ដីធ្លី

គោលនយោបាយ និង​ការគ្រប់គ្រង​ដីធ្លី

ពលរដ្ឋ​នៅ​តំបន់អង្គ​រ​នៅ​តែ​បារម្ភ​ពី​ការ​បណ្តេញ​ចេញ​ ​បើ​ទោះ​ជា​រដ្ឋាភិបាល​បញ្ជាក់​ថា​ពុំ​មាន​ការរុះរើ​ និង​ដោះ​ដូរ​លំ​នៅ​ឋាន​

ប្រជាពលរដ្ឋមួយចំនួន​​ដែលរស់នៅក្នុងតំបន់អង្គរ ក្នុងខេត្តសៀមរាបនៅតែបារម្ភពីការបណ្តេញចេញទាំងបង្ខំ បើទោះបីជារដ្ឋាភិបាល​បាន​បញ្ជាក់​ជា​ថ្មី​ថា ពុំមានការរុះរើ និងឱ្យពួកគេដោះដូរលំនៅឋានទៅកន្លែងថ្មី។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/07/angkor-residents-remain-concerned-about-eviction-despite-government-confirmation/

ពលរដ្ឋ​នៅ​ភូមិ​ព្រែកតាគង់​ទាមទារ​អាជ្ញាធរ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ព្រោះ​បារម្ភ​ពីការ​ «បណ្តេញចេញ»​

ពលរដ្ឋ៦៥គ្រួសារនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទាមទារអាជ្ញាធរ ផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់ឱ្យបានឆាប់ ដោយថាពួកគាត់បានរស់នៅលើដីនោះជាច្រើនឆ្នាំមកហើយ និងបារម្ភពីការ «បណ្តេញចេញ» ក្រោមហេតុផលអភិវឌ្ឍន៍ បន្ទាប់ពីមើលឃើញថាសហគមន៍ខ្លះបានរងគ្រោះនូវរឿងស្រដៀងៗគ្នានេះ។ ...

Pa Sokheng
https://www.vodkhmer.news/2022/10/07/prek-ta-kong-villagers-demand-land-giving-authorities-for-fear-of-eviction/

នាយក​រដ្ឋ​មន្ត្រី​​​​​​​​​​​ប្រាប់​​​ពលរ​ដ្ឋ​​​​​​​​នៅ​ឃុំព្រះដាក់ រក្សា​​ភាព​​​ស្ងៀម​​ស្ងាត់​​ ខណៈ​​រដ្ឋាភិបាល​​មិន​​ទាន់​​គិត​​ពី​​ការ​​រុះ​រើ​​​សំណង់​​​​​​​​​​​​​​​​នៅ​ទីនោះ​ទេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ​បានអំពាវ​​នាវ​​​​​​​​​​​​​​​​ដល់ពលរដ្ឋ​នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រក្សាភាពស្ងប់ស្ងាត់សិន ពាក់ព័ន្ធ​ការប្រតិកម្ម​ទៅនឹង​​ការរុះរើសំណង់​​ដែល​នៅ​​ជាប់​​រមណីយដ្ឋាន​អង្គរ ខណៈ​រាជរដ្ឋាភិបាល​នៅ​មិនទាន់​បាន​គិតគូរ​ដល់​ការរុះរើ​សំណង់​របស់​ពួកគេនៅ​ឡើយ​នោះ ...

ប៉ា សុខេង
https://www.vodkhmer.news/2022/10/06/pm-hun-sen-appeal-to-people-live-in-preah-dak-commune-keep-silent/

​ពលរដ្ឋ​ ២៥០​គ្រួសារ​នៅ​ជាប់​បឹង​តា​មោក​ ប្តឹង​ទៅ​UN​ឱ្យ​ជួយ​ឃ្លាំមើល​ជម្លោះដីធ្លី​ពួក​គាត់​

​ប្រជាពលរដ្ឋ​ប្រមាណ​៤០​នាក់​ តំណាង​ឱ្យ​២៥០​គ្រួសារ​ រស់នៅ​ជាប់​បឹង​តា​មោក​ ស្ថិត​ក្នុង​សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ (UN)​ ដើម្បី​ស្នើ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/03/thousands-of-mobilised-russians-sent-home-unfit-for-military-duty-2/

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាង​៣០០​នាក់​ ប្រមូលផ្ដុំ​មុខ​សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ​ ខណៈ​តំណាង​ម្នាក់​ចូល​សវនាការ​នៅ​ថ្ងៃនេះ​

​ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាង​ ៣០០​នាក់​ មក​ពី​ស្រុក​ចំនួន​៣​ នៃ​ខេត្តកោះកុង​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលា​ឧទ្ទ​រណ៍​ព្រះ​សីហ​នុ​ ខណៈ​តំណាង​ពលរដ្ឋ​ម្នាក់​ចូល​សវនាការ​ នៅ​ថ្ងៃ​អង្គារ​នេះ​។​ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/04/hr-more-than-300-people-involved-in-land-dispute-gather-in-front-of-preah-sihanouk/

លោក ហ៊ុន សែន ព្រមាន​ឈប់​ផ្តល់​សំណង​ដល់​ពលរដ្ឋ​រស់នៅ​ខុសច្បាប់​ក្នុង​តំបន់អង្គរ បើ​ពួកគេ​ចង់តថ្លៃ​រឿងសំណង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ឈប់ផ្តល់​សំណង​ដល់ពលរដ្ឋដែល​រស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ បើពួកគេ​ជឿតាម​ការញុះញង់​របស់អ្នកនយោបាយ ហើយមិ​នព្រមចាកចេញ ព្រោះតែចង់​នៅតថ្លៃទាមទារ​សំណងខ្ពស់​ជាងអ្វី​ដែលរដ្ឋាភិបាល​បានកំណត់រួចទៅហើយនោះ។ ...

ណាត សុភាព
https://www.vodkhmer.news/2022/10/04/hun-sen-warns-to-cut-compensation-to-residents-in-angkor-who-wants-negotiate/

សង្គម​ស៊ីវិល ​ស្នើ​ឱ្យ​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នៅ​តំបន់​ព្រលាន​យន្ត​ហោះ​ថ្មី​

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិ​ទិ្ធ​លំនៅ​ឋាន​ពិភព​លោក​លើក​ទី​៣៧ អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន ៨៤ បាន​ស្នើរាជរដ្ឋាភិបាល​​ឱ្យព​ន្លឿ​ន​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​នៅ​តំបន់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ក្នុង​ខេត្ត​កណ្តាល និង​តាកែវ​ ប៉ុន្តែអ្នកនាំ​ពាក្យ​រាជរដ្ឋាភិ​បាល​បានចាត់​ទុក ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-10-04-0843-241741.html

បទយកការណ៍​៖ ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាង​១០​ឆ្នាំ​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ឧកញ៉ា​ លី​ ​យ៉ុង​ផាត់​ ​​បន្ត​​រក​យុត្តិធម៌​ ខណៈ​មិន​ទាន់​ទទួល​បាន​សំណង​​

ចម្ការអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ រាប់រយហិកតា មានពណ៌ខៀវស្រងាត់លាតសន្ធឹងដាច់កន្ទុយភ្នែកក្នុងទឹកដីតំបន់ហ៊ុមព័ទ្ធដោយភ្នំនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហាក់បានបង្ហាញពីជីវភាពរីក​ចម្រើនរបស់អ្នកភូមិដែលរស់នៅក្បែរនោះ ប៉ុន្តែផ្ទុយទៅវិញ ជាង១ទស្សវត្សមកនេះ ពលរដ្ឋមួយចំនួនអះអាងថា កំពុងរស់នៅទាំងមានវិបត្តិផ្លូវចិត្ត ដោយសារបាត់បង់ដីធ្លី​ទាំងអយុត្តិធម៌​ និងមិនទាន់ទទួលបានសំណង។ ...

ទួក ពិសិដ្ធ
https://www.vodkhmer.news/2022/10/02/residents-have-been-in-a-land-dispute-with-the-sugar-cane-company-tycoon-ly-yong-phat-continues-to-seek-justice-while-not-yet-get-compensation/

ពលរដ្ឋ​ជាង​៤០០នាក់​តវ៉ា​នៅ​សាលាស្រុក​បទុមសាគរ ទាមទារ​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​រឿង​ដីធ្លី

ប្រជាពលរដ្ឋជាង​​៤០០នាក់ តំណាងឱ្យពលរដ្ឋ៥៥៧គ្រួសារ មកពីសហគមន៍ចំនួន៣ នៃឃុំព្រលាន ស្រុក​បទុមសាគរ ខេត្តកោះកុង បាន​ប្រមូល​ផ្ដុំគ្នា​នៅសាលា​ស្រុក​ នៅព្រឹកថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​ជំរុញ​ទៅ​អាជ្ញាធរឱ្យពន្លឿនការដោះស្រាយវិវាទ​ដីធ្លីជូន​ពួក​គេ ដោយ​​អះអាង​​ថា ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​រំលោភ​យក​ជិត​២០​ឆ្នាំមក​ហើយ​។ ...

ឃុត សុគន្
https://www.vodkhmer.news/2022/09/29/more-than-400-people-protest-at-botum-sakor-district-hall-demanding-speedy-resolution-of-land-issues/

ពលរដ្ឋស្ម័គ្រចិត្ត ១៥៣ គ្រួសារ នៅ​តំបន់​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក ទទួលបានការគាំទ្របច្ចេកទេសកសិម្ម

មន្ត្រី​ជំនាញ​កសិកម្ម​កំពុងផ្តល់​ការគាំទ្រ​លើ​ផ្នែក​បច្ចេកទេស​កសិកម្ម​ចិញ្ចឹមសត្វ និង​ដាំ​បន្លែ​ជំហាន​ដំបូង​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ១៥៣ គ្រួសារ ដែល​ស្ម័គ្រចិត្ត​រស់នៅ​តំបន់​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។ នេះ​បើតាម​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-09-28-1746-241506.html

ពលរដ្ឋ​ខេត្តកំពតជាង ២០គ្រួសារ​ចោទ​អ្នក​មាន​អំណាច​ម្នាក់​ថា រំលោភ​យក​ដី រួច​ប្ដឹង​ពលរដ្ឋ​​ឱ្យ​ជាប់​គុកជា​ច្រើន​នាក់

ពលរដ្ឋ​ចំនួន ២៦គ្រួសារ​នៅ​ខេត្តកែប ដែល​មាន​ដី​ចម្ការ​នៅ​ខេត្តកំពត ចោទ​ប្រកាន់​អ្នក​មាន​អំណាច​ម្នាក់ រំលោភ​យក​ដី​របស់​ពួក​គាត់​ជិត ៦០ហិកតារ ហើយ​ប្ដឹង​ពលរដ្ឋ​ដាក់​គុក​ជាបន្តបន្ទាប់ ដើម្បី​គំរាម​បំបាក់​ស្មារតី​មិន​ឱ្យ​តវ៉ា។ ...

មាន ឫទ្ធិ
https://www.rfa.org/khmer/news/land/more-than-20-families-in-kampot-accuse-an-influential-person-of-encroaching-on-their-land-and-imprisoning-them-09082022112709.html

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ជៀម ផែន ៤៩គ្រួសារ បន្ត​សុំ​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី

ប្រជាពលរដ្ឋ ៤៩គ្រួសារ​រស់នៅ​ចំណុច​ចំរាំង ឃុំ​កែវ​ផុស ខេត្ត​ព្រះសីហនុ​ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​លោក​ឧកញ៉ា ជៀម ផែន ថៅកែ​ស្រាបៀ​លីអូជាថ្មី​ទៀត​ បាន​បន្ត​អំពាវនាវ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ កាត់​ឆ្វៀល​ដី​ចម្ការ​មាន​ទំហំ​ ៣៥២ហិកតារ​ដល់​ពួកគាត់។ ...

ម៉ៅ សុធានី
https://www.rfa.org/khmer/news/land/49-families-in-sihanoukville-have-land-dispute-with-oknha-cheam-phen-and-continue-to-ask-for-hun-sen-intervention-09282022130759.html

ពលរដ្ឋ​ជិត​១០០​គ្រួសារ​នៅ​ខេត្តកំពង់ឆ្នាំង​បារម្ភ​ពី​ការ​បាត់បង់​ដីធ្លី ក្រោយ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ

ពលរដ្ឋ​ជិត១០០គ្រួសារ រស់​នៅឃុំតាំង​ក្រសាំង ស្រុក​​ទឹ​ក​​ផុស ខេត្ត​កំពង់​ឆ្នាំង បារម្ភពីការបាត់បង់ដីធ្លី ក្រោយការចរចារកដំណោះស្រាយ​ជាមួយភាគីជម្លោះ ក្រោមការ​សម្របសម្រួលរបស់អាជ្ញាធរ​ខេត្ត ពុំមានលទ្ធផលជា​វិជ្ជមាន។​ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/09/28/nearly-100-families-in-kampong-chhnang-concerned-about-losing-land-after-no-resolution-from-authorities/

ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ខេត្តត្បូងឃ្មុំ​ជាប់​ព្រំដែន​វៀតណាម ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី

ពល​រដ្ឋ​ប្រមាណ​១៣០​គ្រួសារ នៅព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា​នេះ​ ​ស្នើ​អភិបាលស្រុក​មេមត់ ខេត្តត្បូងឃ្មុំ ​​ឱ្យចេញបណ្ណកម្មសិទ្ធិដីធ្លី​​​ និង​អនុញ្ញាតឱ្យពលរដ្ឋ​អាស្រ័យផលលើដី​របស់ពួកគេ​វិញ​។ ...

មេង គ្រុយពន្លក
https://www.vodkhmer.news/2022/09/28/more-than-100-families-in-tbong-khmum-demand-authorities-to-resolve-land-issues/

ចាក​ចេញពី​អង្គរ​៖​ អនាគត​មិន​ច្បាស់លាស់​កំពុង​រង់ចាំ​អ្នកស្រុក​

​អ្នកស្រុក​ដែល​និយាយ​ជាមួយ​វី​អូ​ឌី​បាន​និយាយ​ថា​មិន​ផ្គើន​នឹង​ការ​បញ្ជា​របស់​រដ្ឋាភិបាល​ឲ្យ​រើ​ចេញ​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​ពួក​គេ​បាន​រក​ឃើញ​ការ​លួងលោម​ក្នុង​ការ​សន្យា​ជា​ផ្លូវការ​ដែល​ថា​អ្នក​ភូមិ​ដែល​ត្រូវ​ផ្លាស់​ទីលំនៅ ...

Andrew Haffner និង ភិន រតនា
https://vodenglish.news/displaced-from-angkor-desolate-land-uncertain-futures-await-residents/

ពលរដ្ឋ​ជាង​២០០នាក់​នៅ​ខេត្តកោះកុង តវ៉ា​នៅ​សាលាស្រុក​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី

ពលរដ្ឋ​​ជាង២០០នាក់ តំណាងឱ្យ២៧៤​គ្រួសារ​ មក​ពី​ឃុំ​ចំនួន​៣ នៃ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង បាន​ប្រមូល​ផ្ដុំគ្នា​នៅសាលា​ស្រុក​ នៅព្រឹកថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​ជំរុញ​ទៅ​អាជ្ញាធរឱ្យពន្លឿនការដោះស្រាយដីធ្លីជូនពួកគេ ដោយ​អះអាង​ថា ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​រំលោភ​យក​ជិត​២០​ឆ្នាំ។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/09/22/more-than-200-koh-kong-residents-protest-at-district-hall-demanding-land-settlement/

ពលរដ្ឋ​ជិត​១​ពាន់​នាក់​នៅ​ខេត្ត​កោះកុង​ដាក់​ញត្តិ​ស្នើ​អាជ្ញាធរ​ឃុំ​រក​ដំណោះស្រាយ​ដីធ្លី

ប្រជាពលរដ្ឋ​ប្រមាណ ៥​០០​នាក់​ តំណាង​ឱ្យ​ពលរដ្ឋ​ជិត​ ១០០០​​នាក់ មកពី​៥​ឃុំ ប្រមូល​ផ្តុំគ្នាដាក់​ញត្តិ​ស្នើសុំ​អាជ្ញាធរ​ឃុំ​ក្នុងស្រុក​ស្រែអំបិល​រក​ដំណោះស្រាយ​ដីធ្លី​សមរម្យ​ជូន​ពួកគេ​។ ...

សន ចាន់រដ្ឋា
https://www.rfa.org/khmer/news/land/nearly-1-land-disputes-in-koh-kong-petition-commune-authorities-for-resolution-09202022052203.html

អ្នកមាន​ជម្លោះដីធ្លី​នៅ​ព្រះ​សីហ​នុ​ អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​និង​ដោះ​លែង​ពលរដ្ឋ​៤​នាក់​

​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ឃុំ​ចំនួន​២​ នៃ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ​ និង​ដោះ​លែង​ពលរដ្ឋ​៤​នាក់​ឱ្យ​មាន​សេរីភាព​វិញ​ ក្រោយ​អាជ្ញាធរ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះសម្បែង​ផលដំណាំ​ និង​ចាប់ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/09/16/land-dispute-victims-in-sihanoukville-call-on-head-of-govt-to-resolve-and-release-four-citizens/

​ពលរដ្ឋ​២៣​គ្រួសារ​នៅ​ខេត្តសៀមរាប​ចោទ​អាជ្ញាធរ​ថា​យក​ដីស្រែ​ជាង​៨០​ហិ​កតា​របស់​ពួក​គេ​ទៅ​បែងចែក​ឱ្យ​ពលរដ្ឋ​ផ្សេង​

​ប្រជាពលរដ្ឋ​ចំនួន​២៣​គ្រួសារ​ នៅ​ឃុំ​រុន​តា​ឯក​ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ ចោទ​អាជ្ញាធរ​ថា​យក​ដីស្រែ​ជាង​៨០​ហិ​កតា​របស់​ពួក​គេ​ ដើម្បី​បែងចែក​ទៅ​ឱ្យ​ពលរដ្ឋ​ផ្សេង​ធ្វើ​កម្មសិទ្ធិ​យ៉ាង​អយុត្តិធម៌​។​ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/09/19/siem-reap-23-families-accuse-authorities-of-allocating-more-than-80-hectares-of-their-farmland/

​លោក​ ស​ ខេ​ង​៖​ រដ្ឋាភិបាល​ចំណាយ​ថវិកា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ នៅ​ក្រុងព្រះសីហនុ​ គឺ​ដើម្បី​ទាក់ទាញ​វិនិយោគ​ បង្កើន​ចំណូល​ជាតិ​ មិនមែន​សម្រាប់​ឋានសួគ៌​នៃ​ល្បែង​ខុសច្បាប់​នោះ​ទេ​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ស​ ខេ​ង​ បាន​លើក​ឡើង​ថា​ ការ​ដែល​រដ្ឋាភិបាល​ចំណាយ​ថវិកា​ជាង​ ២០០​ លាន​ដុល្លារ​ សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ នៅ​ក្រុងព្រះសីហនុ​ ក្នុង​គោលបំណង​ទាក់ទាញ​វិនិយោគ​ បង្កើន​ចំណូល​ជាតិ​ មិនមែន​សម្រាប់​ឋានសួគ៌​នៃ​ល្បែង​ខុសច្បាប់​នោះ​ទេ​ ខណៈ​លោក​ណែនាំ​អាជ្ញាធរ​រឹត ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-09-20-1933-241302.html

ពលរដ្ឋ៧នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូនៅខេត្តឧត្ដរមានជ័យ

មន្ត្រីផ្នែក​សិទ្ធិមនុស្សនៅខេត្ត​ឧត្ដរមា​ន​​ជ័យ ឱ្យដឹងថា មាន​ពលរដ្ឋចំនួន៧នាក់ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ពាក់​ព័ន្ធជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូមួយ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/09/15/7-people-arrested-in-land-dispute-in-oddar-meanchey/

នាយករដ្ឋមន្ត្រី​អំពាវនាវ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្ដល់​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ដល់​ពលរដ្ឋ​នៅ​តំបន់រុនតាឯក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុផ្ដល់ប្រាក់កម្ចី​ក្នុងអត្រាការប្រាក់​ទាបទៅដល់ប្រជាពលរដ្ឋ​ដែលស្ម័គ្រចិត្តរុះរើ​លំនៅឋានពីតំបន់រមណីយដ្ឋាន​អង្គរ ​ទៅរស់នៅតំ​បន់រុន​តាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជួយ​សម្រួល​ឱ្យពួកគាត់​។ ...

មេង គ្រុយពន្លក
https://www.vodkhmer.news/2022/09/13/hun-sen-calls-on-microfinance-to-provide-low-interest-loans-to-people-of-run-ta-ek/

ពលរដ្ឋ​ជាង​១៥០​គ្រួសារ​នៅ​ខេត្តស្វាយរៀង​ស្នើ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​ដីធ្លី

ប្រជាពលរដ្ឋជាង១៥០គ្រួសារ នៅឃុំម៉ឺនជ័យ ​ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង ស្នើ​អាជ្ញាធរឃុំ​ជួយ​ដោះ​ស្រាយ​បញ្ហា​​ដីធ្លី ក្រោយពី​ពួកគេអះអាងថាបានរងផល​ប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ប្រឡាយទឹក​របស់​ក្រសួង​ធនធាន​ទឹ​ក និងឧតុនិយម ​នៅ​តំបន់​​នោះ។ ...

ប៉ា សុខេង និង ឃុត សុគន្ធ
https://www.vodkhmer.news/2022/09/07/svay-rieng-families-ask-authorities-to-resolve-land-issues/

ពលរដ្ឋខេត្តប៉ៃលិនដែលមានវិវាទដីធ្លីកំពុងព្រួយបារម្ភបន្ទាប់ពីតុលាការខេត្តប៉ៃលិនកោះហៅសាកសួរពលរដ្ឋជាង២០នាក់

ប្រជាពលរដ្ឋរស់នៅតំបន់សំបុកចាបក្នុងខេត្តប៉ៃលិន កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈ​ពលរដ្ឋជាង២០នាក់ក្នុងចំណោមជាង១០០គ្រួសារ ត្រូវបានសាលាដំបូងខេត្តប៉ៃលិន​កោះហៅ​ឱ្យ​ចូល​ខ្លួនពាក់ព័ន្ធនឹងបញ្ហាដីធ្លី។ ...

សុខ សាវី
https://khmer.cambojanews.com/more-than-20-pailin-residents-summoned-by-pailin-provincial-court-over-land-issue/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ZWpJ3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!