រដ្ឋាភិបាល
ទំនាក់ទំនងអន្តរជាតិ
នាយករដ្ឋមន្រ្តីមើលឃើញកលល្បិចពីការបង្ហោះរូបរបស់ស្ថានទូត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់ស្ថានទូតអាមេរិកកាលពីម្សិលមិញ ចំពោះការបង្ហោះរូបភាពដែលជាកលល្បិចសម្រាប់បំភាន់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ខណៈពេលដែលវាសំដៅទៅលើការរួមចំណែករបស់អាមេរិកក្នុងការជួយសង្គ្រោះប្រាសាទ និងការពារព្រៃឈើ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5082542/pm-sees-red-embassy-post/
កម្ពុជា-ឡាវឯកភាពបង្កើតគណៈកម្មការវាស់វែងព្រំដែនមានទំនាស់
កម្ពុជា-ឡាវកាលពីម្សិលមិញបានឯកភាពគ្នាបង្កើតគណៈកម្មការចម្រុះដើម្បីចុះពិនិត្យ និងវាស់ដីនៅតំបន់ជម្លោះក្នុងខេត្តស្ទឹងត្រែងរបស់កម្ពុជា ហើយភាគីទាំងពីរក៏បានស្នើឲ្យបារាំងផ្ទៀងផ្ទាត់ផែនទី និងសុំឲ្យអ្នកជំនាញផែនទី និងព្រំដែនបារាំងមកជួយអន្តរាគមន៍ផង ...
សុទ្ធ គឹមសឿន
http://bit.ly/2w5D6eB
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឡាវ ពិភាក្សាពីការស្នើសុំផែនទីពីបារាំង
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងឡាវគ្រោងនឹងជួបគ្នានៅថ្ងៃអង្គារ និងថ្ងៃពុធក្នុងសប្តាហ៍នេះនៅភ្នំពេញ ដើម្បីពិភាក្សាគ្នាធ្វើលិខិតរួមមួយផ្ញើជូនរដ្ឋាភិបាលបារាំងក្នុងការសុំអ្នកជំនាញឲ្យជួយផ្ទេរផែនទីពីខ្នាត ១/១០០.០០០ ទៅ ១/៥០០០។ ...
ផាក់ ស៊ាងលី
http://bit.ly/2wxEWsl
សហរដ្ឋអាមេរិកបដិសេធការសមគំនិតដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា
កាលពីថ្ងៃម្សិលមិញ ស្ថានទូតអាមេរិក បានវាយប្រហារទៅលើការអះអាងមិនសមហេតុផលអំពីការសមគំនិតដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាល ដែលព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន Fresh News ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាល។ សារព័ត៌មានក្នុងស្រុកក៏បានរាយការណ៍ថា ក្រសួងមហាផ្ទៃនឹងស៊ើបអង្កេតលើផែនការដែល ...
ម៉ិច ដារ៉ា និង Shaun Turton
http://www.phnompenhpost.com/national/us-denies-conspiracy-topple-cambodian-government
កម្ពុជាឆ្លើយតបនឹង UN អំពីការរិះគន់បរិយាកាសនយោបាយកម្ពុជា
កាលពីថ្ងៃម្សិលមិញ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានតបត្រឡប់ទៅការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(OHCHR) អំពីការរិះគន់របស់អង្គការសហប្រជាជាតិថាបរិយាកាសនយោបាយរបស់កម្ពុជាមានភាពកាន់តែយ៉ាប់យ៉ឺន ដោយអះអាងថាការរិះគន់នេះមិនមានការបញ្ជាក់ច្បាស់លាស់ និងទាក់ទងនឹងនយោបាយ។ ...
Leonie Kijewski
http://www.phnompenhpost.com/national/mission-hits-back-un-criticism-cambodias-deteriorating-political-climate
CCC ស្នើបង្កើតក្រុមប្រឹក្សាវិនិយោគិនរុស្ស៊ី និងកម្ពុជា
សភាពាណិជ្ជកម្មកម្ពុជា (CCC) បានស្នើប្រទេសរុស្ស៊ីឲ្យបង្កើតក្រុមប្រឹក្សាវិនិយោគិនរុស្ស៊ី និងកម្ពុជា ដើម្បីត្រួសត្រាយផ្លូវសម្រាប់វិស័យឯកជននៅក្នុងប្រទេសទាំងពីរតភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5079877/russia-cambodia-body-mooted/
មន្ត្រីរដ្ឋាភិបាលតបទៅស្ថានទូតអាមេរិក
មន្ត្រីរដ្ឋាភិបាលបានប្រតិកម្មយ៉ាងខ្លាំងកាលពីម្សិលមិញ បន្ទាប់ពីស្ថានទូតអាមេរិកបានចោទសួរការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះលទ្ធិប្រជាធិបតេយ្យ។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5079943/us-embassy-fire/
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រទេសចំនួន៤ ចំពោះការបដិសេធមិនទទួលយកការនិរទេសជនជាតិរបស់ខ្លួន
អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក លោក Dave Lapan បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាល Trump នឹងដាក់ទណ្ឌកម្មទិដ្ឋាការលើប្រទេសចំនួនបួនដែលបដិសេធមិនព្រមទទួលយកជនជាតិរបស់ខ្លួនដែលត្រូវបានគេចាត់ទុកថារស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់។ យោងតាមប្រភពរបស់ក្រសួង ...
David Shortell
http://edition.cnn.com/2017/08/23/politics/trump-visa-sanctions-immigration/index.html
គោលដៅនាំចេញ ៨០តោន សម្រាប់ម្រេច
ម្រេចកំពតដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីភូមិសាស្ត្រ (GI) ពីសហភាពអឺរ៉ុបកាលពីឆ្នាំមុនបានរំពឹងថា នឹងមានចំនួន ៨០តោន នៅលើទីផ្សារនាំចេញនៅឆ្នាំនេះ ដោយសារតែមានតម្រូវការ និងការបង្កើនផលិតកម្ម។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5078935/80-tonne-export-goal-pepper/
នាយករដ្ឋមន្ត្រីបង្កើតកងពលតូចថ្មើជើងថ្មីបន្ទាប់ពីជម្លោះព្រំដែនជាមួយឡាវ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះសួរសុខទុក្ខកងទ័ពនៅស្ទឹងត្រែងនៅតាមបណ្ដោយព្រំប្រទល់ឡាវ នោះជាទីដែលលោកបានប្រកាសបង្កើតកងពលតូចថ្មីមួយបន្ទាប់ពីភាពតានតឹងរវាងប្រទេសទាំងពីរ។ ...
មុំ សុផុន
http://www.khmertimeskh.com/5078547/pm-creates-brigade-laos-row/
បង់ក្លាដេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញអង្ករ
ពីរសប្តាហ៍បន្ទាប់ពីប្រទេសបង់ក្លាដេស និងកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីទិញអង្ករពីកម្ពុជាមក កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសបង់ក្លាដែសបានចុះកិច្ចព្រមព្រៀងមួយដើម្បីទិញអង្ករ ២៥០,០០០តោន ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5078380/bangladesh-signs-big-rice-deal/
កម្ពុជា និងចិនស្វែងរកអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ
មន្ត្រីពាក់ព័ន្ធនៃក្រសួងបរិស្ថានកម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីចិនដើម្បីទទួលបាននូវអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ។ ...
ខាន សុភីរម្យ
http://www.akp.gov.kh/?p=107890
មន្រ្តីដឹកនាំជាន់ខ្ពស់វៀតណាម៖ កុមារជនជាតិវៀតណាមដែលមានកំណើតនៅកម្ពុជាគួរទទួលបានការថែទាំប្រសើរជាងមុន
មន្ត្រីជាន់ខ្ពស់វៀតណាមបានជួបជាមួយរដ្ឋសភាជាតិកម្ពុជា ដើម្បីស្នើសុំបន្តការទទួលស្គាល់អ្នកវិនិយោគវៀតណាម និងកុមារជនជាតិវៀតណាមដែលបានកើតនៅកម្ពុជា និងស្នើសុំឲ្យពួកគេទទួលបានការអនុញ្ញាតឱ្យសិក្សានៅសាលារៀនសាធារណៈនៅកម្ពុជា។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5078152/cambodian-born-vietnamese-deserve-better-visiting-official/
ពាណិជ្ជកម្មរវាងថៃ និងកម្ពុជាបានកើនឡើង
យោងតាមតួលេខដែលបានចេញផ្សាយដោយស្ថានទូតថៃកាលពីម្សិលមិញបានឱ្យដឹងថា ពាណិជ្ជកម្មរវាងកម្ពុជា និងថៃបានកើនឡើងជាង ១០ភាគរយ នៅឆមាសទីមួយក្នុងឆ្នាំនេះ ដែលមានការកើនឡើងរហូតដល់ ២,៩ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ២,៦ពាន់លានដុល្លារ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5078088/thai-cambodia-trade-rise/
សកម្មភាពយោធា កម្ពុជា-ឡាវ ស្ងប់វិញក្រោយពីមានការចរចា
មន្ត្រីយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទបានអះអាងកាលពីម្សិលមិញថាស្ថានភាពយោធានៅតាមព្រំដែនកម្ពុជា-ឡាវ នៅតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវក្នុងខេត្តស្ទឹងត្រែងបានស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ទៅវិញក្រោយពីទាហានឡាវព្រមដកចេញកាលពីថ្ងៃសៅរ៍។ ...
ផាក់ ស៊ាងលី និង Shaun Turton
http://bit.ly/2w4sZdI
នាយករដ្ឋមន្ត្រីផ្តល់ពេល ៦ថ្ងៃ ឲ្យកងទ័ពឡាវចាកចេញពីតំបន់ព្រំដែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះបាននិយាយថា ទាហានមកពីឡាវដែលបានចូលប្រទេសកម្ពុជានៅក្នុងខែមេសាក្បែរតំបន់ព្រំដែនត្រូវតែដកចេញមុនថ្ងៃពុធ សប្តាហ៍ក្រោយនេះ។ ...
កម្ពុជា នៅមិនទាន់កំណត់តម្លៃអង្ករ ឲ្យបង់ក្លាដែសនោះទេ
កម្ពុជានៅតែកំពុងរង់ចាំការប្រែប្រួលតម្លៃអង្ករនៅទីផ្សារអន្តរជាតិ មុនពេលការផ្ដល់តម្លៃដល់បង់ក្លាដែស ដើម្បីនាំចេញ ២៥ ម៉ឺនតោននៅខែតុលា។ នេះបើយោងតាមអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...
ឆេង សុខហ៊ង
http://bit.ly/2hLL1fh
កម្ពុជា-កាណាដា ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីលើវិស័យវាយនភ័ណ្ឌ
នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ប៉ូទី ដូនីកា (Pottie Donica) ឯកអគ្គរាជទូតកាណាដាប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកាណាដា ពិសេសលើការនាំ ...
សូ សុផាវី
http://www.akp.gov.kh/?p=107430
កម្ពុជាជំរុញឱ្យអត់ធ្មត់ក្នុងការព្រាងសេចក្តីថ្លែងការណ៍អាស៊ាន និង កូរ៉េខាងជើង
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានមានប្រសាសន៍នៅសន្និសីទសារព័ត៌មានបន្ទាប់ពីវិលត្រឡប់ពីទីក្រុងម៉ានីលថា អំឡុងខួបអាស៊ានលើកទី៥០រដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យសមាជិកនៃប្លុកក្នុងតំបន់ប្រើប្រាស់ការអត់ធ្មត់នៅក្នុងការធ្វើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ប្រឆាំងការប្រើប្រាស់មីសីុលរបស់កូរ៉េខាងជើងដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់។ ...
ឆន ភារុណ និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/38483
គម្រោងសាកវប្បកម្ម ៥លានដុល្លារ
រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Gerry Brownlee បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសនូវែលសេឡង់នឹងផ្តល់ថវិកាចំនួន ៥លានដុល្លារអាមេរិក ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍសាកវប្បកម្មប្រកបដោយចីរភាពក្នុងរយៈពេល ៥ឆ្នាំនៅក្នុងប្រទេស ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5077252/5-million-horticulture-project/
ជើងហោះហើរត្រង់មកកម្ពុជាពីទីក្រុងស៊ីអាន
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីម្សិលមិញថា នឹងមានជើងហោះហើរត្រង់ឆ្ពោះមកប្រទេសកម្ពុជាពីទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន ដើម្បីបំពេញតម្រូវការកើនឡើងនៃភ្ញៀវទេសចរចិន។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5077009/direct-flights-soon-xian-city/
នាយករដ្ឋមន្ត្រីកំពុងស្វែងរកកិច្ចព្រមព្រៀងលើវារីអគ្គិសនីជាមួយប្រទេសថៃ
រដ្ឋាភិបាលនឹងសុំជំនួយពីប្រទេសថៃ ដើម្បីសាងសង់រោងចក្រវារីអគ្គីសនីនៅខេត្តកោះកុង។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5076787/pm-seeks-hydropower-deal-thailand/
ស្ថានទូតអាមេរិកឆ្លើយតបចំពោះការគំរាមរបស់លោក ហ៊ុន សែន ក្នុងការដកសញ្ជាតិចៅរបស់លោក
ស្ថានទូតអាមេរិកបានឆ្លើយតបចំពោះការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នឹងដកសញ្ជាតិចៅរបស់លោកចេញ ដោយលើកឡើងថា ស្ថានទូតមិនអាចបញ្ជាក់ថាតើចៅរបស់លោកណាម្នាក់ដែលមានសញ្ជាតិអាេម ...
Ben Paviour
http://www.cambodiadailykhmer.com/38444
ម៉ាឡេស៊ីនឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឥស្លាមដែលមានតម្លៃ ២៥០លានដុល្លារ នៅកម្ពុជា
ប្រទេសម៉ាឡេស៊ីកំពុងវិនិយោគ ២៥០លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឥស្លាមកម្ពុជា (CITC) ដែលត្រូវបានគេមើលឃើញថាជាវិភាគទានវិជ្ជមានមួយចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ ...
លឹម ណារី
http://www.akp.gov.kh/?p=106992