ព័ត៌មាន​

ប្អូន​លោក​ ហ៊ុន សែន ​ថា​លោក ប៉ា សុជាតិវង្ស ​ហែក​សន្លឹក​ឆ្នោត

លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​រិះគន់​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​ថា​កំពុង​ហែក​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​ចោល បន្ទាប់ពី​អភិបាល​ក្រុង​រូប​នេះ​បាន​ថ្លែង​ពី​គម្រោង​ចង់​ផ្លាស់ប្តូរ​យានដ្ឋាន​ជួសជុល​យានយន្ត និង​ឃ្លាំង​ស្តុក​ទំនិញ​ធំៗ​ពី​កណ្តាល​ក្រុង​ឲ្យ​ចេញ​ទៅ​ក្រៅ​ក្រុង ...

គង់ មេត្ដា and សូ វិសាល
http://bit.ly/2pV8kFO

ក្រសួង​ឲ្យ​សាលា​រាជធានី​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ជីក​ដី

ជាការឆ្លើយតបនិងការជីកដីខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែនិងថាមពល លោក ស៊ុយ សែម បានអំពាវនាវឲ្យអភិបាលរាជធានី បញ្ឈប់ការចេញអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជីកដីនៅក្នុងភ្នំពេញ និងពង្រឹងការអនុវត្តច្បាប់ចំពោះបង្រាមរបស់រដ្ឋាភិបាលដែលមានជាយូរមកហើយនេះ។ ...

ម៉ិច ដារ៉ា
http://bit.ly/2cNKUKK

ធ្វើផ្លូវ​មួយ​ខ្សែ​កាត់បឹង​កក់ដើម្បី​បញ្ចៀស​ការ​កកស្ទះ

សាលារាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានប្រកាសជាផ្លូវការពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការសាងសង់ផ្លូវមួយខ្សែពីតំបន់បឹងកក់ពុះកាត់របងវិហារឥស្លាមដែលកំពុងមានភាពចម្រូងចម្រាស់ទៅកាន់មហាវិថីព្រះមុនីវង្ស ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងការលិចទឹកនៅតំបន់នោះ។ តាំងពីឆ្នាំ២០១២ សាលារាជធានី ធ្លាប់លើកឡើងពីគម្រោងធ្វើផ្លូវពុះកាត់របងវិហារឥស្លាមអាល់សាកាល់ភ្នំពេញ ក្នុងតំបន់បឹងកក់ នេះ ដោយអះអាងថា មានការឯកភាពពីអ្នកកាន់កាប់ដីវិហារនេះរួចហើយ មានលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងលោក វ៉ាន់ ម៉ាត់ ប្រធានសមាគមខ្មែរឥស្លាមកម្ពុជា។ ប៉ុន្តែសាសនិកឥស្លាម និងនិស្សិតមូស្លីមកម្ពុជា មួយចំនួន បានជំទាស់នឹងគម្រោងធ្វើផ្លូវនេះ ដោយថា នឹងធ្វើឲ្យប៉ះពាល់ដល់ការប្រតិបត្តិសាសនារបស់ពួកគេចំពោះព្រះអល់ឡោះជាម្ចាស់ ហើយវិហារចាំបាច់ត្រូវជាកន្លែងស្ងប់ស្ងាត់។ ...

ប៉ិច សុធារី
http://bit.ly/2bU96bJ

ស្ថា​នី​យ៌បូមទឹក​ថ្មី​ត្រូវ​បាន​រួចរាល់​ប្រមាណ​៧០​ភាគរយ​

អាជ្ញាធរក្រុងភ្នំពេញបានឱ្យដឹងកាលពីម្សិលមិញថា កម្មករបានធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសាងសង់ស្ថានីយ៌បូមទឹកថ្មីនៅអាំងស្តុកទឹកបឹងត្របែកដើម្បីជួយកាត់បន្ថយការប្រឈមនៃទឹកជន់ក្នុងទីក្រុងមុនពេលដែលរដូវវស្សាមកដល់។ ...

សែន ដេវីត
http://www.phnompenhpost.com/national/new-water-pumping-station-70-done

សកម្មជនស្នើសុំការអនុញ្ញាតដើម្បីហែរក្បួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ

កាលពី​ម្សិលមិញ​ សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​ចំនួន​ ១០​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ដាក់​សំណើ​មួយ​ទៅ​សាលា​រាជធានី​ដើម្បី​ស្នើ​សុំ​ការ​អនុញ្ញាត​ ដើរ​ក្បួន​ទៅ​កាន់​ទីស្នាក់ការ​កណ្តាល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ដើម្បី​ដាក់​ញត្តិ​នៅ​ក្នុង​ការ​គាំទ្រ​ដល់ ...

ឆាយ ច័ន្ទនីដា និង អានាត់ បាលីហ្គា
http://www.phnompenhpost.com/national/activists-request-march-acu-hq

អ្នក​តវ៉ាមកពី​សហ​គមន៍​​ជុំ​​​​​​វិញ​​​​​បឹង​​​​​ប្រ​​​មាណ​​​​​​៤០ ទាម​ទារ​ឱ្យ​​​​​អភិបាល​​រាជ​​​ធានី​​បកស្រាយ​​រឿង​​​​​​​​​​​​​​យក​​​​​​បឹង​​​អភិវឌ្ឍ​

​អ្នក​តវ៉ាមកពី​សហ​គមន៍​​​​​ជុំ​​​វិញ​បឹង​នានា​​​​ទូទាំង​រាជ​​ធានី​ ភ្នំពេញ បាន​ប្រឈម​មុខ​ដាក់​​​​នគរ​បាល​​​​រយៈពេល​​​មួយ​​ម៉ោង​កាល​ពី​ម្សិល​​ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/30892/

អគារភ្លោះកប់ពពកនឹងចាប់ផ្តើមសម្ភោធនៅក្នុងឆ្នាំនេះ

សំណង់​អគារ​ដែល​មាន​តម្លៃ​ខ្ទង់​ ២​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ជា​អគារ​ភ្លោះ​កប់​ពពក​ មាន​ ១៣៣​ ជាន់​ បាន​គ្រោង​នឹង​លេច​រូបរាង​ឡើង​នៅ​ទល់មុខ​នឹង​ NagaWorld​ នៅ​ក្នុង​ពាក់កណ្តាល​ឆ្នាំ​នេះ​ នេះ​បើ​តាម​សំដី​មន្ត្រី​ម្នាក់​ដែល​បាន ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/22617/twin-tower-construction-to-begin-this-year/

ក្រសួង​រក​វិធី​ទប់ស្កាត់​​ ខណៈ​គ្រោះ​អគ្គិភ័យ​បាន​កើនឡើង

ខណៈ​គ្រោះ​អគ្គិភ័យ​នៅ​​កម្ពុជា​​ត្រូវ​បាន​រកឃើញ​ថា​បាន​និង​កំពុង​កើន​ឡើង ​គួរ​ឲ្យ​កត់សម្គាល់​រហូត​ដល់​ជាង​ ១៤ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៥ ​នោះ​ក្រសួង​មហាផ្ទៃ​បាន​ប្រារព្ធ «ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ» លើក​ទី ១ នៅ​កោះពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ដែល​ក្នុង ...

ផាក់ ស៊ាងលី
http://bit.ly/1oEpp39

សាលា​រាជធានី​ថា ​ឈ្មួញ​រំលោភ​យក​ដី​បឹងត្របែក

សាលា​រាជធានី​បាន​​ទទួល​ស្គាល់​ថា ​ដី​នៅក្នុង​តំបន់​បឹងត្របែក​ដែល​រដ្ឋាភិបាល​គ្រោង​ទុក​ធ្វើ​ជា​អាង​ ស្តុកទឹក​សម្អុយ​នោះ​ត្រូវ​បាន​ឈ្មួញ​រំលោភ​​យក​អស់​ជាច្រើន​ ខណៈ​អាជ្ញាធរ​គ្រោង​ជម្លៀស​ពលរដ្ឋ​នៅក្នុង​តំបន់​នោះ​ចេញ​។ ...

នៀម ឆេង
http://bit.ly/1ZfAtyw

លោក ប៉ា សុជាតិវង្ស រិះគន់​សង្គម​ស៊ីវិល​ថា​នៅ​ពី​ក្រោយ​បាតុកម្ម

លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​បាន​រិះគន់​ក្រុម​សង្គម​ស៊ីវិល​ថា​ ជា​ក្រុម​ញុះញង់​បាតុកម្ម​ក្នុង​គោលបំណង​បង្ក​ភាព​អស្ថិរភាព​ចំពោះ​ រដ្ឋាភិបាល។ ...

ម៉េច ដារ៉ា
http://bit.ly/1PJMsDQ

អ្នកបើកបររថយន្តធនធ្ងន់បានបិទផ្លូវសំខាន់ៗដើម្បីធ្វើការតវ៉ា

ម្ចាស់រថយន្តដឹកទំនិញធនធ្ងន់ចង្កូតខាងស្តាំចំនួនជាង ៤០០នាក់ដែលបានស្នើសុំការអនុញ្ញាតមិនចាំបាច់ កែតម្រូវលើយានយន្តដែលខុសច្បាប់ របស់ពួកគេបន្ទាប់ពីបង់ពន្ធនាំចូលនិងពន្ធផ្លូវបានបិទផ្លូវ ក្នុងរាជធានីភ្នំពេញដើម្បីធ្វើការតវ៉ានៅព្រឹកថ្ងៃពុធ។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/truck-drivers-block-major-roads-in-protest-103736/

ផែនការមេ​សម្រាប់​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​អនុម័ត​

កាលពី​ម្សិលមិញ​ គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​ផែនការមេ​ថ្មី​មួយ​សម្រាប់​គ្រប់គ្រង​យុទ្ធនាការ​អភិវឌ្ឍ​ទីក្រុង​ក្នុង​រាជធានី​ភ្នំពេញ​ សម្រាប់​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ទៀត​ នេះ​បើ​យោង​តាម​ សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​គណៈរដ្ឋមន្ត្រី​ បើ​ទោះបីជា​ មាន​ភាព​ច្បាស់លាស់​តិចតួច​ក៏​ដោយ​ ។​ ​ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/new-phnom-penh-land-master-plan-passed-102872/

ខុន​ដូ​ឧទ្យាន​ភាគ​ខាងជើង​ចាប់​បើក​សម្ភោ​ធ​ហើយ​

កាលពី​ថ្ងៃអាទិត្យ​ វាំងនន​ត្រូវ​បាន​ទាញ​បើកក្នុងការ​បង្ហាញ​ពី​អភិវឌ្ឍ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​រ៉ូ​យា​ល់​គ្រុប​ដែល​ជា​ខុន​ដូ​ឧទ្យាន​ភាគ​ខាងជើង​។​ គម្រោង​វិស័យ​អចលនទ្រព្យ​នេះ​ ជា​សំណង់​អគារ​ខុន​ដូ​កម្ពស់​៩​ជាន់​ចំនួន​៣​ខ្នង​ស្ថិត​នៅ​លើ​ផ្ទៃដី ...

Sum Manet
http://www.khmertimeskh.com/news/17985/north-park-condominiums-unveiled/

បញ្ហាចរាចរណ៍ កំពុងរំខានអភិបាលក្រុងភ្នំពេញ

កាលពីម្សិលមិញ នៅរាជធានីភ្នំពេញ លោកអភិបាលក្រុងភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋចាប់ផ្តើមការគោរពច្បាប់ចរាចរ និងប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈរបស់រដ្ឋ ខណៈដែលលោកបានសង្កត់លើបញ្ហាចរាចរណ៍ ដែលកំពុងរីករាលដាល។ ...

សែន ដាវីត
http://www.phnompenhpost.com/national/traffic-woes-vex-phnom-penh-governor

អភិបាលក្រុងព្រមានមន្ត្រីពីស្តង់ដារសាងសង់អាគារ

កាលពីថ្ងៃចន្ទ អភិបាលរាជធានីភ្នំពេញលោក​ ប៉ា សុជាតិវង្ស បានព្រមានក្រុមមន្ត្រីសុរិយោដីពីសាងសង់ក្នុងស្រុកនិងការបញ្ឈប់ជាផ្លូវការ ប្រសិនបើពួកគេ បរាជ័យក្នុងការធានាឱ្យបានពីស្តង់ដារសំណង់អគារនៅទូទាំងទីក្រុងនេះឱ្យត្រូវតាមក្រឹត្យក្រមដែលបញ្ជាក់នៅក្នុងផែនការរបស់ពួកគេ។ ...

ខេង​ សុធា​
https://www.cambodiadaily.com/news/city-governor-cautions-officials-on-building-codes-94210/

កាកបាទ​ក្រហម​បើក​ដំណើរ​ការ​​សណ្ឋាគារ​ដ៏ទំនើប​​​នៅ​ក្នុង​ខេត្តព្រះវិហារ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា លោក ប៉ា សុជាតិ​​​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ ​និង​​ជា​ប្រធាន​​កាក​​​បាទ​ក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ ​​បាន​​​​ធ្វើជា​អធិបតីក្នុង​ការ​បើក​ឲ្យ​ដំណើរ​ការ​សណ្ឋាគារ​​កម្ពស់​ប្រាំមួយជាន់​ដ៏​ទំនើប​ ...

ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/red-cross-opens-luxury-hotel-in-preah-vihear-93050/

បេនឡាននឹងត្រូវផ្លាស់ប្តូរទីកន្លែងទៅជាយក្រុងដើម្បីសម្រួលការកកស្ទុះចរាចរ

កាលពីថ្ងៃព្រហស្បតិ៍ អភិបាលរាជធានីភ្នំពេញលោក ប៉ាសុជាតិវង្ស បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនរថយន្ដក្រុងទាំងអស់ក្នុងទីក្រុងភ្នំពេញ ដើម្បីជូនដំណឹងដល់ពួកគេថាចាប់ផ្តើមពីឆ្នាំក្រោយនេះតទៅ បេនចេញដំណើរនឹងមកដល់របស់ពួកគេត្រូវតែស្ថិតក្រៅនៅទីប្រជុំជន ​ដើម្បីចូលរួមបន្ធូរបន្ថយការកកស្ទះចរាចរដែលកំពុងវិវត្តកាន់តែអវិជ្ជមានឡើងក្នុងរាជធានី។ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/bus-depots-will-move-to-city-outskirts-in-bid-to-ease-traffic-92200/

ប្រជាជនតំបន់តាង៉ូវបដិសេធចាកចេញបើទោះបីជាគម្រោងពង្រីកផ្លូវខិតជិតមកដល់ក៏ដោយ

ប្រជាជនរស់នៅក្នុងតំបន់តាង៉ូវនៅជាយក្រុងភ្នំពេញមានកិច្ចព្រមព្រៀងពាក្យសំដីជាមួយរដ្ឋាភិបាលសង្កាត់ច្បារអំពៅ ថានឹងវែកផ្លូវសម្រាប់ការពង្រីកផ្លូវថ្នល់នៅតាមបណ្តោយប្រឡាយបារាង។ ...

James Reddick and Muny Sithyna
http://www.khmertimeskh.com/news/13960/ta-ngov-residents-to-keep-land-despite-road-expansion/

អភិបាល​ក្រុង​ស្នើ NGOs ​បញ្ឈប់​ការ​ញុះញង់​សកម្មជន​ឲ្យ​តវ៉ា

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ស្នើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ប្រឆាំង​នឹង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បញ្ឈប់​នូវ​ទង្វើ​ញុះញង់ និង​ប្រើប្រាស់​ក្រុម​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ និង​បុរី​កីឡា​ដែល​​លោក​ហៅថា​ជា​ក្រុម​បាតុករ​អាជីព​ឲ្យ​ឈប់​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់ ...

តាំង វីដា
http://bit.ly/1OtdUmk

អភិបាលក្រុងសន្យាចាត់តាំងបុគ្គលិកថ្មីបន្ថែមនៅមជ្ឈមណ្ឌលព្រៃស្ពឺ

ក្នុងដំណើរទស្សនកិច្ចមួយនៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺកាលពីថ្ងៃសុក្រ លោកប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានសន្យាថានឹងចាត់តាំងបុគ្គលិកថ្មីបន្ថែមចំនួន ១០រូប ទៅធ្វើការនៅមជ្ឈមណ្ឌលនេះ ដែលជាទីកន្លែងនៃពាក្យបណ្តឹងចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដោយបុគ្គលិកទៅកាន់ប្រជាពលរដ្ឋជាប់ឃុំឃាង។ ...

ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/city-governor-pledges-new-staff-at-social-affairs-center-88855/

អភិបាលក្រុងធ្វើកិច្ចពិភាក្សាស្តីអំពីការជួយសង្គ្រោះជនដែលគ្មានទីលំនៅ

មុនពេលដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺនៅថ្ងៃសុក្រ កាលពីថ្ងៃពុធអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្សបានជំរុញឱ្យអង្គការមិនមែនរដ្ឋាភិបាលទទួលយកមនុស្សដែលគ្មានទីលំនៅតាមដងវិថីទៅរស់នៅក្នុងទីកន្លែងមានសុវត្ថិភាព​​ ដែលអាចជួយពួកគេស្តួចស្តារឆាកជីវិតឡើងវិញ នេះបើយោងតាមព័ត៌មានមួយចុះផ្សាយ នៅលើគេហទំព័ររបស់សាលារាជធានីភ្នំពេញ។    ...

ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/governor-holds-meeting-on-helping-homeless-88711/

សាលារាជធានី​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​សំណង់​ដែល​សាងសង់​​បញ្ជរ​បង់ថ្លៃ​

កាលពី​ម្សិលមិញ សាលា​រាជធានី​ភ្នំពេញ​បាន​លុប​ចោល​កិច្ច​សន្យា​​ជាមួយ​ក្រុម​ហ៊ុន​សំណង់​ក្នុង​ស្រុក​មួយ​ដែលកំពុង​​​សាង​សង់​បញ្ជរ​បង់​ថ្លៃ​ពីរ​​តាម​ផ្លូវ​លេខ​២០០៤ ក្នុង​ខណ្ឌ​សែន​សុខ ដើម្បី​រៃអង្គាស​ប្រាក់​​សម្រាប់​ការ​ស្ថាបនា​ និង​ការ​ជួស​ជុល​ផ្លូវ ...

អូន ភាព
http://www.cambodiadailykhmer.com/news/25426/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

KkXUt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!