រដ្ឋាភិបាល
បក្សនយោបាយអំពាវនាវពលរដ្ឋ កុំឲ្យច្រឡំលើលេខរៀងពេលបោះឆ្នោតឃុំ-សង្កាត់
គណបក្សនយោបាយធំៗពីរបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការភ័ន្តច្រឡំលើលេខរៀងរបស់គណបក្សខ្លួនសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ខាងមុខខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានចាប់ផ្តើមចាប់ឆ្នោតកំណត់លំដាប់លេខរៀងរបស់បញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗ ...
ប៉ិច សុធារី
http://bit.ly/2n8lZFb
កាំកុងត្រូលអំពាវនាវឲ្យប្រយ័ត្នអាហារសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារ
អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មកំពុងចាត់វិធានការរាំងខ្ទប់ការនាំចូលនិងអំពាវនាវដល់សាធារណជន ចៀសវាងការប្រើប្រាស់ផលិតផលអាហារសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារ ឈ្មោះ «I.M.Healthy SonyNut Butter, I.M. Healthy Granola products and Dixie’s Club brand» ក្រោយពីរដ្ឋបាលឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក បានរកឃើញប្រភពនៃការពុលម្ហូបអាហារដែលបង្កគ្រោះថ្នាក់ដល់អ្នក ...
ប៉ិច សុធារី
http://bit.ly/2n8rO5u
NBC យល់ព្រមសម្រួលលក្ខខណ្ឌ ដើម្បីជួយ MFI
ធនាគារជាតិនៃកម្ពុជា (NBC) បានយល់ព្រមជាគោលការណ៍លើការសម្រួលលក្ខខណ្ឌ សំខាន់ៗមួយចំនួនដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីជា ជំនួយក្នុងការកាត់បន្ថយថ្លៃ ប្រតិបត្តិការ និងដើម្បីឲ្យគ្រឹះស្ថានទាំងនោះអនុវត្តការដាក់ពិតានអត្រាការប្រាក់ ១៨ ភាគរយ ក្នុងមួយឆ្នាំងាយស្រួលជាង ...
ហ៊ គឹមសាយ and Kali Kotoski
http://bit.ly/2nOjTP0
កូរ៉េខាងត្បូងផ្ដល់រថយន្តយោធា
ប្រទេសកូរ៉េខាងត្បូង បានផ្តល់រថយន្តយោធាជាង ២០០ គ្រឿងដល់ប្រទេសកម្ពុជា ហើយរថយន្តជិត ២០០ គ្រឿងទៀតនឹងមកដល់នៅក្នុងខែកក្កដា។ រថយន្តដែលផ្តល់ ២០០ គ្រឿងដំបូង បានប្រគល់នៅក្នុងកម្មវិធីកាលពីម្សិលមិញ នៅឯវិទ្យាស្ថានបច្ចេកទេសយោធាតេ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/36849/korea-donates-military-vehicles/
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឲ្យសហគមន៍ចៀសវាងនេសាទតំបន់សត្វផ្សោតរស់នៅ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍អំពាវនាវដល់ប្រជាសហគមន៍ដែលរស់នៅតាមដងទន្លេមេគង្គខេត្តក្រចេះនិងស្ទឹងត្រែងចៀសវាងការប្រកបមុខរបរនេសាទនៅតំបន់សត្វផ្សោតរស់នៅនិងចូលរួមថែរក្សាសត្វផ្សោតឲ្យបានល្អដើម្បីទាក់ទាញកំណើនទេសចរណ៍ទៅកាន់តំបន់នោះ ស្របពេលដែលរាជរដ្ឋាភិបាល ចាប់ផ្តើមប្រារព្ធពិធីបុណ្យទន្លេ ...
ប៉ិច សុធារី
http://bit.ly/2mWNroG
ដាក់ដំណើរសេវាកាត ATM សម្រាប់និវត្តជន និងជនពិការ
ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានប្រកាសដាក់ដំណើរសេវាប្រើប្រាស់កាតអេធីអឹម (ATM) របស់ធនាគារចំនួន២ សម្រាប់បើកប្រាក់សោធននិវត្តប្រចាំខែដល់មន្ត្រីនិវត្តជននិងជនបាត់បង់សម្បទាវិជ្ជាជីវៈ (អតីតមន្ត្រីរាជការស៊ីវិល) និងអតីតយុទ្ធជននៅគ្រប់រាជធានីខេត្ត ចាប់ពីខែមេសា ឆ្នាំ២០១៧ នេះតទៅ។ ...
ប៉ិច សុធារី
http://bit.ly/2nJzK0X
មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលដែលផ្តល់មូលនិធិដោយប្រទេសកូរ៉េខាងត្បូងត្រូវបានសម្ភោធ
មជ្ឈមណ្ឌលហ្វឹកហ្វឺតអាកាសចរស៊ីវិលមួយត្រូវបានសម្ភោធនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ បន្ទាប់ពីរយៈពេលបីឆ្នាំដែលកិច្ចព្រមព្រៀងបានចុះហត្ថលេខាជាមួយកូរ៉េខាងត្បូងដើម្បីផ្តល់មូល ...
ហង្ស សុគន្ធា
https://www.cambodiadaily.com/business/s-korea-funded-civil-aviation-training-center-inaugurated-126918/
រដ្ឋាភិបាល៖ កម្លាំងប្រដាប់អាវុធ កុំច្រណែននឹងប្រាក់ខែគ្រូបង្រៀន
ប្រមុខរាជរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលផ្នែកផ្សេងៗកុំច្រណែននឹងគ្រូបង្រៀននិងគ្រូពេទ្យដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងខណៈដែលគ្រូបង្រៀនជាថ្នាលបណ្តុះបណ្តាលដល់ធនធានមនុស្ស។ ...
ប៉ិច សុធារី
http://bit.ly/2mWHBo5
លោក ហ៊ុន សែន៖ ស្ថាប័នមួយចំនួនស្ថិតក្រោមគណ:រដ្ឋមន្ត្រីត្រូវទៅក្នុងក្រសួងជំនាញវិញ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសថាស្ថាប័នមួយចំនួនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សពលោក សុខ អាន អតីតរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបានបញ្ចូលទៅក្នុងក្រសួងជំនាញវិញ ហើយរដ្ឋាភិបាលនឹងរៀបចំកំណែទម្រង់ព្រះរាជក្រឹត្យ និងអនុក្រឹត្យ ដើម្បីឲ្យស្របតាមច្បាប់។ ...
ប៉ិច សុធារី
http://bit.ly/2muFRpY
ការចាប់ផ្តើមអនុវត្ត RCEP នៅតែមិនច្បាស់ទោះ TPP កំពុងជាប់គាំងក្តី
ខណៈលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បន្តសរសើរដល់ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ក្រុមសេដ្ឋវិទូបានបន្តបង្ហាញជំហរផ្សេងៗគ្នាថាតើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយ ...
ចេង សុខហ័ង
http://bit.ly/2nbLRmg
ក្រសួងជំរុញប្រមូលអ្នកបោះបង់ការសិក្សាអប់រំឡើងវិញ
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានជំរុញឲ្យក្រសួងអប់រំយុវជននិងកីឡាបន្តខិតខំប្រមូលកុមារដល់វ័យសិក្សាកុមារលើសអាយុកុមារនិងយុវជនបោះបង់ការសិក្សាឲ្យមកទទួលសេវាអប់រំឬការបណ្តុះបណ្តាលជំនាញប្រកបដោយសមធម៌និងគ្មានការរើសអើងខណៈដែលអត្រាបោះបង់ចោលការសិក្សានៅកម្រិតបឋមភូមិមានការ ...
ប៉ិច សុធារី
http://bit.ly/2mTbNjL
ការចុះឈ្មោះសម្រាប់អ្នកអង្កេតការបោះឆ្នោតនាពេលខាងមុខនៅយឺតយ៉ាវ
មានប្រជាជនកម្ពុជាប្រមាណ ៥០០ នាក់ ប៉ុណ្ណោះ បានចុះឈ្មោះជាអ្នកអង្កេតការណ៍សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ខែមិថុនាខាងមុខ ទន្ទឹមនឹងដែរក្រុមសង្គមស៊ីវិលប្រមាណ ២០០០០ នាក់កំពុងរំពឹងថានឹងចូលរួម ខណៈពេលដែរជនបរទេស ...
ប៊ិន សុឃិន
http://www.khmertimeskh.com/news/36732/specialist-food-factory-shapes-up/
វិស័យឯកជនឲ្យកំណត់ទំនិញតម្លៃក្រោម ១០០ដុល្លារជាប្រាក់រៀល
ក្នុងកិច្ចប្រឹងប្រែងលើកកម្ពស់ប្រាក់រៀល វិស័យឯកជនបានអំពាវនាវដល់ធនាគារជាតិ នៃ កម្ពុជា ឲ្យកំណត់ការទូទាត់ទំនិញដែលមានតម្លៃក្រោម ១០០ដុល្លារអាមេរិក មកជាប្រាក់រៀល នៅតាមបណ្តាហាងលក់រាយ មីនីម៉ាត ផ្សារទំនើប និងគ្រប់ទីផ្សារទូទាំងប្រទេសកម្ពុជា។ ...
សុខ ចាន់
http://bit.ly/2nMATSC
ក្រសួងការបរទេសនឹងបញ្ចប់ការសាងសង់វិទ្យាស្ថានការទូតដំបូងក្នុងរយៈពេល២ឆ្នាំ
ក្រសួងការបរទេសរំពឹងថា នឹងបញ្ចប់ការសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលដំបូងរបស់ ខ្លួនសម្រាប់មន្ត្រីការទូតក្នុងស្រុកក្នុងរយៈពេល២ឆ្នាំ នេះបើយោងតាមមន្ត្រីនៅក្រសួង នេះបានឲ្យដឹងកាលពីម្សិលមិញ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា ការងារសាងសង់វិទ្យាស្ថានការទូត និងការសិក្សាលើផ្នែកទំនាក់ទំនងអន្តរជាតិបានចាប់ផ្តើមកាលពីខែធ្នូ ហើយគ្រោងបញ្ចប់ក្នុងរយៈពេល១៨ខែ។ ...
ឆន ភារុណ
http://www.cambodiadailykhmer.com/36891
ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតដោយកុំឲ្យមានការភ័យខ្លាច
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី បានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងចូលមកដល់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដោយសុំកុំឲ្យមានការព្រួយបារម្ភពី ការគាបសង្កត់ ឬសម្លុតពីជន ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2n8FdNr
លោក ហ៊ុន សែន អំពាវនាវឲ្យគាំទ្រប្រទេសទីម័រជាសមាជិក WTO
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យសមាជិកអង្គការពាណិជ្ជកម្មពិភពលោកយោគយល់ និងអនុគ្រោះដល់ប្រទេសទីម័រឲ្យបានចូលជាសមាជិកភាពរបស់អង្គការមួយនេះបន្ទាប់ពីបានមើលឃើញថាប្រទេសទីម័រមានលក្ខខណ្ឌគ្រប់គ្រាន់។ ...
ទូច សុខា
http://bit.ly/2nFZ1cE
កម្ពុជា គាំទ្រកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាចិត្តក្នុងការចូលរួមជាមួយនឹងសមាជិកអាស៊ាន ដទៃៗទៀតដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(RCEP)ទទួលបានជោគជ័យក្នុងតំបន់ដើម្បីជំនួសការបាត់បង់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិក(TPP)ដែលត្រូវ ...
ម៉ៃ គុណមករា
http://bit.ly/2n8ehxz
គ.ជ.ប ធានាឲ្យមានភាពស្មើគ្នា សម្រាប់បក្សនយោបាយឃោសនា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានរៀបចំគោលការណ៍ចំនួនបី ដើម្បីធានាឱ្យមានភាពស្មើគ្នាសម្រាប់គណបក្សនយោបាយទាំងអស់នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត ហើយនឹងអញ្ជើញតំណាងគណបក្សដែលបានចុះឈ្មោះមកពិភាក្សាពីគោលនយោបាយរបស់ខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាតិ ទទក ខណៈដែលតំណាង ...
ឡាយ សាមាន
http://bit.ly/2nqbKzs
ប្រាក់បៀវត្សរ៍ឡើងមុនពេលការបោះឆ្នោតខែមិថុនាមកដល់
មន្ត្រីដែលមូលដ្ឋានទាំងអស់នឹងត្រូវបានតំឡើងប្រាក់បៀវត្សរ៍នៅខែក្រោយ មុនពេលដែលការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា បន្ទាប់ពីអនុក្រឹត្យមួយត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រ។ ...
ក្រសួងប្រៃសណីយ៍ដាក់ឳសានវាទជាថ្មីដល់ក្រុមហ៊ុនទូរស័ព្ទចល័ត
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានដាក់ឱសានវាទជាថ្មីម្តងទៀតដល់ប្រតិបត្តិករទូរស័ព្ទចល័តធំៗចំនួនបីរួមមានក្រុមហ៊ុនMetfone, Smart, Cellcardបញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្មទៅលើការប្តូរលុយសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធទូរស័ព្ទតែមួយនៅថ្ងៃទី៣០ ខែមីនា។ នេះបើយោង ...
សុខ ចាន់
http://bit.ly/2nIcj5i
រដ្ឋមន្ត្រីជម្រុញឱ្យបន្ថែមការជួយដល់អ្នកញៀនថ្មាំ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានព្រមានពីចំនួនអ្នកប្រើប្រាស់ថ្នាំញៀននៅកម្ពុជាដែលបានកើនដល់ ២០,០០០ នាក់ ហើយលោកក៏បានជម្រុញឱ្យអាជ្ញាធរទាំងឡាយធ្វើការងារបន្ថែមដើម្បីដោះស្រាយបញ្ហានេះ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/36579/minister-urges-more-help-for-addicts/
ថៃនឹងមិនយកកម្រៃឆ្លងព្រំដែនសម្រាប់ឱកាសចូលឆ្នាំថ្មី
នៅខែក្រោយ ក្រុមមន្ត្រីថៃនឹងមិនយកកម្រៃនៅច្រកចេញចូលព្រំដែន ដើម្បីអនុញ្ញាតឱ្យពលករមកពីប្រទេសកម្ពុជាត្រលប់ទៅលេងផ្ទះក្នុងឱកាសចូលឆ្នាំថ្មី។ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ កាលពីម្សិលមិញបានអះអាងថា នេះ ...
មុំ គន្ធា
http://www.khmertimeskh.com/news/36583/thais-waive-border-fees-for-new-year/
ភាពភ័យខ្លាចនានាលើគម្រោងនៃការប្រមូលទិន្នន័យពីប្រជាជនកម្ពុជាទាំងអស់
ប្រជាជនកម្ពុជាគ្រប់ៗរូប នឹងតម្រូវឱ្យមានអត្តលេខឌីជីថល ១០ខ្ទង់ ដែលព័ត៌មានពីនាយកដ្ឋានានារបស់រដ្ឋាភិបាល ក៏ដូចជាពីវិស័យឯកជន នឹងត្រូវបានប្រមូលទុកក្នុងមូលដ្ឋានទិន្នន័យកណ្តាលមួយ នេះ ...
ឃួន ណារិម
https://www.cambodiadaily.com/news/fears-hover-over-plan-to-collect-data-on-all-cambodians-126693/
ឧបនាយករដ្ឋមន្ត្រីដែលជំនួសតំណែងលោក សុខ អាន នាំមកនូវក្តីសង្ឃឹមនៃការធ្វើកំណែទម្រង់
ទោះបីជាការគ្រប់គ្រងមួយចំនួនបានបាត់បង់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ តែនៅមានស្ថាប័នរដ្ឋ តំណែងក្នុងជួររដ្ឋាភិបាល និងតំណែងជាថ្នាក់ដឹកនាំជាច្រើនទៀតសម្រាប់អ្នកជំនាន់ក្រោយប្រកួតប្រជែងយក បន្ទាប់ពីលោក សុខ អាន បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងអាយុ ៦៦ឆ្នាំ។ តំណែងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាតំណែងសំខាន់ជាងគេក្នុងចំណោមតំណែងសំខាន់ៗទាំងនោះ ត្រូវបានប្រគល់ភ្លាមៗកាលពីម្សិលមិញទៅឱ្យលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អាយុ ៦៧ឆ្នាំ ដែលក៏កំពុងរៀបចំពិធីបុណ្យសពលោក សុខ អាន។ ...
ហ្ចច រ៉ាយត៍ និង វណ្ណ រើន
http://www.cambodiadailykhmer.com/36871