រដ្ឋាភិបាល
រដ្ឋមន្ត្រីថា ស្ថានទូត និងស្ថានតំណាងកម្ពុជានៅប្រឈមបញ្ហា
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាឲ្យដឹងថាស្ថានទូត និងស្ថានតំណាងរបស់កម្ពុជានៅបរទេសមួយចំនួនបាននិងកំពុងជួបបញ្ហាលើផ្នែកធនធានមនុស្ស ថវិកា និងមធ្យោបាយធ្វើដំណើរដែលលោកបានលើកឡើងថាអ្វីទាំងនេះជាបញ្ហាកំពុងប្រឈមសម្រាប់ ...
ទូច សុខា
http://bit.ly/2mvLq7e
កម្មវិធីសាកល្បងតាមដានវត្តមានសិស្សតាមរយៈម៉ាស៊ីនស្គែន
សិស្សានុសិស្សរាប់ម៉ឺននាក់ទូទាំងប្រទេសកំពុងស្គែនកាតសម្គាល់ខ្លួន និងស្នាមក្រយៅដៃរបស់ពួកគេនៅតាមសាលារៀននានាក្នុងកម្មវិធីសាកល្បងមួយដែលសំដៅជំរុញឱ្យសិស្សចូលរៀនទៀងទាត់ពេលវេលា។ ...
ឆន ភារុណ
http://www.cambodiadailykhmer.com/36707
លោក ហ៊ុន សែន អំពាវនាវឲ្យបណ្តាប្រទេសនានារួមគ្នាថ្កោលទោស អាមេរិក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យប្រទេសមួយចំនួន និងអង្គការយូនីសេហ្វគួរតែរួបរួមគ្នាហ៊ានចេញមុខថ្កោលទោសចំៗចំពោះសហរដ្ឋអាមេរិក ចំពោះអ្វីដែលលោកហៅថាប្រទេសមហាអំណាចមួយនេះបានបញ្ជូនកងទ័ពទៅធ្វើសង្គ្រាមនៅ ...
ទូច សុខា និង Erin Handley
http://bit.ly/2mHuyqY
ប្រទេសកម្ពុជា និងឡាវ បង្កើតកញ្ចប់ទេសចរណ៍ផ្តល់ជូនភ្ញៀវប្រទេសទាំងពីរ
កម្ពុជានិងឡាវបានយល់ព្រមគ្នាក្នុងការបង្កើតកញ្ចប់ដំណើរទស្សនកិច្ចផ្តល់ជូនភ្ញៀវទេសចរ និងបង្កើនចំនួនភ្ញៀវទេសចរ ជាពិសេសសម្រាប់បុណ្យទន្លេក្នុងខេត្តស្ទឹងត្រែង ដែលបាន បញ្ចប់ កាលពីសប្តាហ៍មុន។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2mHp5QS
លោក ហ៊ុន សែន សម្ពោធអគារសិក្សា ដោយមានការព្រមានអំពីសង្គ្រាម
ដោយការបោះឆ្នោតឃុំ-សង្កាត់ដ៏សំខាន់កាន់តែខិតជិតមកដល់ ហើយការបោះឆ្នោតជាតិគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិល មិញបានក្រើនរំឭកពលរដ្ឋខ្មែរជាថ្មីថា ការបោះឆ្នោតឲ្យនរណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចដុះស្លែ គឺជាការបោះឆ្នោតដែលអូសទាញប្រទេសកម្ពុជាឲ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដ៏បង្ហូរឈាមម្តងទៀត។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/36696
ពលរដ្ឋខ្មែរយល់ថា អំពើពុករលួយបានកើនឡើង
កាលពីម្សិលមិញអង្គការតម្លាភាពអន្តរជាតិ (TI) បានចេញរបាយការណ៍មួយស្តីពីការវាស់វែងពីអំពើពុករលួយនៅកម្ពុជាដោយរបាយការណ៍នោះបានបង្ហាញថាប៉ុន្មានឆ្នាំចុងក្រោយនេះបទពិសោធរបស់ប្រជាពលរដ្ឋខ្មែរជាមួយនឹងអំពើពុករលួយបានធ្លាក់ចុះ ខណៈដែលការយល់ឃើញរបស់ពួកគេ ...
Andrew Nachemson
http://bit.ly/2mvUU2p
កម្ពុជាលុបចោលការធ្វើសមយុទ្ធ យោធាជាមួយអូស្ត្រាលី ដោយងាកកាន់តែខ្លាំងទៅរកប្រទេសចិន
ដោយងាកចេញកាន់តែឆ្ងាយពីដៃគូពីមុន ប្រទេសកម្ពុជាបានលុបចោលសមយុទ្ធយោធាដែលបានគ្រោងទុកជាមួយអូស្ត្រាលី ដោយស្ដែងចេញឱ្យឃើញពីភាពស្មោះស្ម័គ្ររបស់ខ្លួនជាថ្មីម្ដងទៀតទៅរកប្រទេសចិន។ មន្ត្រីរូបនេះបាននិយាយថា ឥឡូវនេះ ដោយបានផ្អាកសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលីនោះ រាល់សមយុទ្ធយោធាទាំងអស់របស់កម្ពុជាត្រូវបានគាំទ្រដោយចិន។ ...
អូន ភាព និង Michael Dickison
http://www.cambodiadailykhmer.com/36699
គ.ជ.ប បដិសេធពន្យារពេលចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់
បើទោះបីជាតំណាងគណបក្សនយោបាយមួយចំនួនបានត្អូញត្អែរពីបញ្ហាប្រឈមនិងភាពស្រពិចស្រពិលទៅនឹងនីតិវិធីនៃការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងខិតជិតមកដល់ក្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញបាន ...
តាំង វីដា
http://bit.ly/2mb63oM
នាយករដ្ឋមន្ត្រី ស្នើមហាជនតាមដានលទ្ធិប្រជាធិបតេយ្យ អាមេរិក ក្នុងវិស័យសារព័ត៌មាន
ប្រមុខរដ្ឋាភិបាលកម្ពុជាបានបេ្តជ្ញាជាថ្មីការពារសន្តិភាពនិងស្ថិរភាពក្នុងប្រទេសនិងបានស្នើឲ្យមជ្ឈដ្ឋានសាធារណជនថា ពិនិត្យមើលស្ថានភាពប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក បន្ទាប់ពីលោក ដូណាល់ត្រាំ ប្រធានាធិបតីថ្មី ហាមឃាត់សារព័ត៌មាន ...
តាំង វីដា
http://bit.ly/2lsAcMI
សង្គមស៊ីវិល ប្រកាសដំណើរការបន្ទប់ស្ថានការណ៍បោះឆ្នោតឆ្នាំ២០១៧
ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខិតជិតមកដល់ក្រុមអង្គការសង្គមស៊ីវិលនិងសមាគមមិនមែនរដ្ឋាភិបាលនៅកម្ពុជាបានប្រកាសចាប់ដំណើរការបន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតឆ្នាំ២០១៧ដោយគ្រោងដាក់ពង្រាយអ្នកសង្កេតការណ៍ជាង ២ម៉ឺននាក់ នៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស។ ...
តាំង វីដា
http://bit.ly/2lp2EPu
ក្រសួង អំពាវនាវឲ្យពលរដ្ឋ យកចិត្តទុកដាក់សុវត្ថិភាពចំណីអាហារ
មន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព ដោយមិនត្រូវទិញអាហារដែលសង្ស័យមានដាក់ជាតិគីមីឬអាហារដែលមានតម្លៃទាបខុសធម្មតាដែលអាចជាអាហារខូចគុណភាពនិងដាក់ជាតិគីមី ក្រោយពីមានករណីសិស្សសាលានៅខេត្ត ...
ប៉ិច សុធារី
http://bit.ly/2lKsIat
ការសិក្សាមួយចាត់ទុកកម្ពុជាថាគ្រប់គ្រងតាមបែបផ្តាច់ការ
តាមការសិក្សាស្រាវជ្រាវថ្មីមួយបានចាត់ទុកកម្ពុជាជាប្រទេសដែលគ្រប់គ្រងតាមបែបផ្តាច់ការដោយឯកបក្ស ដែលស្ថិតនៅក្រោមឥទ្ធិពលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ...
Erin Handley
http://bit.ly/2mr9Me6
ប្រាក់ចំណូលរបស់ក្រសួងរ៉ែ និងថាមពលកើនឡើងប្រហែល២០%
ក្រសួងរ៉ែ និងថាមពល (MME) បានប្រមូលចំណូលមិនមែនសារពើពន្ធសរុបចំនួន ២០,៣ លានដុល្លារកាលពីឆ្នាំ២០១៦ កើនឡើងប្រមាណ ២០ ភាគរយធៀបនឹងឆ្នាំ២០១៥ ដោយសារការធ្វើកំណែទម្រង់ប្រព័ន្ធប្រមូលចំណូល។ នេះបើយោងតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១៦ របស់ក្រសួងដែលចេញផ្សាយកាលពី ...
ហ៊ គឹមសាយ
http://bit.ly/2mjiFHq
ក្រុមអធិការកិច្ចចុះទៅស៊ើបអង្កេតករណីស្នងការខេត្តរងការចោទប្រកាន់ពីបទពុករលួយ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ក្រុមស៊ើបអង្កេតបានចុះទៅដល់ខេត្តកំពង់ធំហើយដើម្បីបន្តពិនិត្យការចោទ ប្រកាន់ដែលថា លោកស្នងការខេត្ត និងស្នងការរងពីររូបទៀតទទួលបានប្រាក់សំណូករហូតដល់៧.០០០ដុល្លារជាថ្នូរនឹងការផ្តល់ការងារ ឬការដំឡើងតួនាទី។ ...
ឡាវព្យាយាមបន្ធូរការព្រួយបារម្ភអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីថ្មីរបស់ខ្លួន
មន្ត្រីជាន់ខ្ពស់និងមន្ត្រីជំនាញរបស់ប្រទេសឡាវ បានអះអាងថាគម្រោងស្ថាបនាទំនប់វារីអគ្គិសនីថ្មីមួយទៀតរបស់ខ្លួនគឺទំនប់ ប៉ាក់ បេង (Pak Beng) មិនមានផលប៉ះពាល់ធំដុំដល់ប្រទេសជិតខាងនោះ ទេ ដោយពួកគេលើកឡើងថាទំនប់វារីអគ្គិសនីនេះ នឹងធ្វើឡើងដូចនឹងទំនប់ ...
ស៊ុន ណារិន
http://khmer.voanews.com/a/laos-attempts-to-ease-concern-on-the-new-dam-construction/3735178.html
បរទេសជាង៣០០០នាក់បង្កបទល្មើសនៅកម្ពុជា ក្នុងឆ្នាំ ២០១៦
របាយការណ៍ក្រសួងមហាផ្ទៃ បានបង្ហាញថា ក្នុងឆ្នាំ២០១៦ ជនបរទេសជាង ៣៥០០នាក់ បានបង្កបទល្មើសអន្តោប្រវេសន៍ និងបទល្មើសព្រហ្មទណ្ឌនៅក្នុងទឹកដីប្រទេសកម្ពុជា ក្នុងនោះ មានជនបរទេសជាង ៨០០នាក់ត្រូវបានហាមឃាត់មិនឲ្យចូលកម្ពុជា។ ...
ប៉ិច សុធារី
http://bit.ly/2mem9ei
សហភាពអឺរ៉ុប បារម្ភពីស្ថានភាពនយោបាយនៅប្រទេសកម្ពុជា
តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសលោកស្រី Frederica Mogherini កាលពីម្សិលមិញបានចេញលិខិតមួយគូសបញ្ជាក់អំពីក្តីបារម្ភរបស់អឺរ៉ុបអំពីអ្វីដែលអឺរ៉ុបយល់ឃើញថាជាស្ថានភាពនយោបាយដែលកំពុងមាន ...
Cristina Maza
http://bit.ly/2mevnaC
រដ្ឋាភិបាលថា កុំឲ្យអាមេរិកជ្រៀតជ្រែកចូលកិច្ចការនយោបាយផ្ទៃក្នុងកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាចំហដោយមិនបញ្ចេញឈ្មោះទៅកាន់ប្រទេសមួយដែលធ្លាប់បានទម្លាក់គ្រាប់បែកមកលើកម្ពុជាកុំលូកដៃជ្រៀតជ្រែកកិច្ចការនយោបាយផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលដែលកំពុងគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។ ...
ទូច សុខា
http://bit.ly/2m9ZN0M
របាយការណ៍ក្រសួងមហាផ្ទៃលើកសរសើរដល់ការបង្ក្រាបជាច្រើនពាក់ព័ន្ធនយោបាយ
ដោយត្រូវញាំញីដោយបដិវត្តន៍ពណ៌ អ្នកបង្កការរំជើបរំជួល និងអ្នកនយោបាយពាក់ព័ន្ធករណីព្រហ្មទណ្ឌនោះ ក្រសួងមហាផ្ទៃបានធ្វើឱ្យប្រទេសជាតិរួចផុតពីភាពអសន្តិសុខ ដែលជាការអួតអាងរបស់ក្រសួងនេះកាលពីម្សិលមិញនៅសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ។ ...
ឃួន ណារិម
http://www.cambodiadailykhmer.com/36638
ចំនួនអ្នកទោសក្នុងគុក កើនជាង ២០%
ចំនួនអ្នកទោសក្នុងពន្ធនាគារបានកើនឡើងជាង ២០ ភាគរយកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃដែលទទួលស្គាល់ចំនួនអ្នកទោសចូលថ្មីច្រើននេះបណ្តាលឲ្យមាន «បញ្ហាប្រឈមធ្ងន់ធ្ងរ» ជាមួយនឹង ...
ម៉ិច ដារ៉ា
http://bit.ly/2lHVMiT
រដ្ឋាភិបាលលើកលែងពន្ធប្រាក់ចំណូលរយៈពេល២ឆ្នាំដល់SMEចុះបញ្ជីស្ម័គ្រចិត្ត
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឲ្យសហគ្រាសធុនតូច និងមធ្យម ចុះបញ្ជីដោយស្ម័គ្រចិត្ត តាមរយៈលើកទឹកចិត្តផ្នែកពន្ធ ដោយត្រូវលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល២ឆ្នាំ។ ការលើកលែងកាតព្វកិច្ចពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យមនេះ ត្រូវបានផ្តល់តែសម្រាប់ការចុះបញ្ជីដោយ ...
ជា វណ្ណៈ
http://bit.ly/2kOiWF5
លោក ហ៊ុន សែន បក្សប្រឆាំងកុំចង់បង្ក្រាបបក្សប្រជាជនកម្ពុជា មានទ័ពក្នុងដៃ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឌឺដងទៅគណបក្សប្រឆាំង ដែលធ្លាប់ប្រកាសត្រៀមបង្ក្រាបគណបក្សប្រជាជនកម្ពុជា ចំពោះការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត២០១៨ ថា កុំប្រកាសត្រៀមបង្ក្រាបគណបក្សប្រជាជន ឲ្យសោះ ប្រសិនជាលទ្ធផលបោះឆ្នោតមិនទាន់ចេញជាផ្លូវការ ស្របពេលដែលកម្លាំងប្រដាប់អាវុធកំពុងស្ថិត ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2l1yQY0
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ជាប់ចំណាត់ថ្នាក់ជិតទីកំពូល ក្នុងចំណោមថ្នាក់ដឹកនាំពិភពលោក
យោងតាមការសិក្សាថ្មីមួយដែលដាក់ចំណាត់ថ្នាក់ទំព័រហ្វេសប៊ុករបស់ថ្នាក់ដឹកនាំពិភពលោក តាមរយៈកម្រិតនៃការចូលខំមិន (Comment) និងចុចចូលចិត្ត(like) ជាដើមនោះ បានឲ្យដឹងថា ពេលវេលាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយលើការបង្ហោះរូបសែលហ្វី និងផ្សព្វផ្សាយសុន្ទរកថា ដែលផ្សាយផ្ទាល់តាមហ្វេសប៊ុកទំនងជាទទួល បានជោគជ័យ។ ...
Matt Surrusco
http://www.cambodiadailykhmer.com/36616
ប្រធានាធិបតីឡាវមកដល់កម្ពុជា ខណៈព្រំដែនទាំងពីរតានតឹងដាក់គ្នា
ប្រធានាធិបតីឡាវលោក Bounnhang Vorachith ត្រូវបានរំពឹងថានឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃនេះសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋមកព្រះរាជាណាចក្រកម្ពុជា ខណៈចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញទាហានកម្ពុជា និងទាហានឡាវនៅស្ថិតក្នុងភាពប្រឈមមុខដាក់គ្នាបន្ទាប់ពីមានជម្លោះដែនដីលើបញ្ហា ...
Shaun Turton និង ទូច សុខា
http://bit.ly/2ltARy9