សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​ចាប់​ជន​វ៉ៃ​តំណាងរាស្ត្រ

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​នឹង​មក​​ដល់​កម្ពុជា​វិញ​នៅ​យប់​នេះ​បន្ទាប់ពី​ឆៀង​ចូល​សួរ​សុខទុក្ខ​​តំណាង​រាស្ត្រ​​ពីរ​រូប​ដែល​​ស្ថានភាព​របួស​នៅ​តែ​ធ្ងន់ធ្ងរ​ហើយ​កំពុង​បន្ត​សម្រាក​ព្យាបាល​​នៅ​ទីក្រុង​បាងកក​ខណៈ​ដែល​គណៈកម្មការ​ស៊ើបអង្កេត​មួយ​បង្កើត​ឡើង​ដោយ​ក្រសួង​មហាផ្ទៃ​នៅ​តែ​ពុំ​ទាន់​អាច​ចាប់​ខ្លួន​ជន​សង្ស័យ​ណា​ម្នាក់​​ដែល​វ៉ៃ​ដំ​ទៅ​លើ​អ្នក​តំណាងរាស្ត្រ​ទាំង​ពីរ​រូប​​​នេះ​នៅ​ឡើយ​។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​ថា​លោក សម រង្ស៊ី ប្រធាន​គណបក្ស​នឹង​ជិះ​យន្តហោះ​ពី​បារាំង​ទៅ​សួរ​សុខទុក្ខ​លោក ញ៉យ ចំរើន និង​លោក គង់ សភា នៅ​ថៃ​មុន​ពេល​​​ត្រឡប់​មក​​​កម្ពុជា​វិញ​នៅ​ថ្ងៃ​នេះ​នៅ​​ម៉ោង ៧ នឹង ៣០ នាទី​យប់​។ លោក​​បាន​ឲ្យ​ដឹង​ថា​តំណាង​​រាស្រ្ត​ទាំងនេះ​នៅ​តែ​ស្ថិត​ក្នុង​ស្ថានការណ៍​ធ្ងន់ធ្ងរ​បន្ទាប់ពី​ការ​វះកាត់​។ …

មាស សុខជា
http://bit.ly/1MubrEN