ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-​អាមេរិក ៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦

ប្រទេស​កម្ពុជានិង​សហរដ្ឋ​អាមេរិក​មាន​ទំហំ​ពាណិជ្ជកម្ម​ដល់៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ខណៈ​អាមេរិក​ មាន​ភ្ញៀវ​ទេសចរ​បាន​មក​ទស្សនា​កម្ពុជា មាន​ចំនួន ២៤០,០០០​នាក់។​ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ប្រាប់​អ្នកកាសែត​បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក មុំ រ៉ាឌី សមាជិក​សភា​ នៃ​រដ្ឋ​ម៉ាស្សាឈូសេត ​សហរដ្ឋ​អាមេរិក​ កាល​ពី​ម្សិលមិញ​ថា ភ្ញៀវ​ទេសចរ​អាមេរិក ​មាន​ចំនួន​ប្រមាណ ​២៤០,០០០​នាក់ ដែល​បាន​មក​ទស្សនា​កម្ពុជា ​នៅ​ឆ្នាំ​២០១៦។​ …

ស៊ុំ ម៉ាណេត
http://bit.ly/2nO0DjZ