លោក​ហ៊ុន សែន​ អំពាវនាវ​ឱ្យ​ប៉ូលិស​រក្សា​សណ្តាប់​ធ្នាប់​ក្នុងពេល​បោះឆ្នោត

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នាថ្ងៃ​សុក្រ​នេះ​ បាន​អំពាវនាវ​ឲ្យ​កងកម្លាំង​នគរបាល​ជាតិ​គ្រប់រូប​យកចិត្ត​ទុក​ដាក់ ធានា​ឲ្យ​បាន​នូវ​បរិយាកាស​សន្តិសុខ​សម្រាប់​យុទ្ធនាការ​ឃោសនា​ និង​ការ​បោះឆ្នោត​ជ្រើស​រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិទី​៤​ខាងមុខ។​ ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​រង​ការ​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​ព្រមាន​ធ្ងន់ៗ​ជា​ច្រើន​ដង​ថា​ ​កម្ពុជា​នឹង​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ ​ប្រសិន​បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត​នោះ។​  ...

កាន់ វិច្ឆិកា
http://khmer.voanews.com/a/hun-sen-appeals-to-police-to-maintain-order-during-elections/3862361.html