ការដឹកជញ្ជូន និងបញ្ញើ
ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងមធ្យោបាយដទៃទៀត
កម្ពុជា គ្រោងសង់ផ្លូវល្បឿនលឿនមួយខ្សែពី ភ្នំពេញ ទៅក្រុង បាវិត
កម្ពុជាគ្រោងសាងសង់ផ្លូវល្បឿនលឿនមួយខែ្សពីភ្នំពេញទៅក្រុងបាវិតដែលនឹងចំណាយទឹកប្រាក់រហូតដល់ ២៥០០ លានដុល្លារដែលជាការផ្តល់ជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការចាំបាច់របស់វិស័យដឹកជញ្ជូនពាណិជ្ជកម្ម និងឧស្សាហកម្ម ...
ឃុត សុភចរិយា
http://bit.ly/1Q66VUx
កិច្ចសន្យាជួលយន្តហោះរបស់ក្រុមហ៊ុន Sky Angkor ត្រូវពន្យារពេល
ក្រុមហ៊ុន Sky Angkor Airlines បានឲ្យដឹងកាលពីម្សិលមិញថា កិច្ចសន្យាជួលយន្តហោះ Sukhoi SuperJet 100 ចំនួនពីរគ្រឿងពីក្រុមហ៊ុនរបស់រុស្ស៊ីត្រូវបានពន្យារពេលដោយសារមានបញ្ហាលក្ខខណ្ឌមួយចំនួនដែលត្រូវដោះស្រាយទាក់ទងនឹងការខុសត្រូវរបស់អាជ្ញាធរទាំងពីរគឺប្រទេសរុស្ស៊ី និងកម្ពុជា នៅពេលដែល ...
ស ច័ន្ទដារ៉ា
http://bit.ly/1jLnyX0
ក្រុមហ៊ុនអាកាសចរណ៍នឹងត្រូវបានលើកទឹកចិត្តពីការដឹកភ្ញៀវចេញពីខេត្តព្រះសីហនុ
ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនកាន់តែច្រើនឲ្យមានទស្សនា និងមកតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងក្រុងព្រះសីហនុ ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា (Cambodia Airport) ផ្ដល់ការលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលនាំអ្នកដំណើរមកពីក្រុងព្រះសីហនុទៅកាន់ទិសដៅបរទេស។ការលើកឡើងនេះ ...
ស ច័ន្ទដារ៉ា
http://bit.ly/1TDr4zK
ក្រុមហ៊ុនអាកាសចរណ៍ចិនបើកជើងហោះហើរត្រង់មកក្រុងព្រះសីហនុនៃប្រទេសកម្ពុជា
យោងទៅតាមសារព័ត៌មានក្នុងស្រុកជាភាសាអង់គ្លេសមួយ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយស្រង់សម្តីរបស់នាយកប្រតិបត្តិ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ ឡាក់គី អ៊ែរ បានបើកជើងហោះហើរត្រង់ពីគុនមីង មកក្រុងព្រះសីហនុ ដោយក្លាយជាក្រុមហ៊ុនអាកាសចរណ៍ចិនទី១ ...
បុគ្គលិកសារព័ត៌មាន Xinhua
http://www.chinadaily.com.cn/business/2015-12/03/content_22618731.htm
អាកាសចរណ៍ ចិន ភ្ជាប់ជើងហោះហើរមកខេត្ត ព្រះសីហនុ លើកដំបូង
ក្រុមហ៊ុនអាកាសចរណ៍ Lucky Air របស់ចិនបានក្លាយជាក្រុមហ៊ុនលើកដំបូងដែលបានបន្ថែមជើងហោះហើរមកកាន់ខេត្តព្រះសីហនុដើម្បីចាប់យកឱកាសទេសចរណ៍តំបន់ឆ្នេររបស់កម្ពុជា។ក្រុមហ៊ុន Lucky Air បានចាប់ផ្ដើមដំណើរការជើងហោះហើរត្រង់ពីទីក្រុង Kunming ប្រទេសចិនមកកាន់ក្រុងព្រះសីហនុ ដែលផ្ដល់សេវា ...
Cam McGrath
http://bit.ly/1OHRRcm
កម្ពុជា-រុស្ស៊ី ចុះកិច្ចព្រមព្រៀងតភ្ជាប់ការហោះហើរត្រង់
កម្ពុជា និងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងមួយស្ដីពីជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS រាយការណ៍កាលពីម្សិលមិញ។កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលរុស្ស៊ី និងរដ្ឋាភិបាលកម្ពុជាស្ដីពីសេវាអាកាសចរណ៍ត្រូវបានចុះហត្ថលេខាដោយលោក Yevgeny Dietrich អនុរដ្ឋមន្ដ្រីក្រសួងដឹកជញ្ជូនរបស់ ...
ស ច័ន្ទដារ៉ា
http://bit.ly/1PecnEr
ក្រុមហ៊ុនកែលម្អផ្លូវថ្នល់មួយ មានទំនាក់ទំនងជាលក្ខណៈគ្រួសារ ជាមួយនឹងសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា
គម្រោងរាប់សិបលានដុល្លារដើម្បីកែលម្អផ្លូវវេងស្រេងក្នុងរាជធានីភ្នំពេញ សម្រាប់ការរកប្រាក់ចំណេញ គឺស្ថិតក្រោមការគ្រប់គ្រងដោយប្អូនប្រសារប្រុស របស់លោក ឡៅ ម៉េងឃិន ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។ជឹង ធានសេង ដែលជាមន្ត្រីយោធាក្នុងកងពលតូចលេខ៧០ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Phnom Penh Tollway Co Ltd ដែលបានទទួលកិច្ចសន្យាគម្រោងផ្លូវវេងស្រេងក្នុងឆ្នាំ២០១៣។ លោកត្រូវជាប្អូនប្រុសរបស់លោកស្រី ជឹង សុភាព ដែលជាប្រពន្ធលោក ឡៅ ម៉េងឃិន។ ...
Daniel Pye និង តាំង វីដា
http://www.phnompenhpost.com/national/toll-road-company-has-family-ties-cpp-senator
ក្រុមហ៊ុនកូរ៉េគ្រោងនឹងស្ថាបនាផ្លូវអ៊ិចស្ព្រេសJVទៅកាន់ខេត្តព្រះសីហនុ
កាលពីថ្ងៃសុក្រ អង្គការ Global CAM:គម្រោងអភិវឌ្ឍន៍ភីអិលស៊ីប្រចាំនៅកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងក្រុមហ៊ុនថាមពលអេកូបៃតងរបស់ប្រទេសកូរ៉េ ដើម្បីសាងសង់ផ្លូវអិុចស្ព្រេសដែលមានល្បឿនលឿនមួយ ...
Sok Chan
http://www.khmertimeskh.com/news/18056/korean-firm-plans-jv-expressway-to-sihanoukville/
រថយន្តឆ្លងកាត់ផ្លូវវេងស្រេងនឹងត្រូវឲ្យបង់ប្រាក់ពីខែធ្នូ
សាលារាជធានីភ្នំពេញប្រកាសឲ្យរថយន្តគ្រប់ប្រភេទដែលឆ្លងកាត់ផ្លូវចោមចៅ-ស្ទឹងមានជ័យត្រូវបង់ថ្លៃសេវាចាប់ពីថ្ងៃ ១ ធ្នូខាងមុខជាផ្លូវដែលអាចបន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងខណៈដែលក្រុមហ៊ុនកំពុងរួសរាន់បញ្ចប់គម្រោងពង្រីកផ្លូវ និងស្ថាបនាផ្លូវ។ ...
សែន ដាវីត
http://bit.ly/1QRxvQ8
សាលាក្រុងរាជធានីភ្នំពេញចង់ពង្រីកផ្លូវធ្វើដំណើរថយន្ដក្រុង
សាលាក្រុងភ្នំពេញស្នើសុំឱ្យមានឡានក្រុងកាន់តែច្រើនពីរដ្ឋាភិបាលចិននិងជប៉ុនដើម្បីពង្រីកការដឹកជញ្ជូនសាធារណៈទៅដល់១០ផ្លូវ នៅក្នុងរដ្ឋធានីភ្នំពេញ នេះបើយោងតាមពាក្យសម្តីរបស់អ្នកនាំពាក្យសាលាក្រុងភ្នំពេញលោកឡុងឌីម៉ង់បានឱ្យ ...
Ven Rathavong
http://www.khmertimeskh.com/news/17511/city-hall-seeks-to-expand-bus-routes/
រាជធានីភ្នំពេញនឹងចាប់ផ្តើមធ្វើប្រសើរភាពលើស្លាកសញ្ញាតាមដងផ្លូវ
រដ្ឋាភិបាលក្រុងភ្នំពេញបានចាប់ផ្តើមគម្រោងពីរខែដើម្បីជំនួសនិងដាក់បន្ថែមស្លាកសញ្ញាចំនួនពីរបីរយស្លាកនៅតាមដងផ្លូវនៅទូទាំងទីក្រុង នេះជាអ្វីដែលមន្ត្រីបាននិយាយថាជាគំរូកម្រិតខ្ពស់ ចាប់ផ្តើមពីមហាវិថីព្រះនរោត្តម បន្តទៅ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/phnom-penh-begins-upgrading-street-signs-99254/
ក្រុមហ៊ុនអាកាសចរណ៍ជាតិបន្ថែមជើងហោះហើរទៅឡាវ និងហាណូយ
កាលពីម្សិលមិញ ក្រុមហ៊ុនអាកាសចរណ៍ជាតិ អង្គរអ៊ែរកម្ពុជា បានប្រកាសផ្លូវហោះហើរថ្មីមួយទៅកាន់ប្រទេសឡាវ និងប្រទេសវៀត ណាម ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរជាតិមកពីប្រទេសទាំងពីរនេះ ដែលធ្វើដំណើរកំសាន្តមកប្រទេសកម្ពុជា ព្រមទាំងភ្ញៀវ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/17143/national-carrier-adds-route-to-laos--hanoi/
CAA បើកផ្លូវហោះហើរថ្មីទៅកាន់វៀងចន្ទន៍ និងហាណូយ
ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជាអង្គរអ៊ែរ (CAA) បានបើកផ្លូវហោះហើរថ្មីទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម និងវៀងចន្ទន៍ប្រទេស ឡាវ កាលពីថ្ងៃម្សិលមិញ ដើម្បីបង្កើនការទាក់ទាញទេសចរមកកាន់តំបន់អង្គរ។លោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធាន CAA ឲ្យដឹងថា ផ្លូវហោះហើរថ្មីនេះសមិទ្ធផលផ្សេងផ្សេងទៀត ...
ស ច័ន្ទដារ៉ា
http://bit.ly/1N1Uff5
កិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពចរាចរណ៍ មិនទាន់មិនគ្រប់គ្រាន់
ការសិក្សារស្រាវជ្រាវថ្មីមួយ បានក្រើនរម្លឹកថាការផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ ក្នុងការកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជាសកលនៅក្នុងពាក់កណ្តាលឆ្នាំ២០២០ ដែលកិច្ចខិតខំប្រឹងប្រែងមិនទាន់គ្រប់គ្រាន់ កំពុងប្រព្រឹត្តទៅទាំងបរាជ័យ ជាមួយបណ្តាប្រទេសមានប្រាក់ចំណូលមធ្យម និងទាបជាង ដូចជាប្រទេសកម្ពុជា។ ...
Charles Parkinson
http://www.phnompenhpost.com/national/road-safety-efforts-insufficient
ក្នុងគោលបំណងបង្កើនការពាក់មួកសុវត្ថិភាព យុទ្ធនាការផ្តោតទៅលើការផាកពិន័យ
កាលពីថ្ងៃព្រហស្បតិ៍ ជាមួយសំណុំច្បាប់ចរាចរណ៍ថ្មីដែលចូលជាធរមាននៅឆ្នាំក្រោយនេះ ក្រុមមន្ត្រីនិងអង្គការមិនមែនរដ្ឋាភិបាលបានប្រកាស ពីយុទ្ធនាការមួយដើម្បីជូនដំណឹងដល់ប្រជាជនថាការមិនពាក់មួកសុវត្ថិភាពខណៈពេលកំពុងជិះម៉ូតូអាចគំរាមកំហែងដល់អាយុជីវិត ...
ឃួន ណារិម
https://www.cambodiadaily.com/news/in-bid-to-increase-helmet-use-campaign-focuses-on-fines-98073/
រដ្ឋាភិបាលគ្រោងសង់ស្ពាន ២ ទៀតឆ្លងកាត់ទន្លេមេគង្គ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាផ្លូវការនូវគម្រោងសាងសង់ស្ពានចំនួន ២ ទៀតឆ្លងកាត់ទន្លេមេគង្គគឺស្ថិតក្នុងតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ និងតំបន់អរិយក្សត្រ ខេត្តកណ្តាលដែលគម្រោងនេះកំពុងត្រូវបានក្រុមហ៊ុនចិនធ្វើការសិក្សាពីផលប៉ះពាល់។លោក ហ៊ុន សែន ...
ឆាយ ច័ន្ទនីដា
http://bit.ly/1MO29nz
កម្ពុជា កំពុងជំរុញការទាក់ទាញទេសចរពី ម៉ាកាវ
ដើម្បីទាក់ទាញភ្ញៀវទេសចរពីម៉ាកាវរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យមានការហោះហើរត្រង់រវាងកម្ពុជា និង ម៉ាកាវដោយបន្ថែមពីលើជើងហោះហើរជាលក្ខណៈជួលដែលមានស្រាប់។សំណើនេះត្រូវបានលើកឡើងដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងវេទិកា ...
ស ច័ន្ទដារ៉ា
http://bit.ly/1XsPIoW
កំហឹងនៅលើយន្តហោះ៖ អ្នកធ្វើដំណើរចិនបីនាក់ត្រូវបាននាំចេញពីយន្តហោះនៅប្រទេសកម្ពុជា បន្ទាប់ពីការប្រវាយប្រតប់គ្នាពីរឿងកៅអីយន្តហោះកើតឡើង
យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មានមួយ បានឲ្យដឹងថា អ្នកធ្វើដំណើរតាមយន្តហោះជាជនជាតិចិន ៣នាក់ ត្រូវបានបណ្តេញចេញពីការហោះហើរមួយ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការប្រវាយប្រតប់គ្នាមួយកើតឡើងនៅលើយន្តហោះ មុនពេលយន្តហោះ ...
និស្សិតខ្មែរ ៥ រូបទៅរៀនបើកយន្ដហោះនៅវៀតណាម
អ្នករៀនបើកបរយន្តហោះកម្ពុជា ៥ រូបបន្ថែមទៀតបានចូលរួមការបណ្តុះបណ្តាលជាអ្នកបើកយន្តហោះរយៈពេល ១៦ខែ របស់វគ្គបណ្ដុះបណ្ដាលរបស់ក្រុមហ៊ុន Viet Flight Training (VFT) វៀតណាម។ និស្សិតទាំង៥រូបគឺជាក្រុមទីពីរក្នុងចំណោមនិស្សិតកម្ពុជាដែលចុះឈ្មោះនៅក្នុង ...
Ayanna Runcie
http://bit.ly/1RVixY3
ពន្ធផ្លូវតិចជាងមុនជាមួយហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរ
នៅរសៀលថ្ងៃទី ១០ ខែតុលាឆ្នាំនេះ មន្ត្រីនិងអាជ្ញាធរអប្សរាបានឯកភាពគ្នាថា ជាមួយថវិកាជាង ៤ លានដុល្លារ រដ្ឋាភិបាលក្នុងខេត្តនេះនឹងស្តារផ្លូវ ប្រវែង ១៥ គីឡូម៉ែត្រនៃផ្លូវចិញ្ចៀនឱ្យប្រសើរឡើង ក៏ដូចជាបញ្ឈប់ការយក ...
Naomi-Collett Ritz
http://www.khmertimeskh.com/news/16953/fewer-tolls--better-roads/
ក្រុមហ៊ុនអាកាសចរណ៍ បាសសាកា អ៊ែរ នឹងប្រគល់ប្រាក់ជូនអ្នកដំណើរពិការវិញ
ក្រុមហ៊ុនអាកាសចរណ៍ បាសសាកា អែ៊រ (Bassaka Air) បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា ខ្លួននឹងប្រគល់ប្រាក់ចំនួន២៤០ដុល្លារវិញដែលខ្លួនបានគិត ថ្លៃពីជនពិការអង្គុយ ...
កំពង់ផែភ្នំពេញប្រឈមការប្រជែងតាមផ្លូវគោក
ចរាចរណ៍ទំនិញឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញកើនឡើងជាង៦ភាគរយក្នុងរយៈពេល៩ខែ ឆ្នាំ២០១៥ ខណៈមន្ត្រីកំពង់ផែលើកឡើងថា កំពង់ផែក៏នឹងត្រូវប្រកួតប្រជែងការដឹកជញ្ជូនតាមផ្លូវគោកផងដែរ។ទំនិញឆ្លងកាត់កំពង់ផែអន្តរជាតិទីពីររបស់កម្ពុជា ក្នុងរយៈពេល៩ ខែ ...
ស៊ន សារ៉ាត
http://bit.ly/1Z9Is2Z
សវនកម្មអាកាសចរណ៍ស៊ីវិលពន្យារដល់ឆ្នាំក្រោយ
អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) របស់អង្គការសហប្រជាជាតិ បានយល់ព្រមពន្យារពេលធ្វើសវនកម្មអាជ្ញាធរអាកាសចរណ៍របស់ប្រទេសកម្ពុជារហូតដល់ខែមិថុនាឆ្នាំ២០១៦ ដើម្បីផ្ដល់ពេលវេលាបន្ថែមទៀតដល់ទីភ្នាក់ងារមួយក្នុងការរៀបចំខ្លួន។លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាស ...
Post Staff
http://bit.ly/1QJihtK
ក្រុមប្រឹក្សាស្នើឲ្យ CAMS បំភ្លឺរឿងយកលុយបន្ថែមពីជនពិការ
ក្រុមប្រឹក្សាសកម្មភាពជនពិការបានស្នើឲ្យក្រុមហ៊ុន Cambodia Airport Management Service (CAMS) បំភ្លឺរឿងតម្រូវឲ្យស្ត្រីពិការជនជាតិស៊ូដង់បង់ថ្លៃសេវាលើកដាក់បន្ថែមចំនួន ២៤០ ដុល្លារលើថ្លៃសំបុត្រយន្តហោះបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Bassaka Air បានបញ្ជាក់ថាការយកថ្លៃសេវាបន្ថែមនោះគឺដើម្បីបង់ឲ្យក្រុមហ៊ុន ...
ប៉ិច សុធារី
http://bit.ly/1QHPHZR