រដ្ឋាភិបាល
លោក ស ខេង ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនឆន្ទៈទប់ស្កាត់ការចរាចរគ្រឿងញៀន
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រណាំងទូក និងអបអរបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង កាលថ្ងៃទី ២៩ ខែតុលា លោក ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនឆន្ទៈចូលរួមទប់ស្កាត់ការចរាចរគ្រឿងញៀននៅកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។ ...
បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-10-31-0952-255619.html
កម្ពុជាអំពាវនាវឱ្យភាគីពាក់ព័ន្ធជម្លោះប្រើវប្បធម៌សន្ទនាតាមរយៈយន្តការការទូត ដើម្បីដោះស្រាយបញ្ហាជាជាងការប្រើអំពើហិង្សា
លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិបានអំពាវនាវឱ្យបណ្តាប្រទេសពាក់ព័ន្ធជម្លោះ ប្រើប្រាស់វប្បធម៌សន្ទនាតាមរយៈយន្តការការទូតដើម្បីដោះស្រាយបញ្ហា ឬជម្លោះ ជាជាងការប្រើប្រាស់អំពើហិង្សា ដើម្បីធ្វើឱ្យមានស្ថិរភាពនិងអំណោយផលដល់ការអភិវឌ្ឍដោយត្រូវបង្កើនទំនាក់ទំនងគ្នា យោគយល់គ្នា និងគោរពផលប្រយោជន៍គ្នា។ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-11-01-0843-255659.html
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ជប៉ុន បានជួបសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ
នៅថ្ងៃទី៣០ ខែតុលា វេលាម៉ោង ៥:៤០ ល្ងាច លោកស្រី KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលប្រហែល២៥នាទី។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/49ec8VT
រដ្ឋាភិបាលនឹងសាកល្បងផ្ដល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលនៅថ្នាក់ក្រោមជាតិសម្រាប់ពលរដ្ឋ
រដ្ឋាភិបាលនឹងសាកល្បងផ្ដល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលនៅថ្នាក់ក្រោមជាតិនាពេលខាងមុខ ដែលចាប់ផ្ដើមដំបូងដោយការបំពាក់បច្ចេកវិទ្យានៅមជ្ឈមណ្ឌលមួយក្នុងខេត្តតាកែវ ដើម្បីជំរុញការផ្តល់សេវាសាធារណៈជូនពលរដ្ឋកាន់តែប្រសើរទាំងការ ...
តន វិបុល
https://bit.ly/3SiGQHx
កម្ពុជាបានស្នើជប៉ុនរៀបចំបង្កើតកម្មវិធីនានា ដើម្បីទាក់ទាញវិនិយោគិន
កម្ពុជា បានស្នើភាគីជប៉ុន ចូលរួមសហការក្នុងការរៀបចំបង្កើតកម្មវិធីនានា ដើម្បីទាក់ទាញវិនិយោគិន និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីភាពវិជ្ជមានលើកិច្ចការងារវិនិយោគ និងការលើកទឹកចិត្តផ្សេងៗរបស់កម្ពុជា ទៅកាន់អ្នកវិនិយោគជប៉ុន ខណៈការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ ក្នុងរយៈពេល ៣ ត្រីមាស ដើមឆ្នាំ ២០២៣ សម្រេចបានជាង ១,៣ ពាន់លាន ...
ហ៊ិន ពិសី
https://www.postkhmer.com/business/2023-10-30-0804-255595.html
កម្ពុជាប្រកាសមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ ចំពោះសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានប្រកាសបដិសេធមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ ចំពោះសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនឡើយ ប៉ុន្តែកម្ពុជាសូមធ្វើការថ្កោលទោសចំពោះអំពើហិង្សានេះ ដែលបានបណ្តាលឱ្យជនស៊ីវិលស្លូតត្រង់បាត់បង់ជីវិតរាប់ពាន់នាក់។ ...
វង្ស ដារាវ៉ាឌី
https://www.postkhmer.com/national/2023-10-29-1722-255568.html
ដាក់ចេញវិធានការបង្កើនប្រសិទ្ធភាពដឹកជញ្ជូនរវាងកម្ពុជា-វៀតណាម
សាជីវកម្ម Saigon Newport ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ បានរៀបចំសិក្ខាសាលាដើម្បីស្វែងរកវិធានការពង្រឹងការតភ្ជាប់ និងអភិវឌ្ឍផ្លូវដឹកជញ្ជូនទំនិញវៀតណាម-កម្ពុជា កាលពីថ្ងៃទី២៨ ខែតុលា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/49ePYmr
កម្ពុជា អូស្ត្រាលី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការប្រៃសណីយ៍ និងទូរគមនាគមន៍
កម្ពុជា និងអូស្ត្រាលីបានពិភាក្សាគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ជាពិសេសសន្តិសុខតាមអ៊ីនធឺណិត និងការគ្រប់គ្រងធនធានខ្សែក្រោមទឹក និងប្រេកង់វិទ្យុ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501383274/cambodia-australia-discuss-post-and-telecommunications-cooperation/
តួនាទីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមមានសារៈសំខាន់ណាស់
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានសង្កត់ធ្ងន់ថា មីក្រូហិរញ្ញវត្ថុជាវិស័យមួយជាគន្លឹះក្នុងការជួយនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501383482/role-of-mfis-in-economic-and-social-development-crucial/
ក្រសួងពាណិជ្ជកម្មប្តេជ្ញាជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសថៃ
ក្រសួងពាណិជ្ជកម្មបានប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីជាមួយប្រទេសថៃ តាមរយៈការទាក់ទាញការវិនិយោគថ្មីៗមកកម្ពុជា និងតាមរយៈការបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501383488/moc-committed-to-boosting-trade-ties-with-thailand/
លោក ស៊ុន ចាន់ថុល ស្នើឱ្យជប៉ុនជំរុញការវិនិយោគវិជ្ជមាននៅកម្ពុជា
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យជប៉ុនផ្សព្វផ្សាយជាវិជ្ជមានអំពីសក្តានុពលវិនិយោគរបស់កម្ពុជា និងការលើកទឹកចិត្តផ្សេងៗទៀតដល់វិនិយោគិនជប៉ុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501382891/sun-chanthol-asks-japan-to-promote-positive-investment-in-cambodia/
កម្ពុជាអនុម័តទំហំថវិការប្រមាណ ៩,៤ពាន់លានដុល្លារសម្រាប់ការចំណាយរបស់រដ្ឋាភិបាល
រដ្ឋាភិបាលកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិចំនួន ៩,៤ ពាន់លានដុល្លារសម្រាប់ការចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំ ២០២៤ ធ្លាក់ចុះពី ៩,៦៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Se1CrK
របាយការណ៍៖ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅកម្ពុជានឹងកើមឡើងដល់ ២,០៧១ ដុល្លារនៅឆ្នាំក្រោយ
របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ២,០៧១ ដុល្លារក្នុងឆ្នាំ២០២៤ ពោលគឺកើនឡើងពី១,៩១៧ ដុល្លារក្នុងឆ្នាំ ២០២៣ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3QgQwj1
សហភាពអឺរ៉ុបស្វែងរកឱកាសវិនិយោគនៅកម្ពុជា
គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច សហភាពអឺរ៉ុប-អាស៊ាន បានមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យមើលការវិនិយោគរយៈពេលវែងនៅក្នុងប្រទេស។ នៅក្នុងវគ្គទីមួយ Kiripost អង្គុយជាមួយនាយកប្រតិបត្តិ Chris Murphy ដើម្បីមើលថាតើមានការរីកចំរើនអ្វីខ្លះ។ ...
Marissa Carruthers
https://kiripost.com/stories/eu-explores-investment-opportunities-in-cambodia
លោកឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា បញ្ហាសង្គមជាគន្លឹះនៃពាណិជ្ជកម្មអាមេរិក-កម្ពុជា
ស្ថានទូតអាមេរិកនៅភ្នំពេញបានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាដែលមានផលប្រយោជន៍ទៅវិញទៅមក តម្លាភាព តុល្យភាព និងប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុត រួមទាំងសិទ្ធិការងារផងដែរ។ ...
រស់ ហុងសេង
https://kiripost.com/stories/social-issues-key-to-us-cambodia-trade-says-ambassador
សហភាពអឺរ៉ុបផ្តល់ការគាំទ្រក្នុងការផ្លាស់ប្តូរបៃតង និងពាណិជ្ជកម្ម
សហភាពអឺរ៉ុបគ្រោងនឹងចាប់ផ្តើមគំនិតផ្តួចផ្តើមចំនួនពីរក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរបៃតង និងជំរុញពាណិជ្ជកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា នេះបើយោងតាមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំនៅកម្ពុជា លោក Igor Driesmans ។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/eu-offers-support-in-green-transition-and-trade
រដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលត្រូវបានព្យួរការងារ
រាជរដ្ឋាភិបាលបន្តផ្តល់ប្រាក់ឧបត្ថម្ភ (លើកទី៩) ជូនកម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរដែលបម្រើការងារនៅរោងចក្រចំនួន ៣៩ នៃវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង ...
សុខ រក្សា
https://www.postkhmer.com/national/2023-10-27-1025-255524.html
គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន ៤ ក្នុងនោះ មានការអនុម័តទាំងស្រុងលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ...
សុខ រក្សា
https://www.postkhmer.com/national/2023-10-27-1313-255539.html
កងទ័ពមួកខៀវចំនួន ៥៣ នាក់ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅម៉ាលី
កងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ចំនួន ៥៣ នាក់ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយសម្រេចបាននូវជោគជ័យ នៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋម៉ាលី។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងការពារជាតិ។ ...
សុខ រក្សា
https://www.postkhmer.com/national/2023-10-28-1409-255553.html-0
ក្រសួងមហាផ្ទៃ បើកកិច្ចពិភាក្សាជុំវិញការអនុវត្តការងារពាក់ព័ន្ធសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល
ក្រសួងមហាផ្ទៃ ដែលជាសមាជិកនៃគណៈកម្មាធិកាសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានបើកកិច្ចប្រជុំជាមួយនាយកដ្ឋានពាក់ព័ន្ធ ពិភាក្សាលើចំណុចប្រឈម និងប្រមូលធាតុចូល ដើម្បីរួមចំណែកជំរុញដល់ការអនុវត្តការងារពាក់ព័ន្ធប្រព័ន្ធរដ្ឋាភិបាលឌីជីថល ឱ្យសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា។ ...
សុខ រក្សា
https://www.postkhmer.com/national/2023-10-29-1619-255560.html
ថៃកាត់ថ្លៃប័ណ្ណការងារដល់ពលរដ្ឋខ្មែរមកត្រឹម ១៣ដុល្លារ
ចាប់ពីខែធ្នូ ពលរដ្ឋខ្មែរអាចទទួលបានប័ណ្ណការងារពីប្រទេសថៃដោយចំណាយ ១៣ ដុល្លារ ជំនួសតម្លៃបច្ចុប្បន្ន ៥២ ដុល្លារ។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/501382526/thailand-slashes-work-permit-fees-for-cambodians-to-13/
សហរដ្ឋអាមេរិកបន្តជួយដល់កម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែតុលា បានជួបពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501382316/us-continues-to-support-cambodia-in-the-areas-of-employment-social-security-and-vocational-training/
រដ្ឋមន្ត្រីប្រៃសណីយ៍និងទូរគមនាគមន៍ចង់ពង្រឹងភាពជាដៃគូជាមួយ UNDP ដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថល
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចង់ឃើញការពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដើម្បីពន្លឿនដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់បដិវត្តន៍ឌីជីថល។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3FwSjf1
កម្ពុជា និងវៀតណាមពង្រឹងភាពជាដៃគូក្នុងវិស័យសេដ្ឋកិច្ច ការពារជាតិ
កាលពីថ្ងៃទី២៥ តុលា ពិព័រណ៍ផលិតកម្មសេដ្ឋកិច្ចការពារជាតិកម្ពុជា-វៀតណាម ឆ្នាំ២០២៣ (VIDEX 2023) ត្រូវបានរៀបចំនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្នុងទីក្រុងភ្នំពេញ ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3SaSQL7