រដ្ឋាភិបាល
ប្រធានាធិបតីប៉ាគីស្ថានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការសម្រេចបាននូវការវិនិយោគ ពាណិជ្ជកម្ម សក្តានុពលអាជីវកម្មជាមួយកម្ពុជា
ប្រធានាធិបតី លោកបណ្ឌិត Arif Alvi បានគូសបញ្ជាក់ពីតម្រូវការក្នុងការសម្រេចបានយ៉ាងពេញលេញនូវសក្តានុពលដ៏ធំធេងសម្រាប់ការវិនិយោគ ពាណិជ្ជកម្ម និងអាជីវកម្ម រវាងប៉ាគីស្ថាន និងកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Bzx6Pa
ភ្នំពេញ នឹងរៀបចំពិព័រណ៍បច្ចេកវិទ្យា
រាជធានីភ្នំពេញនឹងរៀបចំពិព័រណ៍បច្ចេកវិទ្យាលើកដំបូងរបស់ប្រទេស គឺ Cambodia Tech Expo CTX នៅខែវិច្ឆិកា ជាមួយនឹងព្រឹត្តិការណ៍ជាច្រើន សន្និសីទ និងការពិភាក្សាជាក្រុមក្នុងគោលបំណងពង្រឹងសហគមន៍អ្នកចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា និងទាក់ទាញឱកាសវិនិយោគ។ ...
ប៊ុន ថារម្យ
https://kiripost.com/stories/phnom-penh-cambodia-tech-expo-ctx
មន្ត្រីសុខាភិបាលថា មេរោគកូវីដបំប្លែងខ្លួនពី ៤០-៥០ ប្រភេទទៀត និងប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នជាប្រចាំ
ទន្ទឹមនឹងអ្នកវិទ្យាសាស្ត្ររកឃើញវិធីសាស្ត្រ ឬឧបករណ៍ការពារពីការវាយលុយធ្ងន់ធ្ងរនៃមេរោគកូវីដ ១៩ តាមរយៈវ៉ាក់សាំង ឱសថ និងបរិក្ខារផ្សេងៗ ក៏ដូចជាវិធានការ ៣ កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាហើយនោះ មេរោគនេះក៏ចេះធ្វើការបំប្លែងខ្លួនចន្លោះពី ៤០ ទៅ ៥០ ប្រភេទផ្សេងទៀត។ នេះបើតាមមន្ត្រីជាន់ខ្ពស់ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-09-20-0918-241251.html
ក្រសួងសុខាភិបាលចុះអនុស្សរណៈជាមួយមូលនិធិ GX របស់ចិន ដើម្បីព្យាបាលភ្នែកឡើងបាយនៅខេត្តព្រៃវែង
ក្រសួងសុខាភិបាលកម្ពុជា និងមូលនិធិ GX របស់ប្រទេសចិន នៅពីថ្ងៃទី ១៩ ខែកញ្ញា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ដើម្បីផ្ដល់ការព្យាបាលជំងឺភ្នែកនេះដល់ពលរដ្ឋនៅក្នុងខេត្ត ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-09-19-1647-241235.html
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានអនុម័តលើគម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ ២០២៣ ប្រមាណ ៤៣ លានដុល្លារ
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅថ្ងៃទី ១៩ ខែកញ្ញា បានអនុម័តលើគម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ ២០២៣ ដែលមានទឹកប្រាក់ប្រមាណ ៤៣ លានដុល្លារ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលទៅក្នុង ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-09-19-1724-241238.html
ប្រធានពាណិជ្ជកម្មហុងកុងនិយាយថា ហុងកុងនឹងក្លាយជាដៃគូសំខាន់របស់កម្ពុជាក្នុងការទាញយកសក្តានុពលអាជីវកម្ម
លេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច លោក Algernon Yau បានជួបជាមួយធុរជនកម្ពុជា ដើម្បីលើកកម្ពស់ឱកាសអាជីវកម្មរបស់ហុងកុង បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុង នៃប្រទេសចិន លើកទី៦ នៅប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3UAbLOn
កម្ពុជាសហការជាមួយប្រជាជាតិអាស៊ាន និងដៃគូផ្សេងទៀត ដើម្បីជំរុញសមាហរណកម្មតំបន់ និងពិភពលោក
កម្ពុជាបានព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសមាជិកអាស៊ាន និងដៃគូដទៃទៀត ដើម្បីជំរុញសមាហរណកម្មក្នុងតំបន់ និងសកលលោក សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Sd8SS1
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១៦ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចប្រជុំពាក់ព័ន្ធនឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះ
ក្រសួងមហាផ្ទៃកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១៦ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3qTb454
កម្ពុជាកំណត់យុទ្ធសាស្ត្រសម្រាប់អាស៊ានចំពេលមានការផ្លាស់ប្តូរប្រព័ន្ធសេដ្ឋកិច្ច
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ២០២២ បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួនបួន ក្រោមសសរស្តម្ភ ...
កង សុធា
https://bit.ly/3RVHw2i
កិច្ចពិភាក្សាថ្មីដើម្បីបញ្ចប់ការទាមទារត្រួតស៊ីគ្នានៃតំបន់សម្បូរប្រេងដោយថៃ និងកម្ពុជា
ប្រទេសថៃគ្រោងនឹងជួបពិភាក្សាជាមួយកម្ពុជាលើតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ដែលមានទំហំ ២៦,០០០ គីឡូម៉ែត្រការ៉េ ដែលត្រូវបានប៉ាន់ស្មានថាមានប្រេង និងឧស្ម័នរហូតដល់ ៥០០ លានបារ៉ែលនៅក្រោមបាតសមុទ្រ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3qOWDia
កម្ពុជាវាយតម្លៃខ្ពស់ចំពោះផែនការសកម្មភាព CLMV ឆ្នាំ ២០២៣-២០២៤
កម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២ បានសាទរចំពោះកិច្ចពិភាក្សាសំខាន់ៗទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទិសដៅអភិវឌ្ឍន៍ក្នុងចំណោមប្រទេស CLMV ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លើកទី១៤ (CLMV-EMM 14) នៅកម្ពុជា រួមទាំងការអនុម័ត ផែនការសកម្មភាព CLMV សម្រាប់រយៈពេល ២០២៣-២០២៤។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3DuPyem
ហុងកុងសម្លឹងឃើញកម្ពុជាជាដៃគូអាជីវកម្មសំខាន់
ក្នុងជំនួបជាមួយតំណាងវិស័យធុរកិច្ចកម្ពុជា លោក Algernon Yau រដ្ឋលេខាធិការហុងកុងទទួលបន្ទុកពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច បានផ្សព្វផ្សាយពីឱកាសអាជីវកម្មរបស់ហុងកុង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3UiE3wy
អាស៊ានស្វែងរកភាពជាដៃគូសេដ្ឋកិច្ចកាន់តែរឹងមាំជាមួយសាធារណរដ្ឋកូរ៉េ និងរុស្ស៊ី
រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានពិភាក្សាអំពីទិសដៅនៃការចរចាសម្រាប់ការធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) ក្នុងអំឡុងកិច្ចប្រជុំពិគ្រោះយោបល់នៅទីក្រុងសៀមរាម ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3f0JArc
អាស៊ាន និងឥណ្ឌាស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ
សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងឥណ្ឌា នៅថ្ងៃទី១៦ ខែកញ្ញា បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើកទី១៩ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅកម្ពុជា ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3xApw5v
កម្ពុជាមិនបានដាក់ស៊ុតទាំងអស់ក្នុងកន្ត្រករបស់ចិនទេ
គោលនយោបាយការបរទេសរបស់កម្ពុជាត្រូវបានរៀបចំដោយទស្សនៈពិភពលោករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានបទពិសោធន៍ជាក់ស្តែងជាងបួនទសវត្សរ៍ក្នុងវិស័យការទូត និងកិច្ចការបរទេស។ ...
ឈាង វណ្ណារិទ្ធ
https://asiatimes.com/2022/09/cambodia-hasnt-put-all-its-eggs-in-chinas-basket/
ក្រសួងមហាផ្ទៃនឹងពិចារណាសំណើសុំដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់គណបក្សចំនួន ៤
ក្រសួងមហាផ្ទៃនឹងពិនិត្យពិចារណាលើសំណើរបស់គណបក្សនយោបាយចំនួន ៤ រួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានឱ្យមានការដោះស្រាយបញ្ហាប្រឈមនានា និងសម្របសម្រួលជាមួយអាជ្ញាធរមូល ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-09-15-1553-241064.html
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថ្លែងថា រោងចក្រវេចខ្ចប់វ៉ាក់សាំងដំបូងគេនៅកម្ពុជា គ្រោងបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានបង្ហើបឱ្យដឹងថា រោងចក្រវេចខ្ចប់វ៉ាក់សាំងដំបូងគេនៅកម្ពុជា គ្រោងបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា ខាងមុខនេះ លើផ្ទៃដីប្រមាណ ៥ ហិកតា ដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋកម្ពុជា រួមទាំងជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងស្រុក។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-09-15-1827-241076.html
ការចុះបញ្ជីរថយន្តអគ្គិសនីនៅកម្ពុជាកើនឡើងជាង ១ ៨០០% ធៀបនឹងឆ្នាំមុន
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា លំហូរនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា មានការកើនឡើងខ្លាំង នៅរយៈពេល ១ ឆមាសឆ្នាំនេះ។ លោកបានលើកឡើងបែបនេះ នៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ បញ្ចូលថាមពល ...
ហ្វីន ហ្វ្រីដា
https://www.postkhmer.com/national/2022-09-15-1915-241081.html
ក្រសួងសាធារណការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនរ៉ូបូតទំនើបលើកដំបូងនៅកម្ពុជា ដើម្បីពិនិត្យប្រព័ន្ធលូ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រើបច្ចេកវិទ្យាទំនើប ដោយដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនរ៉ូបូតជាលើកដំបូងនៅកម្ពុជា ដើម្បីត្រួតពិនិត្យប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ ដោយម៉ាស៊ីននេះមានមុខងារភ្ជាប់ជាមួយកាមេរ៉ា ដែលអាចមើលឃើញស្ថានភាពជាក់ស្ដែងនៅផ្ទៃខាងក្នុងនៃប្រព័ន្ធលូ និងការកកស្ទះកាកសំណល់ផ្សេងៗ។ ...
ឡាយ សាមាន និង ហ្វីន ហ្វ្រីដា
https://www.phnompenhpost.com/national/ministry-trials-sewage-monitor-robot
៣០ ឆ្នាំ ADB ផ្ដល់ហិរញ្ញប្បទានប្រមាណ $៤,៣ ពាន់លានដល់កម្ពុជា
លោកឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា ក្នុងរយៈពេល ៣០ ឆ្នាំមកនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជំនួយហិរញ្ញប្បទានដល់កម្ពុជាលើគម្រោងអភិវឌ្ឍន៍ជាង ៤០០ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤,៣ ពាន់លានដុល្លារ សម្រាប់ដំណើរការកសាងប្រទេសកម្ពុជាក្រោយពេលសង្គ្រាម។ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-09-15-0946-241041.html
កម្ពុជា និង FAO លើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនរវាងកម្ពុជា-វៀតណាម ដែលមានធនធានខ្លាំងដល់ការអភិវឌ្ឍ
ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា នៅថ្ងៃទី ១២ កញ្ញា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាពរវាងតំបន់ទំនាបទន្លេមេគង្គ នៃប្រទេសកម្ពុជា និងដែនដីសណ្តនៃតំបន់មេគង្គប្រទេសវៀតណាម» ខណៈធនធានទឹកក្រោមដីនេះមានឥទ្ធិពល ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-09-13-1847-240974.html
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជានៅវៀតណាមទទួលបានជោគជ័យ
លោក Dinh Cong Sy អនុប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសនៃរដ្ឋសភាបាននិយាយថា ដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃរបស់លោក ហេង សំរិន នៅប្រទេសវៀតណាម ដែលបានបញ្ចប់នៅថ្ងៃទី១៤ ខែកញ្ញា បានប្រព្រឹត្តទៅដោយជោគជ័យ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3qGseTm
នាយករដ្ឋមន្ត្រីកម្ពុជាលើកទឹកចិត្តឱ្យមានការពង្រីកពាណិជ្ជកម្មក្នុងក្របខ័ណ្ឌ AFTA និង RCEP
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យអាស៊ានពង្រីកពាណិជ្ជកម្មក្នុងក្របខ័ណ្ឌតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3xmQ1vm
វៀតណាម ឡាវ កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Phan Van Giang បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ក្នុងចំណោមរដ្ឋមន្ត្រីការពារជាតិវៀតណាម ឡាវ និងកម្ពុជា នៅទីក្រុងវៀងច័ន្ទន៍ នាថ្ងៃទី ១៤ ខែកញ្ញា ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិនៃប្រទេសទាំងពីរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3DqZZ2l