រដ្ឋាភិបាល

​លទ្ធផល​ប្រឡង​ជាប់​ឌី​ប្លូ​ម​ជាង​៩៤​ភាគរយ​ ខណៈ​ ខេត្ត​ភាគ​ឦ​សាន្ត​មាន​សិស្ស​ចំនួន​តិច​ជាប់​ការ​ប្រឡង​

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ប្រកាស​លទ្ធផល​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ​ឬ​ឌី​ប្លូ​ម​ឆ្នាំ​នេះ​ថា​ សិស្ស​ដែល​បាន​ប្រឡង​ជាប់​មាន​ចំនួន​១៧៣២១៦​នាក់​ ឬ​ស្មើនឹង​៩៤.៧៨​ភាគរយ​នៃ​ចំនួន​សិស្ស​ដែល​បាន​មក​ប្រឡង​ជាង​១៨​ម៉ឺន ...

ត​ន​ ​វិបុល​
https://bit.ly/46XXAIq

​កម្ពុជា​ និង​ចិន​ពង្រឹង​ទំនាក់ទំនង​លើ​គំនិត​ផ្តួចផ្តើម​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​

​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ (MISTI)​ និយាយ​ថា​ ខ្លួន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​ អាស៊ាន​ និង​ដៃគូ​សន្ទនា​ពាក់ព័ន្ធ​លើ​គំនិត​ផ្តួចផ្តើម​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​។​ ​ ...

បែន​ សុខហ៊ាន
https://www.khmertimeskh.com/501386396/cambodia-china-strengthen-ties-on-sti-initiatives/

​ការប្រមូល​ចំណូល​ពន្ធដារ​សម្រេចបាន​ជិត ៨៦ ​ភាគរយ​ នៃ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​

រដ្ឋាភិបាល​កម្ពុជា​រក​ចំណូល​បាន​ជាង ៣​ ពាន់​លាន​ដុល្លារ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ស្មើនឹង ៨៥,៧០ ​ភាគរយ ​នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៣ បើទោះបី​ស្ថានភាព​សេដ្ឋកិច្ច​សកល​ក្នុង​តំបន់​រួមទាំង​កម្ពុជា​កំពុងមាន​ការធ្លាក់ចុះ​ក្តី​។ នេះ​បើ​យោងតាម​តួលេខ​ពី​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ (GDT)​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-11-02-1002-255691.html

IMF សរសើរ​កម្ពុជា​លើ​ការប្រឆាំង​ការលាង​លុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​

ក្រុម​បេសកកម្ម Article IV Consultation របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​ បាន​កោតសរសើរ​រដ្ឋា​ភិ​បាល​កម្ពុជា ទៅលើ​កិច្ចការ​ប្រឆាំង​ការលាង​លុយកខ្វក់ និង​ការប្រឆាំង​ការ​ផ្តល់​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​កម្ពុជា​អាច​រំដោះខ្លួន​ចេញពី​បញ្ជី​តាមដាន​របស់ FATF កាលពី​ខែកុម្ភៈ​កន្លងទៅ ហើយ​ក្រុមការងារ IMF លើកទឹកចិត្ត​ឱ្យខិត​ខំ​លើ​កិច្ចការងារ​នេះ​បន្ថែមទៀត ក៏ដូចជា​ពង្រឹង​អភិបាលកិច្ច និង​តម្លាភាព​។​ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-11-02-1011-255685.html

លោ​ក ស សុខា ជំរុញ​មន្ត្រី​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ផ្តល់​សេវា​ប្រកបដោយ​ប្រសិទ្ធភាព និង​រហ័ស​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជំរុញ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច ប្រចាំ​នៅ​ច្រកទ្វារព្រំដែន​អន្តរ​ជាតិ​ប៉ោយប៉ែត​បំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុស​​ត្រូវ​ខ្ពស់​ដើម្បី​ប្រែក្លាយ​ទីតាំង​នេះ ជា​កន្លែង​ផ្តល់​សេវាកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព សោភណភាព អនាម័យ សន្តិសុខ​ល្អ ដែល​នាំមក​នូវ​កិត្យានុភាព​ជាតិ​។​ ...

សុខ រក្សា
https://www.postkhmer.com/national/2023-11-03-0910-255730.html

​នាយក​រដ្ឋមន្ត្រី​៖​ កម្ពុជា​ប្តេជ្ញា​អនុវត្ត​"​គោលនយោបាយ​ចិន​តែ​មួយ​"

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​ថ្មី​ ប្តេជ្ញា​រក្សា​នូវ​គោលនយោបាយ​ “​ចិន​តែ​មួយ​”​ ដើម្បី​លើកយក​ទំនាក់ទំនង​ដ៏​រឹង​មាំ​រវាង​កម្ពុជា​ និង​ចិន​ ទៅ​កាន់​កម្រិត​បន្ទាប់​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501385928/pm-cambodia-is-committed-to-one-china-policy/

​លោកនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល​ គឺ​សុខភាព​ និង​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ មាន​ប្រសាសន៍​ថា​ “​ការងារ​អាទិភាព​ចំនួន​ពីរ​ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្តោត​សំខាន់​គឺ​សុខភាព​ និង​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​”​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501385996/royal-governments-primary-priorities-are-the-health-and-capacity-of-the-people-says-prime-minister/

​នាយក​រដ្ឋមន្ត្រី​នឹង​ធ្វើ​ដំណើរ​ជា​ផ្លូវការ​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ជប៉ុន​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ជប៉ុន​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​ដែល​ប្រារព្ធ​ខួប​លើក​ទី​៧០​នៃ​ចំណង​ការទូត​ ដោយ​មាន​អ្នកវិភាគ​នយោបាយ​ព្យាករណ៍​ថា​ នេះ​នឹង ...

មាស ម៉ូលីកា
https://kiripost.com/stories/pm-to-make-first-official-trip-to-japan

ការ​ព្រមាន​ត្រូវ​បាន​ដាក់​ចេញ​ស្តី​ពី​ការ​ប្រមូល​ពន្ធ​ពី​អាជីវករ​ធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​

​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ពន្ធ​ និង​កម្រៃ​ខុសច្បាប់​ ពី​អាជីវករ​ធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដោយ​ក្រុម​អ្នកវិភាគ​សង្គម​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ ចាត់វិធានការ​ណ៍​ផ្តន្ទាទោស​ធ្ងន់ធ្ងរ​ ចំពោះ​អ្នក​ដែល​ចាប់​បាន​ប្រព្រឹត្ត​។​ ...

មាស ម៉ូលីកា
https://kiripost.com/stories/cambodia-warning-issued-over-tax-collection-from-informal-vendors

លោក ស ខេង ជំ​រុញឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​បង្កើន​ឆន្ទៈ​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន

ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រណាំងទូក និង​អបអរ​បុណ្យ​ចេញ​ព្រះវស្សា​នៅ​ខេត្តបាត់ដំបង កាល​ថ្ងៃទី​ ២៩ ខែតុលា លោ​ក ស ខេង ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បានជំ​រុញឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​បង្កើន​ឆន្ទៈ​ចូលរួម​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន​នៅ​កម្ពុជា​ឱ្យ​កាន់តែខ្លាំង​ថែមទៀត​។​ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-10-31-0952-255619.html

កម្ពុជា​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ជម្លោះ​ប្រើ​វប្បធម៌​សន្ទនា​តាមរយៈ​យន្តការ​ការទូត ដើម្បី​ដោះស្រាយ​បញ្ហា​ជាជាង​ការប្រើ​អំពើហិង្សា​

លោក ​ទៀ សីហា ឧបនាយក​​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​បាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ជម្លោះ ប្រើប្រាស់​វប្បធម៌​សន្ទនា​តាម​​រយៈ​យន្តការ​ការទូត​ដើម្បី​ដោះស្រាយ​បញ្ហា ឬ​ជម្លោះ ជាជាង​ការប្រើប្រាស់​អំពើហិង្សា ដើម្បី​ធ្វើឱ្យមាន​ស្ថិរភាព​និង​អំណោយផល​ដល់​ការអភិវឌ្ឍ​ដោយ​ត្រូវ​បង្កើន​ទំនាក់ទំនង​គ្នា យោគយល់​គ្នា និង​គោរព​ផលប្រយោជន៍​គ្នា​។​ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-11-01-0843-255659.html

​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​-​ជប៉ុន​ បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ​

​នៅ​ថ្ងៃ​ទី​៣០​ ខែតុលា​ វេលា​ម៉ោង​ ៥:៤០​ ល្ងាច​ លោកស្រី​ KAMIKAWA​ Yoko​ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ បាន​ជួប​ពិភាក្សា​ការងារ​តាម​ទូរស័ព្ទ​ជាមួយ​ឯកឧត្តម​ សុខ​ ចិន្តា​សោភា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល​ប្រហែល​២៥​នាទី​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/49ec8VT

​រដ្ឋាភិបាល​នឹង​សាកល្បង​ផ្ដល់​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នៅ​ថ្នាក់​ក្រោម​ជាតិ​សម្រាប់​ពលរដ្ឋ​

​រដ្ឋាភិបាល​នឹង​សាកល្បង​ផ្ដល់​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នៅ​ថ្នាក់​ក្រោម​ជាតិ​នា​ពេល​ខាង​មុខ​ ដែល​ចាប់ផ្ដើម​ដំបូង​ដោយ​ការ​បំពាក់​បច្ចេកវិទ្យា​នៅ​មជ្ឈមណ្ឌល​មួយ​ក្នុង​ខេត្តតាកែវ​ ដើម្បី​ជំរុញ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​កាន់តែ​ប្រសើរ​ទាំង​ការ ...

​ត​ន​ ​វិបុល
https://bit.ly/3SiGQHx

កម្ពុជាបានស្នើ​ជប៉ុន​រៀបចំ​បង្កើត​កម្មវិធី​នានា​ ដើម្បី​ទាក់ទាញ​វិនិយោគិន

កម្ពុជា ​បានស្នើ​ភាគី​ជប៉ុន ​ចូលរួម​សហការ​ក្នុងការ​រៀបចំ​បង្កើត​ក​ម្ម​វិធី​នានា​ ដើម្បី​ទាក់ទាញ​វិនិយោគិន និង​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​អំពី​ភាព​វិជ្ជមាន​លើ​កិច្ចការងារ​វិនិយោគ និង​ការលើកទឹកចិត្ត​ផ្សេងៗ​របស់​កម្ពុជា​ ទៅកាន់​អ្នកវិនិយោគ​ជប៉ុន ខណៈ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ ក្នុង​រយៈពេល ៣​ ត្រីមាស ​ដើមឆ្នាំ​ ២០២៣ សម្រេចបាន​ជាង ១,៣​ ពាន់​លាន ...

ហ៊ិន ពិសី
https://www.postkhmer.com/business/2023-10-30-0804-255595.html

កម្ពុជាប្រកាស​មិន​ចូលរួម​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ធ្វើឡើង​ក្នុងនាម​ក្រុម​ណា​មួយនោះទេ ចំពោះ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​​អង្គការសហប្រជាជាតិ​ បានប្រកាស​បដិសេធ​មិន​ចូលរួម​ក្នុង​សេចក្តីថ្លែងការណ៍​ ចំពោះ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​ឡើយ ប៉ុន្តែ​កម្ពុជាសូម​ធ្វើការ​ថ្កោលទោស​ចំពោះ​អំពើហិង្សា​នេះ ដែល​បាន​បណ្តាលឱ្យ​ជន​ស៊ីវិល​ស្លូតត្រង់​បាត់​បង់ជីវិត​រាប់ពាន់​នាក់​។​ ...

វង្ស ដារាវ៉ាឌី
https://www.postkhmer.com/national/2023-10-29-1722-255568.html

ដាក់​ចេញ​វិធានការ​បង្កើន​ប្រសិទ្ធភាព​ដឹក​ជញ្ជូន​រវាង​កម្ពុជា​-​វៀតណាម​

​សាជីវកម្ម​ Saigon​ Newport​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​ បាន​រៀបចំ​សិក្ខាសាលា​ដើម្បី​ស្វែងរក​វិធានការ​ពង្រឹង​កា​រត​ភ្ជាប់​ និង​អភិវឌ្ឍ​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​វៀតណាម​-​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៨​ ខែតុលា​ នៅ​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/49ePYmr

​កម្ពុជា​ អូស្ត្រាលី​ ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​

​កម្ពុជា​ និង​អូស្ត្រាលី​បាន​ពិភាក្សា​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ជា​ពិសេស​សន្តិសុខ​តាម​អ៊ីនធឺណិត​ និង​ការ​គ្រប់គ្រង​ធនធាន​ខ្សែ​ក្រោម​ទឹក​ និង​ប្រេកង់​វិទ្យុ​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501383274/cambodia-australia-discuss-post-and-telecommunications-cooperation/

​តួនាទី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​មាន​សារៈសំខាន់​ណាស់​

​លោក​ សុខ​ វឿ​ន​ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​សង្កត់ធ្ងន់​ថា​ មីក្រូហិរញ្ញវត្ថុ​ជា​វិស័យ​មួយ​ជា​គន្លឹះ​ក្នុង​ការ​ជួយ​នាំ​មក​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​នៅ​កម្ពុជា​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501383482/role-of-mfis-in-economic-and-social-development-crucial/

​ក្រសួងពាណិជ្ជកម្ម​ប្តេជ្ញា​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ​

​ក្រសួងពាណិជ្ជកម្ម​បាន​ប្តេជ្ញា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ទ្វេភាគី​ជាមួយ​ប្រទេស​ថៃ​ តាម​រយៈ​ការ​ទាក់ទាញ​ការ​វិនិយោគ​ថ្មីៗ​មក​កម្ពុជា​ និង​តាម​រយៈ​ការ​បង្កើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501383488/moc-committed-to-boosting-trade-ties-with-thailand/

​លោក​ ស៊ុន​ ចាន់​ថុ​ល​ ស្នើ​ឱ្យ​ជប៉ុន​ជំរុញ​ការ​វិនិយោគ​វិជ្ជមាន​នៅ​កម្ពុជា​

​លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​ទី​១​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ស្នើ​ឱ្យ​ជប៉ុន​ផ្សព្វផ្សាយ​ជា​វិជ្ជមាន​អំពី​សក្តានុពល​វិនិយោគ​របស់​កម្ពុជា​ និង​ការ​លើកទឹកចិត្ត​ផ្សេងៗ​ទៀត​ដល់​វិនិយោគិន​ជប៉ុន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501382891/sun-chanthol-asks-japan-to-promote-positive-investment-in-cambodia/

​កម្ពុជា​អនុម័ត​ទំហំ​ថវិការ​ប្រមាណ​ ៩,៤​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ចំណាយ​របស់​រដ្ឋាភិបាល​

​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ចំនួន​ ៩,៤​ ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​ ២០២៤​ ធ្លាក់​ចុះ​ពី​ ៩,៦៤​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Se1CrK

​របាយការណ៍​៖​ ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​នៅ​កម្ពុជា​នឹង​កើ​ម​ឡើង​ដល់​ ២,០៧១​ ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​

​របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​បានឱ្យ​ដឹង​ថា​ ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​នៅ​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ដល់​ ២,០៧១​ ដុល្លារ​ក្នុង​ឆ្នាំ​២០២៤​ ពោល​គឺ​កើនឡើង​ពី​១,៩១៧​ ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3QgQwj1

​សហភាព​អឺរ៉ុប​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​ សហភាព​អឺរ៉ុប​-​អាស៊ាន​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​ពិនិត្យ​មើល​ការ​វិនិយោគ​រយៈពេល​វែង​នៅ​ក្នុង​ប្រទេស​។​ នៅ​ក្នុង​វគ្គ​ទី​មួយ​ Kiripost​ អង្គុយ​ជាមួយ​នាយក​ប្រតិបត្តិ​ Chris​ Murphy​ ដើម្បី​មើល​ថា​តើ​មានការ​រីក​ចំរើន​អ្វីខ្លះ​។ ...

Marissa Carruthers
https://kiripost.com/stories/eu-explores-investment-opportunities-in-cambodia

លោក​ឯកអគ្គរដ្ឋទូត​ មាន​ប្រសាសន៍​ថា​ បញ្ហា​សង្គម​ជា​គន្លឹះ​នៃ​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​កម្ពុជា​

​ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​កំពុង​ស្វែងរក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ដែល​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ តម្លាភាព​ តុល្យភាព​ និង​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដារ​ខ្ពស់​បំផុត​ រួម​ទាំង​សិទ្ធិ​ការងារ​ផង​ដែរ​។ ...

រស់ ហុងសេង
https://kiripost.com/stories/social-issues-key-to-us-cambodia-trade-says-ambassador

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rkBe4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!