រដ្ឋាភិបាល
ចំនួនអ្នកចុះឈ្មោះបោះឆ្នោតធ្លាក់ចុះខ្លាំង
ចំនួនអ្នកចុះឈ្មោះបោះឆ្នោតបានធ្លាក់ចុះយ៉ាងខ្លាំងនាប៉ុន្មានថ្ងៃកន្លងមកនេះដែលស្ថិតិបានបង្ហាញហើយអង្គការឃ្លាំមើលការបោះឆ្នោតមួយអំពាវនាវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្កើនកិច្ចការងាររបស់ខ្លួនថែមទៀត។ ...
ប៊ុន សេងគង់
http://bit.ly/2epJYeO
ក្រុមហ៊ុន វី អេនើជី ឡូជីស្ទីក ដេញថ្លៃឈើបានជិត$១៥លាន
គណៈកម្មការដេញថ្លៃឈើនិងកូនឈើបានសម្រេចយល់ព្រមជាមួយការដេញថ្លៃរបស់ក្រុមហ៊ុនវីអេនើជីឡូជីស្ទីកក្នុងតម្លៃជិត១៥លានដុល្លារសហរដ្ឋអាមេរិកលើចំនួនឈើប្រមាណជាង ៦ម៉ឺនម៉ែត្រគូប ដែលគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ចាប់បានក្នុងប្រតិបត្តិការនាពេលកន្លងមក។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2e334Xh
អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដំបូងគេក្រោយរបបខ្មែរក្រហម បានទទួលមរណភាព
លោកប៉ែនសុវណ្ណអតីតនាយករដ្ឋមន្ត្រីដំបូងគេបង្អស់ក្រោយការដួលរលំនៃរបបខ្មែរក្រហម និងធ្លាប់ត្រូវបានវៀតណាម ចាប់ដាក់ឃុំក្នុងពន្ធនាគារអស់ជាង ១០ឆ្នាំ ព្រោះតែប្រឆាំងនឹងគោលការណ៍របស់រដ្ឋាភិបាលវៀតណាម បានទទួលមរណភាព ដោយសាររោគាពាធ កាលពីយប់ថ្ងៃសៅរ៍ សបា្តហ៍មុន នៅទីរួមខេត្តតាកែវ។ ...
តាំង វីដា
http://bit.ly/2epKZn9
Smart axiata ផ្តល់មូលនិធិសម្រាប់សិស្សបន្តថ្នាក់ឧត្តមសិក្សា
សិស្សានុសិស្ស ១០ នាក់ នឹងទទួលបានឱកាសបន្តការសិក្សារបស់ពួកគេដោយឥតគិតថ្លៃតាមរយៈកម្មវិធីអាហារូបករណ៍ SmartEdu របស់ក្រុមហ៊ុន Smart Axiata ដែលអាហារូបករណ៍នេះមិនត្រឹមតែផ្តល់សម្រាប់តែថ្លៃសិក្សាតែប៉ុណ្ណោះទេ ប៉ុន្តែនៅមានការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ...
Mayuri Mei Lin
http://www.khmertimeskh.com/news/31378/smart-axiata-funds-degrees-for-students/
អាគារប៊ូឌិញ «ស» ដែលមានវ័យចំណាស់ នឹងអភិវឌ្ឍឡើងវិញ
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃម្សិលមិញ បានជួបពិភាក្សាជាលើកដំបូង ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងអាគារប៊ូឌិញ «ស» រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការអភិវឌ្ឍអាគារដែលមានវ័យចំណាស់នេះឡើងវិញ ដោយក្រសួងបានផ្តល់នូវជម្រើសពីរសម្រាប់ប្រជាពលរដ្ឋ គឺការអភិវឌ្ឍនៅនឹង ...
ប៉ិច សុធារី
http://bit.ly/2dNtOzA
អាមេរិកថា ភាពជាប់គាំងនយោបាយនៅកម្ពុជាគឺជាក្តីបារម្ភខ្លាំង
លោក Daniel Russell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានថ្លែងថាភាពជាប់គាំងនយោបាយរបស់កម្ពុជាគឺជាក្តីបារម្ភហើយលោកសង្ឃឹមថាការបោះឆ្នោតនាពេលខាងមុខនឹងមានលក្ខណៈសេរី និងយុត្តិធម៌។ ...
វង្ស សុខេង and Shaun Turton
http://bit.ly/2eXEwQp
ដំណាំស្រូវត្រូវបានរងការខូតខាតដោយសារគ្រោះទឹកជំនន់
វាលស្រែយ៉ាងហោចណាស់ ១៧,៥៧១ ហិកតា ត្រូវបានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នាពេលថ្មីៗកន្លងទៅនេះ ដែលវាលស្រែប្រមាណ ៣,១៨៦ ហិកតា ត្រូវបានរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃម្សិលមិញ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/31368/rice-crop-damaged-by-floods/
មគ្គុទេស៍អំពីការងារនឹងត្រូវបានផ្តល់នៅតាមសាលា
ដើម្បីជាផ្នែកមួយនៃការធ្វើកំណែទម្រង់វិស័យអប់រំ កម្មវិធីសិក្សាថ្មីមួយនឹងត្រូវអនុវត្តន៍នៅឆ្នាំ ២០១៨ ដែលនឹងលើកឡើងពីការផ្តល់ដំបូន្មានអំពីការងារសម្រាប់កម្រិតវិទ្យាល័យនៅទូទាំងប្រទេសកម្ពុជា នេះបើឱ្យដឹងពីមន្ត្រីក្រសួង ...
Yesenia Amaro
http://www.phnompenhpost.com/national/schools-offer-career-guidance
បេសកកម្មចល័តចុះឃាត់ ដើម្បីកាត់ទ្រុងយានយន្តកែច្នៃខុសបច្ចេកទេសត្រូវបានចាប់ផ្តើម
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមត្រួតពិនិត្យយានយន្តធ្វើដំណើរនៅតាមផ្លូវជាតិលេខ ៦ ដើម្បីធានាកម្រិតប្រវែងរថយន្តស្របច្បាប់ និងសំណើរកែប្រែ ការអនុវត្តនេះត្រូវបានប្រកាសនៅក្នុងសប្តាហ៍នេះ។ បើយោងតាមគេហទំព័រហ្វេសបុក ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/31384/mobile-vehicle-checkpoints-start/
ក្រសួងការងារ រៀបចំសេចក្តីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកំពុងពិភាក្សាជាមួយនឹងអ្នកជំនាញផ្នែកប្រាក់ឈ្នួលរបស់អង្គការអន្តរជាតិខាងការងារដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាក្នុងការធានានូវភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ ...
មុំ គន្ធា
http://bit.ly/2eM8E4A
វៀតណាម៖ អនុគ្រោះពន្ធសូន្យភាគរយសម្រាប់ស្រូវ និងថ្នាំជក់
ប្រទេសវៀតណាមបានយល់ព្រមអនុគ្រោះពន្ធនាំចូលទំនិញលើស្រូវ ៣០០,០០០ តោន និងថ្នាំជក់ស្ងួត ៣,០០០ តោន ដែលត្រូវបាននាំចេញជារៀងរាល់ឆ្នាំពីប្រទេសកម្ពុជាទៅកាន់វៀតណាម នេះបើយោងតាមកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំស្តី ...
សុខ ចាន់
http://www.khmertimeskh.com/news/31305/vietnam--zero-duties-for-rice--tobacco/
NGO រកឃើញភាពមិនប្រក្រតីក្នុងការចុះឈ្មោះបោះឆ្នោតថ្មី
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនៃអង្គការសង្គមស៊ីវិលកាលពីម្សិលមិញបានបង្ហាញនូវការព្រួយបារម្ភករណីដោះដូរទីតាំងការិយាល័យសម្រាប់កងកម្លាំងប្រដាប់អាវុធ និងការរារាំងគណបក្សប្រឆាំងក្នុងយុទ្ធនាការអប់រំដល់ប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ ...
វង្ស សុខេង
http://bit.ly/2eSW1CC
ពលរដ្ឋក្រីក្រពឹងព័ត៌មានបោះឆ្នោតពីអាជ្ញាធរភូមិ
ការសិក្សាវាស់ស្ទង់មួយដែលធ្វើឡើងដោយអង្គការសិទ្ធិដីធ្លីបានបង្ហាញអំពីការពឹងផ្អែកខ្លាំងទៅលើមន្រ្តីថ្នាក់ភូមិដោយសហគមន៍ក្រីក្រនៅទីក្រុងសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតបើទោះបីជាមានលទ្ធភាពទទួលបានព័ត៌មាន ...
Ananth Baliga and គង់ មេត្ដា
http://bit.ly/2eLyuTs
គ.ជ.ប. ស្នើឲ្យកងកម្លាំងចុះឈ្មោះបោះឆ្នោតនៅមូលដ្ឋានឈរជើង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដាក់លិខិតស្នើទៅក្រសួងមហាផ្ទៃឲ្យអន្តរាគមន៍ដល់អង្គភាពនគរបាលជាតិនិងកងយោធពលខេមរភូមិន្ទដែលមានមូលដ្ឋានឈរជើងឬបំពេញបេសកកម្មនៅក្នុងរាជធានីខេត្តទូទាំងប្រទេសដើម្បីឲ្យកងកម្លាំងទៅចុះឈ្មោះបោះឆ្នោត ស្របតាមច្បាប់បោះឆ្នោត។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2f97hhH
សមាជិកសភាដែលអវត្តមាននឹងត្រូវបានកាត់ប្រាក់ខែ
កាលពីម្សិលមិញ រដ្ឋសភាបានយល់ព្រមសម្រេចសំណើរដែលលើកឡើងដោយគណបក្សប្រជាជនកម្ពុជា (CPP) ដើម្បីដាក់ពិន័យដល់អ្នកនយោបាយដែលអវត្តមានពីការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដោយគ្មានការពន្យល់ដែលមាន “ហេតុផល” នេះបើយោងតាមអ្នកនាំពាក្យសភាបានប្រាប់ឱ្យ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/31325/absent-mps-salaries-to-be-cut/
ចំណូលពីជលផលបានធ្លាក់ចុះជាង ៤០ ភាគរយ
ចំណូលជាតិបានពីវិស័យជលផលរបស់កម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេល ៩ ខែដំបូងឆ្នាំ ២០១៦ ខណៈមិនបានផ្ដល់ព័ត៌មានពេញលេញពីប្រាក់ចំណូលបានពីផលិតផលកសិកម្មផ្សេងទៀត។ នេះបើតាមរបាយការណ៍ចេញដោយក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2ePoJmu
សង្គ្រោះជាតិនិងបក្សប្រជាជននឹងពិភាក្សាអំពីកំណែទម្រង់តុលាការនៅរដ្ឋសភា
គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា ខ្លួននឹងចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បង្កើតរបៀប វារៈនៃរដ្ឋសភានៅថ្ងៃនេះ ដោយសង្ឃឹមថា នឹងជំរុញឲ្យសំណើធ្វើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសចំនួន៣ស្តីពីឯករាជភាពរបស់តុលាការមានដំណើរការទៅមុខ។ ...
គុច ណារ៉េន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/35011
បក្សប្រឆាំងនឹងប្តឹងករណីមិនមានសញ្ជាតិខ្មែរត្រឹមត្រូវ បានចុះឈ្មោះបោះឆ្នោត
គណបក្សសង្គ្រោះជាតិគ្រោងដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ពាក់ព័ន្ធនឹងជនសង្ស័យដែលមិនមានសញ្ជាតិខ្មែរត្រឹមត្រូវបានចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ ខណៈដែលគណបក្សនេះបានរកឃើញជនអន្តោប្រវេសន៍ជាង ២០០០នាក់ នៅរាជធានី-ខេត្តចំនួន៥ បានចុះឈ្មោះ ...
ប៉ិច សុធារី
http://bit.ly/2dHDXsM
យោធាកម្ពុជា និងអាមេរិកធ្វើសមយុទ្ធ
មន្ត្រីជាន់ខ្ពស់យោធាកាលពីម្សិលមិញបានថ្លែងថាកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងទឹកសហរដ្ឋអាមេរិកជាង ២០០ នាក់នឹងបើកការសមយុទ្ធក្នុងតំបន់មួយចំនួនក្នុងដែនសមុទ្រកម្ពុជានៅដើមខែវិច្ឆិកានេះបំណងពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ លោក ម៉ី ឌីណា មេបញ្ជាការរង និងនាយសេនាធិការកងទ័ព ...
វង្ស សុខេង
http://bit.ly/2dH79oz
៩ខែ មានសំណុំរឿងបទល្មើសព្រៃឈើ ចំនួន១១៦៦ ករណី
រយៈពេល ៩ខែដើមឆ្នាំ២០១៦ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងបទល្មើសកាប់រានទន្ទ្រានដីព្រៃ សរុបចំនួន ១១៦៦ករណី ដែលក្នុងនោះ សំណុំរឿងចំនួន ៨៧៣ករណីបានបញ្ជូនទៅតុលាការ និងរកចំណូលពីវិស័យព្រៃឈើ និងវិស័យជលផល បានប្រមាណជាង ៤.៥ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2eQjG6t
កម្ពុជា-វៀតណាម ចុះអនុស្សរណៈយោគយល់គ្នា ដោះដូរដីមួយចំនួនតាមបណ្ដាខេត្តជាប់ព្រំដែន
កម្ពុជានិងវៀតណាមបានចុះអនុស្សរណៈយោគយល់គ្នា(MOU)ដោះដូរដីតំបន់មួយចំនួនតាមបណ្ដាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរបន្ទាប់ពីគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា-វៀតណាមជួបប្រជុំគ្នានៅទីក្រុងហូជីមិញកាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា។ ក្រសួងការបរទេស ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2eM1iKO
កម្ពុជាស្វែងរកការនាំចេញអង្ករជាថ្មីទៅ ឥណ្ឌូនេស៊ី
ប្រទេសកម្ពុជាកំពុងស្វែងរកការនាំចេញអង្ករ ១ លានតោនទៅប្រទេសឥណ្ឌូនេស៊ីដែលមន្ដ្រីមកពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាអនុស្សរណៈយោគយល់គ្នាមួយនឹងធ្វើក្នុងពេលឆាប់ៗខណៈដែលអ្នកនៅក្នុងឧស្សាហកម្មនេះអះអាងថាវានឹងមិនអាចទៅរួច ...
ចេង សុខហ័ង
http://bit.ly/2f34qXx
នាយករដ្ឋមន្ត្រីជម្រុញការដោះស្រាយបញ្ហាជម្លោះដីធ្លី
លោកនាយករដ្ឋមន្តី ហ៊ុន សែន កាលពីម្សិលមិញបានជម្រុញក្រុមមន្ត្រី ក្រសួងដែលពាក់ព័ន្ធ និងស្ថាប័ននានាឱ្យយកចិត្តទុកចិត្តដាក់ និងដោះស្រាយបញ្ហាជម្លោះដីធ្លីដល់ប្រជាជនឱ្យបានរួសរាស់។ ...
ប៊ិច សុធារី
http://www.khmertimeskh.com/news/31155/pm-pushes-for-land-dispute-resolution/
ចោរកាត់សោ ចូលលួចសម្ភារចុះឈ្មោះបោះឆ្នោត
ប៉ូលិសនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវកំពុងធ្វើការស៊ើបអង្កេតបន្ទាប់ពីមានចោរលួចសម្ភារចុះឈ្មោះបោះឆ្នោតពីការិយាល័យចុះឈ្មោះបោះឆ្នោតនៅឃុំព្រៃល្វាកាលថ្ងៃព្រហស្បតិ៍កន្លងទៅ។ លោក ទប់ រិទ្ធី មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថាចោរបានកាត់សោដែល ...
ប៊ុន សេងគង់
http://bit.ly/2dERbXn