រដ្ឋាភិបាល
ម៉ុងតាញ៉ា៦នាក់កំពុងស្វែងរកស្ថានភាពជាជនភៀសខ្លួននៅរាជធានីនៃប្រទេសកម្ពុជា
កាលពីថ្ងៃច័ន្ទ មន្ត្រីនៃអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយរូបបានឱ្យដឹងថា ម៉ុងតាញ៉ា៦នាក់ ដែលបានរត់គេចពីប្រទេសវៀតណាម និងចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ ដើម្បីស្វែងរកស្ថានភាពជាជនភៀសខ្លួន បានមកដល់រាជធានីភ្នំពេញហើយ។ ...
រដ្ឋា វិសាល
http://www.rfa.org/english/news/cambodia/six-montagnards-seek-refugee-status-in-cambodian-capital-07202015144307.html
ទីស្ដីការគណៈរដ្ឋមន្ត្រីរិះគន់លោក សម រង្ស៊ី ជុំវិញផែនទីទិញពីបារាំងក្នុងតម្លៃត្រឹមតែ១៦៨ដុល្លារ
ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ រិះគន់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ខ្លាំងៗជុំវិញផែនទីមួយផលិតដោយបារាំង ដែលលោកបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយអះអាងថា ប្រធានគណបក្សប្រឆាំងរូបនេះមិនគោរព ...
គណកម្មាធិការជាតិរៀបចំការបោះឆ្នោតស្នើសុំបង្កើតនាយកដ្ឋានថ្មី
គណកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងដាក់ពង្រាងអនុក្រឹត្យទៅកាន់រដ្ឋាភិបាលនៅសប្តាហ៍នេះ ស្តីអំពីការបង្កើតស្ថាប័ននាយកដ្ឋានថ្មីចំនួនបីដែលនឹងគ្រប់គ្រងទៅលើទំនាក់ទំនងសាធារណៈ បញ្ជីបោះឆ្នោតនិងលទ្ធកម្ម។ ...
ខេង សុធា
https://www.cambodiadaily.com/news/election-commission-proposes-creation-of-new-departments-88892/
សម រង្ស៊ី៖ ការផ្លាស់ប្តូរនឹងមិនត្រលប់ថយក្រោយនោះទេ
ពីរឆ្នាំបន្ទាប់ពីការធ្វើមាតុភូមិនិវត្តនិងក្រោយការនារទេសខ្លួនទៅកាន់ប្រទេសបារាំង ប្រធានគណបក្សសង្គ្រោះជាតិបានឱ្យដឹងថា ការផ្លាស់ប្តូរដែលបានកើតមានឡើងនៅកម្ពុជា មានភាពរីកដុះដាលយ៉ាងខ្លាំងនិងមិនអាចត្រលប់ថយក្រោយវិញទេ។ ...
Vincent MacIsaac
http://www.khmertimeskh.com/news/13508/sam-rainsy-----change-is-irreversible---/
រដ្ឋមន្ត្រីជួយបើកសម្ភោធកសិដ្ឋានកៅស៊ូថ្មីរបស់ឧកញ៉ាទ្រីភាព
នៅថ្ងៃអាទិត្យ ក្នុងខេត្តព្រះវិហារ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអុល បានជួយសម្ពោធគម្រោងចំការកៅស៊ូនិងសម្ភារៈបរិក្ខារជំនួយមានតម្លៃ ៥២លានដុល្លារ របស់លោកឧកញ៉ាទ្រីភាពដែលនឹងប្រតិបត្តិការលើដីដែលលោក បានកាប់ព្រៃការពារអស់ ចំនួនរាប់ពាន់ហិចតាមកដំណើរការ។ ...
អូន ភាព
https://www.cambodiadaily.com/news/minister-helps-open-controversial-tycoons-new-rubber-farm-88896/
សកម្មជនព្រំដែនត្រូវបានបញ្ឈប់មុនធ្វើដំណើរទៅដល់កន្លែងជម្លោះ
មនុស្សភាគច្រើនក្នុងចំណោមសកម្មជនចំនួន២០០០នាក់ដែលបានធ្វើដំណើរទៅកាន់កន្លែងជម្លោះនៃព្រំដែនជាមួយ ប្រទេសវៀតណាម ក្នុងសង្កាត់កំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីល្ងាចម្សិលមិញមិនត្រូវបានអនុញ្ញាតិ្តឱ្យធ្វើដំណើរ ទៅកាន់ប៉ុស្តិ៍ព្រំដែនលេខ២០៣ ដែលជាគោលដៅរបស់ពួកគេនោះទេ។ ...
Ros Chanveasna and Ven Rathavong
http://www.khmertimeskh.com/news/13464/border-activists-fall-short-of-mark/
ក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សអំណាចខ្មែរ ដែលធ្លាប់ជាអង្គការភេរវកម្មជាផ្លូវការ
ក្រសួងមហាផ្ទៃបានចុះបញ្ជីគណបក្សអំណាច ខ្មែរដែលកើតចេញពីចលនាអំណាចពលរដ្ឋខ្មែរជាអង្គការ ភេរវកម្ម ជាផ្លូវការកាលពីថ្ងៃសុក្រ បន្ទាប់ពីការទទូចសុំជាច្រើនឆ្នាំ បើទោះជាខ្វះ ...
តំណាងរាស្ត្រគណបក្សប្រឆាំងនៃប្រទេសកម្ពុជា ដឹកនាំអ្នកគាំទ្រទៅពិនិត្យមើលព្រំដែនមានជម្លោះជាមួយប្រទេសវៀតណាមសារជាថ្មី
កាលពីថ្ងៃអាទិត្យ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនៃប្រទេសកម្ពុជា រៀល ខេមរិន្ទ្រ និង អ៊ុំ សំអាន បានដឹកនាំអ្នកគាំទ្រជាង ១,០០០នាក់ ទៅពិនិត្យមើលព្រំដែនកម្ពុជា-វៀតណាមនៅក្នុងខេត្តស្វាយរៀង សារជាថ្មី ដែលជាទីកន្លែងពួកគេបានប្រឈមជាមួយនឹងអ្នកភូមិវៀតណាម កាលពីខែ ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=293340
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ ការចុះបញ្ជីឈ្មោះតាមប្រព័ន្ធឌីជីថលនឹងកាត់បន្ថយបញ្ហាលួចបន្លំសន្លឹកឆ្នោត
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្សពុទ្ធា បានឱ្យដឹងថា បញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រសម្រាប់ការបោះឆ្នោតខាងមុខនេះនឹងចុះបញ្ជីឈ្មោះពិតរបស់ប្រជាពលរដ្ឋព្រមទាំងកាត់បន្ថយការលួចបន្លំសន្លឹកឆ្នោតនិងកម្ចាត់ភាពមិនប្រក្រតីនៃឈ្មោះជាន់គ្នាពីរដង ដែលជាបញ្ហានៃការបោះឆ្នោតកន្លងទៅនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/13460/nec--digital-voter-registry-to-reduce-fraud/
សមាជិកសភាឈ្លោះប្រកែកគ្នាដោយសារលិខិតស្តីអំពីបញ្ហាព្រំដែន
កាលពីថ្ងៃសុក្រ អ្នកនាំពាក្យរដ្ឋសភា លោកឈាង វុន បានវាយប្រហារសារជាថ្មីម្តង ទៀតទៅកាន់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលជាអ្នកដឹកនាំយុទ្ធនាការបច្ចុប្បន្នរបស់គណបក្សប្រឆាំងដើម្បីបង្ហាញពីការលុកលុយរបស់វៀតណាមចូលមកក្នុងទឹកដីប្រទេសកម្ពុជា។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/assembly-members-quarrel-over-border-letter-88864/
អភិបាលក្រុងសន្យាចាត់តាំងបុគ្គលិកថ្មីបន្ថែមនៅមជ្ឈមណ្ឌលព្រៃស្ពឺ
ក្នុងដំណើរទស្សនកិច្ចមួយនៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺកាលពីថ្ងៃសុក្រ លោកប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានសន្យាថានឹងចាត់តាំងបុគ្គលិកថ្មីបន្ថែមចំនួន ១០រូប ទៅធ្វើការនៅមជ្ឈមណ្ឌលនេះ ដែលជាទីកន្លែងនៃពាក្យបណ្តឹងចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដោយបុគ្គលិកទៅកាន់ប្រជាពលរដ្ឋជាប់ឃុំឃាង។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/city-governor-pledges-new-staff-at-social-affairs-center-88855/
អ្នកនេសាទជនជាតិវៀតណាមនៅខេត្តកោះកុងត្រូូវបានចាប់ខ្លួននិងនារទេសខ្លួនចេញពីកម្ពុជា
ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ឈប់ការនេសាទខុសច្បាប់លើដែនទឹកកម្ពុជា កាលពីសប្តាហ៍មុន នគរបាលអន្តោប្រវេសន៍បានចាប់ឃាត់ខ្លួនកម្មករទូកនេសាទជនជាតិវៀតណាម ចំនួន១១នាក់នៅលើដែនទឹកប្រទេសកម្ពុជាក្នុងខេត្តកោះកុង និងបានបញ្ជាឱ្យ សមាជិកថ្មីចំនួន៣៩នាក់របស់ពួកគេនារទេសខ្លួនអ្នកនេសាទទាំងនេះចាកចេញពីក្នុងប្រទេស។ ...
Khmer Times team
http://www.khmertimeskh.com/news/13462/vn-fishermen-arrested-in-koh-kong--deported/
ប្រទេសកម្ពុជាចេញប័ណ្ណការងារឱ្យជនបរទេស ២៥,០០០ នាក់ក្នុងរយៈពេល៦ខែដំបូង
សារព័តមានក្នុងស្រុកមួយបានឱ្យដឹងកាលពីថ្ងៃសុក្រថា នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០១៥នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសកម្ពុជា បានចេញប័ណ្ណអនុញ្ញាតការងារប្រហែលចំនួន ២៥,០០០ ប័ណ្ណ ឱ្យជនបរទេស ដែលជាចំនួនច្រើនជាងប្រហែល៥,០០០ប័ណ្ណ នៃចំនួនប័ណ្ណអនុញ្ញាតសរុបកាលពីឆ្នាំ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/article/6617771/2015/07/17/cambodia-grants-work-cards-25000-foreigners-six-months
អង្គការសហប្រជាជាតិ ឆ្លើយតបនឹងសំណើផែនទីរបស់ហ៊ុនសែន
អង្គការសហប្រជាជាតិ បានឆ្លើយតបទៅនឹងសំណើរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានសុំផែនទីសម័យមុនខ្មែរក្រហម ដែលលោកសង្ឃឹមថា នឹងជួយដោះស្រាយជម្លោះព្រំដែនជាមួយនឹងប្រទេសវៀតណាម។ ...
សុខ ខេមរា
http://www.voacambodia.com/content/un-responds-to-hun-sen-map-request/2866459.html
ប្រទេសវៀតណាម និងកម្ពុជា ចុះត្រួតពិនិត្យរួមគ្នាដល់ទីកន្លែងអំពីឧប្បត្តិហេតុនៅព្រំដែន
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមការងារវៀតណាម-កម្ពុជា បានចុះត្រួតពិនិត្យរួមគ្នាដល់ទីកន្លែង នៅតំបន់ចន្លោះបង្គោលព្រំដែនលេខ ២០២ និង ២០៣ ស្ថិតនៅក្នុងភូមិប៊ិញបាក ឃុំប៊ិញហួតាយ ស្រុកម៉ុកហ័រ របស់ខេត្តឡុង ...
បុគ្គលិកសារព័ត៌មាន Thanh Nien
http://www.thanhniennews.com/politics/vietnam-cambodia-conduct-joint-field-inspection-on-border-incident-48083.html
លោកនាយករដ្ឋមន្ត្រី៖ បង្គោលព្រំដែនមួយចំនួនអាចបោះមិនត្រឹមត្រូវនៅក្នុងទឹកដីកម្ពុជា
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា បង្គោលព្រំដែនមួយចំនួនដែលកំណត់ព្រំដែនជាមួយវៀតណាមអាចត្រូវបានបោះមិនត្រឹមត្រូវនៅក្នុងទឹកដីកម្ពុជា ប៉ុន្តែលោកបានលើកឡើងថា រដ្ឋាភិបាលអាចពិនិត្យឡើងវិញ ...
ឃួន ណារិម
http://www.cambodiadailykhmer.com/news/26477/
អភិបាលក្រុងធ្វើកិច្ចពិភាក្សាស្តីអំពីការជួយសង្គ្រោះជនដែលគ្មានទីលំនៅ
មុនពេលដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺនៅថ្ងៃសុក្រ កាលពីថ្ងៃពុធអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្សបានជំរុញឱ្យអង្គការមិនមែនរដ្ឋាភិបាលទទួលយកមនុស្សដែលគ្មានទីលំនៅតាមដងវិថីទៅរស់នៅក្នុងទីកន្លែងមានសុវត្ថិភាព ដែលអាចជួយពួកគេស្តួចស្តារឆាកជីវិតឡើងវិញ នេះបើយោងតាមព័ត៌មានមួយចុះផ្សាយ នៅលើគេហទំព័ររបស់សាលារាជធានីភ្នំពេញ។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/governor-holds-meeting-on-helping-homeless-88711/
រដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ក្រុមអូឡាំពិកពិសេស
រដ្ឋាភិបាលនៃប្រទេសកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២០,០០០ដុល្លារអាមេរិច ដល់ក្រុមជម្រើសជាតិអូឡាំពិកពិសេស សម្រាប់ការធ្វើដំណើរ និងការប្រកួតប្រជែងកីឡាឆ្នាំនេះ នៅទីក្រុងឡូសអានជេលែស ក្នុងចុងខែនេះ។ ...
ហ៊ាន សុជាតា
http://www.voacambodia.com/content/govt-grants-funding-for-special-olympic-team/2865153.html
ហ៊ុន សែន បដិសេធការបាត់បង់ដីទៅឱ្យការរំកិលព្រំដែន
កាលពីព្រហស្បតិ៍ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហ៊ុន សែន បានឱ្យដឹងថា ទាំងរូបលោក និងទាំងរដ្ឋាភិបាលរបស់លោក មិនដែលបានធ្វើឱ្យបាត់បង់ដែនដីទៅប្រទេសជិតខាងទេ។ សេចក្តីថ្លែងការណ៍របស់លោក កើតមានឡើងបន្ទាប់ពីមានជម្លោះការទូត ...
នៅ វណ្ណារិន
http://www.voacambodia.com/content/hun-sen-denies-loss-of-land-to-border-encroachment/2865171.html
អនុប្រធានគណបក្សប្រឆាំង ស្នើឱ្យមានពហុភាពនៅក្នុងនយោបាយ
កឹម សុខា ប្រធានគណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិ កំពុងតែឋិតនៅទីក្រុងប៉ារីស។ លោក មិនបានចូលរួមបាយពេលល្ងាចជាមួយនឹងគ្រួសារលោក សម រង្សុី ប្រធានគណបក្សសង្គ្រោះជាតិ និង លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទេ។ ប៉ុន្តែ ខណៈពេលដែល ...
ហ៊ុល រស្មី
http://www.voacambodia.com/content/opposition-vp-calls-for-plurality-in-politics/2865140.html
ប្រទេសកម្ពុជាប្រគល់អដ្ឋិធាតុកងទ័ព១៨នាក់ ទៅឱ្យប្រទេសវៀតណាម
កាលពីម្សិលមិញ អដ្ឋិធាតុកងទ័ពវៀតណាម ១៨នាក់ ដែលបានស្លាប់នៅប្រទេសកម្ពុជាក្នុងអំឡុងពេលសង្គ្រាម ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញ នៅក្នុងពិធីមួយដែលត្រូវបានរៀបចំធ្វើនៅខេត្តតាកែវ ប្រទេសកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/society/273160/cambodia-returns-remains-of-18-soldiers-to-vn.html
ចំណងពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងចិន កំពុងទទួលបានសន្ទុះថ្មីមួយ
ប្រទេសវៀតណាម និងប្រទេសចិន កំពុងទទួលបានកម្លាំងរុញច្រានថ្មីមួយ នៅក្នុងទំនាក់ទំនងខាងសេដ្ឋកិច្ច ដោយទទួលបានការរីកធំធាត់ជាបន្តបន្ទាប់លើចំណូលពាណិជ្ជកម្មទ្វេភាគី នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០១៥នេះ។ស្ថិតិ មកពីការិយាល័យស្ថិតិនៃ ...
បុគ្គលិកសារព័ត៌មាន Want China Times
http://www.wantchinatimes.com/news-subclass-cnt.aspx?id=20150716000057&cid=1102
កម្ពុជានៅតែបន្តតាមដានលើការធ្វើពាណិជ្ជកម្ម
យោងទៅតាមព័ត៌មាន នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយបង្អស់របស់ ក្រសួង ស្តីពីការចុះបញ្ជីនៅក្នុងវិស័យបដិសណ្ឋារកិច្ចនិងការធ្វើដំណើរ ក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានផ្តល់ចំណាត់ថ្នាក់ផ្កាយទៅដល់សណ្ឋាគារ ចំនួន ២៦។ ...
Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2015/07/cambodia-keeps-tabs-on-trade/
កម្ពុជាស្នើសុំផែនទីពី បារាំង សហរដ្ឋអាមេរិក និងអង់គ្លេស
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានផ្ញើលិខិតបីច្បាប់ផ្សេងគ្នាទៅបណ្តាថ្នាក់ដឹកនាំនៃប្រទេសមហាអំណាចមានប្រទេសបារាំង សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីស្នើសុំ «កិច្ចសហការ» ផ្តល់ជូនកម្ពុជានូវផែនទីបោនខ្នាត ១ លើ ១០០០០០ និងផ្តល់អ្នកជំនាញការលើបញ្ហានេះខណៈដែលកម្ពុជាកំពុងមាន ...
ឆាយ ច័ន្ទនីដា, ឃុត សុភចរិយា និង មាស សុខជា
http://bit.ly/1fKKnsI