ដីធ្លី
គោលនយោបាយ និងការគ្រប់គ្រងដីធ្លី
ពលរដ្ឋស្ម័គ្រចិត្ត ១៥៣ គ្រួសារ នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ទទួលបានការគាំទ្របច្ចេកទេសកសិម្ម
មន្ត្រីជំនាញកសិកម្មកំពុងផ្តល់ការគាំទ្រលើផ្នែកបច្ចេកទេសកសិកម្មចិញ្ចឹមសត្វ និងដាំបន្លែជំហានដំបូងជូនដល់ប្រជាពលរដ្ឋចំនួន ១៥៣ គ្រួសារ ដែលស្ម័គ្រចិត្តរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ នេះបើតាមលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-09-28-1746-241506.html
ពលរដ្ឋខេត្តកំពតជាង ២០គ្រួសារចោទអ្នកមានអំណាចម្នាក់ថា រំលោភយកដី រួចប្ដឹងពលរដ្ឋឱ្យជាប់គុកជាច្រើននាក់
ពលរដ្ឋចំនួន ២៦គ្រួសារនៅខេត្តកែប ដែលមានដីចម្ការនៅខេត្តកំពត ចោទប្រកាន់អ្នកមានអំណាចម្នាក់ រំលោភយកដីរបស់ពួកគាត់ជិត ៦០ហិកតារ ហើយប្ដឹងពលរដ្ឋដាក់គុកជាបន្តបន្ទាប់ ដើម្បីគំរាមបំបាក់ស្មារតីមិនឱ្យតវ៉ា។ ...
ពលរដ្ឋមានជម្លោះដីធ្លីជាមួយឧកញ៉ា ជៀម ផែន ៤៩គ្រួសារ បន្តសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
ប្រជាពលរដ្ឋ ៤៩គ្រួសាររស់នៅចំណុចចំរាំង ឃុំកែវផុស ខេត្តព្រះសីហនុ ដែលមានទំនាស់ដីធ្លីជាមួយលោកឧកញ៉ា ជៀម ផែន ថៅកែស្រាបៀលីអូជាថ្មីទៀត បានបន្តអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យមន្ត្រីក្រោមឱវាទ កាត់ឆ្វៀលដីចម្ការមានទំហំ ៣៥២ហិកតារដល់ពួកគាត់។ ...
ពលរដ្ឋជិត១០០គ្រួសារនៅខេត្តកំពង់ឆ្នាំងបារម្ភពីការបាត់បង់ដីធ្លី ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរ
ពលរដ្ឋជិត១០០គ្រួសារ រស់នៅឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បារម្ភពីការបាត់បង់ដីធ្លី ក្រោយការចរចារកដំណោះស្រាយជាមួយភាគីជម្លោះ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរខេត្ត ពុំមានលទ្ធផលជាវិជ្ជមាន។ ...
ពលរដ្ឋជាង១០០គ្រួសារនៅខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម ទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លី
ពលរដ្ឋប្រមាណ១៣០គ្រួសារ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ ស្នើអភិបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឱ្យចេញបណ្ណកម្មសិទ្ធិដីធ្លី និងអនុញ្ញាតឱ្យពលរដ្ឋអាស្រ័យផលលើដីរបស់ពួកគេវិញ។ ...
មេង គ្រុយពន្លក
https://www.vodkhmer.news/2022/09/28/more-than-100-families-in-tbong-khmum-demand-authorities-to-resolve-land-issues/
ចាកចេញពីអង្គរ៖ អនាគតមិនច្បាស់លាស់កំពុងរង់ចាំអ្នកស្រុក
អ្នកស្រុកដែលនិយាយជាមួយវីអូឌីបាននិយាយថាមិនផ្គើននឹងការបញ្ជារបស់រដ្ឋាភិបាលឲ្យរើចេញទេ ប៉ុន្តែពេលខ្លះពួកគេបានរកឃើញការលួងលោមក្នុងការសន្យាជាផ្លូវការដែលថាអ្នកភូមិដែលត្រូវផ្លាស់ទីលំនៅ ...
Andrew Haffner និង ភិន រតនា
https://vodenglish.news/displaced-from-angkor-desolate-land-uncertain-futures-await-residents/
ពលរដ្ឋជាង២០០នាក់នៅខេត្តកោះកុង តវ៉ានៅសាលាស្រុកទាមទារឱ្យមានដំណោះស្រាយដីធ្លី
ពលរដ្ឋជាង២០០នាក់ តំណាងឱ្យ២៧៤គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្ដុំគ្នានៅសាលាស្រុក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីជំរុញទៅអាជ្ញាធរឱ្យពន្លឿនការដោះស្រាយដីធ្លីជូនពួកគេ ដោយអះអាងថា ក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ បានរំលោភយកជិត២០ឆ្នាំ។ ...
ពលរដ្ឋជិត១ពាន់នាក់នៅខេត្តកោះកុងដាក់ញត្តិស្នើអាជ្ញាធរឃុំរកដំណោះស្រាយដីធ្លី
ប្រជាពលរដ្ឋប្រមាណ ៥០០នាក់ តំណាងឱ្យពលរដ្ឋជិត ១០០០នាក់ មកពី៥ឃុំ ប្រមូលផ្តុំគ្នាដាក់ញត្តិស្នើសុំអាជ្ញាធរឃុំក្នុងស្រុកស្រែអំបិលរកដំណោះស្រាយដីធ្លីសមរម្យជូនពួកគេ។ ...
អ្នកមានជម្លោះដីធ្លីនៅព្រះសីហនុ អំពាវនាវដល់ប្រមុខរដ្ឋាភិបាលជួយដោះស្រាយនិងដោះលែងពលរដ្ឋ៤នាក់
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅឃុំចំនួន២ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ អំពាវនាវទៅរដ្ឋាភិបាលឱ្យជួយដោះស្រាយ និងដោះលែងពលរដ្ឋ៤នាក់ឱ្យមានសេរីភាពវិញ ក្រោយអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្ទះសម្បែងផលដំណាំ និងចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារ ...
ពលរដ្ឋ២៣គ្រួសារនៅខេត្តសៀមរាបចោទអាជ្ញាធរថាយកដីស្រែជាង៨០ហិកតារបស់ពួកគេទៅបែងចែកឱ្យពលរដ្ឋផ្សេង
ប្រជាពលរដ្ឋចំនួន២៣គ្រួសារ នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចោទអាជ្ញាធរថាយកដីស្រែជាង៨០ហិកតារបស់ពួកគេ ដើម្បីបែងចែកទៅឱ្យពលរដ្ឋផ្សេងធ្វើកម្មសិទ្ធិយ៉ាងអយុត្តិធម៌។ ...
លោក ស ខេង៖ រដ្ឋាភិបាលចំណាយថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្រុងព្រះសីហនុ គឺដើម្បីទាក់ទាញវិនិយោគ បង្កើនចំណូលជាតិ មិនមែនសម្រាប់ឋានសួគ៌នៃល្បែងខុសច្បាប់នោះទេ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានលើកឡើងថា ការដែលរដ្ឋាភិបាលចំណាយថវិកាជាង ២០០ លានដុល្លារ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្រុងព្រះសីហនុ ក្នុងគោលបំណងទាក់ទាញវិនិយោគ បង្កើនចំណូលជាតិ មិនមែនសម្រាប់ឋានសួគ៌នៃល្បែងខុសច្បាប់នោះទេ ខណៈលោកណែនាំអាជ្ញាធររឹត ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-09-20-1933-241302.html
ពលរដ្ឋ៧នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូនៅខេត្តឧត្ដរមានជ័យ
មន្ត្រីផ្នែកសិទ្ធិមនុស្សនៅខេត្តឧត្ដរមានជ័យ ឱ្យដឹងថា មានពលរដ្ឋចំនួន៧នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមួយ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2022/09/15/7-people-arrested-in-land-dispute-in-oddar-meanchey/
នាយករដ្ឋមន្ត្រីអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបដល់ពលរដ្ឋនៅតំបន់រុនតាឯក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបទៅដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជួយសម្រួលឱ្យពួកគាត់។ ...
មេង គ្រុយពន្លក
https://www.vodkhmer.news/2022/09/13/hun-sen-calls-on-microfinance-to-provide-low-interest-loans-to-people-of-run-ta-ek/
ពលរដ្ឋជាង១៥០គ្រួសារនៅខេត្តស្វាយរៀងស្នើអាជ្ញាធរមូលដ្ឋានជួយដោះស្រាយដីធ្លី
ប្រជាពលរដ្ឋជាង១៥០គ្រួសារ នៅឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ស្នើអាជ្ញាធរឃុំជួយដោះស្រាយបញ្ហាដីធ្លី ក្រោយពីពួកគេអះអាងថាបានរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ប្រឡាយទឹករបស់ក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់នោះ។ ...
ប៉ា សុខេង និង ឃុត សុគន្ធ
https://www.vodkhmer.news/2022/09/07/svay-rieng-families-ask-authorities-to-resolve-land-issues/
ពលរដ្ឋខេត្តប៉ៃលិនដែលមានវិវាទដីធ្លីកំពុងព្រួយបារម្ភបន្ទាប់ពីតុលាការខេត្តប៉ៃលិនកោះហៅសាកសួរពលរដ្ឋជាង២០នាក់
ប្រជាពលរដ្ឋរស់នៅតំបន់សំបុកចាបក្នុងខេត្តប៉ៃលិន កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពលរដ្ឋជាង២០នាក់ក្នុងចំណោមជាង១០០គ្រួសារ ត្រូវបានសាលាដំបូងខេត្តប៉ៃលិនកោះហៅឱ្យចូលខ្លួនពាក់ព័ន្ធនឹងបញ្ហាដីធ្លី។ ...
ប្រជាសហគមន៍មកពីខេត្តកោះកុងនិងកំពង់ស្ពឺដាក់ញត្តិតាមក្រសួងមួយចំនួនដើម្បីសុំកិច្ចអន្ដរាគមន៍ពាក់ព័ន្ធនឹងវិវាទដីធ្លី
ប្រជាពលរដ្ឋប្រហែល៤០០នាក់ដែលមកពីសហគមន៍ផ្សេងៗក្នុងខេត្តកោះកុងនិងខេត្តកំពង់ស្ពឺបាននាំគ្នាឡើងមកដាក់ញត្ដិនៅតាមបណ្ដាក្រសួងមួយចំនួននៅរាជធានីភ្នំពេញ ដើម្បីស្នើសុំកិចអន្តរាគមន៍ពាក់ព័ន្ធនឹងវិវាទដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដែលអូសបន្លាយពេលជិត២០ឆ្នាំកន្លងមក។ ...
ប្រជាសហគមន៍អះអាងថាមានការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋានពេលពួកគេបង្ហោះព័ត៌មានវិវាទដីធ្លីតាមបណ្ដាញសង្គម
ប្រជាសហគមន៍ដីធ្លីមកពីខេត្តផ្សេងៗគ្នាលើកឡើងថាពួកគេ តែងតែរងការគំរាមកំហែងក្រោមរូបភាពផ្សេងៗគ្នាពីអាជ្ញាធរមូលដ្ឋាន នៅពេលដែលពួកគេបានរាយការណ៍ពីបញ្ហាជម្លោះដីធ្លីនៅក្នុងសហគមន៍តាមបណ្ដាញសង្គម ដើម្បីឱ្យមានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/communities-claim-to-be-under-threat-from-local-authorities-when-they-post-information-on-land-disputes-on-social-media/
ប្រជាពលរដ្ឋផ្លាស់ទីលំនៅពីតំបន់អង្គរទៅតំបន់អភិវឌ្ឍន៍
អាជ្ញាធរជាតិអប្សរាក្នុងខេត្តសៀមរាប បានបន្តរុះរើសំណង់ឯកជននៅក្នុងឧទ្យានអង្គរក្នុងសប្តាហ៍នេះ ខណៈពេលផ្តល់សំណងដីធ្លីដល់គ្រួសារដែលរងផលប៉ះពាល់នៅតំបន់ដែលមើលទៅដូចជាតំបន់អភិវឌ្ឍន៍ថ្មីដ៏សំខាន់នៅភាគខាងលិចទីក្រុង ...
គៀត សុរិទ្ធធាវី
https://vodenglish.news/families-relocated-from-angkor-to-major-new-development/
ប្រជាពលរដ្ឋខេត្តព្រះសីហនុរងការបណ្ដេញចេញ ខណៈមនុស្សបួននាក់ត្រូវបានតុលាការចោទប្រកាន់ពីបទទន្រ្ទានដីឯកជន
ផ្ទះខ្ទមប្រហែល ២០០ ដែលអាជ្ញាធរអះអាងថាបានសាងសង់ដោយខុសច្បាប់នៅលើដីកម្មសិទ្ធឯកជនក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ត្រូវបានរុះរើកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលនេះជាផ្នែកមួយនៃបញ្ហាជម្លោះដីធ្លីដែលកំពុងកើតឡើងក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ...
ពលរដ្ឋខេត្តឧត្តរមានជ័យជិត១០០គ្រួសារដែលបណ្ដេញចេញពីលំនៅឋានមានជម្លោះជាមួយក្រុមហ៊ុនផលិតស្ករស្នើសុំដីសម្បទានសង្គមកិច្ច
ប្រជាពលរដ្ឋចំនួន៩២គ្រួសារដែលត្រូវបណ្ដេញចេញពីលំនៅឋានបន្ទាប់ពីមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនផលិតស្ករនៅសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្នើសុំដីសម្បទានសង្គមកិច្ចចំនួន២ហិកតាក្នុងមួយគ្រួសារ ដោយពួកគេអះអាងថាពុំមានដីសម្រាប់ធ្វើកសិកម្ម។ ...
រយៈពេល ១០ ថ្ងៃ ការចុះវាស់វែងកំណត់និយាមកានៅតំបន់អង្គរ សម្រេចបានជាង ៤ ម៉ឺនក្បាលដី ក្នុងទំហំជាង ៦ ពាន់ហិកតា
គិតចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៧ ខែសីហា ការចុះវាស់វែងកំណត់និយាមកានៅតំបន់រមណីយដ្ឋានអង្គរ សម្រេចលទ្ធផលនៃការវាស់វែងក្បាលដីបានចំនួន ៤១ ៥១៧ ក្បាលដី ខណៈការឈូសឆាយនៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅតាំងទីលំនៅថ្មី បានទំហំ ៦១ ហិកតា។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-08-28-1834-240236.html
រដ្ឋាភិបាលផ្ដល់ដីសម្បទានសង្គមកិច្ច ១០៤ ហិកតា ជូនអតីតយុទ្ធជន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចទំហំ ១០៤ ហិកតា ស្ថិតនៅក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីសាងសង់ផ្ទះចំនួន ១០៤ ខ្នង ជូនអតីតយុទ្ធជនសម្រាប់រស់នៅ និងប្រកបរបរកសិកម្មផ្សេងៗ ខណៈពេលបច្ចុប្បន្នមន្ត្រីកំពុងវាស់វែងបែងចែកជូនពួកគាត់ចំនួន ១០៤ គ្រួសារ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-07-21-1037-238932.html
អ្នកភូមិដែលមានជម្លោះដីធ្លីសង្ឃឹមថា ក្រុមប្រឹក្សាឃុំថ្មីនឹងជួយពួកគាត់
ប្រជាពលរដ្ឋនៅឃុំត្រពាំងព្រីង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិននិយាយថា ពួកគេនឹងបោះឆ្នោតជូនក្រុមប្រឹក្សាឃុំណា ដែលពួកគាត់គិតថា អាចជួយពួកគាត់បានច្រើនបំផុត នៅពេលពួកគេចេញទៅបោះឆ្នោតនៅចុងសប្តាហ៍នេះ។ ...
ឃួន ណារីម និង ឃាង សុខមាន
https://khmer.cambojanews.com/villagers-in-land-dispute-hope-new-commune-councillors-will-help/
រដ្ឋាភិបាលសម្រេចកែសម្រួលផ្ទៃដីជាង ៣ ៤៤៨ ហិកតា នៅបឹងទន្លេសាបប្រគល់ជូនពលរដ្ឋ ១ ៦៥៨ គ្រួសារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពីតំបន់ ៣ បញ្ចូលមកតំបន់ ២ នៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋ ១ ៦៥៨ គ្រួសារសម្រាប់ប្រើប្រាស់ និងអាស្រ័យផល។ ...
ឡាយ សាមាន និង នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-05-30-1047-237110.html