រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
ឱកាសនិងការអាណិតអាសូរតិចតួច សម្រាប់ជនពិការ
ជាង៣០ឆ្នាំមកនេះ ស្វាយ សុីម៉ន ជាបុគ្គលិកសង្គមកិច្ចម្នាក់នៅរាជធានីភ្នំពេញ បានកំពុងថែរក្សាកូនស្រី និងចៅរបស់លោកស្រី ដែលពួកគេទាំងពីរនាក់ សុទ្ធតែជាជនពិការខាងបញ្ញាស្មារតី។ កន្លងមកនេះ លោកស្រីបានជួបប្រទះនឹងការរើសអើង ...
អ៊ុំ សូនីតា
http://www.voacambodia.com/content/for-disabled-few-opportunities-and-little-sympathy/2873543.html
យើងមិនអាចធ្វើជាអ្នកមានក្នុងចំណោមប្រជាជនក្រីក្ររាប់លាននាក់បានទេ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុនចាន់ថុល បានព្រមានសិស្សនៅសាលាភូមិន្ទរដ្ឋបាលកាលពីថ្ងៃអង្គារថា: “យើងមិនអាចរស់នៅលើកោះដ៏សម្បូរបែបនៅកណ្តាលមហាសមុទ្រក្រីក្រមួយបានទេ»។ ...
Tin Sokhavuth
http://www.khmertimeskh.com/news/13548/---we-can---t-be-rich-among-millions-of-poor---/
រដ្ឋមន្ត្រីជួយបើកសម្ភោធកសិដ្ឋានកៅស៊ូថ្មីរបស់ឧកញ៉ាទ្រីភាព
នៅថ្ងៃអាទិត្យ ក្នុងខេត្តព្រះវិហារ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអុល បានជួយសម្ពោធគម្រោងចំការកៅស៊ូនិងសម្ភារៈបរិក្ខារជំនួយមានតម្លៃ ៥២លានដុល្លារ របស់លោកឧកញ៉ាទ្រីភាពដែលនឹងប្រតិបត្តិការលើដីដែលលោក បានកាប់ព្រៃការពារអស់ ចំនួនរាប់ពាន់ហិចតាមកដំណើរការ។ ...
អូន ភាព
https://www.cambodiadaily.com/news/minister-helps-open-controversial-tycoons-new-rubber-farm-88896/
អ្នកនេសាទជនជាតិវៀតណាមនៅខេត្តកោះកុងត្រូូវបានចាប់ខ្លួននិងនារទេសខ្លួនចេញពីកម្ពុជា
ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ឈប់ការនេសាទខុសច្បាប់លើដែនទឹកកម្ពុជា កាលពីសប្តាហ៍មុន នគរបាលអន្តោប្រវេសន៍បានចាប់ឃាត់ខ្លួនកម្មករទូកនេសាទជនជាតិវៀតណាម ចំនួន១១នាក់នៅលើដែនទឹកប្រទេសកម្ពុជាក្នុងខេត្តកោះកុង និងបានបញ្ជាឱ្យ សមាជិកថ្មីចំនួន៣៩នាក់របស់ពួកគេនារទេសខ្លួនអ្នកនេសាទទាំងនេះចាកចេញពីក្នុងប្រទេស។ ...
Khmer Times team
http://www.khmertimeskh.com/news/13462/vn-fishermen-arrested-in-koh-kong--deported/
ប្រទេសកម្ពុជាចេញប័ណ្ណការងារឱ្យជនបរទេស ២៥,០០០ នាក់ក្នុងរយៈពេល៦ខែដំបូង
សារព័តមានក្នុងស្រុកមួយបានឱ្យដឹងកាលពីថ្ងៃសុក្រថា នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០១៥នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសកម្ពុជា បានចេញប័ណ្ណអនុញ្ញាតការងារប្រហែលចំនួន ២៥,០០០ ប័ណ្ណ ឱ្យជនបរទេស ដែលជាចំនួនច្រើនជាងប្រហែល៥,០០០ប័ណ្ណ នៃចំនួនប័ណ្ណអនុញ្ញាតសរុបកាលពីឆ្នាំ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/article/6617771/2015/07/17/cambodia-grants-work-cards-25000-foreigners-six-months
អភិបាលក្រុងធ្វើកិច្ចពិភាក្សាស្តីអំពីការជួយសង្គ្រោះជនដែលគ្មានទីលំនៅ
មុនពេលដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺនៅថ្ងៃសុក្រ កាលពីថ្ងៃពុធអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្សបានជំរុញឱ្យអង្គការមិនមែនរដ្ឋាភិបាលទទួលយកមនុស្សដែលគ្មានទីលំនៅតាមដងវិថីទៅរស់នៅក្នុងទីកន្លែងមានសុវត្ថិភាព ដែលអាចជួយពួកគេស្តួចស្តារឆាកជីវិតឡើងវិញ នេះបើយោងតាមព័ត៌មានមួយចុះផ្សាយ នៅលើគេហទំព័ររបស់សាលារាជធានីភ្នំពេញ។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/governor-holds-meeting-on-helping-homeless-88711/
រដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ក្រុមអូឡាំពិកពិសេស
រដ្ឋាភិបាលនៃប្រទេសកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២០,០០០ដុល្លារអាមេរិច ដល់ក្រុមជម្រើសជាតិអូឡាំពិកពិសេស សម្រាប់ការធ្វើដំណើរ និងការប្រកួតប្រជែងកីឡាឆ្នាំនេះ នៅទីក្រុងឡូសអានជេលែស ក្នុងចុងខែនេះ។ ...
ហ៊ាន សុជាតា
http://www.voacambodia.com/content/govt-grants-funding-for-special-olympic-team/2865153.html
កម្ពុជានៅតែបន្តតាមដានលើការធ្វើពាណិជ្ជកម្ម
យោងទៅតាមព័ត៌មាន នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយបង្អស់របស់ ក្រសួង ស្តីពីការចុះបញ្ជីនៅក្នុងវិស័យបដិសណ្ឋារកិច្ចនិងការធ្វើដំណើរ ក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានផ្តល់ចំណាត់ថ្នាក់ផ្កាយទៅដល់សណ្ឋាគារ ចំនួន ២៦។ ...
Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2015/07/cambodia-keeps-tabs-on-trade/
ពន្ធដារលើកន្លែងលេងល្បែងកំសាន្តកើនឡើង២០%ក្នុង៦ខែដំបូង
មន្ត្រីក្រសួងហិរញ្ញវត្ថុបានឱ្យដឹងកាលពីថ្ងៃពុធថា ពន្ធដារលើកន្លែងលេងល្បែងកំសាន្ត កើនឡើងដល់១២លានដុល្លារក្នុង៦ខែដំបូងនៃដើមឆ្នាំ ជាកំណើន២០%ធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ២០១៤ ។នេះជាលទ្ធផលនៃកំណើនជនជាតិថៃ ដែលបានឆ្លងកាត់់តាមច្រកព្រំដែនមកលេងល្បែងនៅប្រទេសកម្ពុជា។ ...
Kang Sothear and Tsz-kwan Ho
https://www.cambodiadaily.com/business/gaming-tax-revenue-up-20-in-first-6-months-88562/
រដ្ឋាភិបាលបញ្ចេញសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពចំណីអាហារ
កាលពីម្សិលមិញ ក្រសួងពាណិជ្ជកម្មបានបញ្ចេញសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារដំបូងរបស់កម្ពុជា ដែលនឹងបង្កើតឲ្យមានអាជ្ញាធរសុវត្ថិភាពចំណីអាហារ ទទួលបន្ទុកកិច្ចការពារសុវត្ថិភាពរបស់អ្នក ...
អូន ឆេងប៉ោ
http://www.cambodiadailykhmer.com/news/26433/
កំណើនថ្លៃប្រើប្រាស់អគ្គីសនីជាចម្ងល់សម្រាប់ប្រជាជនតំបន់ឆ្នេរ
ប្រជាជនរស់នៅតាមសហគមតំបន់ឆ្នេរក្នុងខេត្តកំពតនិងព្រះសីហនុបានធ្វើការរិះគន់ពីកំណើនថ្លៃប្រើប្រាស់អគ្គីសនី ដែលពួកគាត់អះអាងថាពុំមានការកើនឡើងនៃអត្រាប្រើប្រាស់ឬអតិផរណាឡើយ។ ...
Jack Laurenson
http://www.khmertimeskh.com/news/13327/surge-in-electricity-bills-sparks-confusion/
មានពលករច្រើនជាង៧០០០នាក់ ដែលបានប្រឡងជាប់វិញ្ញាសាភាសាកូរ៉េ
កាលពីថ្ងៃពុធ ការចេញលទ្ធផលនៃការធ្វើតេស្តប្រឡងភាសាកូរ៉េ សម្រាប់កម្មករកម្មការិនីចំណាកស្រុក បានឱ្យដឹងថា មានប្រជាជនកម្ពុជាច្រើនជាង៧០០០នាក់ដែលបានប្រឡងជាប់នឹងអាចក្លាយខ្លួនជាពលករបម្រើការលើវិស័យកសិកម្ម ឧស្សាហកម្មនិងសំណង់ របស់ប្រទេសកូរ៉េខាងត្បូង។ ...
Kang Sothear and Tsz-kwan Ho
https://www.cambodiadaily.com/news/more-than-7000-pass-korean-language-test-88560/
វៀតណាម និងកម្ពុជា នឹងបង្កើនកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យព្រំដែន
មន្ត្រីវៀតណាម និងកម្ពុជា បានសន្យានឹងដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសពួកគេទាំងពីរ ដោយផ្អែកលើមូលដ្ឋានមិត្តភាព និងការគោរពគ្នាទៅវិញទៅមកលើឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដី។ ...
បុគ្គលិកសារព័ត៌មាន Tuoitrenews
http://tuoitrenews.vn/politics/29238/vietnam-cambodia-to-increase-cooperation-in-border-control
បណ្ណាល័យភាសាចិន បានបើកនៅកម្ពុជា ដើម្បីជម្រុញការសិក្សាភាសា
កាលពី ថ្ងៃអង្គារ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជា បានដាក់ដំណើរ ការបណ្ណាល័យភាសាចិន នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ...
បុគ្គលិកសារព័ត៌មាន Ecns.cn
http://www.ecns.cn/2015/07-15/173177.shtml
អំឡុងខួបលើកទី២២នៃការបង្កើតកងរាជអាវុធហត្ថ លោក សៅ សុខា លើកសរសើរមន្ត្រីរបស់ខ្លួន
កាលពីម្សិលមិញ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបរាប់ពីស្ថានភាពដ៏ល្អប្រសើរនៅក្នុងប្រទេសអំឡុងពិធីមួយនៅក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធខួបលើកទី២២នៃការបង្កើតកងរាជអាវុធហត្ថលើផ្ទៃ ...
មន្ត្រីក្រសួងនឹងកែលម្អលក្ខខណ្ឌព្រៃស្ពឺ
បន្ទាប់ពីមានទស្សនកិច្ចមួយទៅមជ្ឈមណ្ឌលឃុំឃាំងព្រៃស្ពឺ នៃរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រនេះ អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរ បានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីរកដំណោះស្រាយសម្រាប់ជនជាប់ឃុំឃាំងនៅទីនោះ។ ...
Alice Cuddy and Sen David
http://www.phnompenhpost.com/national/officials-improve-prey-speu-conditions
អាជ្ញាធរ ខេត្ត បន្ទោស គណៈកម្មាធិការព្រំដែន
អាជ្ញាធរខេត្តស្វាយរៀង និងសមត្ថកិច្ចនៅតាមព្រំដែនបានស្តីបន្ទោសលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនដោយបានរិះគន់ថាធ្វើការ លើបញ្ហាព្រំដែនដោយគ្មានកិច្ចសហប្រតិបត្តិការល្អជាមួយពួកគេខណៈដែល លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថាអាជ្ញាធរខេត្តមិនដឹងពីខ្សែ បន្ទាត់ ...
មាស សុខជា
http://bit.ly/1IZrYnf
ច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនឹងបញ្ជូនទៅទីស្ដីការចុងសប្ដាហ៍នេះ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍កាលពីម្សិលមិញថា សេចក្ដី ព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងដំបូងរបស់ប្រទេសកម្ពុជា ដែលកំណត់អាយុអាចសេពគ្រឿងស្រវឹងបានចាប់ពី២១ឆ្នាំឡើងទៅ និង ហាមប្រាម ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/26419/
ក្រុុមជាប់ចោទពីបទ "ភារវកម្ម"ស្ថិតក្នុងតំណាក់កាលចុងក្រោយនៃការបង្កើតគណបក្ស
កាលពីថ្ងៃអង្គារ ក្រុមចលនាថាមពលប្រជាជនខ្មែរបានដាក់ឯកសារចុងក្រោយ ស្តីអំពីការបង្កើតគណបក្សទៅកាន់ក្រសួងមហាផ្ទៃ បន្ទាប់ពីមេដឹកនាំដែលត្រូវបាននារទេសខ្លួនរបស់ក្រុមនេះ គឺលោក សេរី រដ្ឋា ដែលត្រូវបានជាប់ចោទពីពីបទញុះញង់និងបង្កអសន្តិសុខសង្គម ទទួលបានការប្រោសប្រទានទោសដោយព្រះមហាក្សត្រនរោត្តមសីហមុនីតាមសំណើររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ។ ...
អូន ភាព
https://www.cambodiadaily.com/news/terrorist-group-takes-final-step-to-party-status-88338/
អង្គការពលកម្មអន្តរជាតិ នឹងចេញផ្សាយព្រឹត្តិប័ត្រព័ត៌មានក្នុងវិស័យកាត់ដេរសម្លៀកបំពាក់
នៅថ្ងៃព្រហស្បតិ៍នេះ អង្គការពលកម្មអន្តរជាតិ នឹងចេញផ្សាយព្រឹត្តិប័ត្រព័ត៌មានផ្តោតលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ក្នុងគោលបំណងផ្តល់ព័ត៌មាន និង ទិន្នន័យ សម្រាប់អ្នកធ្វើគោលនយោបាយកម្ពុជា ក្នុងអំឡុងពេលពិភាក្សាប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ។ ...
Sean Teehan
http://www.phnompenhpost.com/national/ilo-launching-new-garment-newsletter
កម្ពុជាឆ្លើយថា "ទេ"
ក្នុងសប្តាហ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់អង្គការមិនមែនរដ្ឋាភិបាល បើទោះជារងសម្ពោធនិងមតិរិះគន់ពីសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកក៏ដោយ។ ...
James Brooke
http://www.khmertimeskh.com/news/13289/the-cambodia-that-can-say-no/
មន្ត្រីក្រសួងចោទសួរពីកិច្ចខិតខំប្រឹងប្រែងក្នុងការបំផ្លាញកេរ្តិ៍ឈ្មោះអគ្គីសនីកម្ពុជា
កាលពីថ្ងៃចន្ទ មន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែមបានឆ្លើយតបទៅកាន់អ្នករិះគន់បន្ទាប់ពីមានការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្លៃប្រើប្រាស់ភ្លើងអគ្គីសនី ដោយអះអាងថា មតិរិះគន់នោះជាការវាយប្រហារមួយក្នុងគោលបំណងបំផ្លាញទំនុកចិត្តអតិថិជនទៅកាន់អគ្គីសនីកម្ពុជា(EdC)។ ...
អូន ភាព
https://www.cambodiadaily.com/news/minister-alleges-effort-to-sully-edcs-reputation-88156/
ជនជាតិវៀតណាមជាច្រើននាក់ប្រឈមមុខនឹងការនារទេសខ្លួន
យុទ្ធនាការប្រឆាំងនឹងកម្មករវៀតណាមខុសច្បាប់របស់កម្ពុជាកំពុងបន្តដំណើរការជាមួយនឹងការចាប់ខ្លួនជនជាតិវៀតណាម២៦រូបក្នុងរយៈពេល២ថ្ងៃនៅរោងចក្រផលិតគ្រឿងសង្ហារឹមក្នុងទីប្រជុំជននិងភាគខាងត្បូងនៃទីក្រុងភ្នំពេញ។ ...
Ros Chanveasna
http://www.khmertimeskh.com/news/13297/more-vietnamese-rounded-up-for-deportation/
ក្រុមហ៊ុនកម្មវិធី Spyware សង្ឃឹមទទួលបានឱកាសលក់មកឲ្យកម្ពុជា
យោងតាមអុីម៉េលផ្ទៃក្នុងដែលគេហទំព័រតម្លាភាពវីគីលីក (Wikileaks) បានទម្លាយក្នុងពេលថ្មីៗនេះបង្ហាញថា ក្រុមហ៊ុនហ៊ែកឃីង ធីម(Hacking Team) ជាក្រុមហ៊ុនលក់កម្មវិធីSpyware (កម្មវិធីសូហ្វវែដែលលួចពត៌មានសម្ងាត់) របស់អុីតាលី បានព្យាយាមធ្វើយ៉ាង ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/26367/