ពលរដ្ឋ​នៅ​ភ្នំពេញ​រំពឹង​ថា​ ការ​បោះឆ្នោត​នឹង​មាន​សុក្រឹតភាព​ សេរីភាព​និង​គ្មាន​អំពើហិង្សា

យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ឃុំ-សង្កាត់​ រយៈពេល​១៤​ថ្ងៃ បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ កំពុង​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស ដោយ​គ្មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ណា​មួយ​នៅ​ឡើយ​នោះ​ទេ បើ​ទោះ​ជា​មាន​សារ​គំរាម​ធ្ងន់ៗ​ពី​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ទាក់ទិន​នឹង​សង្គ្រាម​ស៊ីវិល​ក៏​ដោយ។ យុវជន​ឈ្មោះ ស៊ីម តូ ​និស្សិត​ឆ្នាំ​ទី​២ នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​ ​(PUC)​ បាន​ប្រាប់​ ​VOA​ ​ថា​ ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ប៉ុន្មាន​ថ្ងៃនេះ​ មាន​ភាព​ល្អ​ប្រសើរ​ជាង​អាណត្តិ​មុនៗ ដោយ​សារគ្មាន​ហិង្សា​ណាមួយ​កើត​ឡើង។ ទោះជា​យ៉ាង​ណា​ លោក​រំពឹង​ថា​ ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​នឹង​ធ្វើ​ឡើង​ដោយ​តម្លាភាព​ និង​គ្មាន​អំពើ​ហិង្សា។ ...

កាន់ វិច្ឆិកា
http://khmer.voanews.com/a/phnom-penh-citizens-hope-for-free-and-fair-election-and-no-violence-for-communal-election/3865287.html