រដ្ឋាភិបាល
ក្រសួងនិងភាគីពាក់ព័ន្ធពិភាក្សាបញ្ហាប្រឈម នៃវិស័យកសិកម្ម
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) កាលពីម្សិលមិញ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្តីពី «គន្លងថ្មីនៃកំណើនវិស័យកសិកម្មកម្ពុជា» ដែលប្រមូលផ្តុំដោយភាគីពាក់ព័ន្ធជាច្រើនក្នុងវិស័យកសិកម្មដើម្បីឲ្យពួកគេលើកឡើងពីបញ្ហាប្រឈមកំពុងជួបប្រទះក្នុងវិស័យកសិកម្ម ដើម្បីក្រសួងត្រៀម ...
ហ៊ គីមសាយ
http://bit.ly/2sKvfSe
ក្រុមការងារពិនិត្យការនាំចូលជ្រូក ត្រូវរំលាយចោល
ក្រុមការងារវិស័យឯកជន ដែលត្រូវបានបង្កើតឡើងដោយអ្នកពាក់ព័ន្ធនឹងផលិតកម្មជ្រូក ក្នុងគោលបំណងទប់ស្កាត់ការនាំចូលជ្រូកដោយខុសច្បាប់មកទីផ្សារកម្ពុជា ត្រូវបានរំលាយចោលវិញហើយ ដោយសារក្រសួងកសិកម្មអះអាងថា ក្រុមការងារនេះគ្មានភារកិច្ចត្រួតពិនិត្យលើការងារនេះ ...
ចេង សុខហ័ង
http://bit.ly/2tOSb7z
ក្រសួងឲ្យសង្គមស៊ីវិលគោរពច្បាប់ និងព្រមានចាត់វិធានការ
ក្រសួងមហាផ្ទៃកាលពីម្សិលមិញ ជូនដំណឹងឲ្យសមាគម និងអង្គការក្រៅរដ្ឋាភិបាលចូលរួមអនុវត្តច្បាប់ជាអ្វីដែលក្រសួងថាដើម្បីលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា និងបានព្រមានចាត់វិធានការចំពោះករណីមិនព្រមបំពេញតាមលក្ខខណ្ឌច្បាប់ ពិសេសត្រង់មាត្រាទី ១០ និងទី ...
Erin Handley
http://www.phnompenhpost.com/national/election-monitors-get-warning-over-law-neutrality
ការយល់ច្រឡំធ្វើឱ្យពលករចំណាកស្រុកទាំងស្របច្បាប់ និងខុសច្បាប់ភៀសខ្លួនចេញពីថៃ
ដោយសារការភ័យខ្លាច និងការយល់ច្រឡំ ពលករចំណាកស្រុកខ្មែររាប់ពាន់នាក់រួមទំាងពលករដែលមានឯកសារស្របច្បាប់ផង កំពុងតែបន្តភៀសខ្លួនចេញពីប្រទេសថៃ សូម្បីស្របពេលទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃបានអំពាវនាវឱ្យពលករចំណាកស្រុករក្សាភាពស្ងប់ស្ងាត់ក្ដី នេះបើយោងតាមការលើកឡើងរបស់ពលករកាលពីម្សិលមិញ។ ...
ឆន ភារុណ និង Hannah Hawkins
http://www.cambodiadailykhmer.com/38064
នគរបាលស្នើសុំប្រាក់ជាងកន្លះលានដុល្លារសម្រាប់ផ្តល់រង្វាន់ដល់មន្ត្រីបង្ក្រាបគ្រឿងញៀន
ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា នគរបាលជាតិបានស្នើប្រាក់ជាងកន្លះលានពីក្រសួងមហាផ្ទៃដើម្បីទុកសម្រាប់ផ្តល់រង្វាន់លើកទឹកចិត្តដល់មន្ត្រីនគរបាលដែលបានចូលរួមនៅក្នុងការរឹបអូសគ្រឿងញៀនខុសច្បាប់។ ...
ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/38061
មន្ត្រីលក់ដីរដ្ឋ ត្រូវបានដោះលែងពីគុកហើយ
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងប្រធានការិយាល័យក្នុងមន្ទីរនេះដែលជាប់ពន្ធនាគាររឿងលក់ដីរដ្ឋយកប្រាក់ចែកមន្ត្រីក្រោមឱវាទត្រូវបានដោះលែងចេញពីពន្ធនាគារហើយកាលពីរសៀលថ្ងៃម្សិលមិញ ក្រោយពេលតុលាការប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារពួកគាត់ទាំង ២ នាក់កំណត់ ២ ...
នៀម ឆេង
http://bit.ly/2sKm5VH
ការស្តារប្រព័ន្ធលូបង្ហូរទឹកចំពេលទីក្រុងមានភ្លៀង
យោងតាមសេចក្តីប្រកាសមួយដែលធ្វើឡើងដោយក្រសួងធនធានទឹកនិងឧត្តុនិយមកាលពីសប្ដាហ៍មុនបានឱ្យដឹងថាកម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងជាងឆ្នាំមុនៗ ក្នុងរដូវវស្សាដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែធ្នូនៅតាមតំបន់ទំនាបនិងតំបន់ទំនាបកណ្តាល។ ...
Jovina Chua និង ឃុត សុភចរិយា
http://www.phnompenhpost.com/national/drainage-upgrades-come-amid-rains-city
មេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតថ្មីចូលកាន់តំណែង
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមេឃុំ ចៅសង្កាត់ ទើបជាប់ឆ្នោតថ្មី បានចាប់ផ្ដើមចូលកាន់តំណែងកាលពីម្សិលមិញជាមួយនឹងការប្ដេជ្ញាធ្វើការងារឱ្យបានល្អតាមការសន្យាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយធ្វើឱ្យសេវាមូលដ្ឋានមានភាពប្រសើរឡើងនិងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ ...
វណ្ណ រើន
http://www.cambodiadailykhmer.com/38047
ការកែច្បាប់ ស្តីពីបក្សនយោបាយទំនងជាអាចចេញឆាប់ៗ
តំណាងរាស្ត្រជាង ៣០ រូបរបស់គណបក្សកាន់អំណាចបានចុះហត្ថលេខាលើសំណើច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយជាថ្មីទៀតដែលច្បាប់នេះនឹងហាមប្រាមទណ្ឌិតដូចជាលោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងពីការចូលរួមនយោបាយដូចទៅនឹងអ្វីដែលលោកនាយក ...
មាស សុខជា
http://bit.ly/2sALm9O
ក្រុមហ៊ុនចិនពីរ សហការគ្នាលើការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចពិសេស
ក្រុមហ៊ុនចិនដែលនៅពីក្រោយគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កសិឧស្សាហកម្មតម្លៃ ២ ពាន់លានដុល្លារបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនមកពីប្រទេសចិនផ្សេងទៀតកាលពីថ្ងៃអាទិត្យ ដើម្បីវិនិយោគលើរោងចក្រកែច្នៃម្រេច និងម្ទេសក្នុងតំបន់សេដ្ឋកិច្ចពិសេស ...
ចេង សុខហ័ង
http://bit.ly/2sGNfgj
ក្រសួងមហាផ្ទៃប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ សង្កាត់ បក្សពីរបន្តសហការ
ក្រសួងមហាផ្ទៃកាលពីម្សិលមិញបានចាប់ផ្ដើមប្រកាសសុពលភាពរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្របខ័ណ្ឌទូទាំងប្រទេសមកពីគណបក្សនយោបាយនានាដែលបានជាប់ឆ្នោតកាលពីខែមិថុនាកន្លងមកដើម្បីបានចូលធ្វើការបម្រើជាតិតាមឆន្ទៈនយោបាយរបស់ពួកគេដែលបានដាក់ចេញ។ ...
ទូច សុខា
http://bit.ly/2tKLEe3
អ្នកនៅប៊ុលឌិងមិនទាន់ចេញអស់ដោយសារតម្លៃមិនឯកភាព
មន្ត្រីក្រសួងម្នាក់បានឲ្យដឹងថា ពលរដ្ឋប្រមាណ១៥គ្រួសារនៅមិនទាន់យល់ព្រមលក់ផ្ទះរបស់ពួកគេនៅឡើយទេ ដោយនៅទាមទារតម្លៃខ្ពស់ជាងមុន ខណៈជាង៤៣០គ្រួសារក្នុងចំណោម៤៦៩គ្រួសារដែលរស់នៅអគារប៊ុលឌិងសបានផ្លាស់ចេញអស់ហើយនោះ។ ...
នៀម ឆេង
http://bit.ly/2sAvwMj
ទូកបូមខ្សាច់ត្រូវបានប្រទះឃើញនៅកោះកុង
កាលពីម្សិលមិញ សកម្មជន និងអ្នកភូមិបាននិយាយថា ពួកគេបានបានប្រទះឃើញទូកបូមខ្សាច់នៅលើឆ្នេរសមុទ្រកោះកុងដែលនាំឱ្យមានការភ័យខ្លាចថានឹងមានការចាប់ផ្តើមប្រតិបត្តិការបូមខ្សាច់ ទោះបីជាមានការហាមឃាត់ការនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...
យុន ស៊ីនាថ និង Leonie Kijewski
http://www.phnompenhpost.com/national/dredging-boats-spotted-koh-kong
បុរស ៣ នាក់ត្រូវបានបញ្ជូនទៅតុលាការរឿងដឹកឈើខុសច្បាប់
សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តកំពង់ធំកាលពីម្សិលមិញបានបញ្ជូនខ្លួនបុរស ៣ នាក់ដែលជាប់ជនសង្ស័យក្នុងករណីដឹកជញ្ជូនឈើប្រណីតខុសច្បាប់ជាង ១៦ តោនទៅកាន់តុលាការខេត្តបន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃសៅរ៍។ ...
ឃុត សុភចរិយា
http://bit.ly/2tGFoUO
ការផ្សព្វផ្សាយពាណិជ្ជកម្មការជ្រើសរើសពលករក្លែងបន្លំបានកំណត់គោលដៅ
ក្រសួងការងារបានសរសេរលិខិតទៅក្រសួងព័ត៌មាន ដើម្បីស្នើសុំចាត់វិធានការប្រឆាំងនឹងសេវាផ្សព្វផ្សាយរបស់ភ្នាក់ងារជ្រើសរើសពលករក្លែងបន្លំនានាដល់កម្មករចំណាកស្រុកតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម្តាមប៉ុស្តិវិទ្យុ។ ...
សែន ដាវីត
http://www.khmertimeskh.com/news/39898/fake-recruitment-ads-targeted/
ពលរដ្ឋចោទអាជ្ញាធរថា មិនទទួលស្គាល់ខ្លួនជាអ្នកនៅក្នុងមូលដ្ឋាន
ពលរដ្ឋ ១៥ នាក់មកពីខេត្តសៀមរាបតំណាងឲ្យ ២០ គ្រួសារដែលមានជម្លោះដីធ្លីនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមបានចោទអាជ្ញាធរថាមិនទទួលស្គាល់ពួកគាត់ជាអ្នករស់នៅក្នុងមូលដ្ឋាន និងបានរើសអើងចំពោះការជួយដោះស្រាយទំនាស់ដីធ្លី ប៉ុន្ដែអាជ្ញាធរថាពួកគាត់មិនដឹងមកពី ...
សុទ្ធ គឹមសឿន
http://bit.ly/2ugbP9Q
គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សអស់ជាង ៩០០ នាក់
យ៉ាងហោចណាស់មានមនុស្សរហូតដល់ ៩១៩ នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៧ នេះគឺមានការកើនឡើងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ទូច សុខា
http://bit.ly/2sCMd4S
បន្ទប់ស្ថានការណ៍នៃការបោះឆ្នោតប្រឈមនឹងការគំរាមកំហែងនៃសកម្មភាពផ្លូវច្បាប់
មន្ត្រីក្រសួងមហាផ្ទៃបានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីថាតើបន្ទប់ស្ថានការណ៍បានប្រព្រឹត្តខុសច្បាប់នៅពេលដែលខ្លួនបានឃ្លាំមើលការិយាល័យបោះឆ្នោតឃុំសង្កាត់កាលពីពេលថ្មីៗនេះដែរឬទេ។ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថារដ្ឋាភិបាល ...
គី សុវុទ្ធី
http://www.khmertimeskh.com/news/39902/election-situation--room-faces-threat-of-legal-action/
អាជ្ញាធរថៃនៅតែបន្តចាប់បញ្ជូនពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់មកស្រុកវិញ
ពលករខ្មែរដែលធ្វើការនៅប្រទេសថៃដោយខុសច្បាប់ប្រមាណជាជិតមួយពាន់នាក់ត្រូវបានក្រុមមានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញបន្ថែមទៀតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រោយពីរដ្ឋាភិបាលថៃបានកែសម្រួលព្រះរាជក្រឹត្យស្ដីអំពីការគ្រប់គ្រងការធ្វើការ ...
យុន ស៊ីនាថ និង Leonie Kijewski
http://bit.ly/2ufCNOy
បន្ទាប់ពីតក់ស្លុតដោយសារការជាប់ពន្ធនាគារ មន្ត្រីអាដហុកទាំងប្រាំប្ដេជ្ញាបន្តការងាររបស់ខ្លួន
បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល៤២៧ថ្ងៃ មន្ត្រីអាដហុកទាំងប្រាំបាននិងកំពុងរីករាយចុងសប្ដាហ៍ទី១ដែលខ្លួនមានសេរីភាពឡើងវិញក្រោយពីត្រូវបានដោះលែងពីពន្ធនាគារឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីយប់ថ្ងៃព្រហស្បតិ៍។ ...
វណ្ណ រើន
http://www.cambodiadailykhmer.com/38034
TRC ឲ្យក្រុមហ៊ុនទូរស័ព្ទពិនិត្យបញ្ហាកាត់លុយអ្នកប្រើ
និយតករទូរគមនាគមន៍កម្ពុជាបានចេញសេចក្ដីប្រកាសដល់ក្រុមហ៊ុនទូរស័ព្ទក្នុងការត្រួតពិនិត្យលើបញ្ហាទាក់ទងទៅនឹងតម្លៃសេវា បន្ទាប់ពីអ្នកប្រើប្រាស់បានការត្អូញត្អែរពីគិតតម្លៃបន្ថែមពីក្រុមហ៊ុនទូរស័ព្ទទៅលើសេវាផ្សេងៗដែលភាគច្រើនអតិថិជនមិនបានដឹង។ ...
ចេង សុខហ័ង
http://bit.ly/2tvUjkO
GDT មិនបញ្ឈប់ការយកកម្រៃផ្ទាំងផ្សព្វផ្សាយទេ
អគ្គនាយដ្ឋានពន្ធដារ (GDT) កាលពីម្សិលមិញបានចេញសេចក្តីស្រាយបំភ្លឺមួយដោយលើកឡើងថា GDT មិនបានប្រកាសឲ្យសាលារាជធានីភ្នំពេញបញ្ឈប់ការប្រមូលកម្រៃលើការដំឡើងផ្ទាំងផ្សាយពាណិជ្ជកម្ម ឬ ស្លាកយីហោនោះទេ ហើយបានបញ្ជាក់ថានេះមិនមែនជាការយកពន្ធត្រួតគ្នារវាង GDT និង ...
ហ៊ គីមសាយ
http://bit.ly/2tsjqDU
ទំនប់ឧត្តរមានជ័យនឹងត្រូវបង្ហូរទឹកដើម្បីចៀសវាងការបាក់
ការព្រួយបារម្ភថាភ្លៀងធ្លាក់ខ្លាំងនឹងធ្វើឱ្យអាងស្តុកទឹកតាម៉ុកនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យហៀរទឹកចេញឬធ្លុះធ្លាយ មន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមកំពុងតែត្រៀមលក្ខណៈបង្ហូរអាងទឹកដោយប្រឡាយ។ ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/oddar-meanchey-dam-be-drained-avoid-breach
តំណាងស្ត្រីនៅក្នុងនយោបាយបានធ្លាក់ចុះក្នុងការបោះឆ្នោតឃុំ សង្កាត់
ថ្វីបើមានការប្តេជ្ញាម្តងហើយម្តងទៀតដោយគណបក្សនយោបាយធំៗ ទាំងពីររបស់ប្រទេសកម្ពុជាក្នុងការបង្កើនតំណាងស្ត្រីក៏ដោយ ក៏ចំនួនបេក្ខជនស្ត្រីដែលត្រូវបានជាប់ឆ្នោតរាប់បញ្ចូលទាំងការបោះឆ្នោតឃុំសង្កាត់កាលពីពេលថ្មីៗនេះបាន ...
Leonie Kijewski
http://www.phnompenhpost.com/national/female-representation-politics-decreased-commune-elections