រដ្ឋាភិបាល
ក្រុមហ៊ុនដែកថែបដ៏ធំរបស់ចិន នឹងមកកម្ពុជា
ក្រុមហ៊ុនផលិតដែកថែបចិន Baowu Group បានបង្ហាញផែនការក្នុងការរើរោងចក្រចម្រាញ់ដែករបស់ខ្លួនពីតំបន់ Xinjiang របស់ចិន មកកម្ពុជា ដែលនឹងក្លាយជាគម្រោងផលិតកម្មនៅក្រៅប្រទេសដំបូងគេរបស់ក្រុមហ៊ុន Baowu។ ...
ហ៊ គឹមសាយ
https://bit.ly/30CqIDm
លោក ស៊ុយ សែម ត្រូវបានក្រុមប្រឹក្សាសួរអំពីគម្រោងស្តារទន្លេរបស់ ទ្រី ភាព
ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ ថ្លែងថា លោកបានដាក់សំណួរដល់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អំពីគោលជំហររបស់ក្រសួងរ៉ែ និងថាមពលចំពោះក្រុមហ៊ុន ទ្រី ភាព ដែលស្នើសុំគម្រោងធ្វើការសម្អាតទន្លេពីបាវិត ខេត្តស្វាយរៀង ទៅដល់ខេត្តក្រចេះ។ ...
រី សុចាន់
https://bit.ly/2XbwRUM
ក្រសួងគ្រោងពន្យារថ្ងៃឱសានវាទ រៀនបើកបរម៉ូតូកង់ ៣
ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងពន្យារពេលថ្ងៃឱសានវាទ សម្រាប់ចូលរៀនច្បាប់ចរាចរណ៍ និងប្រឡងយកប័ណ្ណបើកបរ ដល់ក្រុមអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក និងម៉ូតូកង់ ៣ រហូតដល់ជាងពាក់កណ្ដាលខែសីហា ២០ ...
ឃុត សុភចរិយា
https://bit.ly/2wi8aum
អាជ្ញាធរ បន្តអប់រំពលរដ្ឋទុកដាក់សំរាមមុនការពិន័យ
មន្ទីរបរិស្ថានរាជធានីភ្នំពេញកាលពីម្សិលមិញបានព្រមាននឹងដាក់វិធានការពិន័យដល់ពលរដ្ឋណា ដែលទុកដាក់សំរាមមិនបានត្រឹមត្រូវទៅតាមម៉ោងដែលបានការកំណត់ដោយច្បាប់ ក្រោយពីយុទ្ធនាការផ្សព្វ ...
ឡុង គីមម៉ារីតា
https://bit.ly/2X3mBhw
អន្តរក្រសួងនឹងចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់នៅក្រុងព្រះសីហនុ
គណៈកម្មាធិការអន្តរក្រសួង ដែលមានភារកិច្ចពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់ បានឯកភាពគ្នាចាត់វិធានការជាបន្ទាន់ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយបញ្ហាទឹកកខ្វក់នៅក្រុងព្រះសីហនុ ក្នុងនោះនឹងបង្កើនសមត្ថភាពច្រោះទឹក ...
ប៉ិច សុធារី
https://bit.ly/30DRlrB
គជប៖ អង្គភាពចំនួន១៩ បានចុះឈ្មោះជាអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣នេះ មានអ្នកសង្កេតការណ៍ជាតិដែលបានចុះឈ្មោះសង្កេតការណ៍ចំនួន ១៩អង្គភាព ខណៈដែលអ្នកសង្កេតអន្តរជាតិមិនទាន់មានដាក់ពាក្យចូលរួមនៅឡើយ។ ...
ប៉ិច សុធារី
https://bit.ly/2VUa5Eu
មូលនិធិ គីណាល់ រៀបចំប្រកួតពានរង្វាន់ត្នោតមាស ដើម្បីជំរុញសិស្សឲ្យចេះកែច្នៃកសិផល
មូលនិធិ គីណាល់ សហការជាមួយទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍នៅកម្ពុជា (AFD) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រកួតប្រជែងវគ្គផ្ដាច់ព័្រត្រលើអត្ថបទស្រាវជ្រាវកែច្នៃកសិផលដើម្បីដណ្ដើមពានរង្វាន់ត្នោតមាសប្រចាំ ២០១៩ នេះ ដោយធ្វើនៅ ...
ខន សាវិ
https://bit.ly/30MbGv0
ក្រសួងកំពុងសិក្សាផលប៉ះពាល់សំណើអភិវឌ្ឍច្រាំងទន្លេ របស់ក្រុមហ៊ុន ទ្រី ភាព
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លើកឡើងថា ក្រសួងកំពុងសិក្សាអំពីផលប៉ះពាល់ដែលអាចកើតឡើងជុំវិញការស្នើសុំរបស់ក្រុមហ៊ុនលោក ទ្រី ភាព ដែលចង់បូមស្ដារទន្លេដើម្បីអភិវឌ្ឍច្រាំងទន្លេមេគង្គចាប់ពីចំណុចទន្លេនៅច្រកព្រំដែនកម្ពុជា-វៀតណាម រហូតដល់ព្រំប្រទល់ជាមួយខេត្តកំពង់ចាម ...
ខន សាវិ
https://bit.ly/2HNhkUT
ធនាគារពិភពលោកនឹងផ្តល់ជំនួយ ១ពាន់លានដុល្លារ
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោកនឹងយល់ព្រមលើការផ្ដល់ប្រាក់ចំនួន ១ពាន់លានដុល្លារ ដល់កម្ពុជាដើម្បីអភិវឌ្ឍវិស័យនានាដែលចាំបាច់ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយគណៈប្រតិភូធនាគារពិភពលោកក្នុងអំឡុងពេល ...
ជា វណ្ណៈ
https://bit.ly/30rtsDC
ក្រុមហ៊ុន រ៉ូយ៉ាល់ រៀលវេ ត្រូវការវិធានការបន្ថែមសម្រាប់ដំណើរការដោយរលូន
នៅឆ្នាំ២០០៩ រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានមួយជាមួយក្រុមហ៊ុន Toll ពីប្រទេសអូស្ត្រាលី ដែលជាក្រុមហ៊ុនដឹកជញ្ចូនធំជាងគេបំផុតនៅប្រទេសអូស្ត្រាលី ដែលនៅពេលនោះជាប្រតិបតិ្តករ និងជាអ្នកថែរក្សាខ្សែ ...
John Guiry
https://www.khmertimeskh.com/50605169/royal-railway-takes-extra-measures-for-a-smooth-ride/
គណបក្សចំនួន ៣ ចាប់ផ្តើមយុទ្ធនាការនៅចុងសប្តាហ៍នេះ
កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា គណបក្សនយោបាយចំនួន ៣ ក្នុងចំណោមគណបក្សនយោបាយចំនួន ៧ ដែលបានចុះបញ្ជីការបោះឆ្នោតថ្នាក់ក្រោមជាតិ នឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅតាមដងផ្លូវនៅរាជធានីភ្នំពេញនៅចុងសប្តា ...
តាំង វីដា
https://www.khmertimeskh.com/50604684/three-parties-to-kick-off-campaigns-this-weekend/
កម្ពុជា-នេប៉ាល់ កំពុងដំណើរការរដ្ឋបាលដើម្បីបង្កើតជើងហោះហើរត្រង់ និងបើកស្ថានទូត
ប្រទេសកម្ពុជា និងនេប៉ាល់កំពុងដំណើរការផ្នែករដ្ឋបាលដើម្បីជំរុញការបង្កើតជើងហោះហើរត្រង់កម្ពុជា-នេប៉ាល់ និងបើកស្ថានទូតនៃប្រទេសទាំងពីរក្នុងគោលដៅពង្រឹងសហប្រតិបត្តិការទ្វេរភាគី។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅថ្ងៃពុធ ...
កាន់ វិច្ឆិកា
https://khmer.voanews.com/a/cambodia-nepal-commit-to-open-embassy-and-have-direct-flight/4918679.html
មហាក្សត្រខ្មែរបង្ហាញការគាំទ្រដល់គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មចិន
ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហមុនីមានព្រះរាជឱង្កាគាំទ្រដល់គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មចិនឬ Belt and Road Initiative។ ព្រះរាជឱង្កានេះធ្វើឡើងក្នុងជំនួបជាមួយប្រធានាធិបតីចិនលោកស៊ី ជិនពីង នៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។ ព្រះមហាក្សត្រខ្មែរមាន ...
ហ៊ុល រស្មី
https://khmer.voanews.com/a/Cambodia-king-showed-support-to-china-bri/4918650.html
មន្ត្រី៖ កម្ពុជាហាក់នៅមិនទាន់ទទួលបានផល ពីទេសចរតាមនាវា
ខណៈចំនួនកប៉ាល់ដឹកភ្ញៀវទេសចរអន្តរជាតិធំៗ ដែលមកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមានការកើនឡើងជារៀងរាល់ឆ្នាំនោះកម្ពុជាហាក់នៅមិនទាន់ទទួលបានអត្ថប្រយោជន៍ច្រើនពីការមកដល់ ...
ហ៊ឹន ពិសី
https://bit.ly/2VpsoRC
ក្រុមហ៊ុន CRCC ចិន ចាប់ផ្តើមសិក្សាលើការសាងសង់ និងកែលម្អរផ្លូវដែកកម្ពុជា
ក្រុមការងារមកពីសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយចាប់ផ្តើមសិក្សាពីលទ្ធភាពក្នុងការធ្វើឲ្យផ្លូវដែក ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យមានភាពប្រសើរឡើង។ ដំណើរទស្សនកិច្ចរបស់ ...
ជា វណ្ណៈ
https://bit.ly/2LzqF7Y
រដ្ឋបាលជលផល ប្រកាសបិទរដូវនេសាទ
រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រកាសបិទរដូវនេសាទជាអ្វីដែលស្ថាប័ននេះបានពន្យល់ថា ជាការរួមចំណែកថែករក្សា និងការពារធនធានជលផល ឱ្យបានគង់វង្សខណៈដែលសម្ព័ន្ធអ្នកនេសាទមើលឃើញថា បទល្មើសនៅ ...
រី សុចាន់
https://bit.ly/30i8gQq
ការសាងសង់រោងចក្រចម្រាញ់ប្រេងឆៅតម្លៃ ៦២០ លានដុល្លារបានពន្យារពេល
ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការសាងសង់រោងចក្រចម្រាញ់ប្រេងមួយ ដែលស្ថិតនៅក្នុងខេត្តពីរភាគខាងត្បូង កំពុងដំណើរការយឺតជាងការរំពឹងទុក ខណៈគម្រោងនេះទាំស្រុងគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២ ...
ជា វណ្ណៈ
https://bit.ly/2PYrFkI
ពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស នៅបន្តភាពខ្លាំងនៅឆ្នាំ ២០១៨
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់កាលពីម្សិលមិញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស នឹងនៅបន្តរឹងមាំ បើទោះបីជាអង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុបក៏ដោយ ស្របពេលពាណិជ្ជកម្មទ្វេភាគីប្រទេសទំាង ២ បានកើន ...
ហ៊ គីមសាយ
https://bit.ly/305Njb3
សាលារៀន២បានហាមឃាត់ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន
សាលារៀនរដ្ឋចំនួន២បានហាមសិស្សានុសិស្សមិនឱ្យប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនអំឡុងម៉ោងសិក្សាដោយនិយាយថា វាបានធ្វើឱ្យពួកគេមិនផ្តោតអារម្មណ៍លើការសិក្សារបស់ពួកគេ។ លោក អ៊ុំ ម៉ាលី នាយកអនុវិទ្យាល័យពោ ...
មុំ គន្ធា
https://www.khmertimeskh.com/50601667/two-schools-issue-ban-on-smart-phones/
តើដំណើរទស្សនកិច្ចមកកម្ពុជាជាលើកដំបូងរបស់លោកស្រី អ៊ុង សានស៊ូជី សម្រេចបានអ្វីខ្លះ?
កាលពីសប្ដាហ៍មុន លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសប្រទេសមីយ៉ាន់ម៉ា បានធ្វើទស្សនកិច្ចលើកដំបូងរបស់លោកស្រីមកកាន់ប្រទេសកម្ពុជាក្នុងតំណែងបច្ចុប្បន្នរបស់លោកស្រី។ ដំណើរទស្សនកិច្ចនេះបានគូសបញ្ជាក់ ...
Prashanth Parameswaran
https://thediplomat.com/2019/05/what-did-suu-kyis-first-cambodia-visit-achieve/
វត្ថុតាងក្នុងស្នាក់ការជម្រកសត្វព្រៃកែវសីមា នៅតែត្រូវគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ
មន្ត្រីបរិស្ថានបានលើកឡើងថា វត្ថុតាងដែលគេដឹងថា មានឡានរាប់រយគ្រឿង ម៉ូតូរាប់ពាន់គ្រឿង និងម៉ាស៊ីនអារឈើជាច្រើនផ្សេងទៀត ដែលកំពុងរក្សាទុកក្នុងស្នាក់ការកណ្ដាលដែនជម្រកសត្វ ...
ខន សាវិ
https://bit.ly/2LqGSMt
ប្រាក់ចំណូលពីព្រៃឈើកើនឡើង
ក្រសួងកសិកម្មបានប្រមូលប្រាក់ចំណូលព្រៃឈើជាង ២ លានដុល្លារក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ។ របាយការណ៍របស់ក្រសួងមួយបានចេញកាលពីថ្ងៃទី២២ ខែមេសា និងបានទទួលពីម្សិលមិញបានឱ្យដឹងថា ក្រសួងបានប្រមូលប្រាក់ប្រហែល ២,៣ លានដុល្លារជា ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50601324/ministry-collects-more-than-2-million-in-forestry-revenue/
លោកស្រី រ៉ូណា ស្ម៊ីត ឈ្វេងយល់យន្តការប្រឆាំងអំពើពុករលួយនៅកម្ពុជា
លោកស្រី រ៉ូណា ស្មុីត អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ (អសប) ប្រចាំកម្ពុជា កាលពីម្សិលមិញបានជួបជាមួយមន្ត្រីជាន់ខ្ពស់របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីឈ្វេងយល់អំពីការងាររបស់ស្ថាប័ននេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ...
រី សុចាន់
https://bit.ly/2H68gu1
ក្រុមជនជាតិដើមភាគតិច គ្រោងប្ដឹងមន្ត្រីដែនជម្រកសត្វព្រៃភ្នំព្រេច
ក្រុមជនជាតិដើមភាគតិច ១០៥ គ្រួសារ នៅភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរីកំពុងរៀបចំពាក្យបណ្ដឹងដើម្បីប្តឹងលោក ហាន សុខន ប្រធានដែនជម្រកសត្វព្រៃភ្នំព្រេចទៅសាលាដំបូងខេត្តពីបទ «ឃុបឃិតឲ្យមានសកម្មភាពកាប់បំផ្លាញធនធានព្រៃឈើនិងគំរាមកំហែង ...
សុទ្ធ គឹមសឿន
https://bit.ly/3032thg