កម្ពុជាជំរុញឱ្យថ្នាក់ដឹកនាំ ប្រទេសអនុតំបន់មេគង្គ រួមគ្នា ដោះស្រាយ ការបំពុលឆ្លងដែន និងការប្រែប្រួលអាកាសធាតុ
កម្ពុជាបានជំរុញដល់ថ្នាក់ដឹកនាំ នៃប្រទេសអនុតំបន់មេគង្គទាំងអស់ ឱ្យរួមគ្នា រកដំណោះស្រាយ ចំពោះ ការបំពុលឆ្លងដែន និងបញ្ហាបំរែបម្រួលអាកាសធាតុផ្សេងៗទៀត ដើម្បីការពារសុខភាពរបស់ពលរដ្ឋ ភាពរស់រវើកនៃសេដ្ឋកិច្ចនិងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ ការជំរុញនេះត្រូវបានធ្វើឡើង ដោយរដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន តំណាង រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នៅពេលដែល លោកធ្វើអធិបតីភាព ក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការតម្រង់ទិស ថ្នាក់រដ្ឋមន្ត្រីអនុតំបន់មេគង្គស្តីពីការបំពុលអ័ព្ទឆ្លងដែន ក្នុងអនុតំបន់ទន្លេមេគង្គ (13th MSC Mekong) ដែល ប្រ ព្រឹត្ត ទៅ នៅថ្ងៃទី៤ ខែធ្នូនេះ ក្នុង ខេត្តសៀមរាប។ …
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2024-12-4-189-260807