រដ្ឋាភិបាល
រដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភលើកទី ៦០ ជូនកម្មករ ត្រូវព្យួរការងារក្នុងវិស័យកាត់ដេរ និង ទេសចរណ៍ ជាង ៥ ពាន់នាក់
រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភលើកទី ៦០ ជូនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ជាង ៥ ពាន់នាក់ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ដោយសារផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ ...
ឡាយ សាមាន
https://bit.ly/3eEN2VU
NBC ៖ ការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩
ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ស្របតាមការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបានរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេសការទូទាត់ឌីជីថលក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ ២០២០ ស្តីពីប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា។ ...
ធូ វិរៈ
https://bit.ly/3eOboNd
ស៊ុយអែត និងសហភាពអឺរ៉ុប ផ្ដល់ជំនួយប្រមាណ ១,៥ លានដុល្លារ ដល់មជ្ឈមណ្ឌលសភាអាស៊ីសម្រាប់អនុវត្តសកម្មភាពនៅកម្ពុជា
ប្រទេសស៊ុយអែត និងសហភាពអឺរ៉ុប បានផ្តល់ថវិការួមគ្នាចំនួន ១១,៩ លានសេក ឬប្រមាណ ១,៥ លានដុល្លារអាមេរិក សម្រាប់គម្រោងដែលមានរយៈពេល ២ ឆ្នាំ (២០២១-២០២២) គាំទ្រដល់មជ្ឈមណ្ឌលសភាអាស៊ី (ម.ស.អាស៊ី-PCAsia) នៅថ្ងៃអង្គារនេះ សម្រាប់អនុវត្តសកម្មភាពនានានៅកម្ពុជា។ ...
មុំ គន្ធា
https://bit.ly/3bp3QhH
រដ្ឋាភិបាលបានសម្រេចផ្តល់សាច់ប្រាក់ សម្រាប់គ្រួសារមានអ្នកស្លាប់ដោយសារជំងឺកូវីដចំនួន ៣០ ម៉ឺនរៀល និងជួយបង់ថ្លៃអគ្គិសនី និងទឹកស្អាត ៥ ខែ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់នូវការឧបត្ថម្ភជាសាច់ប្រាក់ សម្រាប់គ្រួសារពលរដ្ឋដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ ចំនួន ៣០ ម៉ឺនរៀល និងមានការឧបត្ថម្ភជាសាច់ប្រាក់សម្រាប់ជួយបង់ថ្លៃអគ្គិសនី និងទឹកស្អាតសម្រាប់រយៈពេល ៥ ខែផងដែរ។ ចំណែកកម្មករ កម្មការិនីដែលឆ្លងជំងឺកូវីដ១៩នឹងទទួលបានប្រាក់ឧបត្ថម្ភជាកញ្ចប់ចំនួន ១៦ ម៉ឺនរៀលក្នុងម្នាក់។ ...
មុំ គន្ធា
https://bit.ly/3w6gcmP
គ.ជ.ប ទទួលស្គាល់គណបក្សចំនួន ៣ ឱ្យចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប) បានសម្រេចទទួលស្គាល់ជាផ្លូវការចំពោះការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពតចំនួន ៣ គណបក្ស បន្ទាប់ពីមានគណបក្សចំនួន ៤ បានដាក់ពាក្យសុំ។ ...
ឡុង គីមម៉ារីតា
https://bit.ly/3oipU2C
ក្រសួងបរិស្ថានចូលរួមប្រារព្ធទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោកនៅថ្ងៃទី ១០ ឧសភានេះ ដើម្បីអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការអភិរក្
ក្រសួងបរិស្ថានបានជ្រើសរើសយកថ្ងៃទី ១០ ខែឧសភា ដើម្បីប្រារព្ធទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា។ ...
រី សុចាន់
https://bit.ly/3o6QRq1
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមកើនឡើង ៤៤៣% ក្នុងរយៈពេល ៣ ខែដំបូង
ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ១,៤៧ ពាន់លានដុល្លារទៅកាន់ប្រទេសវៀតណាមក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ ៤៤៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50853469/cambodias-exports-to-vietnam-up-443-in-first-three-months/
ក្រសួងយុត្តិធម៌ធ្វើកំណែទម្រង់ ៣+១ ដើម្បីអនុវត្តតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល
ក្រសួងយុត្តិធម៌បានធ្វើកំណែទម្រង់ ៣+១ ដែលជាកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ,កំណែទម្រង់រដ្ឋបាលសាធារណៈរួមគ្នាជាមួយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីឈានទៅរកយុទ្ធសាស្ត្ររួមសម្រាប់អនុវត្តតាមកំណែទម្រង់កម្មវិធីទាំង ៤ របស់រដ្ឋាភិបាល។ ...
ឡុង គីមម៉ារីតា
https://bit.ly/3xYxJ2f
ប្រទេសកម្ពុជារំពឹងថាប្រទេសចិន និងកិច្ចព្រមព្រៀង RCEP នឹងជួយជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ
ក្នុងអំឡុងពេលមានការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ បានចុះបញ្ជីកំណើនទាបបំផុតចាប់តាំងពីឆ្នាំ ១៩៩៤។ ទោះជាយ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានរំពឹងថានឹងមានការងើបឡើងវិញនៅ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3vu3ga8
ការរៀនសូត្រចំងាយលើក្រដាស់សំរាប់សិស្សនៅខេត្តរតនគិរី
អង្គការផ្លេនអន្តរជាតិ (Plan International) រួមគ្នាជាមួយការិយាល័យអប់រំខេត្តរតនគិរី បានផ្តួចផ្តើមវិធីសាស្ត្រសិក្សាចម្ងាយលើក្រដាសសម្រាប់សិស្សដែលរងផលប៉ះពាល់ពីការបិទសាលារៀន។ ...
Rhea Mae Soco
https://www.khmertimeskh.com/50847678/paper-based-distance-learning-for-students-in-ratanakiri/
រមណីយដ្ឋានទេសចរណ៍ប្រមាណ ២០០ ត្រៀមស្វាគមន៍ភ្ញៀវទេសចរឡើងវិញ
យ៉ាងហោចណាស់រមណីយដ្ឋានទេសចរណ៍ប្រមាណ ២០០ កន្លែង ត្រូវបានគេរំពឹងថា នឹងដំណើរការអាជីវកម្មឡើងវិញ បន្ទាប់ពីបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។ កាលពីថ្ងៃទី ២៥ ខែមេសា ...
ធូ វិរៈ
https://bit.ly/3exuYM4
ក្រសួងពាណិជ្ជកម្មបកស្រាយបំភ្លឺ ចំពោះមតិរិះគន់ការលក់ទំនិញនៅតំបន់បិទខ្ទប់
ក្រសួងពាណិជ្ជកម្មធ្វើការបំភ្លឺចំពោះមតិរិះគន់មួយចំនួនថា ការអនុញ្ញាតឲ្យអាជីវករចូលរួមលក់ទំនិញតាមទីតាំងរបស់ក្រសួងពាណិជ្ជកម្មដែលបានបង្កើតក្នុងទ្រង់ទ្រាយតូចៗ គឺផ្ទុយទៅនឹងវិធានការការពាររបស់រាជរដ្ឋាភិបាលដែលហាមការប្រមូលផ្តុំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូ ...
ធូ វិរៈ
https://bit.ly/2QILZLo
សមាគមវារីវប្បករកម្ពុជា៖ វិស័យវារីវប្បកម្មក្នុងស្រុកនឹងអន្តរាយបើការនាំចូលបែបអនាធិបតេយ្យនៅបន្តមាន
ខណៈការធ្វើវារីវប្បកម្មក្នុងស្រុកចាប់ផ្តើមមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបែរជាផលរបរអ្នកនៅក្នុងវិស័យនេះកំពុងប្រឈមមុខខ្លាំងឡើងៗនឹងការប្រកួតប្រជែងពីផលិតផលនាំចូលខុសច្បាប់ពីក្រៅប្រទេស។ នេះ ...
ហ៊ឹន ពិសី
https://bit.ly/3dXgjuF
ក្រសួងទេសចរណ៍ នឹងធ្វើការសហការជាមួយក្រសួងសុខាភិបាល សិក្សាអំពីលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចហើយ
ក្រសួងទេសចរណ៍នឹងធ្វើការសហការជាមួយក្រសួងសុខាភិបាលសិក្សាអំពីលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចហើយ ដែលមកពីទីផ្សារណាមានហានិភ័យទាប ដើម្បីស្រោចស្រង់ឧស្សាហកម្មនេះ ដែលបានកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ពី ...
ម៉ៃ គុណមករា
https://bit.ly/3xGgUcf
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CKFTA ត្រូវពន្យារពេល
ការចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងប្រទេសកូរ៉េខាងត្បូង (CKFTA) ដែលគ្រោងធ្វើនៅពាក់កណ្តាលឆ្នាំនេះ នឹងត្រូវពន្យារពេល ខណៈការឆ្លងរាលដាលជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងបង្កការរំខានដល់ផែនការ ...
ហ៊ឹន ពិសី
https://bit.ly/3nwlBAn
កម្ពុជារួមគ្នាជាមួយប្រទេសក្នុងតំបន់ធ្វើពិពិធកម្មកសិកម្ម ដើម្បីធានាសន្តិសុខស្បៀងអំឡុងពេលកូវីដ-១៩
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តប្តេជ្ញាជំរុញពិពិធកម្មកសិកម្ម ដើម្បីឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ក្នុងគោលដៅរក្សាលំនឹងជីវភាព និងធុរកិច្ចអាចបន្តរស់រានបានក្នុងអំឡុងវិបត្តិសុខភាពនេះ ...
ធូ វិរៈ
https://bit.ly/3tJDmi0
អាជីវករលក់បន្លែ និងត្រីសាច់សុវត្ថិភាព បន្តលក់ក្នុងតម្លៃធម្មតា
ផ្សារទំនើបលក់បន្លែ និងត្រីសាច់សុវត្ថិភាពមួយចំនួននៅទីក្រុងភ្នំពេញបានប្តេជ្ញាចិត្តរក្សាតម្លៃដើម ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការសម្រួលជីវភាពប្រជាជនក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ...
ធូ វិរៈ
https://bit.ly/32zemyb
រដ្ឋបញ្ចេញរថយន្តចល័តលក់ស្បៀង ដើម្បីរក្សាតម្លៃទំនិញលើទីផ្សារ
ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២០ ខែមេសានេះ បញ្ចេញរថយន្តចល័ត ៥ គ្រឿង ដឹកស្បៀងលក់ជូនប្រជាជននៅតំបន់ក្រហមក្នុងតម្លៃក្រោមទីផ្សារ ដើម្បីសម្រួលជីវភាពប្រជាពលរដ្ឋក្នុងអំឡុងពេលបិទខ្ទបនៅទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ (ខេត្តកណ្តាល)។ ...
ធូ វិរៈ
https://bit.ly/3dFrZlO
សេវាបញ្ជាទិញអនឡាញ កំពុងទទួលបានកំណើនខ្ពស់អំឡុងពេលបិទខ្ទប់
ជាមួយនឹងវិធានការបិទខ្ទប់របស់អាជ្ញាធរសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល អាជីវកម្មបញ្ជាទិញតាមអនឡាន និងការទូទាត់ឌីជីថលកំពុងទទួលបានការពេញនិយមជាមួយនឹងសេវាដឹកជញ្ជូនដល់លំនៅឋានរបស់អតិថិជន ដើម្បី ...
ម៉ៃ គុណមករា
https://bit.ly/3egR1qo
រដ្ឋាភិបាលនៅតែបន្តការចេញ C/O ដើម្បីជំរុញការនាំចេញ
ក្រសួងពាណិជ្ជកម្មបានជូនដំណឹងដល់ផលិតករ និងអ្នកនាំចេញនៅតែបន្តទទួលពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិស្របពេលអ្នកនាំចេញប្រឈមនឹងបញ្ហាដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែ ដើម្បី ...
ធូ វិរៈ
https://bit.ly/3awHpGR
ធនាគារជាតិនៃកម្ពុជាមិនលើកទឺកចិត្តឲ្យប្រើប្រាស់ក្រដាសប្រាក់ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩
នៅថ្ងៃនេះធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសលើកទឹកចិត្តដល់សមាជិកសាធារណៈទាំងអស់ឱ្យប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចូលរួមការពារនិងត្រួតពិនិត្យការរីករាលដាលនៃកូវីដ- ១៩ ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50842182/the-national-bank-of-cambodia-discourages-usage-of-bank-notes-to-curb-covid-19-spread/
ចំណូលពីវិស័យទេសចរណ៍អន្តរជាតិក្នុងឆ្នាំ ២០២០ ថយចុះជិត ៨០%
ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប្រាក់ចំណូលពីវិស័យទេសចរអន្តរជាតិរបស់កម្ពុជា ក្នុងឆ្នាំ ២០២០ មានប្រមាណជាង ១ ពាន់លានដុល្លារ ធ្លាក់ចុះជិត ៨០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩។ នេះ ...
ហ៊ឹន ពិសី
https://bit.ly/3dxkugq
សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើដល់សាលារាជធានីភ្នំពេញជួយសម្រួលដល់ការដឹកជញ្ជូនអង្ករផ្គត់ផ្គង់លើទីផ្សារ
ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា(CRF) លោក សុង សារ៉ន បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទនេះថា លោកកំពុងស្នើដល់អាជ្ញាធររាជធានីភ្នំពេញដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន អង្ករដើម្បីផ្គត់ផ្គង់ទៅកាន់តំបន់ដែលមានតម្រូវការខ្ពស់ ...
ម៉ៃ គុណមករា
https://bit.ly/3tEAao4
អ្នកជាប់ពន្ធអាចបន្តធ្វើការបង់ប្រាក់តាមអនឡាញជាធម្មតា ក្នុងអំឡុងពេលនៃការបិទខ្ទប់
អគ្គនាយកដ្ឋានពន្ធដារ បានជូនដំណឹងឱ្យអ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារដែលស្ថិតនៅក្នុងភូមិសាស្ត្រត្រូវបានបិទខ្ទប់ទាំងអស់អាចបំពេញលិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែតាមអនឡាញ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ...
ហ៊ិន ពិសី
https://bit.ly/3ehyYAa