រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

ប្រទេស​កម្ពុជា​ចេញ​ប័ណ្ណ​ការងារ​ឱ្យ​ជនបរទេស​ ២៥,០០០​ នាក់​ក្នុង​រយៈពេល​៦​ខែ​ដំបូង​

សារព័តមានក្នុងស្រុកមួយបានឱ្យដឹងកាលពីថ្ងៃសុក្រថា នៅ​ក្នុង​រយៈពេល​៦​​ខែ​ដំបូង​ នៃ​ឆ្នាំ​២០១៥​នេះ​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ នៃ​ប្រទេស​កម្ពុជា​ បាន​ចេញ​ប័ណ្ណ​អនុញ្ញាត​ការងារ​​ប្រហែលចំនួន​ ២៥,០០០​ ប័ណ្ណ ឱ្យ​ជនបរទេស​ ដែល​ជា​ចំនួន​ច្រើន​ជាង​ប្រហែល​៥,០០០​ប័ណ្ណ​ នៃ​ចំនួន​ប័ណ្ណ​អនុញ្ញាត​សរុប​កាលពី​ឆ្នាំ ...

បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/article/6617771/2015/07/17/cambodia-grants-work-cards-25000-foreigners-six-months

អភិបាលក្រុងធ្វើកិច្ចពិភាក្សាស្តីអំពីការជួយសង្គ្រោះជនដែលគ្មានទីលំនៅ

មុនពេលដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺនៅថ្ងៃសុក្រ កាលពីថ្ងៃពុធអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្សបានជំរុញឱ្យអង្គការមិនមែនរដ្ឋាភិបាលទទួលយកមនុស្សដែលគ្មានទីលំនៅតាមដងវិថីទៅរស់នៅក្នុងទីកន្លែងមានសុវត្ថិភាព​​ ដែលអាចជួយពួកគេស្តួចស្តារឆាកជីវិតឡើងវិញ នេះបើយោងតាមព័ត៌មានមួយចុះផ្សាយ នៅលើគេហទំព័ររបស់សាលារាជធានីភ្នំពេញ។    ...

ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/governor-holds-meeting-on-helping-homeless-88711/

រដ្ឋាភិបាល​ ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ក្រុម​អូ​ឡាំ​ពិ​ក​ពិសេស​

រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​ ២០,០០០​ដុល្លារ​អា​មេ​រិច​ ដល់​ក្រុម​ជម្រើសជាតិ​អូ​ឡាំ​ពិ​ក​ពិសេស​ សម្រាប់​ការ​ធ្វើ​ដំណើរ​ និង​ការ​ប្រកួតប្រជែង​កីឡា​ឆ្នាំ​នេះ​ នៅ​ទីក្រុង​ឡូ​សអាន​ជេ​លែស​ ក្នុង​ចុងខែ​នេះ​។​​ ...

ហ៊ាន សុជាតា
http://www.voacambodia.com/content/govt-grants-funding-for-special-olympic-team/2865153.html

កម្ពុជា​នៅ​តែ​បន្ត​តាមដាន​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​

យោង​ទៅ​តាម​ព័ត៌មាន​ នៅ​ក្នុង​របាយការណ៍​បច្ចុប្បន្នភាព​ចុង​ក្រោយបង្អស់​របស់​ ក្រសួង​ ស្តី​ពី​ការ​ចុះបញ្ជី​នៅ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​និង​ការ​ធ្វើ​ដំណើរ​ ក្រសួងទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​ បាន​ផ្តល់​ចំណាត់ថ្នាក់​ផ្កាយ​ទៅ​ដល់​សណ្ឋាគារ​ ចំនួន​ ២៦​។​​ ...

Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2015/07/cambodia-keeps-tabs-on-trade/

ពន្ធដារលើកន្លែងលេងល្បែងកំសាន្តកើនឡើង២០%ក្នុង៦ខែដំបូង

មន្ត្រីក្រសួងហិរញ្ញវត្ថុបានឱ្យដឹងកាលពីថ្ងៃពុធថា ពន្ធដារលើកន្លែងលេងល្បែង​កំសាន្ត​​ កើនឡើងដល់១២លានដុល្លារក្នុង៦ខែដំបូងនៃដើមឆ្នាំ ជាកំណើន២០%ធៀបនឹង​រយៈពេលដដែល​ក្នុងឆ្នាំ២០១៤ ។នេះជាលទ្ធផលនៃកំណើនជនជាតិថៃ​ ដែលបានឆ្លងកាត់់តាមច្រកព្រំដែនមកលេងល្បែងនៅប្រទេសកម្ពុជា។ ...

Kang Sothear and Tsz-kwan Ho
https://www.cambodiadaily.com/business/gaming-tax-revenue-up-20-in-first-6-months-88562/

រដ្ឋាភិបាល​បញ្ចេញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​​សុវត្ថិភាព​ចំណី​អាហារ​​

កាលពី​ម្សិលមិញ ក្រសួង​ពាណិជ្ជកម្ម​​បាន​បញ្ចេញ​សេចក្ដី​ព្រាង​​ច្បាប់​​​​ស្តីពី​សុវត្ថិ​ភាព​ចំណី​​​អាហារ​ដំបូង​របស់​កម្ពុជា ដែល​​នឹង​បង្កើត​ឲ្យ​មាន​អាជ្ញាធរ​​​សុវត្ថិភាព​ចំណីអាហារ​ ទទួល​​បន្ទុក​​កិច្ច​ការ​ពារ​​​សុវត្ថិភាព​របស់​អ្នក ...

អូន ឆេងប៉ោ
http://www.cambodiadailykhmer.com/news/26433/

កំណើនថ្លៃប្រើប្រាស់អគ្គីសនីជាចម្ងល់សម្រាប់ប្រជាជនតំបន់ឆ្នេរ

ប្រជាជនរស់នៅតាមសហគមតំបន់ឆ្នេរក្នុងខេត្តកំពតនិងព្រះសីហនុបានធ្វើការរិះគន់ពីកំណើនថ្លៃប្រើប្រាស់អគ្គីសនី ដែលពួកគាត់អះអាងថាពុំមានការកើនឡើងនៃអត្រាប្រើប្រាស់ឬអតិផរណាឡើយ។ ...

Jack Laurenson
http://www.khmertimeskh.com/news/13327/surge-in-electricity-bills-sparks-confusion/

មានពលករច្រើនជាង៧០០០នាក់ ដែលបានប្រឡងជាប់វិញ្ញាសាភាសាកូរ៉េ

កាលពីថ្ងៃពុធ ការចេញលទ្ធផលនៃការធ្វើតេស្តប្រឡងភាសាកូរ៉េ សម្រាប់កម្មករកម្មការិនី​ចំណាកស្រុក បានឱ្យដឹងថា មានប្រជាជនកម្ពុជាច្រើនជាង៧០០០នាក់ដែលបានប្រឡងជាប់​នឹងអាចក្លាយខ្លួនជាពលករបម្រើការលើវិស័យកសិកម្ម ឧស្សាហកម្មនិងសំណង់ របស់ប្រទេសកូរ៉េខាងត្បូង។ ...

Kang Sothear and Tsz-kwan Ho
https://www.cambodiadaily.com/news/more-than-7000-pass-korean-language-test-88560/

វៀតណាម​ និង​កម្ពុជា​ នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ត្រួតពិនិត្យ​ព្រំដែន​

មន្ត្រី​វៀតណាម​ និង​កម្ពុជា​ បាន​សន្យា​នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ពួក​គេ​ទាំង​ពីរ​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​មិត្តភាព​ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ឯករាជ្យ​ភាព​ អធិប​តេយ្យ​ភាព​ និង​បូរណភាព​ដែនដី​។​​ ...

បុគ្គលិកសារព័ត៌មាន Tuoitrenews
http://tuoitrenews.vn/politics/29238/vietnam-cambodia-to-increase-cooperation-in-border-control

បណ្ណាល័យ​ភាសាចិន​ បាន​បើក​នៅ​កម្ពុជា​ ដើម្បី​ជម្រុញ​ការ​សិក្សា​ភាសា​

កាលពី ​ថ្ងៃ​អង្គារ​ វិទ្យាស្ថាន​ខុ​ង​ជឺ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​ បាន​ដាក់​ដំណើរ ការ​បណ្ណាល័យ​ភាសា​ចិន​ នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ និង​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។​​ ...

បុគ្គលិកសារព័ត៌មាន Ecns.cn
http://www.ecns.cn/2015/07-15/173177.shtml

អំឡុង​ខួប​លើ​កទី​២២​នៃ​ការ​បង្កើត​កង​រាជអាវុធ​ហត្ថ លោក សៅ សុខា លើក​​សរសើរ​មន្ត្រី​​​របស់​ខ្លួន​​

កាលពី​ម្សិលមិញ លោក សៅ សុខា មេបញ្ជា​​​ការ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​រៀប​​​​រាប់​ពី​ស្ថានភាព​ដ៏ល្អ​ប្រសើរ​​នៅ​ក្នុង​ប្រទេស​អំឡុង​ពិធី​មួយ​នៅ​​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី២២​នៃ​ការ​បង្កើត​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/26422/

មន្ត្រី​ក្រសួង​នឹង​កែ​លម្អ​លក្ខខណ្ឌ​ព្រៃ​ស្ពឺ​

បន្ទាប់​ពី​មាន​ទស្សនកិច្ច​មួយ​ទៅ​មជ្ឈមណ្ឌល​ឃុំឃាំង​ព្រៃ​ស្ពឺ​ នៃ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​សុក្រ​នេះ​ អង្គការសហប្រជាជាតិ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អាជ្ញាធរ​ បាន​ប្តេជ្ញា​ធ្វើការ​រួម​គ្នា​ ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​ជន​ជាប់​ឃុំឃាំង​នៅ​ទីនោះ​។​​ ...

Alice Cuddy and Sen David
http://www.phnompenhpost.com/national/officials-improve-prey-speu-conditions

អាជ្ញាធរ ខេត្ត បន្ទោស គណៈកម្មាធិការ​ព្រំដែន

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ និង​សមត្ថកិច្ច​នៅ​តាម​ព្រំដែន​បាន​ស្តីបន្ទោស​លោក វ៉ា គឹមហុង ទេស​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ដោយ​បាន​រិះគន់​ថា​ធ្វើការ​ លើ​បញ្ហា​ព្រំដែន​ដោយ​គ្មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ពួកគេ​ខណៈ​ដែល​ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​អាជ្ញាធរ​ខេត្ត​មិន​ដឹង​ពី​ខ្សែ​ បន្ទាត់ ...

មាស សុខជា
http://bit.ly/1IZrYnf

ច្បាប់​​​គ្រប់គ្រងគ្រឿង​ស្រវឹង​​នឹងបញ្ជូន​ទៅ​​ទីស្ដីការ​​ចុង​​សប្ដាហ៍​នេះ

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​មាន​ប្រសាសន៍​​កាលពី​ម្សិលមិញ​ថា សេចក្ដី​ ព្រាង​ច្បាប់​​​គ្រប់​​គ្រង​​​គ្រឿង​ស្រវឹង​ដំបូង​របស់​​ប្រទេស​កម្ពុជា​​ ដែល​​កំណត់​អាយុ​​​អាច​សេព​គ្រឿង​ស្រវឹង​បាន​ចាប់​​ពី២១​ឆ្នាំ​ឡើង​ទៅ និង​ ហាម​ប្រាម ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/26419/

ក្រុុមជាប់ចោទពីបទ "ភារវកម្ម"ស្ថិតក្នុងតំណាក់កាលចុងក្រោយនៃការបង្កើតគណបក្ស

កាលពីថ្ងៃអង្គារ ក្រុមចលនាថាមពលប្រជាជនខ្មែរបានដាក់ឯកសារចុងក្រោយ​ ស្តីអំពីការបង្កើតគណបក្សទៅកាន់ក្រសួងមហាផ្ទៃ បន្ទាប់ពីមេដឹកនាំដែលត្រូវបាននារទេសខ្លួន​​របស់ក្រុមនេះ គឺលោក សេរី រដ្ឋា ដែលត្រូវបានជាប់ចោទពីពីបទញុះញង់និងបង្កអសន្តិសុខសង្គម ទទួលបានការប្រោសប្រទានទោសដោយព្រះមហាក្សត្រនរោត្តមសីហមុនីតាមសំណើររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ។ ...

អូន ភាព
https://www.cambodiadaily.com/news/terrorist-group-takes-final-step-to-party-status-88338/

អង្គការ​ពលកម្ម​អន្តរជាតិ​ នឹង​ចេញផ្សាយ​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អង្គការ​ពលកម្ម​អន្តរជាតិ​ នឹង​ចេញផ្សាយ​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​ផ្តោត​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ​ និង​ស្បែកជើង​ ក្នុង​គោលបំណង​ផ្តល់​ព័ត៌មាន​ និង​ ទិន្នន័យ​ សម្រាប់​អ្នក​ធ្វើ​គោលនយោបាយ​កម្ពុជា​ ក្នុងអំឡុងពេល​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំឆ្នាំ​។​​ ...

Sean Teehan
http://www.phnompenhpost.com/national/ilo-launching-new-garment-newsletter

កម្ពុជាឆ្លើយថា "ទេ"

ក្នុងសប្តាហ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់អង្គការមិនមែនរដ្ឋាភិបាល បើទោះជារងសម្ពោធនិងមតិរិះគន់ពីសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកក៏ដោយ។ ...

James Brooke
http://www.khmertimeskh.com/news/13289/the-cambodia-that-can-say-no/

មន្ត្រីក្រសួងចោទសួរពីកិច្ចខិតខំប្រឹងប្រែងក្នុងការបំផ្លាញកេរ្តិ៍ឈ្មោះអគ្គីសនីកម្ពុជា

កាលពីថ្ងៃចន្ទ មន្ត្រីក្រសួងរ៉ែនិងថាមពល លោក​ ស៊ុយ សែមបានឆ្លើយតប​ទៅកាន់​អ្នករិះគន់បន្ទាប់​ពីមានការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្លៃប្រើប្រាស់ភ្លើងអគ្គីសនី ដោយអះអាងថា មតិរិះគន់នោះជា​ការវាយប្រហារមួយ​ក្នុងគោលបំណង​បំផ្លាញទំនុកចិត្តអតិថិជនទៅកាន់អគ្គីសនីកម្ពុជា(EdC)។ ...

អូន ភាព
https://www.cambodiadaily.com/news/minister-alleges-effort-to-sully-edcs-reputation-88156/

ជនជាតិវៀតណាមជាច្រើននាក់ប្រឈមមុខនឹងការនារទេសខ្លួន

យុទ្ធនាការប្រឆាំងនឹងកម្មករវៀតណាមខុសច្បាប់របស់កម្ពុជាកំពុងបន្តដំណើរការជាមួយនឹងការចាប់ខ្លួនជនជាតិវៀតណាម២៦រូបក្នុងរយៈពេល២ថ្ងៃនៅរោងចក្រផលិតគ្រឿងសង្ហារឹមក្នុងទីប្រជុំជននិងភាគខាងត្បូងនៃទីក្រុងភ្នំពេញ។ ...

Ros Chanveasna
http://www.khmertimeskh.com/news/13297/more-vietnamese-rounded-up-for-deportation/

ក្រុម​ហ៊ុន​កម្មវិធី Spyware សង្ឃឹម​ទទួល​​បាន​​ឱកាស​​​​លក់​មក​ឲ្យ​កម្ពុជា

យោង​តាម​អុីម៉េល​ផ្ទៃ​ក្នុង​ដែល​​​​គេហ​ទំព័រ​​​​តម្លាភាព​វីគីលីក ​(Wikileaks) បានទម្លាយ​ក្នុង​ពេល​ថ្មីៗនេះ​បង្ហាញថា​​ ក្រុមហ៊ុន​ហ៊ែកឃីង​ ធីម​​​​(Hacking Team) ជា​ក្រុមហ៊ុន​លក់​កម្មវិធី​Spyware (កម្មវិធី​សូហ្វវែដែល​លួច​​ពត៌មាន​​សម្ងាត់​) របស់​អុីតាលី បាន​ព្យាយាម​​ធ្វើ​យ៉ាង ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/26367/

ប្រទេស​វៀតណាម​យល់ព្រម​បញ្ឈប់​ការ​សាងសង់​នៅ​តំបន់​ព្រំដែន​

បន្ទាប់ពី​ការ​ពិភាក្សា​លើ​បញ្ហា​ព្រំដែន​រយៈពេល​៣​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​មក​ រ​ដ្ឋា​ភិ​បា​ល​នៃ​ប្រទេស​វៀតណាម​ បាន​យល់ព្រម​បញ្ឈប់​ការ​សាងសង់​ផ្លូវ ​ស្ថានីយ​នគរបាល​ និង​ស្រះ​ទឹក​ នៅ​ជិត​តំបន់​ព្រំដែន​កម្ពុជា​។​ ​ប្រជាជន​មួយ​ចំនួន​មានការ​ព្រួយបារម្ភ​ថា ...

នៅ វណ្ណារិន និង ហ៊ុល រស្មី
http://www.voacambodia.com/content/vietnam-agrees-to-halt-construction-in-border-areas/2857578.html

អគ្គិសនី​កម្ពុជា​បន្ថយល្បឿន​ភ្ជាប់​បណ្តាញ​ចុះថ្លៃ​

​អគ្គិសនី​កម្ពុជា​ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​របស់​រដ្ឋ​ បាន​ប្រកាស​គំរោង​ផ្អាក​ជា​បណ្តោះ​អាសន្ន​កា​រត​ភ្ជាប់​បណ្តាញ​ថ្មី​ នៅ​ក្រោម​កិច្ច​ផ្តួចផ្តើម​បញ្ចុះតម្លៃ​ថាមពល​សម្រាប់​កម្មករ​កាត់ដេរ​ និង​និស្សិត​មាន​ប្រាក់​ចំណូល​ទាប​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ជា​កម្មវិធី​មាន​ប្រសិទ្ធិ​ភាព ...

Sarah Taguiam and ឃុត សុភចរិយា
http://www.phnompenhpost.com/national/edc-slows-roll-discount

មន្ត្រី ៤៨ នាក់​ត្រូវ​បាន​ដំឡើង​ឋានន្តរស័កិ្ដ

មន្ត្រី​សរុប​ចំនួន ៤៨ នាក់​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ក្នុង​តំណែង​​ជាន់ខ្ពស់​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​ក្នុង​នោះ​មាន​ពី​ឋានៈ​ឧត្តមសេនីយ៍ទោ​ផ្កាយ​មួយ​រហូត​ដល់​អនុរដ្ឋ​លេខាធិការ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​បន្ទាប់ពី​ពិធី​ផ្សព្វផ្សាយ ...

វង្ស សុខេង
http://bit.ly/1dNjfaC

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dZ94Y
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!