អាជ្ញាធរ​គំរាម​ចាត់​​​វិធាន​​​ការ​​​បង្ក្រាប​​​សហជីពដែលនាំ​​​គ្នា​​​ធ្វើការ​តវ៉ា​

មន្ត្រី​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ស្ពឺ​ម្នាក់​​​​​បាន​​​និយាយកាល​​​ពី​​​ម្សិល​​​មិញ​​​ថា យោធា​​​ប្រហែល​​​​​​ជាប្រឈម​​​មុខ​​​​​​ជា​​​មួយ​​​កម្មករ​​​​រោង​​​ចក្រកាត់​​​ដេរ​​​​​ដែល​​​ធ្វើ​​​ការ​​​តវ៉ា​​​ជុំ​​​វិញ​​​ការ​​​ចាប់ខ្លួន​​​មិត្ត​​​រួម​​​ការ​​​ងារ​​​ពីរ​​​នាក់​​​ ប្រសិនបើ​​​ពួក​​​គេ​​​មិន​​បញ្ឈប់​​​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​អគារ​​​រដ្ឋាភិបាល​​​ខេត្ត​។

កម្មករ​​​ប្រហែល​​​៦០០នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​ Agile Sweater ដែល​​​កាន់​​​កាប់​​​ដោយ​​​ចិន​ហុង​​​កុង​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ក្រៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ អគារ​រដ្ឋាភិបាល និ​​​ងប៉ុស្តិ៍នគ​​​របាល​​​ក្នុង​​​ក្រុង​​​ច្បារ​​​មន​​​ កាល​​​ពី​​​ម្សិលមិញ ទាម​​​ទារ​​​ឲ្យ​​​ដោះ​​​លែង​​​កម្មករ​​​ពី​​​រនាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ក្រោម​​​ការ​​​ចោទ​​​​​​ ប្រកាន់​​​ពីបទ​​​ឆបោក និង​ញុះញង់ ក្នុង​​​ការ​​​​ខិត​ខំប្រឹង​ប្រែង​ដើម្បី​​​បង្កើត​​​សាខា​​​សហជីព​​​​​​ថ្មី​​​នៅ​​​រោង​​​ចក្រ​​​នេះ។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/28289/