សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ការវិនិយោគ
រោងចក្រដំឡើងត្រីចក្រយានយន្តអគ្គិសនី នឹងចាប់ផ្តើមនៅខែឧសភា
Onion Mobility Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង MVL បានបោះទុន ២០ លានដុល្លារ ក្នុងការបង្កើតរោងចក្រដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើថាមពលអគ្គិសនីអាចនឹងបង្ហាញវត្តមានលើទីផ្សារកម្ពុជាក្នុងអំឡុងដើមខែ ...
ហ៊ឹន ពិសី
https://bit.ly/3s1KEwg
FedEx នឹងចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជានាពាក់កណ្តាលឆ្នាំនេះ
FedEx ដែលជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនចម្រុះអន្តរជាតិមានមូលដ្ឋាននៅអាមេរិកមានផែនការនឹងចាប់ផ្តើមដំណើរការសេវាដឹកទំនិញតាមផ្លូវអាកាសមកកម្ពុជានៅពាក់កណ្តាលឆ្នាំ ២០២១។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ...
ធូ វិរៈ
https://bit.ly/2Nwj2Rd
CDC យល់ព្រមគម្រោងចំនួន ១៤៤ របស់ប្រទេសជប៉ុនដែលមានតម្លៃ ២,៧៩ពាន់លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរបស់ជប៉ុនចំនួន ១៤៤ គម្រោងដែលមានតម្លៃ ២,៧៩ ពាន់លានដុល្លារចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ដែលមាន ៦៦ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ជាមួយនឹងការវិនិយោគដើមទុនចំនួន ៣៤០ លានដុល្លារ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/cdc-okays-144-japan-projects-worth-279b-94-debut
គម្រោងវិនិយោគចំនួន ២៣៨ ត្រូវបាន CDC អនុម័តក្នុងឆ្នាំ ២០២០
គម្រោងចំនួន ២៣៨ ដែលមានតម្លៃវិនិយោគសរុប ៨,២ ពាន់លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តក្នុងឆ្នាំ ២០២០ ដោយតម្លៃទុនវិនិយោគនេះគឺធ្លាក់ចុះ ១២ ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ...
ធូ វិរៈ
https://bit.ly/3q94zJf
ទីតាំងកាស៊ីណូថ្មីនឹងបើកដំណើរការក្នុងខេត្តកោះកុង
ក្រុមហ៊ុន Century Entertainment បានធ្វើការបញ្ជាក់ពីការបើកកាស៊ីណូថ្មីមួយ នៅតំបន់តារាសាគរ ក្នុងខេត្តកោះកុង បន្ទាប់ពីគម្រោងនេះត្រូវបានពន្យារពេលចាប់តាំងពីខែមករា។ ការពន្យាពេលគឺកើតឡើងដោយសារលក្ខខណ្ឌអាជីវកម្មដែលទាក់ទងនឹងជំងឺរាតត្បាតរួមទាំងបញ្ហាដឹក ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3a5GXj1
ផែនការមេសម្រាប់ទីក្រុងរាមត្រូវបានអនុម័ត
ក្រុមហ៊ុន Canopy Sands Development Co Ltd ជាសមាជិកក្រុមហ៊ុន Prince Holding Group ដែលជាក្រុមហ៊ុនធំជាងគេ និងរីកចម្រើនជាងគេនៅកម្ពុជាទទួលបានការអនុម័តផែនការមេដើម្បីអភិវឌ្ឍទីក្រុងរាមខេត្តព្រះសីហនុដែលមានតម្លៃ ១៦ ពាន់លានដុល្លារ។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/master-plan-ream-city-given-nod
ការយល់ឃើញពីលោកខាងលិចស្តីពីអត្ថប្រយោជន៍នៃគំនិតផ្តួចផ្តើម BRI នៅកម្ពុជា
ភាពជោគជ័យនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវសេដ្ឋកិច្ចនៅប្រទេសចិន (BRIs) នៅក្នុងប្រទេសកម្ពុជានឹងពឹងផ្អែកទៅលើប្រភេទនៃគម្រោង ហើយនឹងផលិតភាព។ នេះបើយោងតាមអ្នកជំនាញដែលបានវិភាគលើក្រដាស់សរបស់ចិនស្តី ...
Husain Haider
https://www.khmertimeskh.com/50810941/western-thoughts-on-benefits-of-cambodian-bri-initiatives-evolving/
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាប្រកាសអំពីការវិនិយោគថ្មី
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសថា គម្រោងថ្មីចំនួន ៤ ដែលមានទឹកប្រាក់សរុបទំហំ ១៦,២ លានដុល្លារត្រូវបានអនុម័តកាលពីចុងសប្តាហ៍នេះ។ ...
Tom Starkey
https://www.khmertimeskh.com/50809970/cdc-announces-slate-of-new-investments-totalling-16-2-million/
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ជាគន្លឹះសម្រាប់ជោគជ័យរបស់កម្ពុជា និងអាស៊ាន
វិនិយោគិនបរទេស និងអ្នកវាយតម្លៃឥណទានឯករាជ្យកំពុងបង្ហាញជំនឿទុកចិត្តមកលើប្រទេសកម្ពុជាដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដែលបានបញ្ចប់និងកំពុងត្រូវបានអនុវត្តដោយរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមរបាយការណ៍សង្ខេបអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះអាចមើលឃើញ ...
Tom Starkey
https://www.khmertimeskh.com/50809206/regional-free-trade-deals-key-to-cambodian-and-asean-success/
CDC អនុម័តគម្រោងចំនួន ១១ ក្នុងតម្លៃជាង ៤៣ លានដុល្លារ
គម្រោងវិនិយោគចំនួន ១១ ដែលមានតម្លៃវិនិយោគសរុប ៤៣,៨ លានដុល្លារ និងបង្កើតការងារបាន ៧ ៨៥៤ កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តក្នុងរយៈពេល ១ ខែដំបូងឆ្នាំ ២០២១។ នេះបើយោងតាមបណ្តាញសង្គមផ្លូវការរបស់ CDC។ ...
ហ៊ឹន ពិសី
https://bit.ly/2Mlkd5E
Apigate សហការគ្នាជាមួយ Smart ដាក់ឱ្យដំណើរការកម្មវិធីទិញហ្គេមតាម Storefront
ក្រុមហ៊ុន Apigate បានដាក់ឱ្យដំណើរការដំណោះស្រាយ Storefront របស់ខ្លួនដោយជោគជ័យជាមួយនឹងក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ទូរស័ព្ទចល័តឈានមុខគេនៅប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Apigate កាលពីថ្ងៃទី ២៧ ខែមករា។ ...
ធូ វិរៈ
https://bit.ly/3teENp5
វិនិយោគិនរុស្ស៊ីចាប់អារម្មណ៍លើវិស័យប្រេង
ប្រទេសកម្ពុជាបានអញ្ជើញវិនិយោគិនរុស្ស៊ីឱ្យចូលរួមក្នុងវិស័យប្រេងនៅកម្ពុជា។ ការអញ្ជើញនេះត្រូវបានធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមផលិតកម្មប្រេងនៅកម្ពុជានាពេលថ្មីៗនេះនៅក្នុងដែនសមុទ្ររបស់ខ្លួន។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/50808397/russian-investment-sought-for-oil-sector/
គម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃ ៣,១ លានដុល្លារនៅខេត្តតាកែវនឹងបង្កើតការងារជាង ៧០០ កន្លែង
រោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃ ៣,១ លានដុល្លារនឹងត្រូវសាងសង់នៅស្រុកបាទី ខេត្តតាកែវ ដោយបង្កើតការងារបាន ៧០២ កន្លែងសម្រាប់ប្រជាជនក្នុងស្រុក។ ការធ្វើបច្ចុប្បន្នភាពនេះត្រូវបានចែករំលែកនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីម្សិលមិញ ...
ផល សុផានិត/AKP
https://www.khmertimeskh.com/50807925/a-3-1-million-garment-factory-project-in-takeo-province-to-create-more-than-700-jobs/
គម្រោងរោងចក្រផលិតក្រដាសកាតុងត្រូវបានអនុម័ត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងរោងចក្រផលិតក្រដាសកាតុងធ្វើកេសទំហំ ២,៣ លានដុល្លារដែលសាងសង់នៅខណ្ឌកំបូល រាជធានីភ្នំពេញ។ CDC បានចែករំលែកបច្ចុប្បន្នភាពនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញដោយបន្ថែមថាគម្រោងនេះនឹងបង្កើតការងារ ...
ផល សុផានិត/AKP
https://www.khmertimeskh.com/50806645/a-2-3-million-cardboard-factory-project-brings-january-2021-investments-to-24-5-million/
គម្រោងថាមពលអគ្គិសនីពីខ្យល់តម្លៃ $២០០ លាន អាចលេចរូបរាងឆាប់ៗ
គម្រោងវិនិយោគលើការផលិតថាមពលអគ្គិសនីដើរដោយខ្យល់អានុភាព ១០០ មេហ្កាវ៉ាត់ ដែលមានតម្លៃវិនិយោគ ២០០ លានដុល្លាររបស់ក្រុមហ៊ុន ស៊ីងឡាន ម៉ារីថាម អេនីជី (Xinglan Maritime Energy Co., Ltd) នៅខេត្តមណ្ឌលគិរីអាចនឹងមានវត្តមានក្នុងពេលឆាប់ៗ ខណៈការសិក្សាពីបច្ចេកទេស និងហិរញ្ញវត្ថុបានចប់រួចរាល់ហើយ។ ...
ហ៊ឹន ពិសី
https://bit.ly/3qGocIy
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍កោះប្រើស សម្រេចបានជាង ៧០ ភាគរយ
ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដែលមានតម្លៃសរុបជិត ៣០ លានដុល្លារនៅកោះប្រើសក្នុងខេត្តព្រះសីហនុ សម្រេចបានប្រមាណ ៧០ ភាគរយ ហើយបន្ទាប់ពីក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគលើកោះនេះអស់រយៈពេលជាង ១០ ឆ្នាំ។ លោក ហេង ធូ អ្នកគ្រប់គ្រងការដ្ឋានសាងសង់នៃក្រុមហ៊ុន Angela Real Estate Co., Ltd បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ដំណើរការសាងសង់សម្រេចបាន ៧០ ភាគរយហើយផ្នែក ...
ធូ វិរៈ
https://bit.ly/3iGQ8sS
គម្រោងរោងចក្រកាត់ដេរដែលមានទឹកប្រាក់ ៧,៨ លានដុល្លារត្រូវបានអនុម័ត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីដែលមានដើមទុនសរុប ៧,៨ លានដុល្លារនៅខេត្តតាកែវ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយ ការវិនិយោគនេះធ្វើឡើងដោយក្រុមហ៊ុន HC Global Textile Co., Ltd. ដែលត្រូវបាន ...
ផល សុផានិត/AKP
https://www.khmertimeskh.com/50804809/a-7-8-million-garment-factory-project-approved-by-cdc/
គម្រោងវិនិយោគថ្មីមួយទៀតត្រូវបានអនុម័តដោយ CDC
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយជាសាធារណៈកាលពីម្សិលមិញពីគម្រោងវិនិយោគដែលត្រូវបានអនុម័តថ្មីមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ គម្រោងនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Changhui (Cambodia) ...
ផល សុផានិត/AKP
https://www.khmertimeskh.com/50803937/another-new-investment-project-approved-by-cdc/
រដ្ឋាភិបាលគ្រោងនឹងដាក់ចេញនូវច្បាប់វិនិយោគថ្មី ក្នុងឆ្នាំ ២០២១ នេះ
វិស័យឯកជនមានសុទិដ្ឋិនិយមចំពោះការដាក់ចេញច្បាប់វិនិយោគថ្មី ដែលនឹងក្លាយជាកម្លាំងចលករថ្មីមួយក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជាក៏ដូចជាការឆ្លើយតបនឹងបរិបទបច្ចុប្បន្ននៃតំបន់ និងពិភពលោក។ ...
ម៉ៃ គុណមករា
https://bit.ly/3or9F2J
ក្រុមហ៊ុន Marvel Garment Co កំពុងតែពង្រីកខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងក្រុមហ៊ុន Marvel Garment Co បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដីបន្ថែមកាលពីចុងសប្តាហ៍។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងដោយប្រធានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ លោក តាន់ កាក់ឃុន និង លោក យ៉ាន ដេ ...
សុខ ចាន់
https://www.khmertimeskh.com/50799994/marvel-garment-co-expanding-in-pp-sez/
គម្រោងវិនិយោគចំនួន ៣ បន្ថែមទៀតដែលមានតម្លៃជាង ១៥ លានដុល្លារត្រូវបានអនុម័ត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនប័ត្រវិនិយោគដល់ក្រុមហ៊ុនចំនួន ៣ ដើម្បីវិនិយោគលើការផលិតប្រអប់ក្រដាស កាតុង អំពូលភ្លើង និងគ្រឿងបន្លាស់ សម្ភារៈវេចខ្ចប់គ្រប់ប្រភេទ និងដែកកែច្នៃ។ ...
ផល សុផានិត/AKP
https://www.khmertimeskh.com/50798738/three-more-investment-projects-valued-at-more-than-15-million-approved-by-cdc/
ផ្លូវល្បឿនលឿនត្រូវបានប្រកាសពីការភ្ជាប់ពីទីក្រុងទៅនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
ក្រុមហ៊ុនវិនិយោគក្នុងស្រុក OCIC ដែលជាក្រុមហ៊ុននៅពីក្រោយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីបានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថាខ្លួននឹងសាងសង់ផ្លូវល្បឿនលឿន (ស្ពានអាកាស) ដែលនឹងតភ្ជាប់ពីកណ្តាលទីក្រុងទៅអាកាសយានដ្ឋានថ្មី។ ...
ប្រធានព្រឹទ្ធសភាអំពាវនាវឱ្យកូរ៉េវិនិយោគបន្ថែមទៀត
លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាបានអំពាវនាវឱ្យមានការបង្កើនការវិនិយោគ និងទេសចរណ៍របស់កូរ៉េខាងត្បូងនៅកម្ពុជាដោយសារតែចំណងទាក់ទងទ្វេភាគីរវាងប្រទេសទាំងពីរបានពង្រឹងជាលំដាប់។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/senate-president-calls-korean-investment
ក្រុមហ៊ុនពីរទទួលបានសិទ្ធិជាអាទិភាពចំពោះអណ្តូងរ៉ែ
ក្រសួងរ៉ែ និងថាមពលបានផ្តល់ការអនុម័តអាជ្ញាប័ណ្ណក្រុមហ៊ុនចំនួន ២ ឱ្យបន្តដំណើររុករករ៉ែសម្រាប់តំបន់រុករករ៉ែមាសប៉ូលីមេតាក្នុងទំហំដីចំនួន ២០៧ គីឡូម៉ែត្រការ៉េក្នុងខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។ តំបន់ដែលមានទំហំ ១០៧,១០ គីឡូម៉ែត្រការ៉េ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/two-firms-get-priority-rights-mines