ក្រសួង និងស្ថាប័នរដ្ឋ

ក្រសួងធនធានទឹក និងឧតុនិយម

​ក្រសួង​៖​ ឧបទ្ទវហេតុ​កំពប់​អាស៊ីត​ស៊ុ​ល​ហ្វួ​រីក​នៅ​ទន្លេ​ណាំ​ខាន់​ ក្នុង​ប្រទេស​ឡាវ​ មិន​ប៉ះពាល់​ដល់​គុណភាព​ទន្លេ​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ដែល​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុង​រឿង​នេះ​ បាន​ប្រកាស​ថា​ អ្នកជំនាញ​របស់​ប្រទេស​ឡាវ​ បាន​បញ្ជាក់​ថា​ មិន​មាន​ផល​ប៉ះពាល់​ដល់​គុណភាព​នៃ​ទន្លេ​ណាំ​ខាន់​ និង​ទន្លេមេគង្គ​ ដែល​បណ្តាល​មក​ពី​ការ​ក្រឡាប់​រថយន្ត​គីមី​នោះ​ទេ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501469929/ministry-the-sulfuric-acid-spills-incident-in-nam-khan-river-in-laos-does-not-affect-the-quality-of-the-river/

​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ជួប​ពិភាក្សា​កា​ងារ​ជាមួយ​ធនាគារពិភពលោក​អំពី​សកម្មភាព​ និង​គម្រោង​សន្តិសុខ​ទឹក​

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ទទួល​ជួប​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ ដើម្បី​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​គម្រោង​សន្តិសុខ​ទឹក​ និង​ប្រព័ន្ធ​ធារាសាស្ត្រ​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/mt2jz4ub

រដ្ឋមន្ត្រី​ធនធានទឹក​ផ្ដល់​ដ្រូ​ន​ផ្ដិតរូប​ពីលើ​អាកាស​ និង​ឧបករណ៍​វាស់​ស្ទង់​បាតទន្លេ​ដល់​មន្ទីរ​រាជធានី​-​ខេត្ត​

លោក​ ថោ​ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ផ្ដល់​ដ្រូ​ន​ Mavic​ 3E​ សម្រាប់​ផ្ដិត​រូបភាព​ពីលើ​អាកាស​ និង​ឧបករណ៍​វាស់​ស្ទង់​បាតទន្លេ​ (Bathymetric)​ ដល់​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ​ និង​មន្ទីរ​រាជធានី​-​ខេត្ត​ទាំង​២៥​ ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​ធនធានទឹក​នៅ​កម្ពុជា​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/mvvru6rf

​សីតុណ្ហភាព​រដូវប្រាំង​ឆ្នាំ​ក្រោយ​នឹង​ឡើង​ខ្ពស់​ អាច​ដល់​ ៤១​ អង្សារ​សេ​

​យោង​តាម​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ សីតុណ្ហភាព​ក្នុង​រដូវប្រាំង​ឆ្នាំ​ ២០២៤​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឡើង​ដល់​ ៤១​ អង្សា​សេ​។​ ... ...

ណុប​ ​ស្រីម៉ៅ
http://tinyurl.com/bdfsxvj9

រដ្ឋមន្ត្រី​ធនធានទឹក​អំពាវនាវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ និង​សកម្មភាព​បន្ថែម​ ខណៈ​លំហូរ​ទឹកទន្លេ​មេគង្គ​មានការ​ប្រែប្រួល​

​លោក​ ថោ​ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​អំពាវនាវ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​បន្ថែម​ទៀត​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ទឹកជំនន់​ និង​គ្រោះ​រាំង​ស្ងួត​ ចំ​ពេល​មានការ​ប្រែប្រួល​នៃ​ស្ថានភាព​ជល​សាស្ត្រ​នៅ​តាម​ដង​ទន្លេមេគង្គ​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Gy7a9C

​សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះ​ដល់​១៨​អង្សា​សេ​ក្នុង​ស​ប្តា​ហ៍​នេះ​

​សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះ​ដល់​១៨​អង្សា​សេ​ ចាប់ពី​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ជា​ពិសេស​នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/yc3scsvw

​ពលរដ្ឋ​ជាង​ ២​ ០០០​គ្រួសារ​ ក្នុង​១០​សង្កាត់​ នៃ​ខណ្ឌដង្កោ​ រង​គ្រោះ​ដោយសារ​ទឹកជំនន់​

​ប្រជាពលរដ្ឋ​ជាង​ ២​ ០០០​គ្រួសារ​ ស្ថិត​នៅ​ផ្នែក​ខ្លះ​ក្នុង​សង្កាត់​ចំនួន​១០​ នៃ​ភូមិសាស្ត្រ​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ រង​គ្រោះ​ដោយសារ​ទឹកជំនន់​ ដែល​ប្រភព​ទឹក​ចេញពី​ស្ទឹង​ព្រែក​ត្នោត​។​ ... ...

ហង្ស ពណ្ណរាយ
https://tinyurl.com/3yjztwwc

​រដ្ឋមន្ត្រី​ធនធានទឹក​ណែនាំ​មន្ទីរ​ជំនាញ​យកចិត្តទុកដាក់​ កែ​លម្អរ​ទំនប់​អាង​ទឹក​ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ​

​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ លោក​ ថោ​ ជេដ្ឋា​ បាន​ណែនាំ​ដល់​មន្ទីរ​ជំនាញ​ខេត្ត​យកចិត្តទុកដាក់​ថែទាំ​និង​កែ​លម្អ​ទំនប់​អាង​ស្តុក​ទឹក​ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​កើត​មាន​ឡើង​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​។​ ... ...

ត​ន​ ​វិបុល​
https://tinyurl.com/54h3rxrh

​កម្ពុជា​-​អូស្ត្រាលី​ ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​សន្តិសុខ​សុវត្ថិភាព​ទឹក​ និង​បម្រែបម្រួល​អាកាសធាតុ​

​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ និង​រដ្ឋាភិបាល​អូស្ត្រាលី​ បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​សន្តិសុខ​សុវត្ថិភាព​ទឹក​ និង​ឆ្លើយ​តប​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា​ ដើម្បី​វិស័យ​ធនធានទឹក​ និង​អាកាសធាតុ​កាន់តែ​មានកា​រវិ​វត្ត​ និង​ជឿនលឿន​។​ ... ...

ហង្ស ពណ្ណរាយ
https://tinyurl.com/mtreupfp

ក្រសួង​ធនធានទឹក​ ស្នើ​ធនាគារពិភពលោក​បង្កើត​ផែនការ​គ្រប់គ្រង​អាង​ទន្លេសាប​ និង​ទន្លេមេគង្គ​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ស្នើ​ធនាគារពិភពលោក​ បង្កើត​ផែនការ​គ្រប់គ្រង​ទន្លេសាប​ និង​ទន្លេមេគង្គ​ ដើម្បី​ធានា​ធនធានទឹក​ កែ​លម្អ​ការ​កាត់​បន្ថយ​ទឹកជំនន់​ និង​ស្ដារ​ទន្លេ​ដែល​ងាយ​រង​គ្រោះ​។​ ... ...

ហង្ស ពណ្ណរាយ
http://rb.gy/erali

​កម្ពុជា​ ស្នើ​ឥណ្ឌា​ ផ្តល់​រូបភាព​ពី​ផ្កាយ​រណប​សម្រាប់​ព្យាករ​ធាតុអាកាស​ និង​ព្យាករ​ទឹកជំនន់​ក្នុង​រដូវវស្សា​

​រដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ស្នើ​រដ្ឋាភិបាល​ឥណ្ឌា​ ផ្ដល់​រូបភាព​ពី​ផ្កាយ​រណប​សម្រាប់​ព្យាករ​ទឹកជំនន់​ក្នុង​រដូវវស្សា​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​បណ្ដុះ​បណ្ដា​ធនធានមនុស្ស​លើ​វិស័យ​ពាក់ព័ន្ធ​របស់​ក្រសួង​បន្ថែម​។​ ... ...

ហង្ស ពណ្ណរាយ
https://tinyurl.com/4nv6c7wa

​ក្រសួង​ធនធានទឹក​ប្រកាស​ឱ្យ​កសិករ​សន្សំ​ទឹក​ទុក​ប្រើប្រាស់​ ពីព្រោះ​រដូវវស្សា​ឆ្នាំ​នេះ​លឿន​ជាង​ឆ្នាំ​មុន​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ប្រកាស​ឱ្យ​ប្រជា​កសិករ​នៅ​តាម​តំបន់​ជនបទ​ និង​តំបន់​ដែល​ដាច់​ស្រយាល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ត្រូវ​សន្សំ​សំចៃ​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​កម្រិត​ខ្ពស់​ ដោយសារ​ឆ្នាំ​នេះ​ រដូវរ​ស្សា​មាន​រយៈពេល​លឿន​ជាង​ឆ្នាំ​មុន​ ដែល ...

ជា សុខនី
https://www.postkhmer.com/national/2023-09-15-1035-254478.html

​ក្រសួង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រើ​ទឹក​សន្សំ​សំចៃ​ ខណៈ​រដូវវស្សា​បញ្ចប់​លឿន​ជាង​ឆ្នាំ​មុន​

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​អំពាវនាវ​ពលរដ្ឋ​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​ ជា​ពិសេស​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​ដែល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ ព្រោះ​រដូវវស្សា​ឆ្នាំ​នេះ​បញ្ចប់​លឿន​ជាង​ឆ្នាំ​មុន​។​ ... ...

ត​ន​ ​វិបុល​
https://tinyurl.com/24pamwzy

​ចាប់ពី​ថ្ងៃនេះ​តទៅ​ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​ ... ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501358399/more-rain-expected-across-cambodia-from-today-2/

ក្រសួង​ធនធានទឹក​ដាក់​ផែនការ​រំដោះ​ជំនន់​ទឹកភ្លៀង​ឱ្យបាន​លឿន​ចេញពី​ភ្នំពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានដាក់​ចេញ ផែនការ​រំដោះ​ជំនន់​ទឹកភ្លៀង​ឱ្យបាន​លឿន​បំផុត ចេញពី​ភូមិ​សា​ស្ត្រ​រាជធានី​ភ្នំពេញ ឱ្យ​ទៅតាម​គ្រប់​ប្រឡាយ ព្រែក អូរ ស្ទឹង ទន្លេ និង​តាម​គ្រប់​ច្រក​ចេញពី​រាជធានី​ភ្នំពេញ​ដែល​ធានា​យ៉ាងណា​កុំឱ្យ​មានការ​ជន់​លិច​នៅពេល​មាន​ភ្លៀង​នា​រដូវវស្សា​។​ ... ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-08-0919-254304.html

​កម្ពុជា​ ស្នើ​រដ្ឋាភិបាល​ជប៉ុន​ ផ្ដល់​គ្រឿងចក្រ​ធុន​ធ្ងន់​សម្រាប់​សាងសង់​ និង​ជួសជុល​ប្រព័ន្ធ​ធារាសាស្ត្រ​

កម្ពុជា​ តាម​រយៈ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ស្នើ​រដ្ឋាភិបាល​ជប៉ុន​ ផ្ដល់​លទ្ធភាព​គាំទ្រ​លើ​វិស័យ​ហិរញ្ញវត្ថុ​ បច្ចេកទេស​ និង​ការ​បណ្ដុះបណ្ដាល​មន្ត្រី​ជំនាញ​ ដើម្បី​ជំរុញ​វិស័យ​ធនធានទឹក​ និង​ឧតុនិយម​កម្ពុជា​ ឱ្យ​កាន់តែ​ទំនើប​ និង​ជឿនលឿន​ទាំង​បច្ចុប្បន្ន​ និង​អនាគត​។​ ... ...

ហង្ស ពណ្ណរាយ
https://tinyurl.com/2j5t8jb5

ក្រសួង​ធនធានទឹក​ស្នើឱ្យ​ជប៉ុន​ជួយ​លើ​គម្រោង​មួយចំនួន ដើម្បី​ដោះស្រាយ​គ្រោះទឹកជំនន់ និង​ភាពរាំងស្ងួត​

ក្នុងជំនួប​ពិភាក្សា​លើ​វិស័យ​ធនធានទឹក​ជាមួយ​មន្ត្រី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ​ថោ ជេដ្ឋា បានស្នើ​ជប៉ុន​ឱ្យជួយ​ដល់​គម្រោង​មួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​នៅ​កម្ពុជា​។​ ... ...

ជា សុខនី
https://www.postkhmer.com/national/2023-09-06-0934-254233.html

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ អំពាវនាវ​ឱ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​គ្រោះថ្នាក់​ផ្សេងៗ​ ដែល​បណ្តាល​មក​ពី​អាកាសធាតុ​មិនល្អ​

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ក្រើនរំលឹក​សាធារណជន​ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ ដោយសារ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/cc2of

ប្រទេស​កម្ពុជា​អាច​នឹង​ប្រឈម​នូវ​អាកាសធាតុ​ក្តៅ​ជាង​មុន​ ប៉ុន្តែ​នៅ​បន្ត​ទទួល​បាន​បរិមាណ​ទឹកភ្លៀង​លើស​ពី​កម្រិត​ធម្មតា​

បើ​យោង​តាម​ការ​ព្យាករណ៍​ សម្រាប់​ចន្លោះ​ខែសីហា​ ដល់​ខែតុលា​ ឆ្នាំ​២០២៣​ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ​ (IRI)​ នៃ​សាកលវិទ្យាល័យ​ Columbia​ និង​មជ្ឈមណ្ឌល​អឺរ៉ុប​សម្រាប់​ការ​ព្យាករណ៍​អាកាសធាតុ​កម្រិត​មធ្យម​ បាន​បង្ហាញ​ថា​ ការ​វិវត្តន៍​របស់​បា​តុ​ភូ​ទ​ El​ Niño​ នៅ​តែ​មាន​កម្រិត ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/bdh4tvyrhttps://tinyurl.com/bdh4tvyr

ភ្លៀង​រួម​នឹង​ខ្យល់​កន្ត្រាក់​នឹង​ជះ​ឥទ្ធិពល​ នៅ​ស​ប្តា​ហ៍​នេះ​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ អំពី​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត​ រួម​នឹង​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ នៅ​ទូ​ទាំង​ប្រទេស​ ចាប់ពី​ថ្ងៃនេះ​ ដល់​ថ្ងៃ​ទី​១៥​ ខែសីហា​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/2k9pn

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ ៩​ខេត្ត​ រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ ​ស្ថិត​ក្នុង​ខេត្ត​ចំនួន​៩​ ​បាន​រងគ្រោះ​ជំនន់​ទឹក​ភ្លៀង​ ​ដែល​បណ្ដាល​ឱ្យ​លិច​ផ្ទះ​ ​លិច​សាលារៀន​ ​ស្លាប់​មនុស្ស​ ​និង​មាន​មនុស្ស​រង​របួស​មួយ​ចំនួន​។​ ... ...

​ហង្ស​ ​ពណ្ណរាយ
http://rb.gy/ehqfh

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ក្រើនរំលឹក​អំពី​ទឹកជំនន់​ដែល​អាច​កើត​មាន​ ដោយសារ​កម្ពស់​ទឹកទន្លេ​មេគង្គ​កើនឡើង​

កាលពី​ថ្ងៃ​ចន្ទ​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ក្រើនរំលឹក​សាធារណជន​អំពី​ទឹកជំនន់​ដែល​អាច​កើត​មាន​ ដោយសារ​កម្ពស់​ទឹកទន្លេ​មេគង្គ​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ ជា​ពិសេស​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://rb.gy/c1ew1

កម្ពុជា​ប្រឈម​នឹង​អាកាសធាតុ​អាក្រក់​ និង​ខ្យល់ព្យុះ​បន្ថែម​ទៀត​ក្នុង​ស​ប្តា​ហ៍​នេះ​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​និយាយ​នៅ​ក្នុង​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករណ៍​អាកាសធាតុ​ថ្មី​មួយ​ថា​ ភ្លៀង​ធ្លាក់​កាន់តែ​ច្រើន​ រួម​នឹង​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើត​មាននៅ​ទូ​ទាំង​ប្រទេស​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/yc5jyjv5

ក្រសួង​អំពាវនាវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​ធម្មជាតិ​ដែល​អាច​កើត​មាន​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​អំពី​គ្រោះ​ធម្មជាតិ​ដែល​អាច​កើត​មាន​ ជា​ពិសេស​ខ្យល់​បក់​បោក​ខ្លាំង​ និង​រលក​ខ្ពស់ៗ​នៅ​តាម​តំបន់​មាត់សមុទ្រ​ ចន្លោះ​ពី​ថ្ងៃ​ទី​១៩-២៥​ ខែកក្កដា​ ឆ្នាំ​២០២៣​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/59xaf9sy

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eFNhp
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!