជួយអន្តរាគមដល់អាជ្ញាធរក្នុងការស៊ើបអង្កេតការស្លាប់របស់មន្ត្រីព្រំដែនដែលគេជាជឿថាអាចនឹងស្លាប់ដោយសារការធ្វើឃាត ។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/police-probe-death-of-border-guard-in-koh-kong-111906/
មន្ត្រីអគ្គីភ័យនឹងចូលរួមជាមួយក្រុមការងារគណបក្សប្រជាជននៅបាត់ដំបង
មន្ត្រីអគ្គីភ័យចំនួន២៤រូបពីនាយកដ្ឋានអគ្គីភ័យនៃក្រសួងមហាផ្ទៃត្រូវបានទទួលបទបញ្ជាឱ្យចូលរួមជាមួយក្រុមការងារគណបក្សប្រជាជននៅខេត្តបាត់ដំបង។ ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/fire-officials-aid-cpp-village-push
ប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍នឹងកែលម្អកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម
ប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានសម្រេចចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រឆាំងភេរវកម្មក្នុងអំឡុងកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍។ ភាគីទាំងពីរ នឹងចាត់វិធានការដើម្បីធ្វើ ...
Tian Shaohui
http://news.xinhuanet.com/english/2016-04/07/c_135259290.htm