ព័ត៌មាន​

ការតំឡើងប្រាក់ឈ្នួលនៅក្នុងប្រទេសរួមចំណែកដល់ការធ្លាក់ចុះនៃពលករចំណាកស្រុកទៅថៃ

កាលពីម្សិលមិញក្នុងសន្និសីទកាសែតមួយ អ្នកនាំពាក្យក្រសួងការងារលោកហេង សួរ បាននិយាយថាចំនួនពលករចំណាកស្រុកកម្ពុជាទៅប្រទេសថៃមានការថយចុះកាលពីឆ្នាំមុនបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។ ...

មុំ គន្ធា
https://www.khmertimeskh.com/50696441/increased-wage-in-kingdom-contributes-to-decline-in-migrant-workers-in-thailand

ជាថ្នូរ​ទទួល​កម្មករ​ធ្វើការ​វិញ រោងចក្រ​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ការ​ខាត​បង់​ក្រោយ​ផ្ទុះ​បាតុកម្ម

រោងចក្រ W&D​ ទាមទារ​ឲ្យ​មានការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការខាតបង់​នាពេល​កន្លងមក​ ដែល​ពួកគេ​ទទួលរង​ក្នុង​រយៈ​ពេល​ ៣ ខែ ​ចាប់តាំង​ពី​កម្មករ​ផ្ទុះ​ការតវ៉ា ជា​ថ្នូរ​នឹង​ការព្រម​ទទួលយក​កម្មករ​ឲ្យ​ចូល​​ធ្វើការ​វិញ ​ស្រប​តាម​ប្រសាសន៍​របស់​លោក​​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។ ...

ឡុង គីមម៉ារីតា
https://bit.ly/2Yrcvbq

ក្រសួង​ប្រកាស​ទាក់ទង​ការ​បើក​ប្រាក់​ រំឭក​អតីតភាព​ការងារ​

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈប្រកា​ស​ពន្យារពេល​បើក​ប្រាក់​រំឭក​អតី​តភាព​ការងារ ដែលមាន​មុន​ឆ្នាំ ២០១៩ ទៅ​អនុវត្ត​នៅ​ខែ ធ្នូ ឆ្នាំ ២០២១ វិញសម្រាប់​សហ​គ្រា​ស គ្រឹះស្ថាន​ក្រៅពី​ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់​ដេរ និង​ផលិត​ស្បែក​ជើង ខណៈប្រាក់​រំឭក​អតីត​ភាព​ការ​ងារ​ក្នុង​ឆ្នាំ​ថ្មី សម្រាប់​វិស័យ​នេះ នៅ​អនុវត្ត​ដដែល។ ...

ឡុង គីមម៉ារីតា
https://bit.ly/2uqKFyb

រោងចក្រ​ W&D ខាត​ជាង ​$ ១​​ លាន​ចាប់​​តាំង​ពី​កម្មករ​ធ្វើ​បាតុកម្ម​​

ម្ចាស់​ក្រុមហ៊ុន W&​D ថា ​ខ្លួន​ខាតបង់​ប្រាក់​ជាង ១ លាន​ដុល្លារ និង​បាត់បង់​អ្នក​បញ្ជា​ទិញ​​ធំៗ​ដល់​ទៅ ៣ ក្នុង​ចំណោម​អ្នក​បញ្ជា​ទិញ​ក្រៅ​ប្រទេស​ចំនួន ១០ ​ចាប់​តាំង​ពី​កម្មករ កម្មការិនី​ជាង ១ ០០០ ​នាក់​ បាន​បន្ត​ធ្វើ​​បាតុកម្ម​តវ៉ា ក្នុង​រយៈពេល​​ជាង ​២ ​ខែ​កន្លង​មក​នេះ​។ លោក Jimmy នាយក​គ្រប់គ្រង ...

ឡុង គីមម៉ារីតា
https://bit.ly/2tXJs10

ជប៉ុន ​ប្រកាស​បើក​ផ្លូវ​ឲ្យ​កម្ពុជា ​បញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើការ​

ជប៉ុន​បានចាប់ផ្ដើម ​បើកឱកាស​ការងារដល់​​កម្ពុជា​ ឲ្យ​បញ្ជូន​ពលករ​ ដែលមាន​ជំនាញ ឲ្យ​ទៅ​ធ្វើ​ការងារ​​ផ្លូវការ​នៅ​​ប្រទេស​ជប៉ុន​ចាប់​ពី​ខែ​មេសា​ ឆ្នាំ ២០១៩​ ​តទៅ ខណៈ​ដែល​បច្ចុប្បន្ន​ មាន​កម្ម​​សិក្សា​ការី​​កម្ពុជា ដែល​កំពុង​សិក្សា​ផងនិង​ធ្វើការ​ផង​នៅ​ជប៉ុន​មាន​ប្រមាណ ៩ ០០០ នាក់។ ...

ម៉ិច ដារ៉ា
https://bit.ly/2GSro07

រោងចក្រ ៨១ ភាគរយ​កំពុង​អនុវត្ត​បើក​ប្រាក់​ឈ្នួល ២ ដង​ក្នុង ១ ខែ

រោងចក្រ សហគ្រាស​ចំនួន ៨១ ភាគរយ​ហើយ ដែល​កំពុង​អនុវត្ត​ការ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ២ លើក​ក្នុង ១ ខែ ទៅ​តាម​ការ​កំណត់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដែល​ចេញ​កាល​ពី​ថ្ងៃ​ពុធ ទី ១៦ ខែ​មករា​ឆ្នាំ ២០១៩។ ...

វ៉ន ដារ៉ា
https://bit.ly/2HsyBFM

លោក​ ហ៊ុន សែន ឲ្យ​សហជីព​បញ្ឈប់​ដឹកនាំ​បាតុកម្ម​កូដ​កម្ម​ខុស​ច្បាប់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ថ្លែង​សារ​អំពាវនាវ​ចំពោះ​សហជីព​ដែល​ដឹកនាំ កម្មករ-កម្មការិនី ធ្វើ​បាតុកម្ម និង​កូដ​កម្ម​ទាមទារ​ប្រាក់​អត្ថ​ប្រយោជន៍ (ប្រាក់​អតីត​ភាព) ពី​ថៅកែ​រោងចក្រ​ដោយ​ខុស​ច្បាប់ ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​ស្ថានភាព​បែប​នេះ​អាច​នឹង​ឈាន​ចូល​ទៅ​ដល់​ស្ថានភាព​ជ្រុល​និយម ហើយ​បណ្ដាល​ឲ្យ​រោងចក្រ​ប្រមាណ ២ ភាគ ៣ ដែល​តាម ...

ឡុង គីមម៉ារីតា
https://bit.ly/2siwWZ6

កម្មករ ​១០០០ ​នាក់​ប្រកាស​បន្ត​តវ៉ា​ បន្ទាប់ពី​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ

កម្មករ​រោងចក្រ​កាត់ដេរ W&D នឹង​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​បន្ត​ទៀត​នៅ​ថ្ងៃទី​ ៨ ខែ​មករា​នេះ បន្ទាប់ពី​ថៅកែ​ក្រុមហ៊ុន​បាន​សម្រេច​បញ្ឈប់​ពួកគេ​ជាង ១០០០ ​នាក់​ពី​ការងារ ក្រោយពី​ពួកគេ​បាន​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​អស់​រយៈពេល​ជិត​ ២ ​សប្តាហ៍​។ ...

ឡុង គីមម៉ារីតា
https://bit.ly/2RyteZQ

ស្ថានទូត​កូវ៉ែត​ អំពាវនាវ​​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​របស់​ខ្លួន

ស្ថានទូត​កូវ៉ែត​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​របស់​ខ្លួន និង​បាន​ជំរុញ​ជា​មុន​ឲ្យ​អ្នក​ទៅ​ធ្វើការ​នៅ​ទីនោះ ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ជាមួយ​នឹង​ការព្រមាន​ថា ប្រសិន​បើ​ធ្វើឲ្យ​មាន​កំហុស​ម្តង​ហើយ​ម្តងទៀត​នោះ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​វិញ បើ ...

គង់ មេត្តា
https://bit.ly/2OvW7Qv

របាយការណ៍ៈ ពល​រដ្ឋ​ជាច្រើន​គ្រួសារ​ធ្លាក់​ចូល​ ទៅ​ក្នុង​ទាសភាព​សម័យ​ទំនើប​នៃ​ឧស្សាហកម្ម​ឡឥដ្ឋ​

ភាព​រីក​ចម្រើន​ខ្លាំង ​នៃ​វិស័យ​សំណង់​របស់​ប្រទេស​កម្ពុជា​​ បាន​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្រីក្រជាច្រើន​​គ្រួសារ​​ធ្លាក់​ចូល​ទៅ​ក្នុង​​ទាសភាព​សម័យ​ទំនើប​​ នៅ​ក្នុង​ឧស្សាហកម្ម​ឡ​ឥដ្ឋ​​តាម​រយៈ​ការ​​ចង​​ដោយ​បំណុល​។ ...

ម៉ិច ដារ៉ា
https://bit.ly/2pVzMlH

សហជីព​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ $១៨២ ​ក្នុង​ ១ ​ខែ​ ខណៈ​ថៅកែ​ក្រុមហ៊ុន​ហ៊ាន​ត្រឹម​ $១៧៧

ក្នុង​ការ​ប្រជុំ​ត្រីភាគី​ម្សិលមិញ​ស្តីពី​ប្រាក់ខែ​កម្មករ ភាគី​សហជីព​តំណាង​ឲ្យ​កម្មករ​និយោជិត​បាន​ស្នើសុំ​ឲ្យ​មាន​ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ចំនួន​ ១៨២ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ខែ​សម្រាប់​ឆ្នាំ​ ២០១៩ ខណៈ​ភាគី​និយោជក​ហ៊ាន​ត្រឹម​ ១៧៧ ​ដុល្លារ ហើយ​ដែល​ភាគី​ទាំង​ ២ ​បាន​ស្នើ​ឲ្យ​មាន ...

គង់ មេត្តា
https://bit.ly/2Cs9xLQ

ជំនាញ​វិជ្ជាជីវៈ​ជាង​ ១៣ ​ពាន់​កន្លែង​បើក​សម្រាប់​សិស្ស​ធ្លាក់​បាក់ឌុប

ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​បើក​ផ្ដល់​អាហារូបករណ៍​ចំនួន ១៣ ​ពាន់​កន្លែង​ដែល​ជា​ប្រភេទ​ជំនាញ​វិជ្ជាជីវៈ​កំពុង​មាន​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​សិស្ស​ដែល​បាន​ប្រឡង​ធ្លាក់​បាក់ឌុប​ (​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​)​ ​កាលពី​ខែ​សីហា ...

វ៉ន ដារ៉ា
https://bit.ly/2PJnK9W

សហគ្រាស​ប្រើ​ជនបរទេស​ធ្វើការ​ប្រឈម​នឹង​ពិន័យ​ បើ​គ្មាន​ការអនុញ្ញាត

មន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្រើន​​រំឭក​ដល់​ម្ចាស់​ ឬ​នាយក​សហគ្រាស​ ឬ​គ្រឹះស្ថាន និង​ជនបរទេស​ថា ប្រសិន បើ​ពួកគេ​ចង់​ប្រើ​ពលកម្ម​បរទេស​សម្រាប់​ឆ្នាំ​ ២០១៩ ​តែ​មិន​បាន​ស្នើការ​អនុញ្ញាត​ ឬ​សុំ​ពន្យារ​ [​កូតា​] ​តាម​កាលកំណត់​ទេ​នឹង​ត្រូវ​ប្រឈម​ការពិន័យ​តាម ...

វ៉ន ដារ៉ា
https://bit.ly/2NRFOhu

ក្រសួង​ពីរ​បង្ហាញ​ទិន្នន័យ​រោងចក្រ​ខុស​គ្នា

របាយការណ៍​ប្រចាំ​ឆ្នាំ​ពី​ស្ថាប័ន​រដ្ឋាភិបាល​ ២ ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​កត់ត្រា​ចំនួន​រោងចក្រ សហគ្រាស និង​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៧ ខុស​គ្នា​ខ្លាំង ​ខណៈ​មន្ដ្រី​នៅ​ក្រសួង​ ២ ​នេះ​មិន​បាន​ពន្យល់​ពី​ភាព​ខុស​គ្នា​នៃ​ទិន្នន័យ​នេះ​ទេ​។ ...

ចេង សុខហ័ង
http://bit.ly/2pgHeY3

កាលបរិច្ឆេទចាប់ផ្តើមសម្រាប់ការត្រួតពិនិត្យសុខភាពកម្មករកាត់ដេរ

អ្នកនាំពាក្យក្រសួងការងារបាននិយាយកាលពីម្សិលមិញថា ការព្យាបាលដោយឥតគិតថ្លៃសម្រាប់កម្មករកាត់ដេរដែលត្រូវបានប្រកាសដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុន នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា។ អ្នកនាំពាក្យ លោក ហេង សួរ បាននិយាយថា គម្រោងនេះនឹងមានជំនួយពីក្រសួងដទៃៗទៀត។ ...

មុំ សុផុន
http://www.khmertimeskh.com/5081004/start-date-set-garment-worker-health-checks/

ក្រសួង​ ឲ្យ​ពលករ​ខ្មែរធ្វើការ​នៅ​​ថៃ​ដក​លិខិត​ឆ្លង​​ដែន ​ចុង​ខែ​កញ្ញា

ក្រសួងការងារបានប្រកាសឲ្យពលករ-ពលការិនីខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃអាចស្នើដកលិខិតឆ្លងដែនឬលិខិតធ្វើដំណើរចាប់ពីថ្ងៃទី២៦ខែកញ្ញាខាងមុខនេះដោយពួកគេត្រូវចំណាយលើកម្រៃសេវានេះចំនួន ៩៥០បាត (ប្រាក់ថៃ)។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានជូនដំណឹងដល់ពលករកម្ពុជា ដែលកំពុងតែធ្វើការ និងស្នាក់នៅក្នុងប្រទេសអាចស្នើសុំលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេសបាន ចាប់ពីថ្ងៃទី២៦ ខែកញ្ញា នេះតទៅ បន្ទាប់ពីមានការឯកភាពជាមួយនឹងភាគីថៃ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក។ ...

មុំ គន្ធា
http://bit.ly/2cdrQWY

រដ្ឋាភិបាលជួបជាមួយនឹង GMAC ពិភាក្សាលើប្រាក់់ឈ្នួលអប្បបរមា

ក្រសួងការងារកាលពីម្សិលមិញបានជួបជាមួយ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ក្រុមពាណិជ្ជកម្មឧស្សាហកម្ម ដើម្បីពិភាក្សាគ្នាពីមូលហេតុនានានៅពីក្រោយសំណើរក្រោយនៃប្រាក់ឈ្នួលអប្បបរមា ១៤៤ ដុល្លារក្នុងមួយខែ។ ...

ឡាយ សាមាន
http://www.phnompenhpost.com/national/govt-gmac-meet-over-minimum-wage

ក្រសួង​អាច​ឲ្យ​កម្មករ​សម្រាក​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

ប្រសិនបើមានការតម្រូវដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រសួងការងារនឹងស្នើឲ្យនិយោជកផ្តល់ឲ្យកម្មករ និយោជិតនូវការឈប់សម្រាកដើម្បីចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ពួកគេ។ នេះបើតាមមន្រ្តីម្នាក់។ ...

ប៊ុន សេងគង់
http://bit.ly/2cCcJ8S

ក្រុមហ៊ុនដែលគ្រប់គ្រងប័ណ្ណការងារជនបរទេសមិនទាន់មានគេហទំព័រ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់ការទទួលខុសត្រូវទំាងអស់លើប័ណ្ណការងារជនបរទេសទៅឲ្យក្រុមហ៊ុន អុី-សឹលូសិន (ខេមបូឌា) E-Solutions (Cambodia) Co.នៅក្នុងថ្ងៃនេះ ដោយបន្សល់ទុកនូវសំណួរមិនទាន់មានចម្លើយជាច្រើនពាក់ព័ន្ធក្រុមហ៊ុនឯកជននេះ ដែលនឹងដំណើរការ ផលិត និងចែកចាយប័ណ្ណការងារតាមប្រព័ន្ធស្វ័យ ប្រវត្តិកម្ម។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងនេះ បានបដិសេធមិនឆ្លើយសំណួរឡើយពាក់ព័ន្ធក្រុមហ៊ុននេះ និងថា តើនរណាជាម្ចាស់ ឬថា តើហេតុអ្វីបានជាក្រុមហ៊ុននេះនៅមិនទាន់មានគេហទំព័រ មួយថ្ងៃមុនពេលក្រុមហ៊ុននេះត្រូវអនុញ្ញាតឲ្យគ្រប់គ្រងដំណើរការដាក់ពាក្យសុំប័ណ្ណការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។ តែលោក បែរជាបង្វែរសំណួរទាំងអស់ទៅកាន់ប្រកាសចុះហត្ថលេខាកាលពីដើមខែនេះដែលកំណត់ចំពោះដំណើរការនេះទៅវិញ។ ...

សេក ឧត្តម និង ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/33992

មន្ត្រីរដ្ឋាភិបាល៖ ស្ត្រីខ្មែរច្រើនទៀតត្រូវបានជួញដូរនៅ អារ៉ាប៊ី សាអូឌីត

ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា ចំនួនស្ត្រីខ្មែរដែលឥឡូវត្រូវបានគេគិតថា កំពុងជាប់ផុងនៅក្នុងឧស្សាហកម្មផ្លូវភេទនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត បន្ទាប់ពីត្រូវបានជួញដូរក្នុងឆ្នាំកន្លងមកនេះ បានកើនឡើងដល់ជាង២០នាក់។ ទោះជាយ៉ាងណា រដ្ឋាភិបាលនៅតែមិន និយាយអំពីការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសង្គ្រោះស្ត្រីទាំងនេះឡើយកាលពីម្សិលមិញ ខណៈបុរសជនជាតិប៉ាគីស្ថានពីរនាក់ និងស្ត្រីខ្មែរម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទប៉ុនប៉ងជួញដូរស្ត្រីចំនួន៣នាក់ទៅកាន់ប្រទេសតំបន់មជ្ឈិមបូពា៌មួយនេះ។ ...

អូន ភាព
http://www.cambodiadailykhmer.com/33845

សមត្ថកិច្ច​រកឃើញ​ជនជាតិ​ចិន​ស្នាក់​នៅ​ និង​ធ្វើការ​ខុស​ច្បាប់​ជិត ២០០ នាក់

ជនជាតិចិនជិត ២០០ នាក់ត្រូវបាននគរបាលអន្តោប្រវេសន៍រកឃើញថាពួកគេមិនមានលិខិតស្នាក់នៅ និងធ្វើការត្រឹមត្រូវខណៈសមត្ថកិច្ចចុះត្រួតពិនិត្យកាលពីព្រឹកម្សិលមិញក្នុងពេលអ្នកទាំងនោះកំពុងធ្វើការនៅការដ្ឋានសំណង់ក្រុមហ៊ុន Sino Great Wall ដែលមានទីតាំងនៅកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ...

ទូច សុខា
http://bit.ly/2bcLRfu

ថៃ ប្រកាស​បង្រ្កាប​លើ​ក្រុម​ពលករ​ខុស​ច្បាប់​នៅ​ខែ​សីហា

មន្រ្តីក្រសួងការងារថៃបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថាក្រសួងនេះនឹងមិនមានការពន្យារពេលបន្តទៀតក្នុងការចុះបញ្ជីស្របច្បាប់ដល់ពលករចំណាកស្រុកហើយអាជ្ញានឹងធ្វើការបង្រ្កាបលើពលករខុសច្បាប់ចាប់ពីខែសីហា ខាងមុខនេះផងដែរ។ ...

មុំ គន្ធា
http://bit.ly/29AAxr4

ក្រសួង​ការងារ​រំឭក​ពី​ការ​អនុវត្ត​ច្បាប់​សហជីព​ថ្មី​ដែល​បាន​​ចូល​ជា​ធរមាន

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរំឭកទៅដល់មេដឹកនាំសហជីពឬសហជីពមួយចំនួនឲ្យបានដឹងជាថាច្បាប់សហជីពត្រូវបានចូលជាធរមានហើយហើយក៏បានចាប់ផ្តើមអនុវត្តលើច្បាប់ថ្មីនេះពីពេលនេះផងដែរ។ ...

មុំ គន្ធា
http://bit.ly/2973iw4

កូរ៉េខាងត្បូង​ត្រូវ​ការ​កម្លាំង​ពលកម្ម​ពី​កម្ពុជា​បន្ថែម​ក្នុង​ឆ្នាំ ២០១៦

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ចំនួនពលករចំណាកស្រុកដែលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងនឹងមានការកើនឡើងទ្វេដងនៅឆ្នាំ ២០១៦នេះ ធៀបនឹងឆ្នាំមុន។ ...

គង់ មេត្ដា
http://bit.ly/290kOSy

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

BDc4t
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!