ច្បាប់ និងប្រព័ន្ធតុលាការ
ឡានក្រុងត្រូវបានស្តីបន្ទោសចំពោះការកើនឡើងនៃគ្រោះថ្នាក់ចរាចរ
ប្រធាននាយកដ្ឋាននគរបាលចរាចរ លោក រុន រត្ន័វាសនា បានជួបជាមួយក្រុមហ៊ុនឡានក្រុងឯកជនកាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីរបាយការណ៍ដែលបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរដែលបណ្តាលមកពីឡានក្រុងឯកជនបានកើនឡើង។ ...
សែន ដេវិដ
http://www.khmertimeskh.com/5079677/buses-blamed-increase-accidents/
ព្រឹទ្ធសភាដាក់វិន័យចំពោះការអវត្តមាន
ព្រឹទ្ធសភាបានធ្វើវិសោធនកម្មច្បាប់ផ្ទៃក្នុងរបស់ខ្លួនកាលពីម្សិលមិញ ដើម្បីដាក់វិន័យដល់ព្រឹទ្ធសមាជិកដោយកាត់ប្រាក់បំណាច់ប្រចាំខែចំពោះការអវត្តមានក្នុងសម័យប្រជុំខណៈនោះដែរ ក៏មានការបោះឆ្នោតតែងតាំងភរិយារបស់ លោក ហុង សុខហួរ ដើម្បីបំពេញតួនាទីនៅក្នុងគណៈកម្មាធិការប្រឆាំងអំពើពុករលួយផងដែរ។ ...
មាស សុខជា និង Leonie Kijewski
http://www.phnompenhpost.com/national/senate-passes-rule-punish-absenteeism
ប្រាំពីរថ្ងៃដើម្បីរើរថយន្តចេញពីទីលានប្រជាធិបតេយ្យ
ម្ចាស់ឡានគ្រប់ប្រភេទដែលលក់នៅជុំវិញទីលានប្រជាធិបតេយ្យ និងផ្សារចាស់ មានរយៈពេល ៧ ថ្ងៃដើម្បីរើចេញពីតំបន់នេះ ឬត្រូវប្រឈមមុខនឹងការយកយានយន្តរបស់ពួកគេចេញដោយអាជ្ញាធរដូនពេញ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5079226/seven-days-move-cars-freedom-park/
កម្ពុជានឹងបង្កើតពន្ធនាគារអនីតិជនឆាប់ៗនេះ
អនុក្រឹត្យស្តីពី ការបង្កើតពន្ធនាគារសម្រាប់អនីតិជនដំបូងបង្អស់របស់ប្រទេសកម្ពុជានឹងត្រូវចេញនៅដើមខែកញ្ញានេះ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង្ស សូត បានប្រាប់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី Rhona Smith កាលពីថ្ងៃពុធ។ ...
Erin Handley
http://www.phnompenhpost.com/national/cambodia-soon-establish-juvenile-prison-social-affairs
ស្នែងសត្វព្រៃជាច្រើនត្រូវបានរឹបអូស
កាលពីថ្ងៃអង្គារ មន្ត្រីរដ្ឋបាលព្រៃឈើបានវាយឆ្មក់ផ្ទះមួយនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយរឹបអូសបានសាកសព និងស្នែងរបស់សត្វដែលជិតផុតពូជ និងធ្វើការចាប់ខ្លួនបុរសម្នាក់។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5078537/various-wild-animal-horns-confiscated-raid/
សេចក្តីព្រៀងច្បាប់ស្តីពីបរិស្ថាននឹងត្រូវបានបញ្ចប់ឆាប់ៗនេះ
ច្បាប់ថ្មីស្តីពីបរិស្ថាន និងធនធានធម្មជាតិ នឹងត្រូវដាក់ជូនទៅរដ្ឋសភានៅចុងឆ្នាំនេះ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5078542/environment-law-draft-pipeline/
ក្រុមសកម្មជនច្រានចោលការសុំទោសរបស់អគ្គនាយករងហង្សមាស
កាលពីម្សិលមិញ ក្រុមសកម្មជនសិទ្ធិស្ត្រីបានច្រានចោលការសុំទោសពីសំណាក់ពិធីករព័ត៌មានទូរទស្សន៍ដ៏ល្បីល្បាញមួយរូបចំពោះការធ្វើអត្ថាធិប្បាយរបស់លោកថា ជនចាប់រំលោភ និងឃាតករគួរតែទុកជីវិតឲ្យជនរងគ្រោះដើម្បី “ទុកប្រើប្រាស់ទៀត” ...
Julia-grace Sanders និង អ៊ូច សូនី
http://www.cambodiadailykhmer.com/38524
អ្នកស្រី ទេព វន្នី សង្ឃឹមថានឹងត្រូវដោះលែងចេញពីគុកឆាប់ៗ
នៅព្រលប់ថ្ងៃមួយក្នុងខែសីហាឆ្នាំមុនអ្នកស្រី ទេពវន្នី បានឈរនៅក្បែររូបទីងមោងចំនួន ៤ ជាមួយនឹងសកម្មជនដីធ្លីបឹងកក់មួយចំនួនទៀត ដោយគ្រប់គ្នាបានដុតទៀនធូប និងកាន់ផ្កាឈូក និងបាចអង្ករទៅលើរូបទីងមោង និងស្រែកពាក្យដាក់បណ្តាសា។ ...
Ananth Baliga និង នៀម ឆេង
http://bit.ly/2i0NNNI
អ្នកអានព័ត៌មានធ្វើឱ្យមានការខឹងសម្បាចំពោះការនិយាយថាស្ត្រីគួរតែកុំប្រឆាំងនឹងការរំលោភ
អ្នកអានព័ត៌មានទូរទស្សន៍ក្នុងស្រុកម្នាក់ កំពុងប្រឈមនឹងការរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះការផ្តល់យោបល់ឱ្យជនរងគ្រោះពីការចាប់រំលោភមិនគួរប្រឆាំងនឹងអ្នកវាយប្រហារ និងគួរតែទទួលយកការរំលោភផ្លូវភេទដើម្បីចៀសវាងការសំលាប់ ដោយសំដៅទៅលើការចាប់រំលោភ ...
គង់ មេត្តា និង Ananth Baliga
http://www.phnompenhpost.com/national/news-anchor-draws-ire-saying-women-should-not-resist-rape
មេខ្យល់នាំពលករចំណាកស្រុកត្រូវបានចាប់ខ្លួន
ប៉ូលីសខេត្តប៉ៃលិនខេត្តប៉ៃលិនកាលពីម្សិលមិញ បានចាប់ខ្លួនជនសង្ស័យពីរនាក់ ដែលត្រូវបានចោទប្រកាន់ពីបទនាំពលករចំណាកស្រុកឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ។ ...
សែន ដាវីដ
http://www.khmertimeskh.com/5077920/migrant-worker-brokers-arrested/
គណបក្សប្រឆាំងជំរុញកំណែទម្រង់ការបោះឆ្នោត
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានស្នើឱ្យធ្វើវិសោធនកម្មច្បាប់ដែលនឹងអនុញ្ញាតអោយពលករចំណាកស្រុកកម្ពុជាចុះឈ្មោះ និងបោះឆ្នោតនៅបរទេស។ ការធ្វើវិសោធនកម្មត្រូវបានបញ្ជូនទៅលោក ហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃសុក្រ។ ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/5077928/opposition-pushes-migrant-vote-reform/
គឹម សុខ មិនព្រមឈរស្តាប់សាលក្រមដែលដាក់ទោស១៨ខែ
បើទោះជាអ្នកវិភាគនយោបាយមិនសំចៃមាត់លោក គឹម សុខ មិនព្រមក្រោកឈរស្តាប់សាលក្រមរហូតប៉ូលីសចូលគ្រាហ៍ក្តី ក៏កាលពីម្សិលមិញសាលាដំបូងរាជធានីប្រកាសផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគារ១៨ខែ និងបង្គាប់ឱ្យសងសំណង ៨០០ លានរៀល ទៅឱ្យប្រធានគណបក្សប្រជាជនពាក់ព័ន្ធនឹងការចោទគណបក្សនេះថា នៅពីក្រោយឃាតកម្មលោកបណ្ឌិត កែម ឡី។ ...
នៀម ឆេង
http://www.phnompenhpost.com/national/kim-sok-gets-18-months-and-must-pay-200k-compensation-cpp
ក្រសួងមហាផ្ទៃបានចេញបទបញ្ជាសំរាប់សេវាច្រកចេញចូលតែមួយ
ក្រសួងមហាផ្ទៃបានចេញបទបញ្ជាថ្មីៗដើម្បីលុបបំបាត់អំពើពុករលួយលើសេវាច្រកចេញចូលតែមួយនៅទូទាំងប្រទេស ដែលជាកន្លែងប្រជាពលរដ្ឋទៅសុំបញ្ជាក់ឯកសារសាធារណៈ។ បទបញ្ជានេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអង្គារ ដោយ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5077728/interior-ministry-issues-one-window-service-regulations/
ហាងបញ្ចាំប្រឈមនឹងការបង្ក្រាប
សាលារាជធានីភ្នំពេញបានកំណត់គោលដៅលើហាងបញ្ចាំជាច្រើននៅក្នុងទីក្រុង ដោយបញ្ជាឲ្យប៉ូលីសពិនិត្យមើលថាហាងនីមួយៗមានឯកសារចុះឈ្មោះត្រឹមត្រូវឬទេ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5077494/pawn-shops-face-crackdown/
សាលដីកាតម្កល់ទោសទេព វន្នីរងការដាក់បណ្តាសា និងការរិះគន់
សាលាឧទ្ធរណ៍កាលពីម្សិលមិញបានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលកាត់ក្តីឱ្យអ្នកស្រី ទេព វន្នី ជាប់ពន្ធនាគារ២ឆ្នាំកន្លះដដែល ជាការសម្រេចមួយដែលធ្វើឱ្យមានសម្រែកពីសាក្សី និងជនជាប់ចោទយ៉ាងកងរំពងជាមួយនឹងសារដាក់បណ្តាសា និងពាក្យថា “អយុត្តិធម៌” ខណៈអង្គការឃ្លាំមើលសិទ្ធិមនុស្សថាជាការប្រើអំណាចតុលាការខុសច្បាប់។ ...
នៀម ឆេង
http://bit.ly/2vhFtOh
នគរបាលប្រឆាំងបាតុកម្មហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិត
អង្គភាពមួយនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទទួលបន្ទុកអន្តរាគមន៍អំឡុងពេលមានការតវ៉ា និងបាតុកម្មបានផ្សាយជាសាធារណៈនូវការហ្វឹកហាត់បាញ់គ្រាប់ពិតកាលពីម្សិលមិញ ជាអ្វីដែលតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបចាត់ទុកថាជាយុទ្ធសាស្ត្របំភិតបំភ័យ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/38449
ក្រុមហ៊ុនឈេហ្វរ៉ុនត្រូវបង្គាប់ឳ្យផ្តល់ព័ត៌មានក្នុងសំណុំរឿងឃាតកម្មលោក កែម ឡី
ក្រុមហ៊ុនឈេហ្វរ៉ុន ជាក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំត្រូវបានចៅក្រមតុលាការអាមេរិកបង្គាប់ឱ្យផ្តល់ឯកសារ និងព័ត៌មានដែលខ្លួនអាចមានទាក់ទងនឹងការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយមួយរូប នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចមួយក្នុងរាជធានីភ្នំពេញកាលពីខែកក្កដាឆ្នាំមុន។ ...
Brendan O’Byrne
http://www.cambodiadailykhmer.com/38439
លោក ញឹក ប៊ុនឆៃ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅគុកព្រៃសពីបទសមគំនិតផលិតគ្រឿងញៀន
អតីតឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នបញ្ជូនទៅពន្ធនាគារព្រៃស កាលពីម្សិលមិញ ដោយចោទប្រកាន់ពី “បទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន” ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនកាលពី១០ឆ្នាំមុន ដោយសារថ្មីៗនេះ មានទណ្ឌិតធ្លាប់ជាទីប្រឹក្សាបានឆ្លើយដាក់រូបលោក។ ...
ម៉ិច ដារ៉ា និង ឆាយ ច័ន្ទនីដា
http://bit.ly/2uhcT0J
ច្បាប់រារាំងពលករចំណាកស្រុកពីការបោះឆ្នោត
បន្ទាប់ពីកិច្ចប្រជុំមួយកាលពីម្សិលមិញដើម្បីពិភាក្សាអំពីពលករចំណាកស្រុកនៅក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងថា ច្បាប់បច្ចុប្បន្នហាមប្រាមការចុះឈ្មោះ និងបោះឆ្នោតក្រៅប្រទេស។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5076540/law-blocks-migrant-workers-voting/
អ្នកបើកបរម៉ូតូនឹងប្រឈមនឹងច្បាប់ធានារ៉ាប់រង
មន្ត្រីនគរបាលជាតិកាលពីម្សិលមិញបានឲ្យដឹងថា ម្ចាស់យានជំនិះតទាំងអស់នឹងត្រូវបានតម្រូវឱ្យទិញធានារ៉ាប់រងសម្រាប់យានជំនិះរបស់ពួកគេក្នុងពេលឆាប់ៗនេះ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5076538/motorists-face-insurance-law/
គជប បន្ទោសលើច្បាប់រឿងចុះឈ្មោះពលករ
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ស៊ិក ប៊ុនហុក បានស្តីបន្ទោសគណបក្សនយោបាយថាមិនធ្វើវិសោធនកម្មច្បាប់ដើម្បីផ្តល់សិទិ្ធឳ្យមានការចុះឈ្មោះ ឬបោះឆ្នោតពីបរទេសដែលទំនងជាចង់គេចចេញពីការរិះគន់ចំពោះការខកខានមិនចុះឈ្មោះពលករចំណាកស្រុកដែលលើកឡើងដោយសង្គមស៊ីវិល និងគណបក្សប្រឆាំង។ ...
Ananth Baliga និង ម៉ិច ដារ៉ា
http://bit.ly/2vw64aU
លោក ញឹក ប៊ុនឆៃត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនកាលពីឆ្នាំ២០០៧
អតីតមេបញ្ជាការយោធារបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួមរួបជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញទៅតាមដីការរបស់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងការរួមគំនិតផលិតគ្រឿងញៀនកាលពីឆ្នាំ២០០៧។ ...
មាស សុខជា និង ម៉ិច ដារ៉ា
http://bit.ly/2v2RG9E
រដ្ឋាភិបាលជប៉ុនបញ្ចេញថវិកាជាង១លានដុល្លារ សម្រាប់ជួយដល់សាលាក្តី ខ្មែរក្រហម
រដ្ឋាភិបាលជប៉ុនបានបញ្ចេញថវិកាជាង១លានដុល្លារ សហរដ្ឋអាមេរិក ជាវិភាគទានសម្រាប់ឆ្នាំសារពើពន្ធ២០១៧ របស់ខ្លួន ដើម្បីផ្តល់ជូនភាគីអង្គការ សហប្រជាជាតិ សម្រាប់បន្ដជួយទ្រទ្រង់ដល់ដំណើរការរបស់សាលាក្តីខ្មែរក្រហម។ ...
អ៊ុន រិទ្ធី
http://www.akp.gov.kh/kh/?p=192065
ជនចាប់ជំរិតជិត២០០នាក់ត្រូវបានឃាត់ខ្លួន
សមត្ថកិច្ចនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឃាត់ខ្លួនជនជាតិចិនជិត២០០នាក់នៅក្រុងប៉ោយប៉ែតកាលពីម្សិលមិញ ពាក់ព័ន្ធនឹងការជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឹណិតលើជនជាតិចិនដូចគ្នា បន្ទាប់ពីប្រតិបត្តិការលើករណីនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅក្នុងខែកក្កដា។ ...
នៀម ឆេង
http://bit.ly/2v1xCCE