កងកម្លាំងរដ្ឋាភិបាលនឹងដោះស្រាយបញ្ហានិងអ្នកគ្មានជម្រកនៅមជ្ឈមណ្ទលព្រៃស្ពឺ

កាលពីម្សិលមិញ ក្រសួងសង្គមកិច្ចបានប្រកាសថាខ្លួននឹងបង្កើតគណៈកម្មាការដើម្បីដោះស្រាយបញ្ហាកង្វះខាតសេវាសាធារណៈ សម្រាប់ជនគ្មាន ផ្ទះសម្បែងនិងអ្នកកើតជំងឺផ្លូវចិត្ត។កិច្ចប្រជុំកាលពីម្សិលមិញត្រូវបានពន្លឿននិងលាតត្រដាងនៅក្នុងសប្តាហ៍នេះ ដោយអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានឱ្យដឹងថាកាលពីខែមុន មានប្រជាពលរដ្ឋចំនួនពីររូបបន្ថែមទៀតត្រូវបានស្លាប់ ខណៈពេលជាប់ឃុំឃាំងនៅមជ្ឈមណ្ឌលព្រៃស្ពឺ។ នគរបាលជានិច្ចជាកាលបានប្រមូលស្រ្តីរកស៊ីផ្លូវភេទ ជនញៀនថ្នាំ អ្នកកើតជំងឺផ្លូវចិត្តនិងអ្នកគ្មានផ្ទះសម្បែងមកដាក់នៅមជ្ឈមណ្ឌលនេះ។ មជ្ឈមណ្ឌលបច្ចេកទេសវិជ្ជាជីវៈដែលយោងតាមអង្គការសិទ្ធិមនុស្សបានឱ្យដឹងថាមានការហ្វឹកហ្វឺនជំនាញតិចតួចកើតមាននៅទីនោះបាន ទាក់ទាញមតិរិះគន់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ …

Chea Takihiro
http://www.khmertimeskh.com/news/17542/gov---t-taskforce-to-address-prey-speu-and-homelessness/