វិស័យឧស្សាហកម្ម

សណ្ឋាគារដែលខ្ពស់ជាងគេបំផុតនៅទីក្រុងភ្នំពេញ

សណ្ឋាគារខ្ពស់បំផុតនៅរាជធានីភ្នំពេញនឹងបង្ហាញស្នាដៃរបស់ខ្លួនជាមួយចំណតយានយន្តដ៏ទូលាយសម្រាប់ភ្ញៀវ និងអ្នកមកទស្សនានៅសណ្ឋាគារនេះ។ អាគារ Ding Li Sunshine City នេះនឹងត្រូវបានសាងសង់កម្ពស់ ៣៧ជាន់ជាមួយនឹងចំណតយានយន្តក្រោមដី ៤ជាន់ទៀត នេះបើតាមប្រសាសន៍របស់ស្ថាបនិកនៃក្រុមហ៊ុន Ding Li Industrial Co. Ltd។ ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/25725/highest-hotel-in-sunshine-city/

Nagaworld-វិនិយោគធំៗអាចនឹងមានឱកាសជោគជ័យនៅកម្ពុជា

ណាហ្គាវើលទើបតែប្រារព្ធខួបលើកទី២១របស់ខ្លួនបន្ទាប់ពីការចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៩៥ ហើយបានតាំងទីកន្លែងនៅក្បែរនឹងទន្លេមេគង្គដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ គួរបញ្ជាក់ដែរថា ណាហ្គាវើល គឺជាមជ្ឈមណ្ឌលកំសាន្តដ៏ធំបំផុតនៅតំបន់មេគង្គ។ ...

ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/25642/big--investments-can-succeed--in-cambodia---nagaworld/

កម្ពុជា​គ្រោង​ស្នើ​សុំ​សមាជិក​ភាព​សន្ធិសញ្ញា​​ PCT​ កុំឲ្យ​លួច​ចម្លងផលិតផល​​

កម្ពុជាគ្រោងស្នើសុំជាសមាជិកនៃសន្ធិសញ្ញាប្រកាសនីយបត្រតក្កកម្ម(ប៉ាតង់)ដើម្បីលើកកម្ពស់ការការពារសិទ្ធិផលិតផលនៃអ្នកវិនិយោគបរទេសនៅកម្ពុជា នៅពេលឆាប់ៗមុខ ខណៈមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញផ្នែកនេះថាPCT នឹងជួយជំរុញ និងទាក់ទាញវិនិយោគចូលមកកម្ពុជា កាន់តែច្រើន។ ...

ជា វណ្ណៈ
http://bit.ly/1XjHClt

ការ​​​សាង​​​សង់​​​អគារ​​​ថ្មី​​​​​​​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​ការ​​​មិន​​​គោរព​​​សន្យា​​​នៅ​​​បុរីកីឡា​​​

មួយទសវត្សរ៍កន្លងមកហើយដែលលោកស្រី ស៊ុយ សុផាន ពាណិជ្ជករដ៏មានអំណាចបានសន្យាសាងសង់អគារចំនួន១០សម្រាប់អ្នកភូមិនៅក្នុងតំបន់បុរីកីឡា ដែលបានប្រឈមនឹងការបណ្ដេញចេញដើម្បីបើកផ្លូវសម្រាប់គម្រោងអចលនទ្រព្យរបស់លោកស្រី ប៉ុន្តែលោកស្រីបានសាងសង់តែប្រាំបីអគារប៉ុណ្ណោះ ដោយបន្សល់ទុកឲ្យអ្នកភូមិរាប់រយនាក់គ្មានផ្ទះសំបែង។ ...

ឃួន ណារិម
http://bit.ly/1WZVsc2

ក្រសួង​ទេសចរណ៍ និង​ក្រុង​ម៉ាកាវ រួម​គ្នា​បណ្តុះ​បណ្តាល​​ធនធាន​មនុស្ស​លើ​វិស័យ​ទេសចរណ៍

ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើអនុស្សរណៈក្រោមការយោគយល់ជាមួយភាគីម៉ាកាវ ដើម្បីជំរុញវិស័យទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍សម្រាប់កម្ពុជា។ ...

ស៊ុំ ម៉ាណេត
http://bit.ly/1U9gazS

ក្រុមហ៊ុន​ចិន​តៃវ៉ាន់​ស្វែង​រក​ដៃគូ​ក្នុង​ស្រុក​នាំចូល​ផលិតផល​ផ្គត់ផ្គង់​ទីផ្សារ

ក្រុមហ៊ុនមកពីកោះតៃវ៉ាន់កំពុងបង្ហាញពីសក្ដានុពលផលិតផលសម្រាប់ទាក់ទាញនិងស្វែងរកដៃគូសហប្រតិបត្តិការក្នុងស្រុកដើម្បីនាំចូលផលិតផលមកពីកោះតៃវ៉ាន់ដើម្បីផ្គត់ផ្គង់ទីផ្សារខណៈពាណិជ្ជករតៃវ៉ាន់ សម្លឹងឃើញវិស័យសំណង់នៅកម្ពុជា កំពុងមានសន្ទុះយ៉ាងខ្លាំង។ ...

ជា វណ្ណៈ
http://bit.ly/1Uns7oi

ក្រុមហ៊ុន​ចិន គ្រោង​ធ្វើ​ទីក្រុង​រណប​នៅ​កម្ពុជា ដែល​អាច​ផ្ទុក​ប្រជា​​ពលរដ្ឋ​ជាង​២​លាន​នាក់

ក្រុមហ៊ុន Country Garden Holdings Company Limited ដែលមូលដ្ឋាននៅប្រទេសចិន គ្រោងនឹងវិនិយោគលើការសាងសង់ទីក្រុងទំនើបដែលអាចទទួលអ្នករស់នៅបានប្រមាណ ២ លាននាក់នៅកម្ពុជា។ លោក Yang Guoqiang ប្រធានក្រុមហ៊ុនខាងលើកាលពីសប្ដាហ៍មុនបានទៅទស្សនា និងបានប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីគោលដៅរបស់លោកក្នុងការវិនិយោគនៅកម្ពុជា។  ...

ស៊ុំ ម៉ាណេត
http://bit.ly/1TH0JPZ

សេចក្ដី​ព្រាង​ច្បាប់​សាងសង់ នឹង​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី​អនុម័ត​នៅ​ចុង​ឆ្នាំ​នេះ

សេចក្តីព្រាងច្បាប់សាងសង់ដែលត្រូវបានបញ្ចប់ហើយនឹងត្រូវដាក់ជូនទៅគណៈរដ្ឋមន្ត្រីអាចត្រូវបានអនុម័តនៅចុងឆ្នាំនេះ ខណៈវាត្រូវការពិភាក្សាបន្ថែម និងយោបល់ច្រើនទៀត មុនពេលផ្ញើទៅរដ្ឋាភិបាលដើម្បីអនុម័ត។ នេះបើតាម លោក ប៉ែន សុផល លេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ...

ស៊ុំ ម៉ាណេត
http://bit.ly/24atIR9

សមាគម​រោងចក្រ​កាត់ដេរ​នៅ​ កម្ពុជា​ (GMAC)​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​នៃ​ផលិតភាព​

សមាគមរោងចក្រកាត់ដេរនៅ កម្ពុជា (GMAC) បានឱ្យដឹងថាកម្រិតផលិតភាពមានការធ្លាក់ចុះទន្ទឹមនឹងមានកំណើននូវតម្លៃហេដ្ឋារចនាសម្ព័ន្ធកើនឡើងក្នុងវិស័យវាយនភណ្ឌរបស់ប្រទេសកម្ពុជាដែលអាចធ្វើឱ្យប្រទេសនេះស្ថិតក្នុងស្ថានភាពមិនអំណោយផលក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ...

ប៊ុន សៀងគង់ និង Yesenia Amaro
http://www.phnompenhpost.com/national/garment-factory-owners-warn-falling-productivity

ហ៊ុនសែន៖ ការប្រណាំងទូកងនឹងប្រារព្ធធ្វើឡើងវិញក្នុងឆ្នាំ២០១៦

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសឡើងកាលពីថ្ងៃពុធថា ប្រទេសកម្ពុជានឹងប្រារព្ធពីធីបុណ្យអ៊ុំទូកដែលមានរយៈពេលបីថ្ងៃឡើងវិញក្នុងឆ្នាំនេះ បន្ទាប់ពីផ្អាកការប្រារព្ធពិធីប្រចាំឆ្នាំនេះបួនដងក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។ ...

គុច ណារ៉េន
https://www.cambodiadaily.com/brief/113056-113056/

រោងចក្រ​កែច្នៃ​ទឹកដោះគោ​​ដំបូង​បើក​ប្រតិបត្តិការ​ផ្លូវការ​​នៅ​កម្ពុជា

រោងចក្រផលិតកម្មទឹកដោះគោលើកដំបូងរបស់កម្ពុជាដែលមានបំណងគ្របដណ្ដប់លើទីផ្សារផលិតផលទឹកដោះគោក្នុងស្រុកបានចាប់ផ្ដើមប្រតិបត្តិការផលិតកម្មជាផ្លូវការកាលពីម្សិលមិញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ (PPSEZ)។ ...

Kali Kotoski
http://bit.ly/22pRPfr

សំពាធ​កើនឡើង​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​

ការធ្លាក់ចុះនៃសមត្ថភាពផលិតកម្មនិងកំណើននៃទុនក្នុងសាងសង់បាននាំឱ្យវិស័យវាយនភណ្ឌរបស់កម្ពុជាស្ថានក្នុងសភាពមិនអំណោយផលខណៈពេលដែលកម្ពុជាកំពុងព្យាយាមប្រកួតប្រជែងជាមួយប្រទេសវៀតណាម បង់ក្លាដេស និងមីយ៉ាន់ម៉ា នេះបើយោងតាមពាក្យសម្តីរបស់សហជីពនាំមុខមួយបានឱ្យដឹងកាលពីម្សិលមិញ។   ...

May Kunmakara
http://www.khmertimeskh.com/news/25317/pressure-mounts-on-garment-industry/

ការ​​​បង្កើត​​​ផាប់​​​ស្ទ្រីត​​​​​​ថ្មី​ក្នុង​ក្រុង​​​ព្រះសីហនុ​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​

មិនដល់ពីរខែផង បន្ទាប់ពីអាជ្ញាធរក្រុងព្រះសីហនុបានបណ្តេញអាជីវករជាច្រើននៅតាមឆ្នេរអូរឈើទាលដោយសារមានភាពរញ៉េរញ៉ៃនោះក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនមួយបានចាប់ផ្តើមបង្កើត “ផាប់ស្ទ្រីត” ថ្មីមួយចម្ងាយត្រឹមតែ៥០ម៉ែត្រ ប៉ុណ្ណោះពីឆ្នេរដដែលនេះ។ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/31727

ក្រសួង​មិន​ទាន់​ឆ្លើយ​នឹង​សំណើ​សុំ​បន្ត​សាងសង់​របស់​អគារ Gold Tower 42

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ពុំទាន់បានឆ្លើយតបទៅនឹងការស្នើសុំបន្តការសាងសង់របស់ក្រុមហ៊ុនអគារGoldTower42នោះទេបើទោះជាក្រុមហ៊ុននេះបានស្នើសុំបន្តការសាងសង់ជាច្រើនដងក៏ដោយ ដោយសារក្រុមហ៊ុននេះមិនបានឆ្លើយតបតាមការទាមទាររបស់ក្រសួង។ នេះបើយោងតាមលោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី កាលពីម្សិលមិញ។ ...

ស៊ុំ ម៉ាណេត
http://goo.gl/yuuh0z

ជើងហោះហើរ​ទួរ​គី​-​កម្ពុជា​ចាប់​ដំណើរការ​ហើយ​

ជើងយន្តហោះ Turkish Airlines ដែលជាសមាជិកបណ្តាញអាកាសចរ Star Alliance បានចូលរួមជាអ្នកចំណូលថ្មីក្នុងវិស័យពាណិជ្ជកម្មអាកាសចរនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីសម្ភោទប្រតិបត្តិការកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។   ...

Cheng Sokhorng
http://www.phnompenhpost.com/business/turkey-joins-air-cargo-business

ច្បាប់រ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ថ្មី​នឹង​កើត​មាន​សម្រាប់​វិស័យ​រុករក​

ក្រសួងរ៉ែនិងថាមពលបានចុះហត្ថលេខាលើប្រកាសរួមមួយជាមួួយក្រសួងបរិស្ថានដើម្បីកាត់បន្ថយលក្ខខណ្ឌទាមទារសម្រាប់រវាយតម្លៃ ផលប៉ះពាល់បរិស្ថានក្នុងការអនុវត្តលើវិស័យរុករករ៉ែរូបវន្ថនិងវិស័យរុករកធនតូច។ ...

Kali Kotoski
http://www.phnompenhpost.com/business/new-eia-rules-mining

ចំនួនទេសចរណ៍នៅកម្ពុជាកើនបាន ២.៦%

ការមកដល់នៃទេសចរណ៍នៅកម្ពុជាត្រូវបានកើនឡើង ២.៦% ក្នុងអំឡុងខែមករាដល់ខែមីនាឆ្នាំនេះ នេះបើយោងតាមនាយកដ្ឋានស្ថិតិ និងព័ត៌មានទេសចរណ៍។ ...

Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2016/05/cambodia-tourism-grows-2-6/

កម្ពុជា​ចាប់អារម្មណ៏លើការ​ពង្រឹង​ស្តង់ដារ​សុវត្ថិភាព​អាហារ​

រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្មលោក Sat Samyបានលើកឡើងថា ខណៈពេលដែលប្រព័ន្ធសេវាគ្រប់គ្រងនិងឃ្លាំមើលផលិតផលអាហារក្នុងមជ្ឈមណ្ឌលមន្ទីរពិសោធឧស្សាហកម្មកម្ពុជា(ILCC)ទទួលបានការរីកចម្រើន មជ្ឈមណ្ឌលILCCនិងមិនទាន់ឈានដល់ស្តង់ដារនៃបណ្តាប្រទេសអាស៊ាននៅឡើយទេ។ ...

Sok Chan
http://www.khmertimeskh.com/news/25063/kingdom-eyes-improved-food-safety-standard/

មន្ត្រីត្រូវបានសួរចម្លើយក្នុងករណីសាងសង់ផ្លូវសម្រាប់សហគមខ្មែរឥស្លាម

ក្នុងកិច្ចប្រជុំបិទទ្វារមួួយនៅតុលាការរាជធានីភ្នំពេញកាលពីម្សិលមិញ មេដឹកនាំសហគមខ្មែរឥស្លាមលោក Ahmad Yahya បានបដិសេធពីការចោទប្រកាន់របស់មេដឹកនាំសហគមខ្មែរឥស្លាមមួយរូបទៀតគឺលោក Othsman Hassan ។ ...

Kong Meta
http://www.phnompenhpost.com/national/official-interrogated-mosque-road-case

កម្ពុជា​និង​ជប៉ុន​នឹង​សហការ​គ្នា​ស្តារ​ផ្លូវ​ចូល​អង្គរវត្ត​

កាលពីថ្ងៃចន្ទ ប្រទេសកម្ពុជានិងប្រទេសជប៉ុនបានចាប់ផ្តើមគម្រោងរយៈពេល៤ឆ្នាំដើម្បីស្តារផ្លូវចូលទិសខាងលិចទៅកាន់ ប្រាសាទអង្គរវត្តដែលត្រូវបានខូចខាត។ ...

Kyodo News
http://www.bangkokpost.com/news/asean/965609/cambodia-japan-restore-angkor-wat-causeway

ការ​ចុះ​បញ្ចី​រោងចក្រ​នៅ​ត្រីមាស​ទី​ ១ មាន​​ ៤០ រោងចក្រ

រោងចក្រ​ថ្មី​ចំនួន​ ៤០ ​និង​​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME) ៧៤ បាន​​ចុះ​បញ្ជី​នៅ​រយៈពេល​ ៣ ខែ​ដំបូង​​ឆ្នាំ​នេះ​។ នេះ​បើ​​​តាម​ទិន្នន័យ​របស់​​ក្រសួង​ឧស្សាហកម្ម ​និង​​​សិប្បកម្ម​។ ...

ចេង សុខហ័ង
http://bit.ly/1TOh8Uz

កម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធីសមាជវាយតម្លៃអចលនវត្ថុ

កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រយៈពេល​២​ថ្ងៃ​សម្រាប់​កម្មវិធី​សភា​សមាជ​វាយតម្លៃ​អចលនវត្ថុ​អាស៊ាន​លើក​ទី​ ១៩​ (AVA)​ ដែល​ជា​លើក​ដំបូង​ដែល​កម្មវិធី​នេះ​បាន​ប្រារព្ធ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24665/cambodia-hosting-valuers-congress/

គ្រប់គ្នាកំពុងសម្លឹងមើលគម្រោង The Peak

គ្រោងការ​សាងសង់​តម្លៃ​ ៥៨០​ លាន​ដុល្លារ​អា​មេ​រិ​ក​ The​ Peak​ ដែល​ជា​ការ​បណ្តាក់ទុន​រវាង​ក្រុមហ៊ុន​ក្នុងស្រុក​ និង​សាំង​ហ្គា​ពួរ​ បាន​ចាប់ផ្តើម​ដំណើរការ​សាង់សង់​នៅ​ថ្ងៃ​អង្គារ​ដើម​ស​ប្តា​ហ៍​នេះ​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24666/things-are-looking-up-at-the-peak/

ការនាំចេញទៅសហរដ្ឋអាមេរិកមានការធ្លាក់ចុះបណ្តើរៗ

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក​ ដែល​ជាទី​ផ្សារ​នាំ​ចូល​ផលិតផល​ក្នុងស្រុក​របស់​កម្ពុជា​ធំ​បំផុត​ទី​ពីរ​ បន្ទាប់​ពី​សហភាព​អ៊ឺ​រ៉ុ​ប​ បាន​ធ្លាក់​ចុះ​សន្សឹមៗ​អំឡុង​ត្រីមាស​ទី​១​ក្នុងឆ្នាំនេះ​បើ​ធៀប​ក្នុង​ត្រីមាស​ដដែល​កាលពី​ឆ្នាំ​មុន​។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/24662/exports-to-the-us-slip-slightly/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

MCXkf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!