ការដឹកជញ្ជូន និងបញ្ញើ
ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងមធ្យោបាយដទៃទៀត
ស្ពានកោះពេជ្រ-កោះនរា សម្រេចបាន ៩០ ភាគរយហើយ
ស្ពានតភ្ជាប់ពីកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ រាជធានីភ្នំពេញ សាងសង់បានប្រមាណ ៩០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501303381/koh-pich-koh-norea-bridge-90-percent-completed/
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ចាប់ផ្តើមសាងសង់ថ្ងៃនេះហើយ
ផ្លូវល្បឿនលឿនថ្មីមួយដែលនឹងតភ្ជាប់រាជធានីភ្នំពេញជាមួយប្រទេសវៀតណាមបានចាប់ផ្តើមការសាងសង់នៅថ្ងៃនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501303987/phnom-penh-bavet-expressway-begins-construction-today/
អាកាសយានដ្ឋានថ្មី មានគោលបំណងជំរុញភ្ញៀវទេសចរឱ្យចូលមកខេត្តសៀមរាបកាន់តែច្រើន
ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ និង Trip.com Group បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសាងសង់អាកាសយានដ្ឋានឆ្លាតវៃក្នុងខេត្តសៀមរាប នេះបើតាមអ្នកផ្តល់សេវាធ្វើដំណើរទូទាំងពិភពលោកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។ ...
យ៉ាត ម៉ាឡៃ
https://kiripost.com/stories/cambodia-siem-reap-new-smart-airport
បញ្ហាអូសបន្លាយពេលនៃសង្គ្រាមអ៊ុយក្រែន ធ្វើឱ្យប្រតិបត្តិការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ មានកំណើនតិច
ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ ម.ក(RRC) ដែលចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មនៅលើផ្សារមូលបត្រកម្ពុជា (CSX) និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុផលិតផលក្នុងស្រុក Royal Group បានរាយការណ៍ ប្រាក់ចំណូលកើនឡើងតិចតួចនៅក្នុង ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-05-29-0827-250545.html
អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅដើមឆ្នាំ២០២៥
អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលការសាងសង់សម្រេចបានប្រមាណ ៥០ ភាគរយហើយ គ្រោងនឹងចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២៥។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/4vxff87z
គណៈរដ្ឋមន្ត្រីអនុម័តគម្រោងទន្លេបាសាក់តម្លៃ ១,៧ ពាន់លានដុល្លារ
ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ បានអនុម័តគម្រោងប្រព័ន្ធនាវាចរណ៍ និងភស្តុភារទន្លេបាសាក់ ដែលមានតម្លៃប្រមាណ ១,៧ ពាន់លានដុល្លារ ដើម្បីបង្កើនសក្តានុពលនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា តាមរយៈការតភ្ជាប់ប្រព័ន្ធទន្លេមេគង្គទៅកាន់សមុទ្រ បន្ទាប់ពី ...
កង សុធា
https://www.khmertimeskh.com/501294139/cabinet-approves-1-7b-tonle-bassac-project/
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ចាប់ផ្តើមសាងសង់ហើយ
រាជរដ្ឋាភិបាលកម្ពុជា (RGC) កាលពីម្សិលមិញបានចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូសាធារណៈ និងឯកជន (PPP) ជាមួយក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធចិន China Road and Bridge Corporation (CRBC) ដើម្បីចាប់ផ្តើមការសាងសង់គម្រោងផ្លូវល្បឿនលឿនទីពីររបស់កម្ពុជា ភ្នំពេញ-បាវិត មានតម្លៃ ...
កង សុធា
https://www.khmertimeskh.com/501292966/pp-bavet-expressway-construction-set-to-begin/
កម្ពុជាចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិនដើម្បីសាងសង់ផ្លូវល្បឿនលឿនទី២
កាលពីថ្ងៃព្រហស្បតិ៍ កម្ពុជា បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ដើម្បីវិនិយោគសាងសង់ផ្លូវល្បឿនលឿនទីពីរដែលតភ្ជាប់រាជធានីភ្នំពេញជាមួយក្រុងបាវិត ស្ថិតក្នុងខេត្តស្វាយរៀង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3OkTRyj
គម្រោងបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងត្រូវពន្យារពេលបន្ថែមទៀត
អភិបាលខេត្តកោះកុងបានឱ្យដឹងថា គម្រោងដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង អាចនឹងត្រូវលើកពេលបន្តទៀត ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវការពេលវេលាបន្ថែម ដើម្បីបញ្ចប់ការសាងសង់ និងកែប្រែ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-05-14-1829-250026.html
ក្រុមហ៊ុនចិនទទួលបានកិច្ចសន្យាសាងសង់កំពង់ផែធំបំផុតទី៣ នៅកម្ពុជា
ក្រុមហ៊ុន China Harbor Engineering Company Ltd. (CHEC) កាលពីថ្ងៃសុក្រ បានទទួលកិច្ចសន្យាពីក្រុមហ៊ុនកម្ពុជា ដើម្បីសាងសង់កំពង់ផែសមុទ្រពហុបំណងមួយនៅក្នុងខេត្តកំពតភាគនិរតីនៃប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3VRJXpx
កំពង់ផែអន្តរជាតិនៅខេត្តកោះកុង នឹងបើកដំណើរការនៅឆមាសទី២
កំពង់ផែសមុទ្រលំដាប់អន្តរជាតិទី១ (តារាសាគរ) នៅខេត្តកោះកុងដែលវិនិយោគដោយក្រុមហ៊ុន Koh Kong Port Management គ្រោងបើកដំណើរការនៅដើមឆមាសទី២ ឆ្នាំ ២០២៣ នេះ ខណៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាបានបញ្ចប់រួចរាល់ហើយ។ នេះបើតាមអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-05-05-1116-249716.html
កិច្ចសន្យាសាងសង់កំពង់ផែពហុបំណងកំពត ត្រូវបានចុះកិច្ចសន្យារវាងក្រុមហ៊ុនឯកជនពីរ លើផ្ទៃដី ៦០០ ហិកតា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់កំពង់ផែពហុបំណងកំពត រវាងក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក (KAMPOT LOGISTICS AND PORT COMPANY LIMITED) និងក្រុមហ៊ុន ឆាយណាហាប៊ើរអេនជីនារីង ខមភេនី អិលធីឌី CHINA HARBOUR ENGINEERING COMPANY LTD) ។ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-05-06-0608-249760.html
កម្ពុជាបានស្នើឱ្យចិនបង្កើនជើងហោះហើរត្រង់ជាមួយគ្នាយ៉ាងតិច ៣០០ ជើងនៅក្នុង ១ សប្តាហ៍
ផ្នែកឯកជនរំពឹងថា ផែនការនៃការបង្កើនចំនួនជើងហោះហើររវាងកម្ពុជា-ចិន នឹងជួយទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនបន្ថែមទៀត ស្របពេលប្រទេសទាំង ២ កំពុងខិតខំជំរុញបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញឱ្យបានយ៉ាងហោចណាស់ ៣០០ ជើងក្នុង ១ សប្តាហ៍ ដើម្បីសម្រួលដល់ភ្ញៀវចិន ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-04-27-1021-249432.html
កម្ពុជាត្រូវការថវិកា ៣០ ពាន់លានដុល្លារសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពចំនួន ១៥០
កម្ពុជាបានស្វែងរកដៃគូរដើម្បីប្រមូលមូលនិធិវិនិយោគប្រមាណ ៣០ ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ចំនួន ១៥០ ដែលរដ្ឋាភិបាលបានចាត់ថ្នាក់ជាអាទិភាពដើម្បីដាក់ក្នុងផែនការមេអន្តរមធ្យោបាយ (CIT-MP) សម្រាប់ដប់ឆ្នាំខាងមុខ នេះបើតាមការចេញផ្សាយ ...
កង សុធា
https://www.khmertimeskh.com/501278432/cambodia-needs-30b-for-150-prioritised-infrastructure-projects/
ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះក្នុងខេត្តកណ្តាលចាប់ផ្តើមចរចាដោយផ្ទាល់ជាមួយគ្រួសារដែលទាមទារសំណងប្រសើរជាងមុន
គ្រួសារប្រជាពលរដ្ឋដែលប្រឈមនឹងការបណ្តេញចេញ ដើម្បីបើកផ្លូវសម្រាប់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី តម្លៃ ១,៥ ពាន់លានដុល្លារ ក្នុងខេត្តកណ្តាល នៅតែមិនសុខចិត្តចំពោះសំណងផ្តល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះ។ ក្នុងសប្តាហ៍នេះ ក្រុមហ៊ុនបានចាប់ផ្តើមចរចាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋជាង៦០ គ្រួសារដែលនៅតែបដិសេធមិនទទួលយកសំណង។ ...
ស៊ន សារ៉ាត និង រ៉ាន់ ស្រីដែត
https://khmer.cambojanews.com/kandal-airport-developer-begins-direct-negotiations-with-households-seeking-better-compensation/
កម្ពុជាកត់ត្រាអ្នកដំណើរតាមយន្តហោះ ចំនួន ១,២៦ លាននាក់ ក្នុងត្រីមាសទី១
របាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានចេញផ្សាយកាលពីថ្ងៃពុធថា ប្រទេសកម្ពុជាបានរាយការណ៍ថាមានអ្នកដំណើរតាមផ្លូវអាកាសចំនួន ១,២៦លាននាក់ ក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២៣ កើនឡើង ៥៤៩ភាគរយ ពីអ្នកដំណើរចំនួន ១៩៥,០០០នាក់ ក្នុងរយៈពេលដូច ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3AeyS84
យានជំនិះ ២.៥៣ លានគ្រឿងធ្វើដំណើរលើផ្លូវល្បឿនលឿនដែលវិនិយោគដោយចិននៅកម្ពុជា
អ្នកនាំពាក្យប្រតិបត្តិករផ្លូវល្បឿនលឿនបាននិយាយកាលពីថ្ងៃពុធថាយានជំនិះចំនួន ២.៥៣ លានគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុក្នុងរយៈពេល ២០០ ថ្ងៃចាប់តាំងពីបើកជាសាធារណៈកាលពីខែតុលាឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3oryXCK
ស្ពានខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជានឹងសាងសង់រួចរាល់នៅខែឧសភា ឆ្នាំ២០២៥
រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជិត ២៣ លានដុល្លារ ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេឫស្សីជ្រុំ ស្ថិតក្នុងភូមិឆាយឡុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលចាត់ទុកថាជាស្ពានខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ...
Manoj Mathew
https://www.khmertimeskh.com/501272008/kingdoms-tallest-bridge-to-be-ready-by-may-2025/
កម្ពុជាធ្វើដំណើរការជើងហោះហើរចំនួន ៤៩៤ ក្នុងមួយសប្តាហ៍
កម្ពុជាបានទទួល និងដំណើរការជើងហោះហើរចំនួន ៤៩៤ ក្នុងមួយសប្តាហ៍នៅអាកាសយានដ្ឋានចំនួនបីរបស់ខ្លួនក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ នេះបើយោងតាមទិន្នន័យបឋមពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលជាទីភ្នាក់ងារគ្រប់គ្រង និងអភិវឌ្ឍន៍ ...
កង សុធា
https://www.khmertimeskh.com/501271800/cambodia-operates-494-flights-a-week/
ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជិត ៥០%
គម្រោងវិនិយោគព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលមានទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងរដ្ឋាភិបាលកម្ពុជាបានចំណាយប្រាក់អស់ជិត ៧០០ លានដុល្លារ និងសម្រេចការសាងសង់បានជិត ៥០ ភាគរយ ...
រ៉ាន់ រើយ
https://www.postkhmer.com/business/2023-04-11-0903-248998.html
អភិបាលខេត្តរតនគិរីស្វែងរកការវិនិយោគនៃព្រលានយន្តហោះ
មន្ត្រីខេត្តរតនគិរីអំពាវនាវដល់អ្នកវិនិយោគបរទេសឪ្យសាងសង់ព្រលានយន្តហោះថ្មីលើផ្ទៃដី ១៤០០ ហិកតានៅស្រុកលំផាត់ ដើម្បីទាក់ទាញទេសចរណ៍ ...
ឆន រស្មី
https://kiripost.com/stories/cambodia-ratanakiri-governor-seeks-airport-investment
ការសិក្សាលទ្ធភាពផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ
ការសិក្សាលទ្ធភាពសម្រាប់ផ្លូវល្បឿនលឿនទីបីរបស់កម្ពុជាដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តសៀមរាបនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501264525/phnom-penh-siem-reap-expressway-feasibility-study-to-begin-soon/
ក្រុមហ៊ុនរដ្ឋចិនត្រូវបានជ្រើសរើសសម្រាប់សិក្សាលើផ្លូវល្បឿនលឿនសៀមរាប
ក្រុមហ៊ុន China Road and Bridge Corp (CRBC) ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន ត្រូវបានអនុញ្ញាតដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការសិក្សាស៊ីជម្រៅជាផ្លូវការបន្ថែមទៀតលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលបានស្នើឡើង ខណៈ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/national/chinese-state-owned-firm-picked-study-siem-reap-expressway
អំពាវនាវឲ្យភាគីពាក់ព័ន្ធជួយសម្រួលដល់ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យអភិបាលរាជធានី-ខេត្ត ជួយអន្តរាគមន៍ និងសម្រួលដល់ការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-call-for-stakeholders-to-facilitate-pp-sr-expressway-study