ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងមធ្យោបាយដទៃទៀត
ផ្លូវទឹក និងកំពង់ផែ
ការសាងសង់កំពង់ផែទឹកជ្រៅត្រូវបានកំណត់ពេលសាងសង់នៅពាក់កណ្តាលឆ្នាំ ២០២២
ក្រុមហ៊ុនចុះបញ្ជីកំពង់ផែស្វយ័តក្រុងព្រះសីហនុបានកំណត់កាលវិភាគសាងសង់ស្ថានីយកំពង់ផែទឹកជ្រៅដល់ពាក់កណ្តាលឆ្នាំ ២០២២ ដោយការសាងសង់គ្រោងនឹងចំណាយពេល ៣ ឆ្នាំ។ ...
ជា វណ្ណយុទ្ធ
https://bit.ly/3EDXqbC
កំពង់ផែសេះសតម្លៃ ២លានដុល្លាររបស់កែបគ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលខែកញ្ញា
រដ្ឋបាលខេត្តកែបគ្រោងនឹងបើកការដ្ឋានសាងសង់កំពង់ផែសេះសដែលមានតម្លៃ ១,៩៥ លានដុល្លារដែលត្រូវបានរង់ចាំជាយូរមកហើយ នៅថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះ នៅភាគពាយ័ព្យនៃខេត្តជាប់មាត់សមុទ្រក្នុងគោលបំណងលើកស្ទួយ ...
ធូ វិរៈ
https://www.phnompenhpost.com/business/keps-2m-white-horse-port-set-break-ground-mid-sept
អាជ្ញាធរខណ្ឌកំពុងធ្វើការសម្អាតប្រឡាយមេរបស់ខណ្ឌពោធិ៍សែនជ័យ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមការងារស្តារប្រឡាយមេ នៅជាប់នឹងផ្លូវរថភ្លើង នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី ១ បន្ទាប់ពីប្រជាពលរដ្ឋប្រមាណ ២០ គ្រួសារបានយល់ព្រមរុះរើសំណង់ដែលរារាំងប្រឡាយ។ ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/work-underway-clean-out-por-sen-cheys-main-canal
កំពង់ផែថ្មីនៅខេត្តកែបនឹងត្រូវបញ្ចប់នៅឆ្នាំនេះ
រដ្ឋបាលខេត្តកែបបានប្រកាសនៅថ្ងៃសុក្រនេះថាកំពង់ផែទេសចរណ៍កោះទន្សាយដែលមានតម្លៃប្រហែល ១,២ លានដុល្លារគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ ...
ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50915701/new-port-in-kep-set-for-completion-this-year/
កំពង់ផែសមុទ្រនៅខេត្តកោះកុងខ្នាតមធ្យមតម្លៃ ១,៥ លានដុល្លារ បើកការដ្ឋានសាងសង់
រដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសាងសង់កំពង់ផែសមុទ្រខ្នាតមធ្យមតម្លៃ ១,៥ លានដុល្លារ នៅខេត្តកោះកុងនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា-ថៃ។ ...
ធូ វិរៈ
https://bit.ly/3uR8nkz
ក្រសួងពន្លឿនសេចក្តីព្រាងច្បាប់ស្ដីពី កំពង់ផែ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានជំរុញឲ្យមានការពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពី កំពង់ផែ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ច្បាប់នេះត្រូវបានរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍ ...
លឹម ណារី
https://bit.ly/348mfMn
PPAP ប្តេជ្ញាពង្រឹងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន
កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បានប្ដេជ្ញានឹងលើកកម្ពស់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងអំឡុងពេលវេលាដ៏ពិបាកដែលបណ្តាលពីវិបត្តិសុខភាពសកល តាមរយៈការកាត់បន្ថយការចំណាយ និងការពន្យារពេលការវិនិយោគណាដែលមិនមានភាពបន្ទាន់។ ...
ម៉ៃ គុណមករា
https://bit.ly/3eH71Rq
កំពង់ផែកម្ពុជា៖ មានកំណើនខ្ពស់ក្នុងឆ្នាំ ២០១៩
កំពង់ផែស្វយ័តចំនួនពីររបស់ប្រទេសកម្ពុជា បានរាយការណ៍ពីការរក្សាបាននូវប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឲ្យនៅតែខ្លាំងកាលពីឆ្នាំមុន មុនពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/ports-strong-growth-2019
រដ្ឋាភិបាល គ្រោងនឹងសង់ផែកុងតឺន័រទឹកជ្រៅបន្ថែមទៀត
រដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅបន្ថែម ដែលមានជម្រៅ ១៤,៥ ម៉ែត្រ នៅកំពង់ផែខេត្តព្រះសីហនុ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាតាមរយៈពង្រឹងសមត្ថភាពពាណិជ្ជកម្ម និងការកាត់បន្ថយតម្លៃ។ នេះបើយោងតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ...
ធូ វិរៈ
https://bit.ly/2HQ64Yd
សេវាធ្វើដំណើរតាមកាណូត គឺហាក់មិនបង្ហាញពីសញ្ញាវិជ្ជមាន
ចំនួនភ្ញៀវធ្វើដំណើរតាមកាណូតសាធារណៈបានធ្លាក់ចុះប្រមាណ ៥ ភាគរយ នាដើមឆ្នាំ ២០២០ នេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីរដ្ឋាភិបាលបានប្រកាសបន្តមិនយកប្រាក់ពីកម្មកររហូតដល់ដើមខែកញ្ញា ឆ្នាំ ២០២១ ក៏ដោយ។ នេះបើតាមថ្នាក់ដឹកនាំនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញ។ ដើម្បីសម្រួលដល់ការធ្វើដំណើរ សាលា ...
ហ៊ឹន ពិសី
https://bit.ly/2Tn6ixc
ប្រាក់ចំណូលរបស់កំពង់ផែព្រះសីហនុកើនឡើង ១៧%
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍កំណើនប្រាក់ចំណូលដ៏រឹងមាំជាមួយនឹងកំណើន ១៧,៥ ភាគរយ កាលពីឆ្នាំមុនធៀបនឹងឆ្នាំ ២០១៨។ យោងតាមរបាយការណ៍ប្រចាំឆ្នាំបានមកពីក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានចេញផ្សាយកាលពីម្សិលមិញ ប្រាក់ចំណូលសរុបរបស់កំពង់ផែនេះបានកើនឡើងដល់ប្រហែល ៨០ លាន ...
ម៉ៃ គុណមករា
https://bit.ly/37Tp6Ih
កម្ពុជារំពឹងថា ការដឹកជញ្ជូនតាមផ្លូវទឹកនឹងកាន់តែប្រសើរ
កម្ពុជារំពឹងថានឹងទទួលបានជំនាញបន្ថែមក្នុងការគ្រប់គ្រង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវទឹក និងកំពង់ផែ បន្ទាប់ពីចូលជាសមាជិកក្នុងសមាគមពិភពលោកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកហៅកាត់ថា (PIANC)។ នេះបើតាមរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ...
ធូ វិរៈ
https://bit.ly/2NaJOuj
ការខូចខាតផ្លូវនៅខេត្តព្រះសីហនុ បានប៉ះពាល់ដល់វិស័យដឹកជញ្ជូន
ការខូចខាតផ្លូវនៅខេត្តព្រះសីហនុបង្កឡើងដោយសារជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ និងការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន បានធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ...
ធូ វិរៈ
https://bit.ly/2Z139H8
ចំណូលកំពង់ផែព្រះសីហនុ កើនឡើង ១៦ ភាគរយ
ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាបានកើនឡើងជាង ១៦ ភាគរយ នៅត្រីមាសទី២ ឆ្នាំ ២០១៩ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍មិនទាន់ធ្វើសវនកម្មដែលបានចេញផ្សាយនៅលើផ្សារហ៊ុន។ របាយការណ៍បង្ហាញថា នៅត្រីមាសទី២ ឆ្នាំ ២០១៩ កំពង់ផែ ...
ហ៊ឹន ពិសី
https://bit.ly/2YJMyHI
JICA បន្តគាំទ្រដល់ការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ទីភ្នាក់ងារអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុន (JICA) បានបង្ហាញពីការតាំងចិត្តក្នុងការបន្តគាំទ្រការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បន្តទៀត ដោយបានបញ្ជាក់ថានឹងបន្តផ្តល់ជាជំនួយឥតសំណង និងកម្ចីសម្បទាន បើទោះបីជា ...
ហ៊ គឹមសាយ
https://bit.ly/2HVPOoc
ចរាចរណ៍ទំនិញឆ្លងកាត់កំពង់ផែព្រះសីហនុ កើន ១៦% ត្រីមាសទី១
ចរាចរណ៍ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាសហគ្រាសចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា នៅត្រីមាសទី១ ឆ្នាំ ២០១៩ នេះបានកើនឡើង ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរដ្ឋមន្ត្រី ...
ហ៊ឹន ពិសី
https://bit.ly/2Y0ysgr
ការពង្រីកផែកុងតឺន័ររបស់ PPAP នឹងជំរុញចរាចរណ៍ទំនិញ
អ្នកនៅក្នុងវិស័យដឹកជញ្ជូន និងអ្នកប្រើប្រាស់សេវាដឹកជញ្ជូននៅកម្ពុជា បានលើកឡើងថា ការដាក់ឲ្យដំណើរការចំណតផែកុងតឺន័រជំហានទី ២ របស់កំពង់ផែស្វយ័តភ្នំពេញនឹងជំរុញឲ្យការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជាកាន់តែមានសក្តានុពល និងកាត់ ...
ហ៊ឹន ពិសី
https://bit.ly/2S9UE59
ធនាគារអភិវឌ្ឍន៍អាស៊ីពិភាក្សាអំពីប្រាក់កម្ចី ៣០លានដុល្លារ
ក្រសួងទេសចរណ៍បានចាប់ផ្តើមការពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើប្រាក់កម្ចីចំនួន ៣០ លានដុល្លារអាមេរិក ដើម្បីផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅតាមឆ្នេរសមុទ្រ ដែលនឹងជួយដល់ការអភិវឌ្ឍវិស័យទេសចរណ៍។ រដ្ឋាភិបាលបានប្រកាសផែនការដើម្បីប្រើប្រាស់ប្រាក់ ...
Chea Vannak
https://www.khmertimeskh.com/50555099/cambodia-adb-discuss-30m-loan/
អាជ្ញាធរប្រកាសចាត់វិធានការក្តៅ កម្ទេចសំណង់កំពង់ផែ សាងសង់ខុសច្បាប់
អាជ្ញាធរខេត្ដព្រះសីហនុ នឹងចាត់វិធានការក្ដៅចុះអនុវត្ដវាយកម្ទេច សំណង់កំពង់ផែ ១ កន្លែងដែលសាងសង់រំលោភចូលឆ្នេរសមុទ្រគ្មានច្បាប់ក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ បន្ទាប់ពីអាជ្ញាធរខេត្ដបានជូនដំណឹង និងធ្វើកិច្ចសន្យាឲ្យរុះរើចេញដោយខ្លួនឯងចំនួន ២ លើកកន្លងមកហើយនោះ ប៉ុន្ដែមិន ...
វ៉ន ដារ៉ា
https://bit.ly/2OcUPKg
PPSP and PAS រាយការណ៍ពីកំណើនដ៏រឹងមាំ
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) - ជាក្រុមហ៊ុនសាធារណៈដែលបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា នាពេលថ្មីៗនេះ បានរាយការណ៍ពីកំណើនដ៏រឹងមាំនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ...
ម៉ៃ គុណមករា
https://www.khmertimeskh.com/50522980/ppsp-and-pas-report-strong-performances/
កំពង់ផែសមុទ្រកំពតបានបើកការដ្ឋានសាងសង់
ការដា្ឋនសាងសង់កំពង់ផែ ដែលត្រូវបានរង់ចាំយ៉ាងយូរ នៅខេត្តកំពត បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយអ្នកចូលរួមបាននិយាយថា កំពង់ផែនានេះ នាពេលខាងមុខនឹងជម្រុញការដឹកជញ្ជូនតាមផ្លូវសមុទ្រជាមួយវៀតណាម និងថៃ និង ...
ម៉ៃ គុណមករា
https://www.khmertimeskh.com/50520556/kampots-seaport-breaks-ground/
កាណូតដឹកអ្នកដំណើរ និងខ្សែរថភ្លើងភាគខាងលិចបន្តសេវាឥតគិតថ្លៃ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តរយៈពេលសេវាមិនគិតថ្លៃ សម្រាប់សេវាដឹកអ្នកដំណើរតាមផ្លូវទឹករហូតដល់ចុងឆ្នាំនេះ ដែលជាការបង្ហាញពីការដឹងគុណរបស់លោក ចំពោះលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃអាទិត្យ។ ...
សុខ ចាន់
https://www.khmertimeskh.com/50518154/free-rides-for-water-taxis-and-western-railway-extended/
កាណូតដឹកអ្នកដំណើរ ភ្នំពេញ-តាខ្មៅ សម្ពោធផ្លូវការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះនឹងចូលរួមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការសេវាដឹកអ្នកដំណើរតាមផ្លូវទឹកដែលជាផ្នែកមួយនៃការលើកកម្ពស់សេវាដឹកអ្នកដំណើរសាធារណៈរបស់រដ្ឋាភិបាលកម្ពុជា។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះជាការ ...
ហ៊ឹន ពិសី
https://bit.ly/2v70ACr
ចំណតផែពហុបំណងបើកឱ្យប្រើប្រាស់ជាផ្លូវការ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវចំណតផែពហុបំណងថ្មីរបស់ខ្លួន កាលពីម្សិលមិញ ដើម្បីទទួលនាវាធំៗផ្ទុកទំនិញធ្ងន់ៗ។ ...
ចេង សុខហ័ង
https://www.phnompenhpost.com/business/sihanoukville-port-kicks-use-new-terminal