រដ្ឋាភិបាល
ទំនាក់ទំនងអន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បង្កើនជើងហោះហើរមកកម្ពុជាដល់ ១០ ក្នុងមួយសប្តាហ៍
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានបន្ថែមជើងហោះហើរចំនួន ៦ ទៀតក្នុងមួយសប្តាហ៍ ដើម្បីបន្ថែមលើជើងហោះហើរបច្ចុប្បន្នរបស់ខ្លួនដែលហោះ៤ ជើងក្នុងមួយសប្តាហ៍ អោយបាន ១០ជើង ។ ការហោះហើរលើកដំបូងរបស់អាកាសចរណ៍វៀតណាមមកកាន់រាជធានីភ្នំពេញគឺនៅថ្ងៃទី១ ខែមករាឆ្នាំនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Icg3Ew
ប្រេសិតពិសេសអង្គការសហប្រជាជាតិប្ដេជ្ញាចិត្តខិតខំធ្វើការជាមួយប្រធានអាស៊ាន និងអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ (UN) ប្តេជ្ញាចិត្តនឹងខិតខំធ្វើការងារជាមួយអាស៊ានដើម្បីបញ្ចៀសវិបត្តិនៅមីយ៉ាន់ម៉ា ហើយលោកក៏ស្នើឱ្យប្រេសិតពិសេស UN នេះធ្វើការដោយផ្ទាល់ជាមួយប្រេសិតពិសេសអាស៊ានលើបញ្ហាមីយ៉ាន់ម៉ាផងដែរ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-01-14-1132-230067.html
KOICA និង CRDB/CDC ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២២-២០២៣
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CRDB/CDC) ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២២-២០២៣ ខណៈក្នុងឆ្នាំ ២០២២ នេះជំនួយឥតសំណងរបស់ KOICA ដល់កម្ពុជាមានចំនួនសរុប ២០,៧ លានដុល្លារអាមេរិក។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-01-13-1230-229951.html
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ត្រូវបានគេមើលឃើញថាជាការបង្កើនក្តីសង្ឃឹមសម្រាប់ការឯកភាពគ្នារបស់មីយ៉ាន់ម៉ា
អ្នកជំនាញបាននិយាយថា ទោះបីជាការដោះស្រាយវិបត្តិប្រទេសមីយ៉ាន់ម៉ាភ្លាមៗមិនមែនជារឿងងាយស្រួលក៏ដោយ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់កម្ពុជាអាចត្រួសត្រាយផ្លូវឆ្ពោះទៅរកការឯកភាពគ្នារវាងរដ្ឋសមាជិកអាស៊ាន។ ...
Yang Han
https://bit.ly/3FnLslp
រដ្ឋមន្ត្រីការបរទេសជប៉ុនបញ្ជាក់ថានឹងចូលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជាឆ្នាំនេះ
កាលពីល្ងាចមិញ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្សព្វផ្សាយជាសាធារណៈនូវលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសមភាគីជប៉ុន លោក Hayashi Yoshimasa។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Gnc1bK
ឥណ្ឌាប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន
ឥណ្ឌាបានសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ ២០២២ ក្នុងការដោះស្រាយបញ្ហាកង្វល់រួម រួមទាំងវិបត្តិមីយ៉ាន់ម៉ាផងដែរ។ ...
រី សូចាន់
https://www.phnompenhpost.com/national-politics/india-vows-close-cooperation-kingdom-asean-chair
លោក ហ៊ុន សែន ស្នើ ៣ ប្រទេសនៃអាស៊ានបង្កើតយន្តការ ធ្វើការលើបទឈប់បាញ់នៅមីយ៉ាន់ម៉ា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើបណ្តាប្រទេសអាស៊ានបង្កើតយន្តការត្រយកា (Troika) ដែលមានភាគី ៣ ប្រទេសចូលរួម គឺប្រ៊ុយណេ កម្ពុជានិងឥណ្ឌូនេស៊ី ដើម្បីធ្វើការសម្របសម្រួលលើបទឈប់បាញ់ នៅមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២។ ...
រី សុចាន់
https://www.postkhmer.com/national/2022-01-11-1003-229816.html
កម្ពុជា-វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
កម្ពុជា និងវៀតណាមបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ខណៈពេលដែលបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យយោធា។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501005184/cambodia-vietnam-enhance-defence-cooperation/
ជប៉ុនផ្តល់ជំនួយ ២០០លានដុល្លារដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩នៅកម្ពុជា
រដ្ឋាភិបាលជប៉ុនបានសន្យាផ្តល់កម្ចីការប្រាក់ទាបចំនួន ១៨៥លានដុល្លារបន្ថែមទៀតដល់កម្ពុជា ដើម្បីជួយដល់ដំណាក់កាលទីពីរនៃវិបត្តិកូវីដ-១៩។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501005477/japan-to-200-million-in-response-to-covid-19-in-cambodia/
កម្ពុជា បារាំងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌
កម្ពុជា និងបារាំងបានសន្យាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរបន្ថែមទៀត។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501005489/cambodia-france-to-foster-cultural-collaboration/
យន្តការសម្រាប់មីយ៉ាន់ម៉ាគឺសម្រាប់បទឈប់បាញ់ និងជំនួយមនុស្សធម៌
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តួចផ្តើមអនុវត្តយន្តការពីរក្នុងវិបត្តិមីយ៉ាន់ម៉ាពោលគឺបទឈប់បាញ់ និងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលត្រូវការការខ្វះខាតដោយគ្មានការរើសអើង។ ...
ស សុជាតិ
https://www.khmertimeskh.com/501004392/mechanisms-for-myanmar-are-for-a-ceasefire-and-humanitarian-assistance/
លោក ហ៊ុន សែន ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមរំលែកទុក្ខដល់លោកជំទាវ Sumiko Imagawa ចំពោះការទទួលមរណភាពរបស់លោក Yukio Imagawa អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3FcNCV6
មិត្តភាពវៀតណាម-កម្ពុជា៖ ទ្រព្យសម្បត្តិរួមរបស់ប្រជាជនទាំងពីរ
សមាគមមិត្តភាពវៀតណាម-កម្ពុជា នៃអតីតយោធិនស្ម័គ្រចិត្តនៃកងពលលេខ២ បានបើកកិច្ចប្រជុំនៅទីក្រុងហាណូយ នាថ្ងៃទី៨ ខែមករា ដើម្បីពិនិត្យឡើងវិញនូវប្រវត្តិសាស្ត្ររួមរវាងប្រទេសទាំងពីរ ការគាំទ្ររបស់យោធាវៀតណាមចំពោះកម្ពុជា និងបានស្នើទិសដៅថ្មីសម្រាប់អាណត្តិខាងមុខ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3qcSaGu
ជប៉ុនគាំទ្រគំនិតផ្ដួចផ្ដើមរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះមីយ៉ាន់ម៉ា
ជប៉ុនបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួននៅពីក្រោយកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបន្ធូរបន្ថយ និងដោះស្រាយជម្លោះមីយ៉ាន់ម៉ា។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501004102/japan-backs-cambodias-initiative-to-resolve-myanmars-conflict/
ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នាំយកជំនួយទៅប្រទេសមីយ៉ាន់ម៉ា
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ចំនួន៤គ្រឿង ត្រូវបានជួលឱ្យដឹកអំណោយសម្ភារៈបរិក្ខារពេទ្យទាក់ទងនឹងជំងឺកូវីដ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ខែមករា ដោយអមដំណើរគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ដំណើរទស្សនកិច្ចតរយៈពេលពីរថ្ងៃ។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.phnompenhpost.com/national/cambodia-airways-flys-aid-myanmar
លោក ហ៊ុន សែន ហៅអ្នកប្រឆាំងនឹងបទឈប់បាញ់នៅមីយ៉ាន់ម៉ាថា ជាអ្នកដែលចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្គ្រាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយការវិលត្រឡប់ពីបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា បានហៅអ្នកដែលប្រឆាំងនឹងបទឈប់បាញ់នៅមីយ៉ាន់ម៉ា ថាជាអ្នកដែលចង់ឱ្យមនុស្សស្លាប់ និងរបួស ដោយសារសង្គ្រាម ខណៈមេដឹកនាំយោធាប្រទេសនេះ សម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២។ ...
រី សុចាន់
https://www.postkhmer.com/national/2022-01-10-0940-229699.html
ម៉ាឡេស៊ីចង់ស្វែងយល់អំពីការគ្រប់គ្រងបូជនីយដ្ឋានអង្គរដែលមានការទទួលស្គាល់យ៉ាងខ្លាំង
លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី មានប្រសាសន៍ថា ការគ្រប់គ្រងប្រាសាទអង្គរដោយអាជ្ញាធរជាតិអប្សរា ទទួលបានការកោតសរសើរ និងល្បីល្បាញ ដែលធ្វើឲ្យប្រទេសផ្សេងទៀត រួមទាំងម៉ាឡេស៊ី អន្ទះសារចង់ស្វែងយល់ និងសិក្សាពីការអភិរក្សរបស់ខ្លួន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3HD4gyx
វៀតណាម ឡាវ កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម
វៀតណាម កម្ពុជា និងឡាវបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3HJcFRl
លោក ហ៊ុន សែន ជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីមុនគម្រោងរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo មុនគម្រោងរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា ខណៈប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះ ប្រកាសសន្យាគាំទ្រលោក ហ៊ុន សែន ឱ្យទទួលបានជោគជ័យក្នុងការដឹកនាំអាស៊ាននៅឆ្នាំ ២០២២។ ...
រី សុចាន់
https://www.postkhmer.com/national/2022-01-05-0943-229428.html
គោលដៅសំខាន់ៗរបស់ប្រធានអាស៊ានឆ្នាំ ២០២២ ត្រូវបានចេញជាសាធារណៈ
រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន កាលពីម្សិលមិញបានប្រកាសថា កម្ពុជាបានចាប់ផ្តើមតួនាទីរបស់ខ្លួនជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ ២០២២ ហើយបានចេញផ្សាយនូវគោលបំណងសំខាន់ៗ និងលទ្ធផលរំពឹងទុករបស់ប្រធានអាស៊ាន។ ...
ស សុជាតិ
https://www.khmertimeskh.com/501000664/key-objectives-of-asean-chair-2022-released/
លោក ស ខេង ថាវិនិយោគចិនកើនដល់១០ពាន់លានដុល្លារឆ្នាំ២០២៣
នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ ការវិនិយោគរបស់ចិននៅកម្ពុជានៅតែស្ថិតនៅចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសបរទេសទាំងអស់។ តម្លៃសរុបនៃហិរញ្ញប្បទានចិនបានឈានដល់ប្រហែលប្រាំពាន់លានដុល្លារ ជាការកើនឡើង ៣១ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ...
ទីន សុខថាវុធ
https://bit.ly/3mYnNlk
នាយករដ្ឋមន្ត្រីនិយាយថា ចំណងការទូតជាមួយកូរ៉េខាងត្បូងគឺដើរលើផ្លូវត្រូវ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថាទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូងចាប់ផ្ដើមយឺតពេលប៉ុន្តែកំពុងដើរលើផ្លូវត្រូវ។ លោកបានបង្ហាញក្តីសង្ឃឹមចំពោះចំណងមិត្តភាពនឹងត្រូវបានពង្រឹងបន្ថែមទៀត។ ...
ស សុជាតិ
https://www.khmertimeskh.com/50999920/diplomatic-ties-with-south-korea-on-right-track-says-prime-minister/
កូរ៉េខាងត្បូងជួយសាងសង់ស្ពានតភ្ជាប់ពីភ្នំពេញ និងអរិយក្ស័ត្រ
ប្រទេសកូរ៉េខាងត្បូងកំពុងជួយកម្ពុជាសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដែលនឹងតភ្ជាប់រាជធានីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ។ ...
ទីន សុខថាវុធ
https://www.khmertimeskh.com/50999929/south-korea-to-help-build-bridge-linking-phnom-penh-and-areyksat/
ក្រសួងពាណិជ្ជកម្មកម្ពុជាណែនាំអ្នកនាំចេញឱ្យស្វែងរកជម្រើសផ្សេងទៀត ខណៈច្រកព្រំដែនវៀតណាម-ចិនមានការកកស្ទះ
ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានជូនដំណឹងដល់អាជីវករ សមាគមអ្នកដឹកជញ្ជូន អ្នកនាំចូលនិងសាធារណជនថា បច្ចុប្បន្នការនាំចេញទំនិញទៅប្រទេសចិន តាមច្រកព្រំដែនវៀតណាម អាចនឹងក្លាយជាបញ្ហាដោយសារបញ្ហាកកស្ទះខ្លាំងនៅព្រំដែន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3zlyLGm