ក្រសួងយុត្តិធម៌គ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលនៅសប្តាហ៍ក្រោយ
ក្រសួងយុត្តិធម៌នៅថ្ងៃទី ៣ ខែកុម្ភៈនេះ បានប្រកាសជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។ ក្រសួងយុត្តិធម៌បានជូនដំណឹងដល់សាធារណជនថា ដើម្បីរួមចំណែកធ្វើទំនើបកម្មស្ថាប័នរដ្ឋប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌ ដែលជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជានោះ ក្រសួងយុត្តិធម៌បាននិងកំពុងធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស។ ក្រសួងយុត្តិធម៌នឹងដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះតទៅ។ …
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-02-04-0906-246632.html