ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងមធ្យោបាយដទៃទៀត

អាកាសយានដ្ឋាន និងការធ្វើដំណើរ

ក្រុមហ៊ុន​អាកាសចរណ៍​​ចិន​ នឹងបើក​សាលា​​ជំនាញ​បើក​យន្តហោះ​នៅ​កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍SpringAirlineជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបរបស់ប្រទេសចិនដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍បើកការិយាល័យក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ ព្រមទាំងសាលាបណ្តុះបណ្តាលជំនាញបើកយន្តហោះនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ ... ...

សុខ ចាន់
http://bit.ly/2c9zYJr

ថៃ ​បាន​លុប​ចោល​កូតា​ជើង​ហោះហើរ​ជាមួយ​កម្ពុជា

ថៃបានលុបចោលកូតាជើងហោះហើរពាណិជ្ជកម្មមកកម្ពុជាបន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមលុបចោលការរឹតបន្តឹងឲ្យស្របជាមួយនឹងកិច្ចព្រមព្រៀងអាកាសចរណ៍រវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខាកាលពីខែឧសភា។ ... ...

ចេង សុខហ័ង
http://bit.ly/2cmmHNe

ក្រុមហ៊ុន ANA ​ចាប់​ផ្តើម​ការ​ហោះហើរ​ដោយ​ផ្ទាល់​មកកាន់​​កម្ពុជា​

ជើងហោះហើរដោយផ្ទាល់ជាលើកដំបូងដែលមិនធ្លាប់មានពីអាកាសយានដ្ឋានណារីតា ទីក្រុងតូក្យូប្រទេសជប៉ុន បានមកដល់ប្រទេសកម្ពុជា ជាមួយអ្នកដំណើរចំនួន២៨០ នាក់នៅរសៀលម៉ោង ៣:១០ នាទី កាលពីម្សិលមិញដោយសង្ឃឹមថា នឹងលើកកម្ពស់សេវាហោះហើរថ្មីជារៀងរាល់ថ្ងៃដោយផ្ទាល់រវាងកម្ពុជា និងជប៉ុន រួមទាំងទំហំពាណិជ្ជកម្ម និងវិស័យទេសចរណ៍។ មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន ANA បានឲ្យដឹងថាជើងហោះហើរដោយផ្ទាល់នាពេលបច្ចុប្បន្ននេះនឹងសម្រួលរវាងប្រទេសទាំងពីរនៅក្នុងលក្ខខ័ណ្ឌអាជីវកម្ម វិស័យទេសចរណ៍ ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងសម្រាប់ប្រទេសទាំងពីរ។ ... ...

ស៊ុំ ម៉ាណេត
http://bit.ly/2bJ0rMk

ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី នឹង​ហោះហើរ​ត្រង់​មក​កាន់​ភ្នំពេញ

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី Garuda កំពុងពិចារណាចាប់ផ្ដើមការហោះហើរត្រង់ពីទីក្រុងហ្សាកាតា មកកាន់ទីក្រុងភ្នំពេញ ដើម្បីសម្រួលដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសដែលជាសមាជិកអាស៊ាន ទាំងពីរនេះ។ លោក Pitono Purnomo ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា បានឲ្យដឹងកាលពីថ្មីៗនេះថា លោកបានជួបពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍នេះ ហើយពួកគេឆ្លើយតបថា ពួកគេកំពុងសិក្សាសក្ដានុពលទីផ្សារ ដើម្បីចាប់ផ្តើមការហោះហើរត្រង់មកកាន់កម្ពុជា។ ... ...

ម៉ៃ គុណមករា
http://bit.ly/2buztIq

អាកាសចរណ៍ ​VietJet នឹង​ចាប់ផ្តើម​សេវា​ឡើង​វិញ

ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប VietJet របស់វៀតណាមនឹងចាប់ផ្ដើមការហោះហើរជាថ្មីមកកាន់ទីផ្សារកម្ពុជានៅចុងខែតុលាបន្ទាប់ពីការផ្អាកដំណើរការអស់រយៈពេល ៦ ខែមក។ នេះបើតាមលោក វណ្ណ ចន្ធី ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាសនៅលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បានឲ្យដឹងកាលពីម្សិលមិញ។ ... ...

ចេង សុខហ័ង
http://bit.ly/2bi7Thu

ចិន និង​កម្ពុជា ពិភាក្សា​ការ​សង់​​អាកាស​យានដ្ឋាន ​ផ្លូវ​ដែក​ កសិកម្ម

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន លោក Gao Huchengនឹងធ្វើការពិភាក្សាអំពីការសាងសង់ផ្លូវរថភ្លើងការសាងសង់អាកាសយានដ្ឋានផ្លូវថ្នល់ និងវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា។ ... ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2aLSWWA

ប្រទេសកម្ពុជាចុះហត្ថលេខាជាមួយនឹង Morocco

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយកាលពីសប្តាហ៍មុនជាមួយនឹងអាជ្ញាធរអាកាសចរស៊ីវិល Morocco ដែលអនុញ្ញាតឱ្យមានការហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីរនេះ។ ... ...

Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2016/08/cambodia-signs-mou-with-morocco/

កិច្ចព្រមព្រៀងអាកាសចរណ៍កម្ពុជាហ្វាំឡង់

អគ្គលេខាធិកាអាកាសចរណ៍ស៊ីវិលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយកាលពីថ្ងៃច័ន្ទ ជាមួយនឹងអាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វាំឡង់ ដើម្បីបើផ្លូវអាកាស និងជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ។ ... ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/27466/cambodia-finland-air-pact/

អ្នក​ដំណើរ​តាម​ព្រលាន​យន្តហោះ​កម្ពុជា​កើន​តិចតួច

ចំនួនអ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជាសរុបនៅឆមាសទី ១ ឆ្នាំ ២០១៦ នេះមានជាង ៣,៤ លាននាក់ដែលជាកំណើនតិចតួចបំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមទិន្នន័យពីក្រុមហ៊ុនកម្ពុជាអ៊ែរផត។ ... ...

ហ៊ គឹមសាយ
http://bit.ly/2ackvrN

ចិន នឹងភ្ជាប់​ជើង​ហោះហើរ​ត្រង់​ពី​ខេត្ត​ហៃណាន មក​ភ្នំពេញ និង​សៀមរាប

នៅសបា្តហ៍ក្រោយនេះខេត្តហៃណានប្រទេសចិននឹងភ្ជាប់ការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងសៀមរាបជាផ្នែកមួយជំរុញភ្ញៀវទេសចរចិន មកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។ ... ...

ជា វណ្ណៈ
http://bit.ly/29UIKLn

ជើងហោះហើរ​ដឹក​ទំនិញ​រុ​ស្ស៊ី​នឹង​ធ្វើការ​ហោះហើរ​រាល់​ស​ប្តា​ហ៍​ទៅ​កាន់​ប្រទេស​កម្ពុជា​

ជើងហោះហើរដឹកទំនិញរបស់ប្រទេសរុស្ស៊ីឈ្មោះ AirBridge Cargo Airlines នឹងធ្វើការហោះហើរជារៀងរាល់សប្តាហ៍ទៅកាន់ប្រទេសកម្ពុជាក្នុងខែនេះ ដែលនេះជាផ្នែកមួយនៃការពង្រីកសេវាកម្មរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ បើយោងតាមរបាយការណ៍នៃសារព៍ត៌មានអន្តរជាតិមួយ។ ... ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/russian-cargo-airline-add-cambodia-flight

ក្រុមហ៊ុន​ KMile ចាប់​ផ្តើម​សេវា​ដឹក​ទំនិញ​តាម​អាកាស​មក​ប្រទេស​កម្ពុជា

ក្រុមហ៊ុន K Mile ដែលជាក្រុមហ៊ុនដឹកទំនិញតាមអាកាសរបស់ប្រទេសថៃបានដំណើរការជើងហោះហើរដឹកទំនិញដំបូងទៅមកកម្ពុជា ថៃ កាលពីថ្ងៃម្សិលមិញ។ នេះបើយោងតាមលោក វណ្ណ ចន្ធី នាយកផ្នែកដឹកជញ្ជូនផ្លូវអាកាសនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ។ ... ...

ចេង សុខហ័ង
http://bit.ly/29myklm

កម្ពុជា​ផ្តល់​សិទ្ធិ​ទី ៥ ដល់​ក្រុមហ៊ុន​អាកាសចរណ៍

រដ្ឋសភាកម្ពុជាកាលពីម្សិលមិញបានសម្រេចយល់ព្រមផ្តល់សិទ្ធិហោះហើរទីប្រាំនៅក្នុងវិស័យអាកាសចរណ៍កម្ពុជាជាសិទ្ធិទាក់ទាញមួយដែលអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍អាចចុះចតនៅកម្ពុជាហើយបន្តដំណើរដោយប្រើយន្តហោះដដែលទៅកន្លែងមួយផ្សេងទៀតបានទាំងក្នុង និងក្រៅប្រទេស។ នេះបើយោងតាមការបញ្ជាក់ពីខាងលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីម្សិលមិញ។ ... ...

ហ៊ គឹមសាយ
http://bit.ly/29aSQng

រដ្ឋាភិបាល​មាន​​គម្រោង​សង់​ព្រលាន​យន្តហោះ​​ថ្មី​នៅ​ក្បែរ​ភ្នំពេញ

រាជរដ្ឋាភិបាលបានប្រកាសសម្រេចរក្សាតំបន់សន្តិសុខ និងសុវត្ថិភាពជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានវិវាទឲ្យស្ថិតក្នុងស្ថានភាពដដែលសិនដោយពុំមានការពង្រីកព្រលានយន្តហោះនោះទេខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀតដែលមានចម្ងាយពី ៣០ ទៅ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ... ...

ប៉ិច សុធារី
http://bit.ly/28USOR6

ជើងហោះហើរផ្ទាល់អន្តរជាតិពីក្រុងព្រះសីហនុ

អាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ បានសម្ភោធជាផ្លូវការកាលពីថ្ងៃសុក្រនូវកាលវិភាគសេវាហោះហើររបស់ខ្លួនដែលភ្ជាប់ពីទីក្រុងហូជីមិញ ប្រទេសវៀតណាម មកកាន់រមនីយដ្ឋានតំបន់ឆ្នេរក្រុងព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ដែលនេះជាការបោះជំហានថ្មីមួយទៀតដើម្បីជម្រុញការអញ្ជើញមកដល់របស់ភ្ញៀវទេសចរណ៍។ ... ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/26274/direct-international-flights-from-sihanoukville/

រដ្ឋមន្ត្រីពាណិជ្ជកម្ម​ជម្រុញ​ការ​បង្កើត​ជើងហោះហើរ​ផ្ទាល់​រវាង​តួរ​គី​និង​កម្ពុជា​

កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិបានជួបជាមួួយឯកអគ្គរាជទូតតួរគីដើម្បីពិភាក្សាលើផែនការដែលបានប្រកាសកាលពីឆ្នាំមុន ស្តីអំពីការបង្កើតជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ ដែលនេះជាផ្នែកមួួយនៃការពង្រីកពាណិជ្ជកម្មទ្វេរភាគីដែលនឹងឈានទៅដល់ទឹកប្រាក់៥០០លានដុលា្លរក្នុងឆ្នាំ២០២០ ជាការកើនឡើងពីតួរលេខ១០៨លានដុល្លារក្នុងពេលបច្ចុប្បន្ន។ ... ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/minister-urges-turkey-launch-direct-flight

ក្រុមហ៊ុនអាកាសចរណ៍ជាតិពង្រីកផ្លូវហោះហើររបស់ខ្លួន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ ឥឡូវនេះកំពុងកំណត់ចក្ខុវិស័យរបស់ខ្លួនក្នុងការហោះហើរទៅគោលដៅអន្តរជាតិនៅក្នុងបន្ទាត់រួមនៃកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនអាកាសចរណ៍ Jin Air ដែលមានមូលដ្ឋានប្រទេសកូរ៉េខាងត្បូង។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខា រវាងកម្ពុជាអង្គរអ៊ែរ និង Jin Air កាលពីចុងសប្តាហ៍មុន បានបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីពង្រីកបណ្តាញរបស់ខ្លួននៅក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងរដ្ឋហាវ៉ៃផងដែរ។ ... ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/25814/national-carrier-expands-routes/

ជើងហោះហើរ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន​នឹង​ចាប់​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​

ជើងហោះហើរផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុននឹងចាប់ដំណើរការក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអ្នកតំណាងពីប្រទេសទាំងពីរបានផ្លាស់ប្តូរកំណត់ត្រាកិច្ចព្រមព្រៀងសេវាអាកាសចរ។ ...  ...

មេ គុណមករា
http://www.khmertimeskh.com/news/25466/direct-flights-from-japan-to-start/

រុស្ស៊ី​ចាប់​អារម្មណ៍​បើក​ការ​ហោះហើរ​ត្រង់​មក​តំបន់​ឆ្នេរ

រុស្ស៊ីបង្ហាញចំណាប់អារម្មណ៍ការហោះហើរត្រង់ទៅកាន់ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជាដែលសម្បូរដោយទេសចរ និងវិនិយោគិនរុស្ស៊ី។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ ... ...

ចេង សុខហ័ង
http://bit.ly/1XPTgTR

ជើងហោះហើរភ្ជាប់សៀមរាបទៅ Danang ត្រូវបានសិក្សា

កម្ពុជាអង្គរអ៊ែរ កំពុងតែសិក្សាពីជើងហោះហើរទេសចរណ៍ដែលភ្ជាប់ខេត្តសៀមរាប ប្រទេសកម្ពុជា និង Danang ដែលជាទីក្រុងមាត់សមុទ្រដ៏មានប្រជាប្រិយភាពនៃប្រទេសវៀតណាម។ ... ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/25225/siem-reap-to-danang-air-link-studied/

ជើងហោះហើរ​ទួរ​គី​-​កម្ពុជា​ចាប់​ដំណើរការ​ហើយ​

ជើងយន្តហោះ Turkish Airlines ដែលជាសមាជិកបណ្តាញអាកាសចរ Star Alliance បានចូលរួមជាអ្នកចំណូលថ្មីក្នុងវិស័យពាណិជ្ជកម្មអាកាសចរនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីសម្ភោទប្រតិបត្តិការកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ...  ...

Cheng Sokhorng
http://www.phnompenhpost.com/business/turkey-joins-air-cargo-business

ជើងហោះហើរផ្ទាល់ទៅកាន់ប្រទេសជប៉ុននឹងបើកនៅខែកញ្ញា

ផែនការត្រូវបានសម្រេចនៅសប្តាហ៍មុន សម្រាប់ជើងហោះហើរផ្ទាល់រវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន ដែលត្រូវបានកំណត់បើកដំណើរការនៅខែកញ្ញា នេះបើយោងតាមលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានជួបជាមួយ ឯកអគ្គរាជទូតជប៉ុន KUMAMARU Yuji នៅថ្ងៃព្រហស្បតិ៍។ ... ...

Kang Sothear
https://www.cambodiadaily.com/business/first-direct-flight-with-japan-set-for-september-112616/

ជើងហោះហើរហូជីមិញ-ព្រះសីហនុចាប់ប្រតិបត្តិការហើយ

វិស័យទេសចរខេត្តព្រះសីហនុបានប្រកាសថានឹងមានជើងហោះហើរផ្ទាល់ពីក្រុងព្រះសីហនុនិងទីក្រុងហូជីមិញនៃប្រទេសវៀតណាមនៅខែក្រោយ និងបានឱ្យដឹងថាក្រុងព្រះសីហនុនឹងទទួលបានការចំណេញជាច្រើនពីកំណើនជើងហោះហើរ អន្តរជាតិ។ ... ...

Ayanna Runcie និង ចេង ​សុខហ័ង
http://www.phnompenhpost.com/business/vietnam-flights-broaden-coastal-tourism

ជើងហោះហើរថ្មីដើម្បីគោលដៅភ្ញៀវទេសចរណ៍តំបន់សមុទ្រ

ក្រុមហ៊ុនអាកាសចរណ៍ជាតិ អង្គរអ៊ែរ នឹងចាប់ដំណើរការជើងហោះហើរទៀងទាត់របស់ខ្លួន ព្រះសីហនុ-ហូជីម៉ិញ នៅថ្ងៃទី១៧ ខែមិថុនា ដើម្បីឆ្លើយតបទៅនឹងកំនើននៃការចង់បានឱ្យមានជើងហោះហើរនេះពីសំណាក់ភ្ញៀវទេសចរណ៍។ ... ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/24707/new-flights-to-target-beach-tourists/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hD8UG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!