ព័ត៌មាន
លោក អូន ព័ន្ធមុនីរ័ត្ន៖ រដ្ឋាភិបាលនឹងដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីម្សិលមិញបានស្នើឱ្យវិស័យឯកជនចូលរួមពិភាក្សាលើបញ្ហាសំខាន់ៗដូចជាការដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចបច្ចុប្បន្ន ការកែសម្រួលពន្ធនាំចេញលើពន្ធទង់ដែង និងការវាយតម្លៃអត្រាការប្រាក់ហួសកាលកំណត់។ ...
ញ៉ាន ចំរ៉ុង
https://tinyurl.com/bda2dueb
ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញមានភាពងាយស្រួល
កម្ពុជាបានដាក់ឪ្យដំណើរការការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញដំណាក់កាលទី ៣ ដោយរួមបញ្ចូលក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន១២បន្ថែមទៀត ដើម្បីសម្រួលដល់ដំណើរការអាជីវកម្មនៅកម្ពុជា។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-online-business-registration-made-easier
នាយករដ្ឋមន្ត្រីថា កម្មកររោងចក្រដែលត្រូវបានព្យួរការងារគឺទទួលប្រាក់បានឧបត្ថម្ភ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់បំណាច់ដល់កម្មកររោងចក្រចំនួន ៣២,០០០ នាក់ ក្នុងនោះមានស្ត្រីចំនួន ២៦,០០០ នាក់ ដែលបានបាត់បង់ការងារដោយសារការព្យួររោងចក្រចំពេលមានការបញ្ជាទិញធ្លាក់ចុះ។ ...
សេង ម៉េងហេង
https://kiripost.com/stories/cambodia-suspended-factory-workers-to-receive-allowances-says-pm
កម្ពុជារកចំណូលបានជិត៤ពាន់លានដុល្លារក្នុងអំឡុងខែមករាដល់ខែសីហា
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជារកចំណូលបានចំនួន ១៦,៤៣០ ពាន់លានរៀល (ប្រហែល ៣,៩៨ ពាន់លានដុល្លារ) ជាប្រាក់ចំណូលក្នុងអំឡុងខែមករាដល់ខែសីហានៃឆ្នាំនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3x4bSaq
អន្តរក្រសួងប្រជុំគោលនយោបាយអភិវឌ្ឍន៍កសិកម្មទំនើបកម្ម
អន្តរក្រសួងបានបញ្ចប់ការពិភាក្សាលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍កសិកម្មសម្រាប់ឆ្នាំ២០២១-២០៣០កាលពីម្សិលមិញ ដោយទាញក្តីសង្ឃឹមខ្ពស់ចំពោះគោលនយោបាយលើកកម្ពស់ការអភិវឌ្ឍន៍កសិកម្មជាមួយនឹងវិធីសាស្រ្តប្រកួតប្រជែង ...
ជា វណ្ណយុទ្ធ
https://bit.ly/36FQ7nB
ជប៉ុនសន្យាផ្តល់ប្រាក់កម្ចី ១១៧ លានដុល្លារជាកម្ចីជំនួយសង្គ្រោះបន្ទាន់សម្រាប់ដោះស្រាយវិបត្តិជំងឺកូវីដ-១៩
នៅថ្ងៃចន្ទនេះ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/31gAIaC
អូស្ត្រាលីគាំទ្រកម្ពុជាតាមរយៈគម្រោងភាពជាដៃគូមេគង្គ-អូស្ត្រាលី
កាលពីម្សិលមិញ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាលោក Pablo Kang បានជម្រាបជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអំពីកម្មវិធីថ្មីៗជាច្រើនរបស់អូស្ត្រាលីដែលបានចាប់ផ្តើមនៅកម្ពុជាក្រោមគម្រោងភាពជាដៃគូមេគង្គ-អូស្ត្រាលី (MAP)។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50918848/australia-supports-cambodia-through-mekong-australia-partnership/
រដ្ឋមន្ត្រី៖ កម្ពុជាត្រូវការពេល ១០ ឆ្នាំ ដើម្បីអនុវត្តគំរូសេដ្ឋកិច្ចឌីជីថល
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ប្រទេស កម្ពុជាអះអាងថា កម្ពុជាអាចត្រូវការរយៈពេលយ៉ាងហោចណាស់ ១០ ឆ្នាំ ដើម្បីអាចប្រែក្លាយកំណើនសេដ្ឋកិច្ចកម្ពុជាដោយផ្អែកលើបច្ចេកវិទ្យាព័ត៌មាន។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់ ...
ហ៊ គីមសាយ
https://bit.ly/2Fbyn2Q
ពន្ធដារប្រមូលចំណូលបានជាង $២ ពាន់លាន
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំណូលពន្ធអាករបានជាង ២ ពាន់លានដុល្លារនៅឆ្នាំ ២០១៨ កើនឡើង ១៣,៣៧ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://bit.ly/2DMFmyy
ចំនួនរោងចក្របើកដំណើរការកាលពីឆ្នាំមុន
យោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឱ្យដឹងថា កាលពីឆ្នាំមុន មានការកើនឡើងគួរឱ្យកត់សម្គាល់នូវចំនួនរោងចក្រដែលបើកដំណើរការ ក្នុងនោះមានរោងចក្រថ្មីចំនួន ១៧៨ ដែលកើនឡើងចំនួន២៨ ច្រើនជាងឆ្នាំ២០១៧។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50569629/number-of-factory-openings-up-last-year/
ការជួសជុលផ្លូវថ្នល់បានកើនឡើងកាលពីឆ្នាំមុន
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា មានការជួសជុលផ្លូវថ្នល់ជាច្រើន កាលពីឆ្នាំមុន បើប្រៀបធៀបទៅនឹងការងារកាលពីឆ្នាំ២០១៨។ នៅក្នុងរបាយការណ៍ចេញកាលពីថ្ងៃពុធ ក្រសួងបានកត់សម្គាល់ថាខ្លួនបានជួសជុលផ្លូវជាតិ ...
សែន ដាវីត
https://www.khmertimeskh.com/50568071/road-repairs-increased-last-year/
ការកែលម្អផ្លូវជាតិលេខ ៤ នឹងចាប់ផ្តើមឆ្នាំ ២០១៩
គម្រោងកែលម្អផ្លូវជាតិលេខ ៤ ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជាអាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០១៩ បន្ទាប់ពីបានកម្ចីជាង ១០០ លានដុល្លារពីគ្រឹះស្ថានផ្តល់កម្ចីពិភពលោក។ នេះបើយោងតាមមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។ រដ្ឋាភិបាលកម្ពុជាបានទទួលកម្ចីហិរញ្ញប្បទានពីធនាគារ ...
ហ៊ឹន ពិសី
https://bit.ly/2uChbx5
ការប្រមូលពន្ធកើនឡើង ១០ ភាគរយនៅត្រីមាសទី១
អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធច្រើនជាង ៧៦១ លានដុល្លារអាមេរិក នៅអំឡុងពេល បី ខែដំបូងក្នុងឆ្នាំនេះ ដែលជាការកើនឡើងប្រហែល ១០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ ២០១៧។ ...
ម៉ៃ គុណមករា
https://www.khmertimeskh.com/50484337/tax-collection-rises-by-10-percent-in-q1/
រាជរដ្ឋាភិបាលដាក់បង្ហាញពីយុទ្ធសាស្ត្រកំណែទម្រង់ថវិកាថ្មី
កាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល សម្រាប់កំណែទម្រង់ថវិកា ដែលសំដៅបង្កើនការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃមូលនិធិសាធារណៈ។ក្រោមចំណងជើងថា “កម្មវិធីកំណែទម្រង់ប្រព័ន្ធថវិកាសម្រាប់ឆ្នាំ ២០១៨-២០២៥” គឺជាផែនការថ្មីសម្រាប់គោលនយោបាយ ...
សុខ ចាន់
https://www.khmertimeskh.com/50303602/government-reveals-new-budget-reform-strategy/
ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទកើនជិត ១៩ភាគរយ
អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទសរុបបានចំនួនប្រមាណ ៩៥៥,០០ លានដុល្លារ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥ ឃើញថា ការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់រយៈពេល ០៧ខែ ឆ្នាំ២០១៦ កើនឡើងចំនួនប្រមាណ ១៥១,៩០ លានដុល្លារ កើនឡើង ១៨,៩១ភាគរយ។ នេះបើយោងតាមតួលេខរបស់អគ្គនាយកដ្ឋានពន្ធដារ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2b0kDru
កម្ពុជា និងធនាគារពិភពលោកពង្រីកការចូលរួមអភិវឌ្ឍដើម្បីកាត់បន្ថយភាពក្រីក្រ និងបែកចែកផ្លែផ្កានៃកំណើនដោយសមធម៌
រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកចុះហត្ថលេខា លើកគម្រោងចំនួន៤ ដើម្បីជួយពង្រឹងលើការថែទាំផ្លូវថ្នល់ គ្រប់គ្រងធនធានជលផល លើកកម្ពស់ជីវភាពរស់ពឹងអាស្រ័យលើកសិកម្មក្នុងសហគមន៍គោលដៅនៅជនបទ និងលើកកម្ពស់ការទទួលបានសេវាសុខភាព ដែលផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាស្ថាប័នមួយរបស់ធនាគារពិភពលោកសម្រាប់ផ្តល់ហិរញ្ញវត្ថុដល់ប្រទេសក្រីក្រ។ ...
ផ្សារភាគហ៊ុនត្រៀមខ្លួនជាស្រេចសម្រាប់សហគ្រាសធុនតូច និងមធ្យម
សហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានមើលឃើញថា អាជីវកម្មខ្នាតតូចនិងមធ្យមប្រៀបបានដូចជាម៉ាស៊ីនដើម្បីជំរុញឱ្យមានកំណើននៅលើទីផ្សារហ៊ុនក្នុងស្រុក ខណៈពេលដែលក្រុមហ៊ុនដែលបានចុះបញ្ជីរួចជាច្រើនបានកើនឡើងជាលំដាប់។ ...
សុខ ចាន់
http://www.khmertimeskh.com/news/25855/stock-exchange-ready-for-smes/
ប្រទេសសិង្ហបុរី និងកម្ពុជាចុះហត្ថលេខាលើសន្ធិសញ្ញាពន្ធ
ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជាបានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជៀសវាងពន្ធទ្វេរមួយ ដើម្បីជម្រុញដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគឆ្លងដែនរវាងប្រទេសទាំងពីរ។ ...
Mary Swire
http://www.tax-news.com/news/Singapore_Cambodia_Sign_Tax_Treaty____71308.html
កូរ៉េផ្តល់ប្រាក់ ១៣លានដុល្លារអាមេរិកសម្រាប់គម្រោងកាត់បន្ថយគ្រោះទឹកជំនន់
កូរ៉េនឹងផ្តល់ប្រាក់កម្ចីសម្បទាន ១៣.៣លានដុល្លារអាមេរិក ដើម្បីជួសជុលសម្រាប់គម្រោងកាត់បន្ថយគ្រោះទឹកជំនន់ស្ទឹងសៀមរាបដំណាក់កាលទី II បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃម្សិលមិញ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារកូរ៉េអាហរ័ណនិ ...
សុខ ចាន់
http://www.khmertimeskh.com/news/23335/korea-gives--13-mil--for-flood-project/
សំបុត្រចូលទស្សនាអង្គរវត្តបានដាក់លក់លើបណ្តាញអ៊ីនធឺណេត
ប្រព័ន្ធសម្រាប់ទិញសំបុត្រចូលទស្សនានៅប្រាសាទអង្គករវត្តនឹងត្រូវលក់បណ្តាញអ៊ីនធឺណិត ក្នុងគោលបំណងពន្លៀនសន្ទុះនិងផ្តល់ភាពងាយស្រួលដល់អ្នកទេសចរទាំអស់ ក៏ដូចជាធ្វើឱ្យមានតម្លាភាពនិងភាពប្រាកដប្រាជានៃប្រាក់ចំណូលបាន ...
ស ច័ន្ទដារ៉ា
http://www.phnompenhpost.com/business/ticket-sales-angkor-wat-go-online
ធនាគារ ADBគ្រោងផ្ដល់ហិរញ្ញប្បទាន៨៨០លានដុល្លារឲ្យកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) គ្រោងនឹងផ្ដល់ហិរញ្ញប្បទានសរុបប្រមាណ ៨៨០លានដុល្លារអាមេរិក មកកាន់កម្ពុជា សម្រាប់ឆ្នាំ២០១៦–២០១៨។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
សុខ ចាន់
http://bit.ly/1PjBn8G
ADB ផ្តល់ប្រាក់កម្ចី៦៧លានដុល្លារ សម្រាប់គម្រោង៣នៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ប្រាក់កម្ចី៦៧លានដុល្លារអាមេរិក ដើម្បីគាំទ្រ និងកែលម្អការផ្គត់ផ្គង់ទឹក វិស័យទេសចរណ៍ និងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/adb-provides-us67-mln-in-loan-for-three-projects-in-cambodia-7889
ធនាគារអភិវឌ្ឍន៍អាស៊ី ផ្ដល់ថវិការជិត ៩៩ លានដុល្លារសម្រាប់គម្រោង៣ ដល់កម្ពុជា
ធនាគារនេះបានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីជិត ៩៩ លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន៣ យោងតាមសេចក្តីប្រកាសព័ត៌មានដែល ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/world/2014-10/27/c_133746073.htm
និយ័តករផ្សារហ៊ុនរបស់ថៃ និង កម្ពុជាចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ
អាជ្ញាធរអនុវត្តន៏ច្បាប់ទីផ្សារមូលបត្រកម្ពុជានិងថៃបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិពិគ្រោះយោបល់ និងការផ្លាស់ប្តូរព័ត៌មាននៅក្នុងទីផ្សារភាគហ៊ុន។ ...
បុគ្គលិកសារព័ត៌មាន Xinhuanet News
http://news.xinhuanet.com/english/business/2014-04/02/c_133233007.htm