ដីធ្លី
មន្ត្រីកំពុងចុះពិនិត្យទីតាំងដីនៅស្រុកស្រែអំបិល ក្រោយសង្ស័យមានការចូលទន្ទ្រានខុសច្បាប់
អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងនិយាយនៅថ្ងៃអាទិត្យថា ក្រុមការងារបច្ចេកទេសកំពុងបន្តចុះពិនិត្យទីតាំងដីមួយចំនួននៅឃុំជ្រោយស្វាយ និង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ដែលសង្ស័យមានការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ក្នុងតំបន់របៀងជីវចម្រុះ និងតំបន់ប្រើប្រាស់ច្រើនយ៉ាង។ ...
ឃុត សុភចរិយា
https://bit.ly/3utkyU2
ជនជាតិភាគតិច ៥៣ គ្រួសារចោទក្រុមហ៊ុនថាវាតយកដី តែអាជ្ញាធរបដិសេធ
ជនជាតិដើមភាគតិចព្នង ៥៣ គ្រួសាររស់នៅឃុំក្បាលរមាស ស្រុកសេសានបានចោទប្រកាន់ក្រុមហ៊ុនស៊ីងហ្គេច ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍ដាំកៅស៊ូពីរដ្ឋាភិបាលថា បានបោះបង្គោលរំលោភយកដីសហគមន៍ ប៉ុន្តែអាជ្ញាធរខេត្តបដិសេធការចោទប្រកាន់នេះ។ ...
ឡុង គីមម៉ារីតា
https://bit.ly/3rZd7CM
អាជ្ញាធរស្រុកស្ទឹងហាវកាយដីគេចាក់ចូលសមុទ្រចេញវិញអស់ហើយនៅ តែខេត្តកោះកុង
អាជ្ញាធរស្រុកស្ទឹងហាវបានកាយអាចម៍ដីដែលត្រូវបានគេចាក់លុបចូលទៅក្នុងសមុទ្រកាលពីដើមខែមីនានោះ ចេញវិញអស់ហើយ ខណៈនៅឯខេត្តកោះកុងអាជ្ញាធរបានទុកពេល ១ សប្ដាហ៍ទៀត ដល់អ្នកស្រី លាង ហ៊ីម ដែលចេញមុខទទួលខុសត្រូវក្នុងការកាយអាចម៍ដីដែលបានចាក់លុបព្រៃកោងកាងក្នុងតំបន់ដែនជម្រក ...
ឃុត សុភចរិយា
https://bit.ly/3m93CiK
ANSA និង OXFAM រួមគ្នាអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍សហគមន៍រងផលប៉ះពាល់នៅកម្ពុជា
បណ្តាញសម្ព័ន្ធភាពដើម្បីគណនេយ្យភាពសង្គម (ANSA) និងអង្គការ OXFAM បានរួមគ្នាអនុវត្តគម្រោងដែលមានឈ្មោះថា «ការទទួលបានមូលនិធិរ៉ែ សម្រាប់អភិវឌ្ឍន៍សហគមន៍ដែលរងផលប៉ះពាល់នៅប្រទេសកម្ពុជា» បន្ទាប់ពីមើលឃើញពីចំណូលដែលបានមកពីសារពើពន្ធនៃរ៉ែហាក់មិនទាន់បានឆ្លើយតបទៅលើបញ្ហាជាក់ស្តែង និងជួយដល់សហគមន៍ដែលរង ...
ឡុង គីមម៉ារីតា
https://bit.ly/3u5vdnQ
កម្មករជីករកឃើញដោះគ្រាប់មិនទាន់ផ្ទុះនៅវត្តកណ្តាល
ក្រុមអ្នកជំនាញមកពីមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានប្រមូល និងដោះគ្រាប់មិនទាន់ផ្ទុះចំនួន ៤៣ គ្រឿងចេញពីកន្លែងជីក ក្បែរវត្តស្អាងភ្នំ ក្នុងភូមិពាមសាលាឃុំស្អាង ស្រុកស្អាង ខេត្តកណ្តាល បន្ទាប់ពីកម្មករធ្វើការជីកដីនៅទីនោះ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/excavation-workers-uncover-uxo-units-kandal-pagoda
មន្ត្រី៖ អាជ្ញាធរជាតិអប្សរា មិនបានរំលោភយកដីប្រជាពលរដ្ឋទៅធ្វើជាភូមិធម្មជាតិនោះទេ
អាជ្ញាធរជាតិអប្សរាបានបដិសេធ ចំពោះការចោទប្រកាន់ដែលថា ខ្លួនបានរំលោភបំពានយកដីប្រជាពលរដ្ឋនៅភូមិតានី ឃុំរុនតាឯកក្នុងស្រុកបន្ទាយស្រីទៅធ្វើជាភូមិធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ ខណៈពលរដ្ឋ ២៤ គ្រួសារក្នុងចំណោម ៣៨ គ្រួសារក្នុងតំបន់នោះនៅមិនទាន់ទទួលយកតាមការដោះស្រាយរបស់អាជ្ញាធរអប្សរានៅឡើយ។ ...
អោម ប៊ុនធឿន
https://bit.ly/3ct3LdU
អាជ្ញាធរបញ្ឈប់ការកាយយកអាចម៍ដីនៅអាងទំនប់អូរច្រនៀង បន្ទាប់ពីពលរដ្ឋតវ៉ា
អាជ្ញាធរបានបញ្ជាឱ្យគ្រឿងចក្របញ្ឈប់ការកាយយកអាចម៍ដីនៅក្នុងអាងទំនប់ទឹកអូរច្រនៀងនៅក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាចជាបណ្តោះអាសន្នសិន បន្ទាប់ពីមានប្រជាពលរដ្ឋជាង ១០ គ្រួសារបានតវ៉ាថា ការកាយដីនេះបានធ្វើឱ្យប៉ះពាល់ដីធ្លីរបស់ពួកគាត់ដែលធ្លាប់អាស្រ័យផល។ ...
ឡុង គីមម៉ារីតា
https://bit.ly/3rdbvEN
ការរុករកគ្រាប់មិនទាន់ផ្ទុះពីនាវាលិចក្នុងទន្លេមេគង្គ នឹងបញ្ចប់ចុងខែនេះ និងស្រង់នាវាពីទឹកនៅខែមេសា
បើមិនមានអ្វីប្រែប្រួលនោះទេ ក្រុមប្រតិបត្តិការរុករកគ្រាប់មិនទាន់ផ្ទុះនៅក្នុងនាវា លិចក្នុងទន្លេមេគង្គដែលស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលសល់ពីសម័យសង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជានាទសវត្សរ៍ ៧០ នោះ នឹងត្រូវបញ្ចប់ទាំងស្រុងនូវការរុករកនេះនាចុងខែមីនា ហើយនឹងស្រង់នាវាចម្បាំងនេះ ...
នៅ ស៊ីវុត្ថា
https://bit.ly/3cfQiG8
ម្ចាស់កំពុងកាយដីចេញពីព្រៃកោងកាងវិញ ក្រោយអាជ្ញាធរដាក់កំហិត
អាជ្ញាធរមូលដ្ឋានបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា អ្នកស្រី លាង ហ៊ីម បានចាប់ផ្ដើមប្រើគ្រឿងចក្រកាយដីដែលគាត់បានចាក់រំលោភលើដីចំណីព្រែក និងគ្របលើព្រៃកោងកាងក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ស្រុកមណ្ឌលសីមាវិញហើយ បន្ទាប់ពីទទួលបានលិខិតពិន័យផ្នែករដ្ឋបាលពីរដ្ឋបាលខេត្តកោះកុង។ ...
ឃុត សុភចរិយា
https://bit.ly/2PrPyEL
មនុស្សបួននាក់ត្រូវបានចោទប្រកាន់ពីបទរំលោភយកដីធ្លីនៅខេត្តព្រះវិហារ
បុរសបួននាក់ត្រូវបានចោទប្រកាន់នៅក្នុងសាលាដំបូងខេត្តព្រះវិហារពីបទក្លែងបន្លំជាមន្ត្រីបរិស្ថានការឈូសឆាយដីរដ្ឋចំនួន ១០ ហិកតា និងបានអះអាងថាវាជាកម្មសិទ្ធិរបស់ពួកគេ។ ...
ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50828141/four-charged-over-land-grab-in-preah-vihear/
ពលរដ្ឋ ២៣០ គ្រួសារ នៅឃុំរមទម ខេត្តព្រះវិហារ បារម្ភពីការបាត់ដីស្រែចម្ការ
ប្រជាពលរដ្ឋក្នុងភូមិចំនួន ៣ ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បានថ្លែងដោយបង្ហាញក្ដីព្រួយបារម្ភពីការបាត់បង់ដីស្រែ ចម្ការជាបន្តបន្ទាប់ ព្រោះតែការទន្ទ្រានវាតទីពីក្រុមហ៊ុនឯកជនចំនួន ៣ ដែលទទួលបានសិទ្ធិវិនិយោគរ៉ែ និងដំណាំកសិកម្ម ហើយបញ្ហានេះបានកើតឡើងតាំងពីឆ្នាំ ២០១៥ ប៉ុន្តែគ្មាន ...
ឡុង គីមម៉ារីតា
https://bit.ly/3ro0uAU
រដ្ឋបាលខេត្តកំពង់ស្ពឺដកហូតអតីតដីព្រៃឈើជាង ២៦០ ហិកតា និងកំពុងតាមចាប់អ្នកកាប់រានដីនេះ
ក្រៅពីបានចេញដីកាសម្រេចដកហូតអតីតដីព្រៃឈើចំនួន ៩ ទីតាំង មានផ្ទៃដីសរុបចំនួន ២៦៦,៣១ ហិកតា ទុកជាសម្បត្តិរដ្ឋវិញនៅក្នុងភូមិសាស្ត្រឃុំតាសាល និងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៦ ខែមីនា រដ្ឋបាលខេត្តក៏កំពុងស្វែងរកជនល្មើសដែលបានចូលទៅកាប់ទន្ទ្រានរានយកដីព្រៃរដ្ឋទាំងនេះ យកមក ...
នៅ ស៊ីវុត្ថា
https://bit.ly/3c0znHz
អ្នកចាក់ដីបំពេញសមុទ្រត្រូវបានព្រមានអំពីសកម្មភាពច្បាប់
អាជ្ញាធរខេត្តកោះកុង និងខេត្តព្រះសីហនុកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណអ្នកដែលបានចាក់ដីបំពេញតំបន់មួយនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង និងតំបន់សមុទ្រមួយនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ...
នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/sea-fillers-warned-legal-actions
មនុស្ស ៣ នាក់ ត្រូវបានតុលាការខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធការទន្រ្ទានដីព្រៃ
បុរស ៣ នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទកាប់ទន្រ្ទានដីព្រៃក្នុងតំបន់ដែនជម្រកកែវសីម៉ា ដើម្បីធ្វើជាកម្មសិទ្ធិឯកជនតាមមាត្រា ៦២ និងមាត្រា ៥៦ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ...
ឡុង គីមម៉ារីតា
http://bit.ly/3tnT4yE
រដ្ឋបាលខេត្តកំពតបង្គាប់ឱ្យក្រុមហ៊ុនសូងួន ផ្អាកឈូសឆាយលើដីទំនាស់ជាមួយអតីតកងកម្លាំងការពារកោះឆ្នេរ
រដ្ឋបាលខេត្តកំពតបានចេញលិខិតបង្គាប់ឱ្យក្រុមហ៊ុន សូ ងួន ផ្អាកសកម្មភាពឈូសឆាយ និង កាយព្រំដីក្នុងតំបន់ដែលមានជម្លោះជាមួយក្រុមគ្រួសារអតីតមន្ត្រីយោធានៃបញ្ជាការដ្ឋានការពារកោះឆ្នេរជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដំណោះស្រាយដោយសន្តិវិធីពីអាជ្ញាធរខេត្ត។ នេះបើយោងតាមប្រសាសន៍លោក ជាវ តាយ អភិបាលខេត្តកំពតកាលពីថ្ងៃអង្គារ។ ...
ឃុត សុភចរិយា
http://bit.ly/30RpxkU
មន្ត្រីបរិស្ថានកំពុងកសាងសំណុំរឿងជន ៣ រូប បញ្ជូនទៅតុលាការពាក់ព័ន្ធការកាប់រានដីព្រៃ
មន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុកំពុងកសាងសំណុំរឿងជនសង្ស័យ ៣ រូបបញ្ជូនទៅតុលាការ បន្ទាប់ពីចាប់ឃាត់ខ្លួនកាលពីថ្ងៃទី ១៣ ខែមីនា ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅក្នុងតំបន់ការពារព្រែកទឹកសាបក្បាលឆាយ និងដីគម្របព្រៃឈើក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុក ...
នៅ ស៊ីវុត្ថា
http://bit.ly/3qXsWJo
វិវាទដីធ្លីនៅកោះកុងកាន់តែស្មុគស្មាញដោយភាពមិនប្រក្រតី
រដ្ឋបាលខេត្តកោះកុងបានណែនាំដល់អាជ្ញាធរស្រុកបុទុមសាគរត្រូវប្រមូលឈ្មោះប្រជាពលរដ្ឋទាំង ១៣១ គ្រួសារដែលរងផលប៉ះពាល់ដោយក្រុមហ៊ុន Sinomexim Investment Co Ltd នៅឃុំអណ្តូងទឹក និងកំណត់អត្តសញ្ញាណអ្នកដែលបានលក់ដីឱ្យឈ្មួញដើម្បីចងក្រងព័ត៌មានមូលដ្ឋាន ...
នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/koh-kong-land-dispute-complicated-irregularities
Sailun Group ចាប់អារម្មណ៍សង់រោងចក្រផលិតកង់រថយន្តនៅកម្ពុជា
Sailun Group ជាក្រុមហ៊ុនរបស់ប្រទេសចិន កំពុងពិចារណាបង្កើតរោងចក្រផលិតកង់រថយន្តដឹកអ្នកដំណើរនៅប្រទេសកម្ពុជា។ នេះបើយោងតាមប្រព័ន្ធព័ត៌មាន tyrepress media ដែលចេញផ្សាយកាលពីថ្ងៃទី ៩ ខែមីនា។ ...
ធូ វិរៈ
https://bit.ly/2Onx3kS
គ្រាប់បែកធំ ៗ ចំនួន ៣ ត្រូវបានរកឃើញដោយជនស៊ីវិលកាលពីថ្ងៃអាទិត្យ
មន្ត្រីដោះមីននៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់ កាលពីម្សិលមិញបានដកហូតគ្រាប់បែកចំនួន ៣ ដែលមានទំងន់ជាង ២៣០ គីឡូក្រាមក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ។ ...
ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50823336/three-large-bombs-found-by-civilians-since-sunday/
ជប៉ុនផ្ដល់ថវិកា ១ លាន ៧ សែនដុល្លារដល់អង្គការកម្ចាត់មីនជប៉ុន សម្រាប់សម្អាតមីន
រដ្ឋាភិបាលជប៉ុនផ្ដល់ថវិកាជាង ១ លាន ៧៦ ម៉ឺនដុល្លារ ដល់អង្គការសកម្មភាពកម្ចាត់មីនជប៉ុន ហៅកាត់ថា JMAS ដើម្បីអនុវត្តគម្រោងសម្អាតគ្រាប់មីននៅខេត្តបន្ទាយមានជ័យ និងគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនកាលពីថ្ងៃទី ១ ខែមីនា។ ...
នៀម ឆេង
https://bit.ly/3sQsnmh
គ្រាប់បែកទម្ងន់ ២៣០ គីឡូក្រាមត្រូវបានរកឃើញនៅបឹងមួយនៅភ្នំពេញ
គ្រាប់បែកទម្ងន់ ២៣០ គីឡូក្រាមត្រូវបានគេរកឃើញនៅបឹងតាមោកនៅជាយក្រុងភ្នំពេញ កាលពីថ្ងៃសុក្រដែលគេជឿថាវាត្រូវបានគេកប់នៅទីនោះប្រហែល ៥០ ឆ្នាំ។ ...
ប៊ុត រស្មីគង្គា
http://khmertimeskh.com/50819097/230kg-bomb-found-in-phnom-penh-lake/
ជនមិនស្គាល់អត្តសញ្ញាណ កំពុងទន្ទ្រានយកដីនៅឃុំកោះស្ដេច
ដីគម្របព្រៃឈើរបស់រដ្ឋរាប់ពាន់ម៉ែត្រការ៉េក្នុងទំហំដីបម្រុងរបស់រដ្ឋទំហំប្រមាណ ១១ ហិកតា ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុងត្រូវបានជនមិនស្គាល់អត្តសញ្ញាណចាប់ផ្ដើមលួចបោះបង្គោលថ្ម និងឈើទន្ទ្រានយកដោយខុសច្បាប់។ ...
នៅ ស៊ីវុត្ថា
https://bit.ly/3sLgNZr
១២ នាក់ត្រូវបានចោទប្រកាន់ពីបទបាតកម្មដោយហិង្សានៅក្នុងករណីប៉ុនប៉ងរំលោភយកដីធ្លី
កាលពីម្សិលមិញ តុលាការខេត្តកណ្តាលបានចោទប្រកាន់បុរស ១២ នាក់ពីបទលួចដីរបស់អ្នកភូមិប្រមាណ ១ ហិកតានៅខេត្តកណ្តាល ដែលពួកគេបានលួចយក ដីនិងលក់ទៅឱ្យឈ្មួញកណ្តាលដីធ្លីក្នុងឆ្នាំ ២០១៩ ។ ...
ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50815756/12-charged-for-violent-protest-in-attempted-land-grab-case/
ពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ប្ដឹងជំទាស់ទៅនឹងការចេញប្លង់កម្មសិទ្ធិ
ពលរដ្ឋរស់នៅក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាច្រើនគ្រួសារបានប្តឹងជំទាស់នឹងការចេញផ្សាយប្លង់កម្មសិទ្ធិ ដោយលើកហេតុផលថា បានរំលោភលើដីកម្មសិទ្ធិរបស់ពួកគាត់ ដែលរស់នៅជាយូរឆ្នាំ ខណៈពលរដ្ឋមួយចំនួនបានអះអាងថា នៅពេលមានការតវ៉ា អាជ្ញាធរមិនទទួលពាក្យបណ្តឹង។ ...
ឡុង គីមម៉ារីតា
http://bit.ly/3dq2bu4