រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
ការនាំចេញសម្លៀកបំពាក់កម្ពុជា នឹងនៅតែខ្លាំង
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍ មានសុទិដ្ឋិនិយមថា ការនាំចេញសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរនៅតែទទួលបានកំណើនដ៏រឹងមាំក្នុងរយៈពេល ២-៣ ឆ្នាំបន្ទាប់ដែលបានលើកឡើងលក្ខខណ្ឌការងារកាន់តែប្រសើរ និងការគោរពតាមច្បាប់ការងារគឺជាគន្លឹះដ៏សំខាន់នៃភាពជោគជ័យនៃឧស្សាហកម្មរបស់ប្រទេសនេះ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើ ...
ម៉ៃ គុណមករា
https://bit.ly/3377iXq
មជ្ឈមណ្ឌលជំនាន់ថ្មីត្រូវបានដាក់ឲ្យដំណើរការ ដើម្បីពង្រឹងគុណភាពគ្រូបង្រៀន
ក្រសួងអប់រំ យុវជន និងកីឡាកាលពីម្សិលមិញបានសម្ពោធជាផ្លូវការ នូវមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីនៅវិទ្យាស្ថានជាតិអប់រំ ដើម្បីបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំដល់និស្សិតក្នុងគោលបំណងពង្រីកវិសាលភាពកម្មវិធីសាលារៀនជំនាន់ថ្មី ដោយការពង្រឹងគុណវុឌ្ឍិខ្ពស់ ដល់គ្រូបង្រៀនស្របតាមការអប់រំសតវត្សរ៍ទី ២១។ ...
វ៉ន ដារ៉ា
https://bit.ly/37pq6V4
ក្រុមហ៊ុនថៃ វិនិយោគថាមពលសូឡានៅកម្ពុជា
ក្រុមហ៊ុនថៃ B. Grimm Power ទទួលបានការយល់ព្រមលើគម្រោងវិនិយោគថាមពលសូឡាទំហំ ៣០ មេហ្គាវ៉ាត់នៅកម្ពុជា។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។ លោក វ៉ិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៅក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា គម្រោងថាមពលសូឡា ៣០ មេហ្គាវ៉ាត់ នឹងសាងសង់ជើងទម្រនៅលើផ្ទៃដីប្រហែល ៤០ ហិកតា នៅ ...
ធូ វិរៈ
https://bit.ly/2KGSd8F
លោក ស ខេង៖ កម្ពុជាកំពុងដោះស្រាយការព្រួយបារម្ភរបស់សហគមន៍អឺរ៉ុបអំពីបញ្ហាទំនាស់ដីធ្លី
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីម្សិលមិញបានមានប្រសាសន៍ថា រដ្ឋាភិបាលបានធ្វើឱ្យមានវឌ្ឍនភាពរួចហើយលើចំណុចមួយដែលត្រូវបានចុះបញ្ជីនៅក្នុងរបាយការណ៍បឋមរបស់គណៈកម្មការអឺរ៉ុបស្តីពី ការព្យួរបណ្ដោះអាសន្ននៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ...
ច្បាប់ថ្មី ផ្ដល់ប្រយោជន៍ដល់អ្នកធ្វើការនៅក្នុងវិស័យឯកជន
ច្បាប់ថ្មីដែលទើបប្រកាសឲ្យប្រើនឹងផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតក្នុងវិស័យឯកជនឲ្យទទួលបានប្រាក់សោធនដូចកម្មករនិយោជិតក្នុងវិស័យសាធារណៈ ខណៈអត្ថប្រយោជន៍ផ្សេងៗទៀតក៏នឹងទទួលបានដូចគ្នា នៅពេលពួកគេបានបង់វិភាគទាន និងបំពេញតាមលក្ខខណ្ឌនៃច្បាប់។ អត្ថប្រយោជន៍ទាំងនេះ ត្រូវ ...
ឡុង គីមម៉ារីតា
https://bit.ly/348rXLM
លោក ស ខេង៖ ការផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅមានភាពយឺតយ៉ាវនៅឡើយ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងកាលពីម្សិលមិញថា ការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅមានភាពយឺតយ៉ាវនៅឡើយ ដែលជាហេតុធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិពុំទាន់មានតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវានានាជាអ្វីដែលសង្គមស៊ីវិល ...
ម៉ិច ដារ៉ា
https://bit.ly/332CdUB
ទេសចរចិនបន្តកើនឡើងនៅកម្ពុជា ខណៈទេសចរអឺរ៉ុបធ្លាក់ចុះ
ចំនួនអ្នកទេសចរអន្តរជាតិដែលមកកាន់កម្ពុជាគិតត្រឹមខែកញ្ញាឆ្នាំនេះបន្តកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយចំនួនអ្នកទេសចរចិនស្ថិតនៅក្នុងចំណាត់ថ្នាក់ទីមួយ ខណៈចំនួនភ្ញៀវទេសចរពីបស្ចិមប្រទេសធ្លាក់ចុះ។ នេះបើ ...
ណឹម សុភ័ក្រ្តបញ្ញា
https://khmer.voanews.com/a/chinese-tourists-continue-to-rise-while-westerners-decrease-/5173668.html
ក្រសួង និងសហភាពអឺរ៉ុបពិភាក្សាអំពីការគ្រប់គ្រងសារធាតុគីមីនិងកាកសំណល់ពាក់ព័ន្ធ
អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម (NACW) នៃក្រសួងការពារជាតិ និងសហភាពអឺរ៉ុបបានសហការរៀបចំសិក្ខាសាលារយៈពេល ១២ ថ្ងៃសម្រាប់សិក្ខាកាម ២០៥ នាក់មកពី ២៩ ស្ថាប័ន។ សិក្ខាសាលានេះផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលអ្នកចូលរួមពី ការគ្រប់គ្រងសារធាតុគីមី និងកាកសំណល់ពាក់ព័ន្ធ ...
ខន សាវិ
https://www.phnompenhpost.com/national/ministry-eu-discuss-management-chemical-and-associated-wastes
មន្ត្រីកម្ពុជា អំពាវនាវឲ្យបង្កើនកិច្ចសហការសេដ្ឋកិច្ចជាមួយចិន
មន្ដ្រីជាន់ខ្ពស់កម្ពុជាបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតពីខេត្តហូណាន ប្រទេស ចិន ដើម្បីចាប់យកឱកាសនៅក្នុងវិស័យសក្ដានុពលជាច្រើនក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ សម្រេចបាន ១០ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៣ ដែលជាការប្តេជ្ញាចិត្តរបស់មេដឹកនាំប្រទេសទាំង ២។ ការអំពាវនាវ ...
ម៉ៃ គុណមករា
https://bit.ly/37mn18b
កម្ពុជា-អាមេរិក បន្តពង្រឹងកិច្ចសហការលើការអភិរក្សធនធានធម្មជាតិ
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងថា កម្ពុជា និងសហរដ្ឋអាមេរិកបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការទៅលើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ខណៈដែលកម្ពុជាមានផ្ទៃដីសម្រាប់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះរហូតដល់ជាង ៧ លានហិកតា។ លោក សាយ សំអាល់ បានថ្លែងបែបនេះនៅអំឡុងជំនួបពិភាក្សាការងារ ជាមួយលោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជានា ...
ម៉ិច ដារ៉ា
https://bit.ly/2KEwTAt
កម្ពុជានៅតែបន្តបដិសេធសំណើរបស់កោះតៃវ៉ាន់ក្នុងការបង្កើតការិយាល័យតំណាង
ក្រសួងការបរទេសបាននិយាយនៅថ្ងៃច័ន្ទទី ១៨ ខែវិច្ឆិកាថា កម្ពុជាមិនទាន់អនុម័តលើសំណើរបស់រដ្ឋាភិបាលតៃវ៉ាន់ក្នុងការបង្កើតការិយាល័យតំណាងនៅក្នុងប្រទេសនេះនៅឡើយទេ បន្ទាប់ពីម្ចាស់អាជីវកម្មតៃវ៉ាន់បានត្អូញត្អែរអំពីភាពមិនរលូននៃដំណើរការឯកសារនានា។ ...
Ching-Tse Cheng
https://www.taiwannews.com.tw/en/news/3820080
ការចាប់ខ្លួនការជួញដូរមនុស្សមានការកើនឡើង
កម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានបង្ក្រាបករណីជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទចំនួន ១៣១ ករណី ចាប់ពីខែមករាដល់ខែតុលា ដែលបានកើនឡើង ២២ ករណី បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពី ...
ប៉ិច សុធារី
https://www.khmertimeskh.com/50660947/human-trafficking-arrests-on-the-rise/
ក្រសួងនឹងបញ្ចូលក្រុមអធិការកិច្ចការងារ
ក្រសួងការងារកំពុងច្របាច់ក្រុមការងារនៃអធិការកិច្ចរបស់ខ្លួនជាមួយក្រសួងក្នុង ៣ ផ្សេងទៀតដើម្បីបង្កើតតែក្រុមអធិការកិច្ចតែមួយ ដែលនឹងធ្វើការត្រួតពិនិត្យនៅតាមសហគ្រាសឧស្សាហកម្ម និងរោងចក្រ។ រដ្ឋមន្រ្តីក្រសួងការងារលោកអ៊ិតសំហេង កាលពីថ្ងៃសុក្រ បានដឹកនាំកិច្ចប្រជុំជាមួយមន្រ្តីមកពីក្រសួងឧស្សាហកម្ម ...
មុំ គន្ធា
https://www.khmertimeskh.com/50660643/ministry-to-merge-labour-inspection-teams/
លោក ហ៊ុន សែន ស្នើឲ្យក្រសួងយុត្តិធម៌ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដោះលែងសកម្មជនអតីតបក្សប្រឆាំង ដើម្បីបង្រួបបង្រួមជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីដោះលែងសកម្មជនអតីតបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់តុលាការទៅតាមរយៈការស្នើសុំរបស់សាមីខ្លួន មេធាវី ឬក្រុមគ្រួសារជាអ្វីដែលលោកហៅថា ជាកិច្ចការចាំបាច់ត្រូវធ្វើក្នុងគោលដៅបង្រួបបង្រួមជាតិ រក្សាសន្តិភាព និង ...
រី សុចាន់
https://bit.ly/2XkfIt1
លោក ទៀ បាញ់ និងទូតថ្មីអាមេរិក ព្រមព្រៀងពង្រឹងទំនាក់ទំនងយោធាឡើងវិញ
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ផាទ្រីក មូហ្វ៊ី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំង ២ ជាពិសេសលើវិស័យយោធាក្នុងការហ្វឹកហ្វឺន និងការចូលសំចតនាវារបស់សហរដ្ឋអាមេរិក។ លោក ទៀ បាញ់ បានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ក្នុងជំនួបពិភាក្សាជាមួយលោក ផាទ្រីក មូហ្វី កាលពីថ្ងៃទី ១៣ ខែ ...
ម៉ិច ដារ៉ា
https://bit.ly/357OmJv
មន្ត្រីរដ្ឋាភិបាលថា ការស្នើឲ្យទម្លាក់បទចោទលើលោក កឹម សុខា គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងតុលាការ
មន្ត្រីរដ្ឋាភិបាល និងស្ថានបេសកកម្មអចិន្រៃ្តយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានឆ្លើយតបថា ការទាមទាររបស់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងមន្ត្រីទូតមួយចំនួនឱ្យទម្លាក់បទចោទប្រកាន់លើ លោក កឹម សុខា គឺជាការជ្រៀតជ្រែកចូលក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ខណៈដែលកាលពីម្សិលមិញមន្ត្រីទូតមួយចំនួនបន្តចូលជួបមេបក្សអតីតបក្សប្រឆាំង ...
ខន សាវិ
https://bit.ly/2QhAisI
មន្ត្រីបញ្ជាក់ថា បានទទួលរបាយការណ៍ពី EU
មន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលរបាយការណ៍ពីគណៈកម្មការស្វែងរកការពិតរបស់សហភាពអឺរ៉ុបទៅលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធស្ដីពីកម្ពុជាដែលសហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ ២០២០ ថាតើត្រូវព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ ...
ម៉ិច ដារ៉ា
https://bit.ly/351FCEM
ក្រុមហ៊ុនបារាំងនឹងសាងសង់កសិដ្ឋានថាមពលខ្យល់ នៅខេត្តកំពត
រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង Blue Circle នឹងចុះកិច្ចព្រមព្រៀងសាងសង់កសិដ្ឋានថាមពលដើរដោយកម្លាំងខ្យល់ (Wind Power) នៅខេត្តកំពត។ នេះបើយោងតាមមន្ត្រីក្រសួងរ៉ែ និងថាមពល។ នេះជាគម្រោងថាមពលកកើតឡើងវិញដើរដោយថាមពលខ្យល់លើកដំបូងនៅកម្ពុជា ខណៈរដ្ឋាភិបាលកំពុងព្យាយាមក្នុងការធ្វើពិពិធកម្ម ប្រភពថាមពល ពិសេសថាមពលស្អាត ដើម្បីសម្រេច ...
ម៉ៃ គុណមករា
https://bit.ly/2CjHe07
កាបូនតម្លៃប្រមាណជាង $១១ លាន ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនអាមេរិក
រដ្ឋាភិបាលបានលក់កាបូនរេដបូក (Carbon Redd+) ប្រមាណជាង ១១ លានដុល្លារ ដែលបានពីតំបន់ដែនជម្រកសត្វព្រៃ និងតំបន់ការពារធនធានធម្មជាតិមួយចំនួននៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១៦ ដោយមន្ត្រីអះអាងថា ថវិកាទាំងនេះនឹងយកទៅជួយអភិវឌ្ឍគម្រោងអភិរក្សព្រៃឈើ សត្វព្រៃ និងជួយប្រជាសហគមន៍នៅក្នុងតំបន់ទាំងអស់នោះ ...
សុទ្ធ គឹមសឿន
https://bit.ly/2PTBB0N
បទល្មើសធនធានធម្មជាតិ ២៧៨ ករណី បានបញ្ជូនទៅតុលាការរយៈពេល ១០ ខែ
ក្រសួងបរិស្ថានបានកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិដាក់ទៅតុលាការខេត្ត/ក្រុងចំនួន ២៧៨ ករណី ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០១៩ នេះ ខណៈមនុស្សចំនួន ៥០៧ នាក់ ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងដកហូតរណារ និងម៉ូតូសរុបចំនួន ៦៥៧ គ្រឿង និងអន្ទាក់សត្វព្រៃចំនួន ៤ ០៤៧ ...
សុទ្ធ គឹមសឿន
https://bit.ly/2WOrED4
កម្ពុជានឹងចរចាទិញអគ្គិសនីពីថៃ ៣០០ មេហ្គាវ៉ាត់បន្ថែមទៀត
កម្ពុជាគ្រោងនឹងចរចាជាមួយថៃក្នុងការទិញថាមពលអគ្គិសនី ៣០០ មេហ្គាវ៉ាត់បន្ថែម ខណៈកម្ពុជាកំពុងប្រឈមនឹងកង្វះថាមពល។ នេះបើតាមក្រសួងរ៉ែ និងថាមពល។ លោក Victor Jona អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារថា កម្ពុជានឹងចរចាជាមួយអាជ្ញាធរអគ្គិសនី ...
ធូ វិរៈ
https://bit.ly/36Foc2j
ក្រសួងចាត់វិធានការបង្ក្រាបគំនរសំរាម
កាលពីម្សិលមិញក្រសួងបរិស្ថានបានព្រមានថាខ្លួននឹងអនុវត្តច្បាប់ដើម្បីបញ្ឈប់ការចោលសំរាម រួមទាំងការផាកពិន័យជនដែលប្រព្រឹត្តល្មើសផងដែរ។ អ្នកនាំពាក្យក្រសួងលោក នេត្រ ភក្ត្រា បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនថា ច្បាប់មួយចំនួនមានរួចហើយដើម្បីដោះស្រាយ ...
មុំ គន្ធា
https://www.khmertimeskh.com/50657109/ministry-to-crack-down-on-littering-scourge/
GIZ ផ្តល់ជំនួយ $៤,៥ លាន សម្រាប់អភិវឌ្ឍន៍ SME
អង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) បានផ្តល់ជំនួយចំនួន ៤,៥ លានដុល្លារ ដល់គម្រោងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសអាស៊ានចំនួន ៤ រួមមានកម្ពុជាផងដែរ។ សម្រាប់កម្ពុជាជំនួយនេះត្រូវបានចុះហត្ថលេខារវាងលោក សុន សេងហួត អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងតំណាង GIZ កាលពីថ្ងៃព្រហស្បតិ៍ក្នុងសិក្ខាសាលាស្តីពី «គេហទំព័រថ្នាក់ជាតិសម្រាប់សហគ្រាស ...
ធូ វិរៈ
https://bit.ly/2C2XkuS
អង្គការធ្វើការខាងសុវត្ថិភាពចរាចរណ៍ស្នើក្រសួងអប់រំ ជំរុញការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍
អង្គការជាតិ និងអន្តរជាតិដែលកំពុងបំពេញការងាររួមចំណែកក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជាបានស្នើទៅលោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ ពិនិត្យលទ្ធភាពជំរុញការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមគ្រឹះស្ថានសិក្សានានានៅពេលបើកបវេសនកាលឆ្នាំសិក្សាថ្មីព្រមទាំងបញ្ចូលសំណួរអំពីសុវត្ថិភាពចរាចរណ៍ ...
វ៉ន ដារ៉ា
https://bit.ly/2Px4zU1