ព័ត៌មាន
អភិបាលក្រុងថា ការដោះស្រាយបញ្ហានៅជ្រោយចង្វារនឹងបញ្ចប់ឆាប់ៗ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអះអាងថា ការដោះស្រាយបញ្ហារបស់ពលរដ្ឋដែលរងប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ទីក្រុងរណបនៅជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ខណៈក្រុមហ៊ុនបានបញ្ជាក់ថា ពលរដ្ឋដែលនៅសេសសល់មានត្រឹមតែជាង ៧ ភាគរយ។ កាលពីថ្ងៃទី ២០ មករាលោក ឃួង ស្រេង បានប្រគល់បណ្ណកម្មសិទ្ធិជូនពលរដ្ឋ ...
ខន សាវិ
https://bit.ly/37uQa0R
គម្រោងព្រលានយន្តហោះថ្មី នឹងសាងសង់ដោយក្រុមហ៊ុនចិន
ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បានឲ្យដឹងថា ខ្លួនបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនសាងសង់គ្រប់គ្រងដោយវិនិយោគិនចិនសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីតម្លៃជាង ១,៥ ពាន់លានដុល្លារនៅទីក្រុងភ្នំពេញ។ ...
ម៉ៃ គុណមករា
https://bit.ly/2tiUq4v
ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនឹងដំណើរការតាមកំណត់
ការអភិវឌ្ឍអាកាសយានដ្ឋានថ្មីនៅរាជធានីភ្នំពេញគឺកំពុងតែដំណើរការ ហើយគម្រោងនេះអាចនឹងបញ្ចប់នៅដើមឆ្នាំ ២០២៣។ លោក ពុង ឃាវសែ ប្រធានសាជីវកម្មវិនិយោគទុននៅក្រៅប្រទេស (OCIC) ដែលជាក្រុមហ៊ុននៅពីក្រោយគម្រោងនេះ បានមានប្រសាសន៍ថា ពួកគេកំពុងសាងសង់មូលដ្ឋានអាកាសយាន ...
សុខ ចាន់
https://www.khmertimeskh.com/50667677/construction-of-new-phnom-penh-airport-on-schedule/
ស្ពានអាកាសរង្វង់មូលចោមចៅនឹងចាប់ផ្តើមសាងសង់នៅចុងសប្តាហ៍នេះ
តំណាងក្រុមហ៊ុន OCIC ដែលអភិវឌ្ឍគម្រោងស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅបានឲ្យដឹងថា ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការឈូសឆាយរង្វង់មូលហើយកាលថ្ងៃម្សិលមិញ បន្ទាប់បានជួបជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ដើម្បីជំរុញការងារនេះឲ្យបញ្ចប់តាមពេលកំណត់នៅចុងឆ្នាំ ២០២០ ខាងមុខ។ ...
ហ៊ឹន ពិសី
https://bit.ly/2RyAe5r
ប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាជុំវិញជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC
ជាពលរដ្ឋរាប់រយនាក់ដែលជាប់គាំងក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកាលពីម្សិលមិញបានដាក់ញត្តិទៅក្រសួងគ្រប់គ្រងដែនដី។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50497921/residents-rally-over-ocic-land-dispute/
ការចរចាសំណងគម្រោងព្រលានយន្តហោះថ្មីចាប់ផ្ដើម
ក្រុមមន្ត្រីកំពុងចរចារឿងផ្ដល់ប្រាក់សំណងទៅឱ្យប្រជាពលរដ្ឋរាប់រយនាក់នៅក្នុងខេត្តកណ្ដាល ដែលពួកគេទំនងជានឹងត្រូវជម្លៀសចេញ ដើម្បីយកទីតាំងនោះសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះដ៏ធំមួយ។ ប្រជាពលរដ្ឋ និងក្រុមមន្ត្រីបានជួបប្រជុំ ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/money-discussed-families-set-be-displaced-new-kandal-airport
ទីបំផុត ទីតាំងព្រលានយន្តហោះថ្មី ពិតប្រាកដនៅមិនឆ្ងាយពីភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅទីបំផុតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (កម្រិត F4) ដែលមានតម្លៃវិនិយោគ ១៥០០ លានដុល្លារអាមេរិកត្រូវបានកំណត់ពេលវេលាសាងសង់ ទំហំ និងទីតាំងជាក់លាក់ហើយដោយអាចស្ថិតនៅមាត់បឹងនៃស្រុកកណ្តាលស្ទឹងគឺប្រមាណ ១០ គីឡូម៉ែត្រពីក្រុងតាខ្មៅជាទីដែលភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅឯ ...
ស៊ីវ ម៉េង និង មឿន ញាណ
http://bit.ly/2DkVtVn
រដ្ឋាភិបាលឯកភាព សំណើព្រលានយន្តហោះថ្មី
រដ្ឋាភិបាលកម្ពុជាបានយល់ព្រមលើគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុកមួយ ដោយអនុញ្ញាតឲ្យសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីមួយនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះបើយោងតាមឯកសាររបស់រដ្ឋាភិបាល និងដែលត្រូវបានបញ្ជាក់ដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីពីថ្ងៃម្សិលមិញ ...
ហ៊ គីមសាយ
http://bit.ly/2B0Wvju
ស្ពានថ្មីឆ្លងកាត់ទន្លេសាប
ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជាលីមិតធីត (OCIC) នឹងចំណាយ ៣៥ លានដុល្លារដើម្បីសាងសង់ស្ពានបេតុងមួយឆ្លងកាត់ទន្លេសាបពីស្ថានីយ៍ប្រេងសាំងសូគីម៉ិចក្នុងខណ្ឌឫស្សីកែវទៅសង្កាត់ព្រែកតាសៀកក្នុងសង្កាត់ជ្រោយចង្វារ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5082569/new-bridge-span-tonle-sap/
ស្ពានបណ្តោះអាសន្ននឹឹងត្រូវបានសាងសង់ នៅពេលស្ពានជ្រោយចង្វារស្ថិតនៅក្រោមការស្តារឡើងវិញ
សាលារាជធានីភ្នំពេញគ្រោងសាងសង់ស្ពានដែកបណ្តោះអាសន្នឆ្លងកាត់ទន្លេសាបនៅភ្នំពេញ ដើម្បីដោះស្រាយបញ្ហាចរាចរ នៅពេលស្ពានមិត្តភាពកម្ពុជា-ជប៉ុនស្ថិតនៅក្រោមការស្តារឡើងវិញ។ ...
មុំ ចាន់តារា សូឡី
http://www.akp.gov.kh/?p=108244
OCIC គ្រោងចំណាយជាង ១ លានដុល្លារសង់ផ្លូវថ្មើរជើងថ្មី នៅចំណុចប្រសព្វរង្វង់មូលនាងគង្ហីង
ក្រុមហ៊ុន OCIC គ្រោងចំណាយទឹកប្រាក់ជាង ១ លានដុល្លារដើម្បីសាងសង់ផ្លូវថ្មើរជើងថ្មីមួយស្ថិតនៅចំណុចប្រសព្វអតីតៈរង្វង់មូលនាងគង្ហីងជាទីតាំងស្ថិតនៅទល់មុខគម្រោង Olympia City ដែលវិនិយោគដោយក្រុមហ៊ុនមួយនេះ។ ...
ស៊ីវ ម៉េង
http://bit.ly/2oZSH0t
OCIC គ្រោងចំណាយជាង ១ លានដុល្លារសង់ផ្លូវថ្មើរជើងថ្មី នៅចំណុចប្រសព្វរង្វង់មូលនាងគង្ហីង
ក្រុមហ៊ុន OCIC គ្រោងចំណាយទឹកប្រាក់ជាង ១ លានដុល្លារដើម្បីសាងសង់ផ្លូវថ្មើរជើងថ្មីមួយស្ថិតនៅចំណុចប្រសព្វអតីតៈរង្វង់មូលនាងគង្ហីងជាទីតាំងស្ថិតនៅទល់មុខគម្រោង Olympia City ដែលវិនិយោគដោយក្រុមហ៊ុនមួយនេះ។ ...
ស៊ីវ ម៉េង
http://bit.ly/2oZSH0t
វិវាទដីនៅជ្រោយចង្វារឈានដល់ដាក់ញត្តិមកក្រសួង
ពលរដ្ឋមានជម្លោះដីធ្លីនៅក្រុងរណបជ្រោយចង្វារប្រមាណ ៥០ នាក់បាននាំគ្នាមកតវ៉ានៅមុខក្រសួងដែនដីកាលពីម្សិលមិញដើម្បីដាក់ញត្តិជំទាស់នឹងឱសានវាទរបស់សាលារាជធានីភ្នំពេញ និងទាមទារឲ្យក្រសួងនេះជួយរកដំណោះស្រាយឲ្យបានសមរម្យ ខណៈសាលា ...
ទូច សុខា
http://bit.ly/2nkTbd2
ពលរដ្ឋឱ្យសាលាក្រុង ផ្តល់ព័ត៌មានពីគម្រោងអភិវឌ្ឍន៍
ប្រជាពលរដ្ឋប្រមាណ៧០នាក់មកពីសហគមន៍ចំនួន ៦ នៅខណ្ឌទួលគោក និងខណ្ឌដូនពេញ បានស្នើជាថ្មីដល់សាលារាជធានីភ្នំពេញផ្តល់ព័ត៌មានពីគម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញខណៈដែលពួកគាត់មានការព្រួយបារម្ភពីការបាត់បង់លំនៅឋានក្រោយពីបានទទួលព័ត៌មានពីអាជ្ញាធរថារាជរដ្ឋាភិបាល ...
ប៉ិច សុធារី
http://bit.ly/2mL3CH2
អ្នកជ្រោយចង្វារ ដាក់ញត្តិតវ៉ាមកសាលាក្រុង
ពលរដ្ឋដែលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារប្រមាណ ៧០ នាក់កាលពីម្សិលមិញបានប្រមូលផ្តុំគ្នានៅមុខសាលារាជធានីដើម្បីដាក់ញត្តិជំទាស់នឹងការសម្រេចរបស់សាលារាជធានីកាលពីចុងខែមុនដែលផ្តល់ដី ...
ទូច សុខា
http://bit.ly/2mQ8cH2
សាលាក្រុងឱ្យអ្នកជ្រោយចង្វារ មកទទួលដីគោលនយោបាយជាថ្មី
សាលារាជធានីភ្នំពេញជាថ្មីម្តងទៀតបានចេញលិខិតជូនដំណឹងដល់ពលរដ្ឋដែលមានដីក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារឲ្យមកទទួលយកដីគោលនយោបាយចំនួន ១០ ភាគរយនៃផ្ទៃដីរបស់ខ្លួនដោយបានទុកពេលត្រឹម ១ ខែប៉ុណ្ណោះ ...
ទូច សុខា
http://bit.ly/2mgKRNO
ពុង ឃាវសែ ថានឹងបន្តលើកកម្ពស់ពាណិជ្ជកម្ម ចិន-កម្ពុជា
លោក ពុង ឃាវសែ ដែលជាវិនិយោគិនល្បីឈ្មោះម្នាក់ និងកំពុងអភិវឌ្ឍគម្រោងអចលនទ្រព្យធំៗនៅក្នុងទីក្រុងភ្នំពេញ និងជាពាណិជ្ជករធនាគារផងនោះត្រូវបានតែងតាំងជាប្រធានសមាគមខ្មែរចិននៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃម្សិលមិញបន្តពីលោក ដួង ឈីវ ដែលចូលនិវត្តន៍ បន្ទាប់ពីការកាន់តួនាទី ...
ហ៊ គឹមសាយ
http://bit.ly/2jIMGza
ពលរដ្ឋមានជម្លោះដីធ្លីនៅជ្រោយចង្វាររកដំណោះស្រាយ
សហគមន៍រងគ្រោះរឿងដីធ្លីចំនួន៥នៅសង្កាត់ចំនួន៣ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានអំពាវនាវជាថ្មីដល់អាជ្ញាធរនិងក្រុមហ៊ុនOCICដែលជាភាគីទំនាស់រកដំណោះស្រាយលើបញ្ហាដីធ្លីរបស់ពួកគាត់ឲ្យមានតម្លាភាពនិងស្មើមុខគ្នាចំពោះមុខច្បាប់ នៅមុនការបោះឆ្នោតដែលជិតឈានមកដល់។ ...
ប៉ិច សុធារី
http://bit.ly/2jeQSa7
OCIC ជីកដីដាំបង្គោលរបងលើដីជម្លោះជាថ្មី ទោះពលរដ្ឋជំទាស់
កម្មកររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ OCIC កាលពីម្សិលមិញបានជីកដីដាំបង្គោលរបងលើដីភូមិសាជាថ្មីទៀតដែលជនរងគ្រោះចាត់ទុកថាជាការបំពានមកលើសិទ្ធិកាន់ទ្រព្យសម្បត្តិរបស់ពួកគាត់ខណៈជម្លោះកំពុងតែបន្តដោយមិនទាន់មានការ ...
ទូច សុខា
http://bit.ly/2eT2Vd5
ពលរដ្ឋបដិសេធចំពោះការដាក់កំហិត ទទួលយកប័ណ្ណដីពីសាលារាជធានី
ពលរដ្ឋប្រហែល ៤០ នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC នៅទីក្រុងរណបជ្រោយចង្វារពីម្សិលមិញច្រានចោលឱសានវាទសាលារាជធានីភ្នំពេញដែលដាក់កំហិត ២ ខែសម្រាប់ការទទួលយកប័ណ្ណគោលនយោបាយ ១០ ភាគរយនៃដីពួកគាត់ និងទាមទារឲ្យមានដំណោះស្រាយសមរម្យចំពោះអ្វី ...
ទូច សុខា
http://bit.ly/2f2Pju6