ពលកម្ម
រោងចក្រកាត់ដេរនិយាយថាអ្នកទិញបារម្ភពីការទាមទាររបស់សហជីព
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឱ្យដឹងថា សហជីព និងការទាមទារតម្លើងប្រាក់ឈ្នួលរបស់សហជីព កំពុងតែធ្វើឱ្យសហគ្រាសរបស់ប្រទេសនេះស្ថិតក្នុងស្ថានភាពដែលគួរ ឱ្យបារម្ភ និងអាចនាំឱ្យមានការថយចុះអ្នកទិញ សហគ្រាស និងការងារ។ ...
គណៈរដ្ឋមន្ត្រីអនុម័តគាំទ្រឯកសារសំខាន់ចំនួនពីរ
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា នៅព្រឹកនេះ កិច្ចប្រជំុពេញអង្គនៃគណៈរដ្ឋមន្ត្រីប្រទេសកម្ពុជា ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cabinet-ministers-endorse-two-key-documents-8922
កម្មករនិយាយថាការធ្វើសមាហរណកម្មអាស៊ាននឹងមិននាំពួកគេត្រឡប់មកផ្ទះវិញទេ
នៅពេលដែលអាស៊ានធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែជិត នៅចុងឆ្នាំនេះ ទំនិញ និងសេវាកម្ម នឹងធ្វើចរាចរដោយសេរីនៅក្នុងបណ្តាប្រទេសជាសមាជិក។ប៉ុន្តែ កម្មករកម្ពុជាបានឱ្យដឹងថា ការណ៍នេះក៏មានន័យផងដែរពីលំហូរពលករកម្ពុជា ...
សុខ ខេមរា
http://www.voacambodia.com/content/workers-say-asean-integration-wont-bring-them-home/2947051.html
ខ្មែរធ្វើការនៅថៃបង្កើតសមាគមការពារកម្មករ
ពលរដ្ឋកម្ពុជាមួយក្រុមនៅថៃបានបង្កើតសមាគមដែលផ្តល់ជំនួយផ្លូវច្បាប់ដល់កម្មកររោងចក្រកាត់ដេរកម្ពុជាខណៈដែលកម្មករនៅទីនោះរងការរំលោភបំពានដោយសារតែពួកគេខ្វះឯកសារត្រឹមត្រូវ និងមិនដឹងពីច្បាប់ការងារ។ ...
មុំ គន្ធា
http://bit.ly/1N4blb3
សហជីពខេត្តស្វាយរៀងតវ៉ាការផ្តន្ទាទោសបណ្តឹងឧទ្ធរណ៍
មេធាវីរបស់សហជីពបួនរូបដែលត្រូវបានបង្អាកការកាត់ទោសដាក់ពន្ធនាគាររយៈពេល ១៨ ខែ ដែលជាលិទ្ធផលនៃការបិទផ្លូវកាលពីឆ្នាំមុន បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តស្វាយរៀងកាលពីថ្ងៃពុធនេះ។ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/svay-rieng-unionists-appeal-convictions-for-protest-93262/
CAMFEBA: សហជីពច្រើនបង្កជាឧបសគ្គ
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ពុជា (CAMFEBA) កាលពីថ្ងៃម្សិលមិញបានចេញឯកសារ ដោយអះអាងថា ច្បាប់សហជីពនឹងទប់ស្កាត់រាល់កូដកម្មខុសច្បាប់ និងការកើនឡើងសហជីពតូចៗដើម្បីសម្រួលទំនាក់ទំនងក្នុងឧស្សាហកម្មដែលកំពុងតែមានបញ្ហា។ ...
Charles Rollet and Ananth Baliga
http://bit.ly/1JD2Xgk
ប៉ូលីសត្រូវបានបង្គាប់ឱ្យឃ្លាំមើលគ្រឹះស្ថានប្រកបរបរជួញដូរមនុស្សដែលខ្លួនបានដឹង
កាលពីថ្ងៃចន្ទ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបើកកិច្ចប្រជុំជាន់ខ្ពស់មួយក្នុងរាជធានីភ្នំពេញ ដើម្បីណែនាំអង្គភាពប៉ូលីសពាក់ព័ន្ធ ក្នុងការបង្កើនការឃ្លាំមើលរបស់ពួកគេទៅកាន់គ្រឹះស្ថានណាមួយដែលច្រើនប្រកបរបរជួញដូរមនុស្ស។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/police-told-to-target-known-human-trafficking-establishments-93170/
របាយការណ៍បង្ហាញថាអ្នករស់រានពីការជួញដូរពលកម្មជាញឹកញាប់មិនទទួលបានការយកចិត្តទុកដាក់
បុរស ដែលត្រូវបានជួញដូរសម្រាប់ការងារដោយបង្ខំ អាចជួបការលំបាកក្នុងការសម្របខ្លួនរបស់ពួកគេ នៅពេលពួកគេវិលត្រឡប់មកវិញ។របាយការណ៍ចេញផ្សាយដោយអង្គការ Hagar International បានបង្ហាញថា ជំនួយសម្រាប់ការសម្របខ្លួនរបស់ ...
អ្នកបម្រើតាមផ្ទះចំនួនបួននាក់វិលត្រឡប់មកមាតុភូមិវិញបន្ទាប់ពីគេចខ្លួនពីប្រទេសម៉ាឡេស៊ី
អ្នកបម្រើតាមផ្ទះភេទបុរសចំនួនបួននាក់នឹងវិលត្រឡប់មកកម្ពុជានៅថ្ងៃនេះ បន្ទាប់ពីរត់គេចខ្លួនចេញពីនិយោជករបស់ពួកខ្លួន និងស្វែងរកជំនួយ ពីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី ។ពលករទាំងនេះបានឱ្យដឹងថា ពួកគេត្រូវបានបង្ខំឱ្យធ្វើការថែមម៉ោងនិងមិនទទ្យលបានប្រាក់បៀរវត្តរ៍ ឡើយ នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីមួយរូបកាលពីថ្ងៃចន្ទ។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/four-maids-return-after-fleeing-bosses-in-malaysia-93042/
លោក ជា មុន្នី ត្រូវការលុយដើម្បីធ្វើសមាជរើសប្រធានថ្មី
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករដែលកម្មករស្ទើរទូទាំងប្រទេសបានស្គាល់បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថាលោកកំពុងស្វះស្វែងរកថវិកាដើម្បីប្រារព្ធពិធីសមាជជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់សហជីពមួយនេះដែលយ៉ាងហោចណាស់ក៏ចំនួន ៦ ពាន់ដុល្លារ ...
មុំ គន្ធា
http://bit.ly/1JywE22
ក្រុមហ៊ុនស្រាបៀរយល់ព្រមបង់សំណងឱ្យកម្មករបណ្តេញចេញ
ក្រុមហ៊ុនស្រាបៀរក្នងស្រុកមួយ បានយល់ព្រមបង់សំណងឱ្យកម្មករដែលត្រូវបានបណ្តេញចេញមួយក្រុម បន្ទាប់ពីមានការតវ៉ានិងការពិភាក្សាកាលពីដើមខែនេះ។ ...
ក្រសួងនឹងផ្តល់ឯកសារធ្វើដំណើរដល់ពលករចំណាកស្រុុក
ចាប់ផ្តើមពីខែក្រោយនេះ ក្រសួងមហាផ្ទៃនឹងផ្តល់នូវឯកសារធ្វើដំណើរជាក់លាក់ដល់ពលករកម្ពុជាដែលទទួលបានការអនុញ្ញាតឱ្យធ្វើការ នៅក្រៅប្រទេស នេះបើយោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងចុះថ្ងៃទី ២៥ ខែសីហារបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/ministry-to-issue-travel-papers-to-migrant-workers-92801/
ក្រុមហ៊ុន អានកូ ព្រមផ្ដល់លុយជាកញ្ចប់ដល់អតីតកម្មការិនី
ការចរចារឿងវិវាទររវាងអតីតកម្មការិនីផ្សព្វផ្សាយស្រាបៀរ ៨ នាក់ និងតំណាងក្រុមហ៊ុនអានកូបានបញ្ចប់កាលពីម្សិលមិញដោយក្រុមហ៊ុនព្រមផ្តល់ថវិកាជាកញ្ចប់ដល់ពួកគេទៅតាមការបង្គាប់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ...
ប៉ិច សុធារី
http://bit.ly/1F1rhEt
កម្មករ ៨ នាក់ត្រូវថៅកែរោងចក្រចាប់បង្ខាំង ៣ ថ្ងៃហើយ
កម្មករចំនួន ៨ នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះម្នាក់នៃរោងចក្រផលិតស្លាបព្រិលឈ្មោះ Beautiful Window ដែលមានថៅកែជាជនជាតិចិនស្ថិតនៅក្រុងបាវិតបានចោទថាថៅកែរោងចក្របានឲ្យសន្តិសុខធ្វើការបង្ខាំងពួកគេក្នុងម៉ោងធ្វើការអស់រយៈពេលបីថ្ងៃមកហើយគិតត្រឹម ...
ឆាយ ច័ន្ទនីដា
http://bit.ly/1JnEjQV
នគរបាលអន្តោប្រវេសន៍ផាកពិន័យនិងចុះចាប់ខ្លួនជនអន្តោប្រវេសន៍នៅការដ្ឋានសំណង់
កាលពីម្សិលមិញ នាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការវាយឆ្មក់មួយនៅការដ្ឋានសាងសង់មួយកន្លែងនៅជិតវត្តភ្នំ។ មន្រ្តីបានចុះឆែកឆេរប័ណ្ណការងារដែលមានសុពលភាពត្រឹមត្រូវក្នុងចំណោមកម្មករទាំង ៦១នាក់ ។ ...
James Reddick
http://www.khmertimeskh.com/news/14995/immigration-police-fine-and-arrest-immigrants-at-construction-site/
កម្មករយល់ព្រមទទួលយកសំណងបន្ទាប់ពីភ្លើងឆេះរោងចក្រ
បន្ទាប់ពីកើតមានឧប្បត្តិហេតុអាគីភ័យនៅរោងចក្រកាត់ដេរហាយស៊ីងហ្វុងក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីយប់ថ្ងៃចន្ សហជីពបួនរូប ដែលតំណាងឱ្យកម្មករជាង ៤០០ នាក់បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារដើម្បីផ្តល់ឱ្យរោងចក្រនេះនូវរយៈពេលពីរខែក្នុងការស្តារ និងជួសជុលឡើងវិញ ក៏ដូចជាយល់ព្រមទទួលយកប្រាក់ ៣០ ដុល្លារក្នុងមួយនាក់នៅពេលនេះ។ ...
Buth Kimsay
https://www.cambodiadaily.com/news/after-factory-fire-workers-agree-to-deal-92551/
ខេត្តព្រះសីហនុកំពុងតែប្រឈមកង្វះកម្លាំងពលកម្ម
ខេត្តព្រះសីហនុប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងក្នុងការទាក់ទាញកម្មករ ខណៈខេត្តតំបន់ឆ្នេរមួយនេះ នឹងក្លាយជាមូលដ្ឋានផលិតដ៏សំខាន់មួយនៅកម្ពុជា។ នេះបើយោងតាមមន្ដ្រី។ ...
ហង្ស សុគន្ធា
http://bit.ly/1K5OZHe
មេខ្យល់ ៥ នាក់ត្រូវបានកាត់ទោសរឿងជួញដូរស្ត្រី
សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញបានបើកសវនាការជំនុំជម្រះបន្តលើរឿងក្តីព្រហ្មទណ្ឌជនជាប់ចោទដែលសង្ស័យជាមេខ្លោងជួញដូរមនុស្សចំនួន ៥ នាក់ក្នុងនោះមានបុរសជនជាតិចិន ២ នាក់ និងស្ត្រីខ្មែរ ៣ នាក់ជាប់ពាក់ព័ន្ធនឹងការលក់ដូរស្ត្រីខ្មែរចំនួន ៧ នាក់ទៅរៀបការ ...
ប៊ុត រស្មីគង្គា
http://bit.ly/1NTrLSg
ក្រុមសហជីពថ្មីបានបង្កើតឡើង
សហជីពកម្មករដឹកជញ្ជូនថ្មីមួយ ត្រូវបានប្រកាសបង្កើតឡើង កាលពីថ្ងៃអាទិត្យ ដែលធ្វើឡើងដោយសហព័ន្ធសហជីពកម្ពុជាការងារ (CLC) ជាសមាគមធំបំផុតនៃសហជីពឯករាជ្យ នៅកម្ពុជា។សហព័ន្ធកម្មករដឹកជញ្ជូនកម្ពុជា (CTWF) មានសហជីពកម្មករដឹកជញ្ជូនចំនួន ...
Charles Rollet និង មុំ គន្ធា
http://www.phnompenhpost.com/national/new-union-group-formed
កម្មករនៅបាវិតព្រមចូលធ្វើការក្រោយតវ៉ាដោយហិង្សា
កម្មកររោងចក្រ Beautiful Window ជាង ៤០០ នាក់ក្នុងក្រុងបាវិតខេត្តស្វាយរៀងបានចូលធ្វើការវិញពីម្សិលមិញ បន្ទាប់ពីតវ៉ាប្រហែល ២ សប្តាហ៍ដោយកម្មករមួយខ្លះបានប្រើហិង្សាគប់ដុំថ្មលើរោងចក្ររបស់ខ្លួន។ ...
មុំ គន្ធា
http://bit.ly/1hY6vkc
ស្ត្រីខ្មែរ ២ នាក់ទៀតត្រូវបានសង្គ្រោះពីម៉ាឡេស៊ី
ស្រ្តីខ្មែរពីររូបទៀតត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ីហើយបានមកដល់ស្រុកកំណើតវិញកាលពីម្សិលមិញក្រោយពីចាញ់បោកមេខ្យល់ទៅធ្វើការនៅទីនោះ។ ...
សែន ដាវីត
http://bit.ly/1fADkSq
កម្មករវៀតណាមគ្មានឯកសារត្រូវបានចាប់ខ្លួននៅអាគារអេសីលីដា
កាលពីថ្ងៃសុក្រ កម្មករវៀតណាមគ្មានឯកសារចំនួន២០រូបត្រូវបានឃាត់ខ្លួននិងរង់ចាំការនារទេសន៍ខ្លួនទៅកាន់ប្រទេសកំណើតវិញ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលវាយឆ្មក់នៅលើការដ្ឋានសំណង់មួយកន្លែងសម្រាប់សាខាធនាគារអេស៊ីលីដាថ្មីនៅក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញ នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីអន្តោប្រវេសន៍មួយរូប។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/vietnamese-migrants-nabbed-at-acleda-building-92327/
កម្មកររោងចក្រវាំងននវាយបំបែកកញ្ចក់បង្អួចពេលធ្វើកូដកម្ម
កម្មករច្រើនជាង៤០០នាក់របស់រោងចក្រវាំងននមួយនៅក្រុងបាវិតខេត្តស្វាយរៀងបាន ធ្វើកូដកម្មអស់រយៈពេលប្រាំបីថ្ងៃមកហើយ បើគិតត្រឹមថ្ងៃព្រហស្បតិ៍ បានបណ្តាលឱ្យខូចខាតប្រាក់អស់រាប់ពាន់ដុល្លារ។កូដកម្មនេះកើតឡើងបណ្តាលមកពីការរំលោភកម្លាំងពលកម្ម និងការទាមទារគ្មានដំណោះស្រាយ ដែលកើតឡើងមួយថ្ងៃបន្ទាប់ពីកម្មករនិយោជិតមួយចំនួនត្រូវបានជាប់ឃុំក្នុងអាគារថ្មនៃរោងចក្រនេះ ។ ...
Huot Chanpav
https://www.cambodiadaily.com/news/curtain-factory-workers-break-windows-during-strike-92211/
កម្មកររោងចក្រវាំងននវាយបំបែកកញ្ចក់បង្អួចពេលធ្វើកូដកម្ម
កម្មករច្រើនជាង៤០០នាក់របស់រោងចក្រវាំងននមួយនៅក្រុងបាវិតខេត្តស្វាយរៀងបាន ធ្វើកូដកម្មអស់រយៈពេលប្រាំបីថ្ងៃមកហើយបើគិតត្រឹមថ្ងៃព្រហស្បតិ៍ បានបណ្តាលឱ្យខូចខាតប្រាក់អស់រាប់ពាន់ដុល្លារ។កូដកម្មនេះកើតឡើងបណ្តាលមកពីការរំលោភកម្លាំងពលកម្មនិងការទាមទារគ្មានដំណោះស្រាយ ដែលកើតឡើងមួយថ្ងៃបន្ទាប់ពីកម្មករនិយោជិតមួយចំនួនត្រូវបានជាប់ឃុំក្នុងអាគារថ្មនៃរោងចក្រនេះ ។ ...
Huot Chanpav
https://www.cambodiadaily.com/news/curtain-factory-workers-break-windows-during-strike-92211/