រដ្ឋាភិបាល
កម្ពុជាអនុញ្ញាតឲ្យការវិនិយោគឯកជន១០០ភាគរយ លើផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ហូជីមិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃពុធថា កម្ពុជានឹងអនុញ្ញាតឲ្យវិស័យឯកជនវិនិយោគ ១០០ ភាគរយលើផ្លូវដែកល្បឿនលឿនថ្មីដែលតភ្ជាប់រាជធានីភ្នំពេញរបស់កម្ពុជាទៅទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3kxNWsH
សាច់ញាតិរបស់អ្នកបាត់ខ្លួនក្នុងករណីឆេះកាស៊ីណូនៅប៉ោយប៉ែតមិនទាន់បានទទួលសំណង និងលទ្ធផលDNA
គ្រួសារប្រជាពលរដ្ឋខ្មែរមួយចំនួនដែលមានសាច់ញាតិបាត់ខ្លួន ដែលធ្វើការនៅកាស៊ីណូប៉ោយប៉ែត និងសង្ស័យថាបានស្លាប់ដោយគ្រោះអគ្គិភ័យកាលពីចុងខែធ្នូ បាននិយាយថា ពួកគាត់នៅមិនទាន់បានទទួលព័ត៌មាន ឬសំណងពីអាជ្ញាធរ និង ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/relatives-of-missing-casino-workers-still-lack-compensation-dna-results/
មន្ត្រីជាន់ខ្ពស់កម្ពុជានិយាយថា ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍កម្ពុជា
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនគឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3j4oJFV
កម្ពុជា-ស្វ៊ីស ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្ម និងពិចារណាពីការបង្កើត FTA
កម្ពុជា-ស្វ៊ីស ប្តេជ្ញារួមគ្នានឹងបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរឹងមាំ និងពិចារណាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នានៅពេលអនាគត ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឆ្នាំ២០២២ មាន ជាង ១,៤ ពាន់លានដុល្លារ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-01-25-0921-246248.html
កម្ពុជាសម្លឹងមើលលទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយស្វីស
កម្ពុជា ដែលបានចុះហត្ថលេខាដោយជោគជ័យក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) មួយចំនួនកាលពីឆ្នាំមុន កំពុងសម្លឹងមើលការរំពឹងទុកនៃភាពជាដៃគូស្រដៀងគ្នានេះជាមួយនឹងប្រទេសស្វីស។ ...
Adur Pradeep
https://www.khmertimeskh.com/501225199/cambodia-looks-at-fta-possibility-with-switzerland/
សំណើរបស់រដ្ឋមន្ត្រីកសិកម្មមានគោលបំណងទាក់ទាញអ្នកនេសាទឱ្យចូលក្នុងវិស័យវារីវប្បកម្ម
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែមករា បានជួបជាមួយនាយកប្រចាំប្រទេសរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រចាំប្រទេសកម្ពុជា Sandrine Boucher ដើម្បីដាក់ចេញនូវគម្រោងថ្មីដ៏មានសក្តានុពល ដែលអាចប្រែក្លាយអ្នកនេសាទ ...
រី សុខចាន់
https://www.phnompenhpost.com/business/agri-ministers-proposal-aims-draw-fisherman-aquaculture-sector
ទឹកប្រាក់នៃការនាំទំនិញពីកម្ពុជាទៅប្រទេសកាណាដា កើនជាង ១៧%
ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសកាណាដា ក្នុងឆ្នាំ ២០២២ សម្រេចបានទឹកប្រាក់ជាង ១,១២ ពាន់លានដុល្លារ កើនជាង ១៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី មានជាង ១,១៥ពាន់លានដុល្លារ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-01-23-1017-246187.html
កម្ពុជា-ស្វីសសន្យាពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព
ព្រះរាជាណាចក្រកម្ពុជា និងសហភាពស្វីសបានប្តេជ្ញាចិត្តក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពបន្ថែម រួមទាំងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិផងដែរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3R6tn31
ទុនបម្រុងអន្តរជាតិកម្ពុជា មានជិត $១៨ ពាន់លាន
ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួនជិត ១៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលអាចអនុញ្ញាតឱ្យធ្វើការនាំចូលទំនិញ និងសេវាកម្មសំខាន់ៗសម្រាប់រយៈពេល ៧ ខែ ក្នុងករណីប្រទេសប្រឈមនឹងវិបត្តិ ឬគ្រាអាសន្នណាមួយ ខណៈសេដ្ឋវិទូ និងអ្នកជំនាញ បានឱ្យដឹងថា ការរក្សាទុនបម្រុងអន្តរជាតិនេះ គឺបង្ហាញអំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និង ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-24-1050-246217.html
កម្ពុជា បារាំង ចុះហត្ថលេខាស្តីពីការបង្កើតយន្ដការ នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត
ស្ថានទូតបារាំង និងក្រសួងការបរទេសកម្ពុជា បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្តីពីការបង្កើតយន្ដការនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី រវាងតំណាងរដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជា និងតំណាងរដ្ឋមន្ដ្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ...
រី សុចាន់
https://www.postkhmer.com/national/2023-01-23-1828-246205.html
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី
រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំង គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី ដែលជាផ្នែកមួយនៃការបង្កើនការប្តេជ្ញាចិត្តរបស់ទីក្រុងប៉ារីស ទៅកាន់តំបន់។ ...
ប្រាក់ ចន្ធុល
https://kiripost.com/stories/cambodia-french-trade-ministers-visit-to-strengthen-bilateral-relations
ពលករចំណាកស្រុកខ្មែរនៅប្រទេសថៃមានពេលរហូតដល់ពាក់កណ្តាលខែឧសភាដើម្បីទទួលបានបណ្ណការងារ
នាយកដ្ឋានការងាររបស់ប្រទេសថៃកំពុងពន្យាពេលកំណត់សម្រាប់ពលករចំណាកស្រុកបរទេសចុះឈ្មោះទទួលបានបណ្ណការងារថ្មីរហូតដល់ពាក់កណ្តាលខែឧសភា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3XReSCd
មន្ត្រីជំនាញបោសសម្អាតមីនអ៊ុយក្រែន បានបញ្ចប់វគ្គហ្វឹកហ្វឺននៅកម្ពុជាប្រកបដោយជោគជ័យ
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) កាលពីថ្ងៃទី ២០ ខែមករា បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនដល់មន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែន បន្ទាប់ពីហ្វឹកហ្វឺននៅកម្ពុជាអស់រយៈពេលមួយសប្តាហ៍។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2023-01-21-0950-246137.html
រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ
លោក អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ នៅថ្ងៃទី២៤-២៥ ខែមករា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា។ ...
រី សុចាន់
https://www.postkhmer.com/national/2023-01-20-0655-246123.html
ក្រសួងរ៉ែ និងថាមពល នឹងផ្តល់អាជ្ញាប័ណ្ណរុករកធនធានរ៉ែ នៅខេត្តកំពត ដល់ក្រុមហ៊ុន WH Resources
ក្រសួងរ៉ែ និងថាមពល គ្រោងនឹងផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនក្នុងស្រុកមួយក្នុងការរុករកធនធានរ៉ែនៅខេត្តកំពត ក្រោយពីបានបញ្ចប់ការសិក្សាវាយតម្លៃសមត្ថភាព បច្ចេកទេស និងធនធានរបស់ក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើសុំរុករកធនធាន ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-22-1925-246174.html
ក្រសួងសុខាភិបាល និងអង្គការដៃគូ នឹងរៀបចំសិក្ខាសាលាណែនាំគម្រោងព្យាបាលកុមារកង្វះអាហារូបត្ថម្
ក្រសួងសុខាភិបាល សហការជាមួយអង្គការ ហេឡែន ខេលល័រ អន្តរជាតិ នឹងរៀបចំសិក្ខាសាលាណែនាំគម្រោង “ព្យាបាលនិងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ” នៅថ្ងៃទី ២៧ ខែមករា ខាងមុខនេះ ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2023-01-21-1412-246145.html
សមត្ថកិច្ចកម្ពុជា ទទួលបានពាក្យបណ្តឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ជាង៧០០ករណី គិតត្រឹមពាក់កណ្តាលខែមករានេះ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានបង្ហើបឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជា ទទួលបានពាក្យបណ្តឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ៧០៧ករណី ឃាត់ខ្លួនជនសង្ស័យ ១២០នាក់ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ផងដែរ។ ...
សែម ពិសី
https://www.postkhmer.com/national/2023-01-20-0808-246126.html
ក្រសួងជ្រើសរើសអាហារូបករណ៍ជិត ៩ ០០០ នាក់ សម្រាប់ការសិក្សានៅឆ្នាំនេះ
ក្រសួងអប់រំ យុវជន និងកីឡានឹងប្រកាសជ្រើសរើសបេក្ខជនចំនួន ៨ ៦១៩ នាក់ ឱ្យទទួលអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃ ១០០ ភាគរយ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-01-23-0044-246184.html
នាយករដ្ឋមន្ត្រីអះអាងថា ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននឹងត្រូវអនុម័តក្រោយការបោះឆ្នោត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យក្រសួងព័ត៌មានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលបានពន្យារពេលជាយូរមកហើយនោះ អំឡុងកម្មវិធីជួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍នៅរាជធានីភ្នំពេញ។ លោកបានអះអាងថា ...
មេដឹកនាំបក្សភ្លើងទៀនរិះគន់ការធ្វើទុក្ខបុកម្នេញ ខណៈលោក ហ៊ុន សែន គំរាមប្ដឹងថែមទៀត
ខណៈការបោះឆ្នោតជាតិនឹងចូលមកដល់នៅខែកក្កដា គណបក្សភ្លើងទៀនបានមើលឃើញពីការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំង ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមប្តឹងគណបក្សនេះចំពោះការរិះគន់លើគណបក្សប្រជាជនកម្ពុជា។ ...
ស៊ន សារ៉ាត
https://khmer.cambojanews.com/candlelight-leaders-decry-persecution-as-hun-sen-threatens-another-lawsuit/
ក្រសួងសង្គមកិច្ច ណែនាំដល់មន្ត្រីប្រតិបត្តិករផ្នែកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ត្រូវបង្កើនប្រសិទ្ធភាព
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំដល់មន្ត្រីប្រតិបត្តិករផ្នែកកម្មវិធីជំនួយសង្គមរបស់រដ្ឋាភិបាល ត្រូវពង្រឹងការអនុវត្តកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ផ្សេងទៀត ឱ្យមានប្រសិទ្ធភាពបន្ទាប់ពីរកឃើញនូវភាពខ្វះខាតមួយចំនួន។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2023-01-21-0947-246136.html
ក្រសួងសេដ្ឋកិច្ច ផ្តល់ថវិកា២លានដុល្លារ កែលម្អផ្លូវប្រវែង៦៨គីឡូម៉ែត្រ ពីខេត្តសៀមរាប ទៅឧត្តរមានជ័យ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្តល់ថវិកាប្រមាណ ២លានដុល្លារ សម្រាប់ជួយកែលម្អផ្លូវប្រវែង៦៨គីឡូម៉ែត្រ ពីខេត្តសៀមរាប ទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរវាងភូមិសាស្រ្តទាំងពីរផងដែរ។ ...
សែម ពិសី
https://www.postkhmer.com/national/2023-01-20-0433-246117.html
គិតត្រឹមថ្ងៃទី ២០ មករា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុប ២១ ៦៤០ ច្បាប់
អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃសុក្រ ទី ២០ ខែមករានេះ បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ២៧៣ ច្បាប់ ដែលធ្វើឱ្យចំនួនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលទទួលបានសរុបចំនួន ២១ ៦៤០ ច្បាប់ គិតត្រឹមថ្ងៃសុក្រ ទី ២០ ខែមករានេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-01-21-1122-246142.html
គជប ទទួលពាក្យបណ្តឹងសរុបចំនួន ៥៣ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង
មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣ នេះ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ទូទាំងប្រទេស បានទទួលពាក្យបណ្តឹងសរុបចំនួន ៥៣ បណ្តឹង។ ...
យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-01-20-1222-246124.html