អង្គការ​អាមេរិក​រៀបចំ​ឲ្យ​ម្ចាស់​ឆ្នោត​ដេញដោល​បេក្ខជន​ឃុំ​សង្កាត់​នៅ​បាត់ដំបង

បេក្ខជន​ ឬ​តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន បាន​ចូលរួម​ពិភាក្សា​នៅ​វត្ត​សុវណ្ណ​បុប្ផា​ ហៅ​វត្តតាមិម ​ស្ថិត​នៅ​ក្នុង​ឃុំវត្ត​តាមិម​ ក្នុង​ខេត្ត​បាត់ដំបង ដោយ​បាន​ឆ្លើយ​នឹង​សំណួរ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដោយ​ផ្ទាល់​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ដែល​ត្រូវ​ជា​ថ្ងៃ​ទី​បី​នៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ កម្មវិធី​ពិភាក្សា​នេះ​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ ឬ​ NDI របស់​សហរដ្ឋអាមេរិក។ មាន​គណបក្ស​នយោបាយ​ចំនួន​៥ បាន​ចុះ​ឈ្មោះ​ប្រកួតប្រជែង​សម្រាប់​ឃុំ​តាមិម​ នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នេះ តែ​មាន​គណបក្ស​នយោបាយ​ចំនួន​៤​ បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​តាម​ការ​អញ្ជើញ​ ដើម្បី​តទល់​នឹង​ការ​ដេញដោល​របស់​ពលរដ្ឋ​ ដែល​ក្លាហាន​សួរ​ពី​បញ្ហា​អត់​ការងារ​ធ្វើ​ បញ្ហា​ចំណាក​ស្រុក ​បញ្ហា​សុខាភិបាល ​បញ្ហា​ទឹក​ បញ្ហា​ភូមិ​ឃុំ ​មាន​សុវត្ថិភាព ​និង​បញ្ហា​បំបាត់​ការ​ជួញដូរ​គ្រឿង​ញៀន ​ជាដើម។ …

សុខ ខេមរា
http://khmer.voanews.com/a/candidates-from-major-political-parties-publicly-debate-on-their-party-agenda/3865086.html