ពលកម្ម
រដ្ឋាភិបាលនិយាយថា គ្មានភ័ស្តុតាងបង្ហាញពីពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋទូទាំងប្រទេស
ក្រសួងការងារនិយាយថា ខ្លួនកំពុងស៊ើបអង្កេតការចោទប្រកាន់ថ្មីៗអំពីពលកម្មកុមារដ៏រាលដាលនៅតាមសិប្បកម្មផលិតឥដ្ឋរបស់ប្រទេសនេះ ប៉ុន្តែអះអាងថា មិនទាន់បានរកឃើញភ័ស្តុតាងនៅឡើយទេ។ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រ ប៉ុន្មានម៉ោងបន្ទាប់ពីការចេញរបាយការណ៍ថ្មីមួយដោយអង្គការសិទ្ធិមនុស្សលីកាដូ ដែលលើកឡើងនូវការប្រើពលកម្មកុមារដ៏រាលដាលនិងជាប្រព័ន្ធ និងពលកម្មដោះបំណុលដោយម្ចាស់សិប្បកម្មផលិតឥដ្ឋ។ ទង្វើទាំងពីរនេះគឺខុសច្បាប់តាមច្បាប់កម្ពុជា និងត្រូវមានទោសជាប់ពន្ធនាគារ ក្នុងករណីពលកម្មដោះបំណុល។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/35563
សហជីពគាំទ្រក្រសួងការងារ ត្រៀមរៀបចំផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារ
មន្ត្រីសហជីពបានសាទរទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំពោះការត្រៀមរៀបចំផ្តល់សច្ចាប័នដល់អនុសញ្ញាមួយចំនួនជាពិសេសអនុសញ្ញាពីរសំខាន់ៗដែលសហជីព និងកម្មករ-កម្មការិនីរោងចក្រ ព្រមទាំងពលករធ្វើការតាមផ្ទះតែងតែទាមទារកន្លងមក។ ...
មុំ គន្ធា
http://bit.ly/2gS9yK6
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ ដែលមានសមាសភាពពីក្រសួងពាក់ព័ន្ធចំនួនដើម្បីពិនិត្យ ផ្តល់យោបល់ និងអប់រំផ្សព្វផ្សាយចំណេះដឹងផ្នែកសុខភាព និងសុវត្ថិភាពការងារ។ តាមរយៈអនុក្រឹត្យចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ (គ.ជ.ស.ក.) ត្រូវបានបង្កើតឡើង ...
មុំ គន្ធា
http://bit.ly/2gei71H
ក្រសួងការងារកំពុងព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមាថ្មី
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងកាលពីសប្តាហ៍មុនថាខ្លួនកំពុងតែធ្វើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាថ្មីដែលគ្របដណ្តប់ទៅលើរាល់កម្មករនិយោជិតទាំងអស់ដែលស្ថិតនៅក្រោម ...
ប៊ុន សេងគង់ and Ananth Baliga
http://bit.ly/2f7BuJs
ក្រសួងការងារ រៀបចំសេចក្តីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកំពុងពិភាក្សាជាមួយនឹងអ្នកជំនាញផ្នែកប្រាក់ឈ្នួលរបស់អង្គការអន្តរជាតិខាងការងារដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាក្នុងការធានានូវភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ ...
មុំ គន្ធា
http://bit.ly/2eM8E4A
វិទ្យាស្ថានបើកទូលាយ ផ្តល់ព័ត៌មានអំពីសេវាការងារ
វិទ្យាស្ថានបើកទូលាយដែលជាអង្គការក្រៅរដ្ឋាភិបាលមួយបានចាប់ផ្តើមនូវសេវាអនឡាញថ្មីមួយសម្រាប់កម្មករកម្ពុជាដែលគ្មានជំនាញដើម្បីទប់ស្កាត់កុំឲ្យពួកគេធ្វើចំណាកស្រុកទៅធ្វើការនៅបរទេសជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ...
Andrew Nachemson
http://bit.ly/2eAjBb4
រដ្ឋាភិបាលបន្តចុះកិច្ចព្រមព្រៀងគម្រោងរោងចក្រកាន់តែប្រសើរ
ដោយសារលក្ខខ័ណ្ឌការងារនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងនៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពល្អប្រសើរបន្ទាប់ពីអនុវត្តនូវគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC)រដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោង ...
មុំ គន្ធា
http://bit.ly/2dyTXjP
កម្ពុជា និងម៉ាឡេស៊ីចង់ឲ្យពន្លឿនដំណើរការបញ្ជូនពលករខ្មែរ
ក្រសួងការងារកម្ពុជា និងម៉ាឡេស៊ីបានជំរុញក្រុមការងារបច្ចេកទេសឲ្យពន្លឿនការងារដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នា MoU ដែលបានចុះហត្ថលេខាកន្លងមកក្នុងការការពារពលករខ្មែរ ខណៈដែលម៉ាឡេស៊ីប្រកាសប្រាប់កម្ពុជាថាភាគីម៉ាឡេស៊ីត្រូវការជ្រើសរើស ...
សែន ដាវីត
http://bit.ly/2dUzTHA
ក្រសួង៖ ការដំឡើងបៀវត្សមិនទាន់បំពេញតម្រូវការឡើយ
ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ថា ការដំឡើងប្រាក់បៀវត្សជាបន្តបន្ទាប់នាពេលនេះ នៅមិនទាន់អាចបំពេញតាមតម្រូវការជាក់ស្តែងរបស់គ្រូបង្រៀននៅឡើយ ប៉ុន្តែក្រសួងពិនិត្យលើកត្តាហិរញ្ញវត្ថុ និងការលើកទឹកចិត្តផ្សេងៗទៀត ដើម្បីពង្រឹងគុណភាពគ្រូបង្រៀន។ ក្នុងការ ...
ប៉ិច សុធារី
http://bit.ly/2dpuPJQ
សហជីពខ្លះគាំទ្រច្បាប់ ខណៈខ្លះទៀតចង់ឲ្យធ្វើវិសោធនកម្ម
ក្រុមសហជីពមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ដោយឡែកពីគ្នាគាំទ្រច្បាប់សហជីពដែលរដ្ឋសភាទើបអនុម័ត និងថាចូលរួមអនុវត្តច្បាប់នេះស្របពេលដែលសហជីពមួយក្រុមទៀតបានប្រជុំគ្នាគ្រោងដាក់លិខិតទៅរាជរដ្ឋាភិបាលដើម្បីស្នើឲ្យធ្វើវិសោធនកម្មមាត្រា ...
សែន ដាវីត
http://bit.ly/2d5XcvR
គ្រូបង្រៀន២០ខេត្តក្រុង សុំដំឡើងប្រាក់ខែគោល១លាន ៥សែន
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងតំណាងគ្រូបង្រៀនមកពី២០រាជធានី-ខេត្តប្រមាណ១០០នាក់ស្នើដល់រដ្ឋសភា រាជរដ្ឋាភិបាល និងក្រសួងអប់រំ ដោះស្រាយដំឡើងប្រាក់ខែគោលចំនួន ១លាន ៥សែនរៀលក្នុងមួយខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដល់គ្រូបង្រៀន ព្រមទាំងមានវិធានការទប់ស្កាត់អំពើពុករលួយនៅក្នុងស្ថាប័នអប់រំ ...
ប៉ិច សុធារី
http://bit.ly/2cTMZY8
ពលរដ្ឋខ្មែរជិត៦០០នាក់ត្រូវបានជួយសង្គ្រោះឲ្យមកស្រុកវិញ
ពលករ-ពលការិនីខ្មែរ ជិត ៦០០នាក់ដែលបានចេញទៅធ្វើការ និងរស់នៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាប់ ត្រូវបានក្រសួងការបរទេសនិងស្ថានទូតកម្ពុជាប្រចាំនៅក្រៅប្រទេសជួយសង្គ្រោះត្រលប់មកកាន់ស្រុកកំណើតវិញ គិតចាប់តាំងពីខែមករា មកដល់ ...
មុំ គន្ធា
http://bit.ly/2cV2F8H
UN នៅតែបន្តជម្រុញកម្ពុជាពង្រីក និងបញ្ជាក់ច្បាប់សហជីព
សហរដ្ឋអាមេរិកនឹងជម្រុញរដ្ឋាភិបាលដើម្បីផ្លាស់ប្តូរ និងបញ្ជាក់ពីផ្នែកសំខាន់ៗ នៃច្បាប់សហជីពដ៏ចម្រូងចម្រាស់ ដែលត្រូវបានអនុម័តកាលពីនៅក្នុងខែមេសា ដែលរួមទាំងការធ្វើវិសោធនកម្មដើម្បីគ្របដណ្តបជនស៊ីវិល អ្នកតំណាងពលកម្មអន្តរជាតិរបស់អាមេរិកបាននិយាយ ...
Zsombor Peter
https://www.cambodiadaily.com/news/us%E2%80%88still-urging-cambodia-broaden-clarify-union-law-118851/
កម្មករផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងទទួលប្រាក់ឈ្នួលអប្បបរមា១៥៣ដុល្លារក្នុងឆ្នាំ២០១៧
កម្មករផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងនឹងទទួលបានប្រាក់ឈ្នួលថ្មីរបស់ខ្លួននៅដើមឆ្នាំ២០១៧ខាងមុខនេះដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងពី១៤០ដុល្លារអាមេរិកទៅដល់១៥៣ដុល្លារអាមេរិកកាលពី ...
មុំ គន្ធា
http://bit.ly/2dFBLrh
រាជរដ្ឋាភិបាល៖ ប្រាក់ខែគ្រូបង្រៀននៅខែមេសា ឆ្នាំ២០១៧ នឹងឡើងដល់ជាង ៩៥ម៉ឺនរៀល
ប្រមុខរាជរដ្ឋាភិបាល បានប្រកាសថា ប្រាក់ខែគោលអប្បបរមារបស់គ្រូបង្រៀននៅខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ នឹងឡើងដល់ជាង ៩៥ម៉ឺនរៀលក្នុងមួយខែ ដោយមិនទាន់បូកនូវប្រាក់អត្ថប្រយោជន៍ផ្សេងទៀតនៅឡើយ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត ...
ប៉ិច សុធារី
http://bit.ly/2dr1roo
ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និងបញ្ជូនទៅរដ្ឋមន្ត្រីនៅថ្ងៃពុធ
កិច្ចប្រជុំត្រីភាគីលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិកក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៧ បានសម្រេចយកថ្ងៃពុធ ស្អែកនេះធ្វើការបោះឆ្នោតរកតួលេខមួយសម្រាប់ដាក់ទៅគណៈកម្មការប្រឹក្សាការងារធ្វើការសម្រេចចុង ...
មុំ គន្ធា
http://bit.ly/2dv8Im5
រដ្ឋមន្រ្តីក្រសួងការងារថា ប្រាក់ខែគោល ១៦០ ដុល្លារ នៅឆ្នាំ ២០១៨
ខណៈការចរចារលើប្រាក់ឈ្នួលគោលរបស់កម្មករប្រចាំឆ្នាំកំពុងតែត្រូវបានធ្វើឡើង រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង នៅក្នុងឱកាសជំនួបជាមួយក្រុមកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ប្រាក់ឈ្នួលរបស់កម្មករកាត់ដេរនឹងឡើងទៅដល់ ១៦០ ដុល្លារនៅឆ្នាំ ២០១៨។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ...
Cristina Maza
http://bit.ly/2cT5cST
កម្មករប្រមាណ ៨០០ នាក់នៅកំពង់ស្ពឺ និងកណ្ដាលបាត់បង់ការងារ
កម្មករបណ្តុះកូនឈើម៉ៃសាក់របស់ក្រុមហ៊ុន Grandis ស្ថិតនៅខេត្តកំពង់ស្ពឺប្រមាណ ៣០០ នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារដោយសារក្រុមហ៊ុនគ្មានការងារឲ្យធ្វើខណៈកម្មករនៅរោងចក្រ Great Honor ជិត ៥០០ នាក់នៅខេត្តកណ្តាលបាននាំគ្នាតវ៉ាបិទផ្លូវដោយសារថៅកែរត់ចោលរោងចក្រ។ ...
សែន ដាវីត
http://bit.ly/2d0N9KQ
លោក ស ខេង ឲ្យប្រុងប្រយ័ត្នក្នុងការធ្វើដំណើរពេលបុណ្យភ្ជុំបិណ្ឌ
ដោយបារម្ភពីចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានការកើនឡើងដូចឆ្នាំកន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការប្រុងប្រយ័ត្នពេលធ្វើដំណើរ។ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែកញ្ញារហូតដល់ដល់ថ្ងៃទី១ ខែតុលា (ថ្ងៃទី១នៃពិធីដាក់បិណ្ឌដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ) លោក ស ខេងបានអំពាវនាវដល់សាធារណជន ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ត្រូវពិនិត្យមើលបច្ចេកទេសរថយន្ត និងមិនត្រូវបើកបរលឿនហួសល្បឿនកំណត់នោះទេ។ ...
មុំ គន្ធា
http://bit.ly/2cj5WTS
សហជីពទម្លាក់តួលេខមក ១៧៧.៥៩ដុល្លារសម្រាប់ប្រាក់ខែគោល
ការជួបចរចាពិភាក្សាលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិកក្នុងវិស័យកាត់ដេរនិងផលិតស្បែកជើងឆ្នាំ២០១៧ រវាងភាគីសហជីព និងនិយោជកនៅថ្ងៃទី២ នេះ សហជីពបានទម្លាក់តួលេខរបស់ខ្លួនពី ១៧៩.៦០ដុល្លារ មកនៅ១៧៧.៥៩ដុល្លារ ខណៈដែលក្រុមនិយោជកមិនបានបន្ថែមតម្លៃរបស់ពួកគេទៀតឡើយ។ មុនពេលធ្វើការចរចា ភាគីទាំងពីរបានកំណត់នូវតួលេខរបស់គេរៀងៗខ្លួនដោយភាគីសហជីពដែលជាតំណាងឲ្យកម្មករបានទាមទារប្រាក់ឈ្នួលសម្រាប់កម្មកររហូតជិត ១៨០ដុល្លារក្នុងមួយខែ ឯខាងភាគីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) តំណាងឲ្យនិយោជកបានកំណត់នូវតួលេខសម្រាប់ការផ្តល់ជូនមានចំនួន ១៤៤.២០ដុល្លារក្នុងមួយខែ។ ...
មុំ គន្ធា
http://bit.ly/2d4g8Qb
GMAC ព្រមបន្ថែមប្រាក់ឈ្នួលឲ្យកម្មករ ២ ដុល្លារខណៈសហជីពទាមទារដល់ $១៧៩,៦០
ការសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងសហជីព និងនិយោជកកាលពីម្សិលមិញដើម្បីស្វែងរកចំណុចរួមក្នុងការដំឡើងប្រាក់ឈ្នួល។ កន្លងទៅក្រសួងការងារធ្លាប់ស្នើឱ្យគ្រប់ភាគីឱ្យបន្ថែមប្រាក់ឈ្នួលអប្បបរមាដល់កម្មករឱ្យបាន ១៤៨,២០ ដុល្លារខណៈសហជីពទាមទារដល់ ១៧៩,៦០ ដុល្លារតែភាគី (GMAC) កំណត់ឱ្យតែ ១៤៤,២០ ដុល្លារប៉ុណ្ណោះ។ ...
ឡាយ សាមាន
http://bit.ly/2d1ks2z
អាជ្ញាធរថៃបញ្ជូនពលករកម្ពុជាត្រលប់មកវិញជាង ១០០ នាក់ជារៀងរាល់ថ្ងៃ
ជាមធ្យមក្នុងមួយថ្ងៃ មានពលរដ្ឋកម្ពុជាជាង ១០០ នាក់ត្រូវបានបញ្ជូនពីប្រទេសថៃត្រលប់មកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតក្នុងអំឡុងពេលនៃការបង្ក្រាបពលករបរទេសខុសច្បាប់របស់រដ្ឋាភិបាលថៃ នេះបើយោងតាមប្រសាសន៍អភិបាលខេត្តបន្ទាយមានជ័យកាលពីម្សិលមិញ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/29765/thais-deporting-more-than-100-daily/
ក្រសួង ឲ្យពលករខ្មែរធ្វើការនៅថៃដកលិខិតឆ្លងដែន ចុងខែកញ្ញា
ក្រសួងការងារបានប្រកាសឲ្យពលករ-ពលការិនីខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃអាចស្នើដកលិខិតឆ្លងដែនឬលិខិតធ្វើដំណើរចាប់ពីថ្ងៃទី២៦ខែកញ្ញាខាងមុខនេះដោយពួកគេត្រូវចំណាយលើកម្រៃសេវានេះចំនួន ៩៥០បាត (ប្រាក់ថៃ)។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានជូនដំណឹងដល់ពលករកម្ពុជា ដែលកំពុងតែធ្វើការ និងស្នាក់នៅក្នុងប្រទេសអាចស្នើសុំលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេសបាន ចាប់ពីថ្ងៃទី២៦ ខែកញ្ញា នេះតទៅ បន្ទាប់ពីមានការឯកភាពជាមួយនឹងភាគីថៃ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក។ ...
មុំ គន្ធា
http://bit.ly/2cdrQWY
រដ្ឋាភិបាលជួបជាមួយនឹង GMAC ពិភាក្សាលើប្រាក់់ឈ្នួលអប្បបរមា
ក្រសួងការងារកាលពីម្សិលមិញបានជួបជាមួយ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ក្រុមពាណិជ្ជកម្មឧស្សាហកម្ម ដើម្បីពិភាក្សាគ្នាពីមូលហេតុនានានៅពីក្រោយសំណើរក្រោយនៃប្រាក់ឈ្នួលអប្បបរមា ១៤៤ ដុល្លារក្នុងមួយខែ។ ...
ឡាយ សាមាន
http://www.phnompenhpost.com/national/govt-gmac-meet-over-minimum-wage