វិស័យឧស្សាហកម្ម
អ្នកវិនិយោគបុរីនានាដាក់ចេញយុទ្ធសាស្រ្តថ្មី ខណៈការលក់លំនៅឋានធ្លាក់ចុះ
មិនត្រឹមតែខុនដូទេ សំណង់លំនៅឋាននៅតាមបុរីនានា ក៏បានធ្លាក់ចុះនូវកម្រិតនៃការលក់ចេញរបស់ពួកគេផងដែរ ដែលធ្វើឲ្យម្ចាស់បុរីស្ទើរតែទាំងអស់បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញអ្នកត្រូវការលំនៅឋានថ្មីៗ។ លោក ង៉ែត ពិសិដ្ឋ ជំនួយការអគ្គនាយកបុរីពិភពថ្មី បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការលក់លំនៅឋានក្នុងគម្រោងរបស់លោក ពិតជាបានធ្លាក់ចុះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឲ្យក្រុមហ៊ុនបានបញ្ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញអ្នកត្រូវការលំនៅឋានថ្មីៗ តាមរយៈការបង់ប្រាក់ប្រចាំខែជំនួសការកក់ប្រាក់ដែលក្រុមហ៊ុនតម្រូវឲ្យអតិថិជនបង់ឲ្យទៅក្រុមហ៊ុនជាមុននោះ។ ...
ស៊ីវ ម៉េង
http://bit.ly/2bFyYgm
ក្រុមហ៊ុន Shukaku និង Don Bosco ចុះហត្ថលេខាលើ MoU សហការគ្នា
ក្រុមហ៊ុនវិនិយោគ Shukaku បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា (MoU) ជាមួយនឹងអង្កការដែលផ្តោតសំខាន់ទៅលើការអប់រំ និងការហ្វឹកហាត់ Don Bosco Foundation ដែលកិច្ចព្រមព្រៀងនេះមានតម្លៃ៦៩០០០ដុល្លារ។ ភាគីទាំងសងខាងបានចាត់ទុកការចុះហត្ថលេខានេះថា ជាការចាប់ផ្តើមនៃទំនាក់ទំនងរុងរឿងរយៈពេលយូរអង្វែង។ ក្រោមកិច្ចព្រមព្រៀងនេះ Shukaku នឹងឧបត្ថម្ភអាហារូបករណ៍រយៈពេល២ឆ្នាំ ចំនួន២០អាហារូបករណ៍ សម្រាប់សិស្សរបស់ Don Bosco ក៏ដូចជាសាងសង់បន្ទប់កុំព្យូទ័រថ្មីមួយ។ ...
Post Staff
http://bit.ly/2btNWmv
ក្រសួង ជំរុញមន្ទីរទេសចរណ៍សហការអង្គភាពពាក់ព័ន្ធរៀបចំសន្តិសុខ តាមឆ្នេរ
ក្រសួងទេសចរណ៍ណែនាំដល់មន្ទីរទេសចរណ៍គ្រប់ខេត្តនៃតំបន់ឆ្នេរសមុទ្រត្រូវបន្តជំរុញកិច្ចសហការឲ្យបានសកម្មជាងមុនជាមួយអង្គភាពជំនាញពាក់ព័ន្ធដើម្បីធានាឲ្យបាននូវសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យនៅតាមឆ្នេរខ្សាច់កម្សាន្ត ស្របពេលមានភ្ញៀវទេសចរបានលង់ទឹកសមុទ្រជាបន្តបន្ទាប់ ដោយសារបញ្ហាអាកាសធាតុ។ សេចក្តីណែនាំរបស់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ឃុន ស្ដីពីការពង្រឹងការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តក្នុងខេត្តតំបន់ឆ្នេរសមុទ្រ ចុះថ្ងៃទី២៣ ខែសីហា បានលើកឡើងថា កន្លងមក រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រសួងទេសចរណ៍ ធ្លាប់បានដាក់ចេញនូវបទដ្ឋានគតិយុត្តិជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ឆ្នេរ ប៉ុន្តែការអនុវត្តនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយ។ ...
ប៉ិច សុធារី
http://bit.ly/2bCZ8AA
៨ខែដើមឆ្នាំរោងចក្រកាត់ដេរ៧០បិទទ្វារដោយសារស្ថានភាពនយោបាយ
រោងចក្រកាត់ដេរប្រមាណ៧០ដែលជាសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបិទសង្វាក់ផលិតកម្មក្នុង ៨ខែឆ្នាំនេះ ដោយសារតែភាពមិនប្រាកដប្រជានៃស្ថានភាពនយោបាយក្នុងស្រុក ភាពតានតឹងនៃការប្រកួតប្រជែងពីបណ្តាប្រទេសជិតខាង និងបាតុកម្មខុសច្បាស់មួយចំនួន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ ...
សុខ ចាន់
http://bit.ly/2bL3O4v
តម្រូវការគ្រឿងម៉ាស៊ីនក្នុងឧស្សាហកម្មកាត់ដេរកើន
ខណៈឧស្សាហកម្មកាត់ដេរកម្ពុជាកំពុងបង្វែរទៅរកផលិតកម្មតម្លៃបន្ថែមការវិនិយោគលើគ្រឿងម៉ាស៊ីនទំនើបនៅក្នុងឧស្សាហកម្មនេះកំពុងកើនឡើងខណៈវាក៏ជាផ្នែកមួយនៃការកាត់បន្ថយថ្លៃឈ្នួលពលកម្មផងដែរ។ នេះបើយោងតាមការអះអាងពីអ្នកជំនាញក្នុងឧស្សាហកម្មនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/2bLLIiF
កូដកម្មនៅរោងចក្រស្រាបៀរអង្គរធ្វើឲ្យប៉ះពាល់ខ្លាំងដល់សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុននេះ
អ្នកតវ៉ាបានលើកឡើងថា កូដកម្មរបស់កម្មករមានសភាពរឹតខ្លាំងឡើងកាលពីម្សិលមិញ នៅរោងចក្រផលិតស្រាបៀរអង្គររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រក្នុងក្រុងព្រះសីហនុ ដោយក្រុមហ៊ុននេះបានទទួលស្គាល់ថា ការឈប់ធ្វើការបង្កឲ្យមានការអាក់ខានជាខ្លាំង។ លោក ឆេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៅក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រនេះបានលើកឡើងថា “ការតវ៉ានេះមានផលប៉ះពាល់ខ្លាំងលើសង្វាក់ ផលិតផលរបស់ក្រុមហ៊ុន”។តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីទំហំខូចខាតចំពោះប្រតិបត្តិការរបស់រោងចក្រឡើយ។ ...
ឆន ភារុណ
http://www.cambodiadailykhmer.com/33804
អាជ្ញាធរអប្សរាឲ្យអ្នកលេង Pokémon Go មានការប្រុងប្រយ័ត្ន
អាជ្ញាធរជាតិអប្សរាបានអំពាវនាវឲ្យទាំងភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ដែលលេងល្បែងកំពុងពេញនិយមឈ្មោះPokémonGoឲ្យមានការប្រុងប្រយ័ត្នក្នុងការលេងល្បែងនេះនៅក្នុងតំបន់អង្គរដោយគោរពនូវស្លាកសញ្ញានានានៅក្នុងប្រាសាទផងដែរ។ ដោយបារម្ភពីគ្រោះថ្នាក់ជាយថាហេតុណាមួយកើតមានឡើងចំពោះអ្នកលេងល្បែង Pokémon Go នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃសុក្រ បានចេញសេចក្តីជូនដំណឹងមួយទៅដល់ភ្ញៀវទេសចរទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នពេលដែលលេងល្បែងនេះក្នុងបរិវេណអង្គរ និងមិនអនុញ្ញាតឲ្យចូលក្នុងតំបន់ហាមឃាត់ទេ។ ...
មុំ គន្ធា
http://bit.ly/2buHNqN
សូត្រកម្ពុជា ប៉ះពាល់ដោយសារខ្វះពលកម្ម និងការនាំចូលពីបរទេស
ឧស្សាហកម្មសូត្រកម្ពុជាបានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែកង្វះខាតកម្លាំងពលកម្មនិងការហូរចូលសរសៃអំបោះសូត្រនិងផលិតផលសូត្រជាច្រើនទៀតមកពីប្រទេសជិតខាងខណៈក្រសួងពាណិជ្ជកម្ម កំពុងតែដុតដៃដុតជើងក្នុងការផ្សព្វផ្សាយ និងជំរុញដល់អ្នកផលិតសរសៃអំបោះសូត្រ និងសូត្រដើម្បីផ្គត់ផ្គង់ទីផ្សារ និងស្វែងរកទីផ្សារជូនអ្នកផលិតសូត្រផងដែរ។ ...
សុខ ចាន់
http://bit.ly/2boumcM
អាកាសចរណ៍ VietJet នឹងចាប់ផ្តើមសេវាឡើងវិញ
ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប VietJet របស់វៀតណាមនឹងចាប់ផ្ដើមការហោះហើរជាថ្មីមកកាន់ទីផ្សារកម្ពុជានៅចុងខែតុលាបន្ទាប់ពីការផ្អាកដំណើរការអស់រយៈពេល ៦ ខែមក។ នេះបើតាមលោក វណ្ណ ចន្ធី ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាសនៅលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បានឲ្យដឹងកាលពីម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2bi7Thu
ផ្សារក្រោមដីរបស់កាស៊ីណូ ណាហ្គា បានបើកដំណើរការ
ផ្លូវក្រោមដីរបស់ណាហ្គា (NagaCity Walk) ដែលវិនិយោគ ៩៤ លានដុល្លារលើមជ្ឈមណ្ឌលហាងក្រោមដីសម្រាប់ផ្ដល់ជូនអតិថិជនកាស៊ីណូមានប្រាក់ច្រើនបានបើកសាកល្បងកាលពីម្សិលមិញដែលមានទំនិញរួចពន្ធប្រណីតៗរាប់ចាប់ពីស្រានាំចូលរហូតដល់នាឡិកាដៃ Calvin Klein និងគ្រឿងអលង្ការ Swarovski ជាដើម។ ...
Kali Kotoski
http://bit.ly/2bzhzST
កម្ពុជា កំណត់គោលដៅចំនួនភ្ញៀវទេសចរជប៉ុន ឲ្យបាន៣០ម៉ឺននាក់ត្រឹមឆ្នាំ ២០២០
កម្ពុជាបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរជប៉ុន មកទស្សនាក្នុងប្រទេសឲ្យបាន ៣០ម៉ឺននាក់ ត្រឹមឆ្នាំ២០២០ ខាងមុខ ខណៈពេលដែលការតភ្ជាប់ហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន គ្រោងធ្វើឡើងចាប់ពីដើមខែកញ្ញា តទៅ ប៉ុន្តែអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ ស្នើឲ្យអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងពង្រឹងសេវាកម្មទេសចរណ៍បន្ថែម។ ...
ជា វណ្ណៈ
http://bit.ly/2b0KwLE
នំស្រួយនឹងនាំចេញទៅប្រទេសចិន
សហគ្រាសនំស្រួយធ្វើពីម្ស៉ៅអង្ករ លី លី ខូអិលធីឌី បានកំពុងចាប់ផ្តើមនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសចិន ដែលនេះជាផ្នែកមួយនៃការជម្រុញការពង្រីកទីផ្សារអាស៊ាន។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28557/rice-crackers-bound-for-china/
ភ្ញៀវទេសចរក្នុងស្រុកដើរកម្សាន្តក្រៅប្រទេសកើនឡើងក្នុងឆមាសទី១
កំណើនភ្ញៀវទេសចរក្នុងស្រុកចេញទៅដើរកម្សាន្តនៅក្រៅប្រទេសជិត៧០ ម៉ឺននាក់ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ កើនឡើង ២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនភ្ញៀវជាតិសម្រុកទៅក្រៅប្រទេសដើរកម្សាន្តនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យនេះ លើកឡើងថា គឺមកពីកត្តាសេដ្ឋកិច្ចរីកចម្រើន។ ...
ជា វណ្ណៈ
http://bit.ly/2bwcuir
តម្រូវការសម្រាប់អចលនទ្រព្យសម្រាប់ពាណិជ្ជកម្មនៅតែខ្ពស់
ខណៈដែលនៅភ្នំពេញនៅតែបន្តតម្រូវការអាគារពាណិជ្ជកម្ម ទោះជាយ៉ាងណាអត្រាស្នាក់នៅបានចុះបន្តិចម្តងៗសម្រាប់វិស័យលំនៅដ្ឋាន នេះបើយោងតាមក្រុមប្រឹក្សាអចលនទ្រព្យពាណិជ្ជកម្ម និងលំនៅឋាន Knight Frank។ . ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/28403/demand-for-commercial-property-still-high/
ក្រសួងដែនដីនឹងចេញ "ប្លង់កម្ពស់" និងគម្លាតសំណង់អគារសាងសង់ថ្មីនៅក្បែរតំបន់បេតិកភណ្ឌ
នៅពេលរូបភាពសំណង់អគារធំៗ និងខ្ពស់ៗជាច្រើនកំពុងរីកដុះច្រូងច្រាងគ្រប់ទីកន្លែងនៅលើទឹកដីនៃរាជធានីបុរាណ ដែលមានវ័យចំណាស់ជាងកន្លះសហវត្សរ៍នេះ វាក៏បានបង្កើនឲ្យមានការព្រួយបារម្ភខ្លះៗ និងការប្រុងប្រយ័ត្នកាន់តែខ្លាំងផងដែរ ព្រោះលំហទីក្រុងនៃដែនដីសណ្តរទន្លេចតុមុខដ៏ល្អប្លែកខុសពីគេនេះ មាន បន្សល់ទុកនូវរតនសម្បត្តិបេតិកភណ្ឌជាច្រើនផងដែរ រួមទាំងស្ថាបត្យកម្មសំណង់ប្រាសាទបុរាណ បូជនីយដ្ឋាន ព្រះរាជវាំង វត្តអារាម សំណង់បែបអាណានិគម និងសំណង់ខ្មែរនីយកម្មទំនើបកាលពីមុន សម័យសង្គ្រាមទសវត្សរ៍១៩៧០ ជាដើម។ល។ ...
មឿន ញាណ
http://bit.ly/2aPIJsH
ក្រុមហ៊ុនថៃ M.S.K Fertilizer នាំចូលជីសរីរាង្គពីប្រទេសថៃ មកកម្ពុជា
ក្រុមហ៊ុនក្នុងស្រុកប្រាយវ៉េគ្រុបនិងក្រុមហ៊ុនថៃ M.S.K Fertilizerដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតនិងចែកចាយជីកសិកម្មសរីរាង្គនៅប្រទេសថៃ កាលពីម្សិលមិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងការសហការនាំចូលជីសរីរាង្គពីប្រទេសថៃ មកកាន់កម្ពុជា។ ...
សុខ ចាន់
http://bit.ly/2blTKSJ
គម្រោងសាងសង់អាគារសរុបដែលមានតម្លៃ ៦ពាន់លានដុល្លារ
អំឡុងពេលប្រាំឆ្នាំនេះ រដ្ឋាភិបាលបានយល់ព្រមសម្រេចលើការវិនិយោគសាងសាង់ ១,១៨៣ គម្រោង ដែលមានតម្លៃ ៦.៨៣ ពាន់លានដុល្លារ នេះបើឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28404/-6-billion-in-building-projects/
របាយការណ៍ចុងក្រោយលើអចលនទ្រព្យនៅក្រុង ភ្នំពេញ បង្ហាញនូវ «ចំនួនលើសតម្រូវការដែលនឹងជិតកើតមាន»
នៅក្នុងរបាយការណ៍ចុងក្រោយបង្ហាញពីស្ថានភាពទីផ្សារអចលនទ្រព្យទីក្រុងភ្នំពេញ បានធ្វើឲ្យវិនិយោគិន និងរួមទាំងអ្នកដែលបានសម្លឹងឃើញផលចំណេញក្នុង ពេលអនាគតដ៏ខ្លីខាងមុខនោះ មានការព្រួយបារម្ភ។ ...
Alasdair Richards
http://bit.ly/2aNQYzL
សៀមរាប នៅតែជាតំបន់ទេសចរណ៍ទាក់ទាញខ្លាំងនៅ កម្ពុជា
ចំនួនភ្ញៀវទេសចរសរុបមកទស្សនាខេត្តដែលជាតំបន់ទេសចរណ៍វប្បធម៌ធំជាងគេរបស់កម្ពុជានៅឆមាសទី ១ កើនឡើង ៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈទេសចរបរទេសសរុបធ្លាក់ចុះតិចតួច។ នេះបើតាមទិន្នន័យពីប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។ ...
ចេង សុខហ័ង
http://bit.ly/2aN417B
ការនាំចេញទៅកាន់ប្រទេសជប៉ុនកើនឡើងយ៉ាងគំហុក
ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងជាសរុបរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសដំបូងឆ្នាំនេះ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ JETRO។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/28319/exports-to-japan-rise-sharply/
រាជរដ្ឋាភិបាល យកថវិកា២ដុល្លារពីភ្ញៀវទេសចរជូនពេទ្យគន្ធបុប្ផា
រដ្ឋាភិបាលបានកំណត់យកថវិកាបន្ថែម ២ដុល្លារដែលបានមកពីការលក់សំបុត្រឲ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រាសាទអង្គរវត្តដើម្បីផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ចាប់ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។ យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជម្រាបជូនប្រធានស្ថាបនិកមន្ទីរពេទ្យលោក វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) កាលពីម្សិលមិញ បានឲ្យដឹងថា រាជរដ្ឋាភិបាលការសម្រេចផ្តល់ថវិកាបន្ថែមសម្រាប់មូលនិធិគន្ធបុប្ផាដោយយោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
សន ប៊ុនស៊ីម
http://bit.ly/2aGKgeA
អ្នកជំនាញថា កម្ពុជាកាន់តែបាត់បង់ការប្រកួតប្រជែង
កំណើននៃការប្រកួតប្រជែងសកលបានធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅអាមេរិកបានធ្លាក់ចុះ ៨ ភាគរយនៅឆមាសទី ១ ឆ្នាំ ២០១៦បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពាណិជ្ជកម្មថ្មីមួយដែលបង្ហាញពីការធ្លាក់ចុះក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ...
Kali Kotoski
http://bit.ly/2az1Kyg
ក្រសួងស្តីបន្ទោសក្រុមហ៊ុនកូរ៉េខាងត្បូង
លោករដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានជួបជាមួយប្រធាននៃក្រុមហ៊ុនប្រឹក្សាយោបល់ Dansan Consultants កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាគ្នាអំពីកង្វះផ្លាកសញ្ញាសុវត្ថិភាពនៅការដ្ឋានសាងសង់ផ្លូវជាតិលេខ ២១ ដែលបានបណ្តាលឱ្យមានមនុស្ស ២នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/28162/ministry-scolds-south-korean-firm/
រដ្ឋាភិបាលគ្រោងដំឡើងថ្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត
កាលពីម្សិលមិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា លោកមិនជឿថា ការដំឡើងតម្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរវត្តនៅពេលខាងមុខសម្រាប់ជនបរទេស នឹងបណ្ដាលឱ្យភ្ញៀវទេសចរដែលចូលមកប្រទេសកម្ពុជាធ្លាក់ចុះនោះទេ ដោយតាមការស្ទាប់ស្ទង់មតិបង្ហាញថា ភ្ញៀវទេសចរភាគច្រើនដែលមកទស្សនាប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការបង់ប្រាក់បន្ថែម។ ...