រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួងព័ត៌មានគ្រោងបង្កើតសៀវភៅអេឡិចត្រូនិក ដើម្បីដាក់បញ្ចូលពាក្យអនុម័តរួច
ក្រសួងព័ត៌មានគ្រោងបង្កើតសៀវភៅអេឡិចត្រូនិក (E-Book) ដើម្បីដាក់បញ្ចូលពាក្យថ្មីដែលត្រូវបានអនុម័តរួចហើយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាដែលមានជាង ២០០ ពាក្យពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ នេះបើយោងតាមកិច្ចប្រជុំ Hybrid ថ្នាក់ដឹកនាំក្រសួងព័ត៌មាននៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងព័ត៌មាន ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-04-19-1010-235017.html
គជប ចែកបណ្ណព័ត៌មានដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទូទាំងប្រទេស ៩ ២០៥ ៦៨១ នាក់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី ១៧ មេសា បានចាប់ផ្តើមដំណើរការចែកបណ្ណព័ត៌មានដល់អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅទូទាំងប្រទេសសរុបចំនួន ៩ ២០៥ ៦៨១ នាក់ ស្មើនឹង ៨៧,៩៤% ក្នុងនោះស្រីចំនួន ៤ ៩០៤ ៨៣២ នាក់ ដើម្បីឱ្យពួកគាត់បានដឹងពីឈ្មោះ លេខរៀង និងកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-04-18-1002-234966.html
គម្រោងសាងសង់ដោយគ្មានការអនុញ្ញាត ប្រឈមនឹងបញ្ហា
ឆ្លើយតបទៅនឹងសេចក្តីណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUP) ដើម្បីទទួលបានការអនុញ្ញាតមុននឹងចាប់ផ្តើមសាងសង់អគារ ក្រុមហ៊ុនសំណង់បាននិយាយថា វាពិបាកក្នុងការមានការអនុញ្ញាតនៅពេលជួសជុលអគារតូច។ ...
ទីន សុខថាវុធ
https://www.khmertimeskh.com/501057397/construction-projects-without-permission-face-trouble/
ធនបត្រប្រភេទ ១៥ ០០០រៀល ទទួលបានពានរង្វាន់ឆ្នើមប្រចាំអាស៊ី និងប៉ាស៊ីហ្វិក
ធនបត្រប្រភេទ ១៥ ០០០រៀល ត្រូវបានស្ថាប័នអន្តរជាតិ Reconnaisance ជ្រើសរើសថា ជាធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ ២០១៩ ក្នុងសន្និសីទការបោះពុម្ពធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ីលើកទី១៨ នៅទីក្រុង Yokohama ប្រទេសជប៉ុន។ នេះបើយោងតាមអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៨ ខែមេសា។ ...
រី សុចាន់
https://www.postkhmer.com/national/2022-04-09-1552-234688.html
ក្រសួងប្រៃសណីយ៍នឹងរៀបចំការប្រកួតសរសេរថ្នាក់ជាតិ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាសពីការប្រលងសរសេរសំបុត្រសម្រាប់សិស្សអាយុពី ៩ ដល់ ១៥ ឆ្នាំ។ ការប្រកួតប្រជែងនេះនឹងអនុញ្ញាតឱ្យពួកគេបង្ហាញពីភាពច្នៃប្រឌិត និងទេពកោសល្យក្នុងការសរសេររបស់ពួកគេ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសេវាប្រៃសណីយ៍កម្ពុជា និងរបៀបប្រើប្រាស់វា។ ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/post-ministry-hold-natl-letter-writing-contest
រដ្ឋមន្ត្រី៖ ត្រូវមានការអនុញ្ញាតមុនការសាងសង់ទាំងអស់
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានចេញលិខិតហាមឃាត់ស្ថាបត្យករ និងវិស្វករមិនឲ្យអនុវត្តការងារសាងសង់ ឬរុះរើសំណង់ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/minister-permits-needed-ahead-all-construction
កម្ពុជាផ្តល់អាទិភាពដល់កំណែទម្រង់គោលនយោបាយសារពើពន្ធ និងការអភិវឌ្ឍន៍បៃតង
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់ប្រសិទ្ធភាពថវិកា ដើម្បីធានានិរន្តរភាពហិរញ្ញវត្ថុសាធារណៈ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការអភិវឌ្ឍន៍បៃតង ដើម្បីធានាដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501056225/cambodia-prioritises-fiscal-policy-reforms-and-green-development/
ក្រសួងប្រកាសកាលបរិច្ឆេទប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ
ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី១៤ ខែវិច្ឆិកា ជាថ្ងៃប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ។ សិស្សនឹងអាចដាក់ពាក្យសុំរបស់ពួកគេតាមរយៈវិទ្យាល័យរបស់ពួកគេពេញមួយខែឧសភា។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/ministry-announces-years-high-school-examination-dates
រដ្ឋមន្ត្រីប្រកាសបដិសេធឯកសារវិទ្យាល័យក្លែងក្លាយសម្រាប់ការប្រឡងចូលរៀនជំនាញពេទ្យ
ក្រសួងអប់រំ យុវជន និងកីឡា បានថ្កោលទោសចំពោះការប្រើប្រាស់វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិក្លែងក្លាយ ដើម្បីអង្គុយប្រឡងចូលរៀនមុខវិជ្ជាពេទ្យ និងអំពាវនាវឲ្យអាជ្ញាធរចាត់វិធានការតាមច្បាប់ចំពោះអ្នកពាក់ព័ន្ធ។ ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/minister-decries-fake-high-school-docs-medical-entrance-exams
គជប សម្រេចលុបឈ្មោះបេក្ខជនបក្សភ្លើងទៀនចេញពីបញ្ជីបោះឆ្នោតឃុំ-សង្កាត់ ចំនួន ៨៦ រូប
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀន ចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ចំនួន ៨៦ រូប ដោយក្នុងនោះ បេក្ខជនមិនគ្រប់លក្ខខណ្ឌ មានចំនួន ៣៣ រូប និងបេក្ខជន ដែលមិនបានដឹងខ្លួនមានឈ្មោះនៅក្នុងបញ្ជីបេក្ខជន ចំនួន ៥៣ រូប។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-04-05-0937-234395.html
កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីធានាសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី
លោក សុខ សុកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) មានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីធានាសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3ueNkuI
កុមារកម្ពុជាជួបប្រទះ “ការបាត់បង់ការសិក្សា” យ៉ាងធំធេងក្នុងអំឡុងពេលជំងឺរាតត្បាត
ក្រសួងអប់រំកម្ពុជា និងអង្គការមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) នៅថ្ងៃអង្គារនេះ បានរួមគ្នាបង្ហាញការរកឃើញថ្មីគួរឱ្យព្រួយបារម្ភអំពីការបាត់បង់ការសិក្សារបស់សិស្សានុសិស្សកម្ពុជាក្នុងអំឡុងពេលជំងឺកូវីដ-១៩។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3LJ35Qd
មណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ នឹងត្រូវបង្កើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ
ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួននឹងបន្ថែមកន្លែងចាក់វ៉ាក់សាំងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/37g7JGm
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៤០ ត្រូវបានអនុម័ត
ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្របានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501051321/draft-on-amendment-of-article-140-approved/
លោកនាយករដ្ឋមន្ត្រីប្រាប់ក្រសួងសេដ្ឋកិច្ចឱ្យពន្លឿនការបង្កើនថវិកាសម្រាប់ដំឡើងប្រាក់សោធននិវត្តន៍
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យពនឿនរៀបចំបង្កើនថវិកាសម្រាប់ដំឡើងប្រាក់សោធននិវត្តន៍ជូនដល់មន្ត្រីរាជការ និងអតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សរ៍ទាប ដើម្បីដោះស្រាយវិសមភាពប្រាក់ចូលនិវត្តន៍របស់មន្ត្រីរាជការ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-04-01-1007-234239.html
មន្ត្រីជំរុញឱ្យអ្នកសារព័ត៌មានរៀនសូត្របន្ថែម ដើម្បីឱ្យអាចផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ
លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានជំរុញឱ្យអ្នកសារព័ត៌មាន បន្តធ្វើការសិក្សារៀនសូត្របន្ថែមទៀតក្នុងសម័យបច្ចេកវិទ្យាថ្មី ដើម្បីទទួលបានចំណេះដឹងជ្រៅជ្រះទូលំទូលាយ និងផ្តល់ព័ត៌មានសម្បូរបែប គ្រប់ជ្រុងជ្រោយ ទៅដល់សាធារណជន។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-31-1121-234199.html
កម្ពុជាដាក់ឱ្យដំណើរការវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក B2B2C លើកទី១
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានដាក់ឱ្យដំណើរការនូវវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (B2B2C) ដំបូងបង្អស់របស់ប្រទេស ដែលមានគោលបំណងជួយសហគ្រាសធុនតូច និងមធ្យម (SME) លក់ផលិតផលរបស់ពួកគេទៅកាន់អតិថិជន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3tYhwdq
មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ៦៥០ នាក់ ទទួលបានការអប់រំជំនាញឌីជីថល
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានធ្វើការបណ្តុះបណ្តាលជំនាញឌីជីថលដល់មន្ត្រីរាជការក្រសួងប្រៃសណីយ៍បានចំនួន ៦៥០ នាក់ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ រហូតមកដល់ថ្ងៃទី ២៩ ខែមីនា។ សិក្ខាកាមដែលបានចូលរៀនភាគច្រើនទទួលបានលទ្ធផលល្អប្រសើរ និងត្រូវទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញឌីជីថលចាំបាច់ផងដែរ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-31-1427-234194.html
ក្រសួងដល់អាជីវកម្ម៖ គ្មានការឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ក្រសួងទេសចរណ៍បានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងអ្នកផ្តល់សេវាកុំតម្លើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីទុកឲ្យភ្ញៀវទេសចរបានរីករាយក្នុងថ្ងៃសម្រាកប្រពៃណី បន្ទាប់ពីមានការពន្យារពេលរយៈពេលពីរឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ...
នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/business/ministry-businesses-no-new-years-price-hikes
រដ្ឋាភិបាលយល់ព្រមឱ្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាជិត ៤៦ ០០០ នាក់ តែមិនឱ្យរើសក្របខ័ណ្ឌថ្មី
រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍ឱ្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាជិត ៤៦ ០០០ នាក់ សម្រាប់បម្រើការងារនៅតាមក្រសួង ស្ថាប័ននានា ប៉ុន្តែមិនអនុញ្ញាតឱ្យជ្រើសរើសក្របខ័ណ្ឌថ្មីជំនួយអ្នកចូលនិវត្តន៍ឡើយ លើកលែងតែក្រសួងស្ថាប័ន ដែលមានគោលការណ៍ ដោយឡែកពីប្រមុខរាជរដ្ឋាភិបាល។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-30-1018-234124.html
កម្ពុជារកចំណូលបាន ៧០លានដុល្លារ តាមរយៈការចេញស្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួន
ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលបាន ៧០លានដុល្លារ ពីការលក់ស្លាកលេខពិសេសផ្ទាល់ខ្លួនចាប់ពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3iK8ryf
ការមកដល់ថ្មីនៃវ៉ាក់សាំងកូវីដ-១៩ បរិច្ចាគដោយប្រទេសចិនជួយដល់ការចាក់វ៉ាក់សាំងនៅកម្ពុជា
យន្តហោះមួយគ្រឿងដែលផ្ទុកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinovac ឧបត្ថម្ភដោយប្រទេសចិនបានមកដល់រាជធានីនៃប្រទេសកម្ពុជាហើយនៅថ្ងៃអង្គារនេះ ចំពេលកម្ពុជាកំពុងចាក់វ៉ាក់សាំងដូសជំរុញការពារជំងឺកូវីដ-១៩។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3uBbZIJ
ប្រទេសចិននៅតែជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ឈានមុខគេដល់ប្រទេសកម្ពុជា
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ប្រទេសចិន គឺជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដល់ប្រទេសកម្ពុជា ខណៈពេលទទួលវ៉ាក់សាំង Sinovac ជាង ១.៥លានដូស ដែលផ្តល់ដោយប្រទេសចិន រួមជាមួយនឹងសម្ភារៈវេជ្ជសាស្រ្តសម្រាប់ការងារចាក់វ៉ាក់សាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីម្សិលមិញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3tNhTHy
កម្ពុជា ចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
កាលពីថ្ងៃទី២៩ ខែមីនា ម្សិលមិញនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា កម្ពុជាបានដាក់ឱ្យដំណើរការឡើងវិញនូវការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ សម្រាប់ពលករដែលត្រឡប់មកពីប្រទេសថៃ ដែលជាវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគ SARS-CoV-2 ប្រភេទថ្មី ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតមកដល់។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3tPI9kD